អាជ្ញាធរខេត្ត​ព្រះវិហារ​ បិទ​អាជីវកម្ម​រ៉ែ​មាស​ជាង ១០ កន្លែង

ទីតាំង​ជីក​យក​រ៉ែ​មាស មាន​អាជ្ញាប័ណ្ណ និង​គ្មាន​អាជ្ញាប័ណ្ណ ប្រមាណ​ជាង ១០ កន្លែង ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ ចុះ​ត្រួត​ពិនិត្យ និង​បង្គាប់​ឱ្យ​រុះរើ ព្រម​ទាំង​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ប្រកប​អាជីវកម្ម​រ៉ែ ចំពោះ​ទីតាំង​ដែល​ខុស​ច្បាប់ នៅ​តំបន់​ភ្នំ​អន្លង់ និង​ភ្នំ​បុស​តា​ថោង ក្នុង​ឃុំ​រមទម្យ ស្រុក​រវៀង។ នេះ​បើ​តាម​លោក យូ ចិន្ដា​យុត្តិ ប្រធាន ...

សុទ្ធ គឹមសឿន
https://bit.ly/2ARJtrf

អាជ្ញាធរ​បិទ​ការ​រក​រ៉ែ​មាស​​ របស់​ពលរដ្ឋ​តាម​បណ្តឹង​ក្រុមហ៊ុន​ ចិន

រណ្ដៅ​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ ៧ ​ទីតាំង​ស្ថិត​នៅក្នុង​តំបន់​អូរត្រូន ឃុំ​ក្បាលដំរី ស្រុក​សំបូរ​ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ក្រចេះ​រួម​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ធ្វើការ​រុះរើ​ដោយ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ និង​ កាយ​ដី ...

ឃុត សុភចរិយា
https://bit.ly/2yC9h9t

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ក្រចេះ​ ​ឲ្យ​ពលរដ្ឋ​រុះរើ​ឧបករណ៍​រុករក​រ៉ែ​មាស

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ក្រចេះ​លោក សុខ គីរីរត្ន កាលពី​ម្សិលមិញ​បាន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅលើ​ប្រជាសហគមន៍​ភូមិ​អូរត្រូន ទាំង​ឡាយ​ណា​ដែល​លួចលាក់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដោយ​ខុសច្បាប់​។ ការព្រមាន​នេះ​បាន​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី​លោក​បាន​ដឹកនាំ​ក្រុម​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រ៉ែ និង ...

ឃុត សុភចរិយា
https://bit.ly/2RXyVhl

​ក្រុម​អ្នកតស៊ូ​មតិ​លើក​ឡើង​នូវ​សំណួរ​អំពី​ការ​នាំ​ចូល​មាស​របស់​កម្ពុជា​

​យោង​តាម​ស្ថិតិ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ អង្គការ​មាតា​ធម្មជាតិ​បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​បាន​នាំ​ចូល​មាស​ប្រហែល​ ១៥​ ពាន់​លាន​ដុល្លារ​ក្នុងអំឡុងពេល​៥​ឆ្នាំ​មក​ហើយពី​ប្រទេស​សិង្ហ​បុរី​។​ ​ក្រុម​អ្នក​ឃ្លាំមើល​អំពើ​ពុក​រលួយ​បាន​និយាយ​ថា​ វា ...

David Boyle និង Malis Tum
https://www.voanews.com/a/advocacy-group-raises-questions-about-cambodia-gold-imports/4599968.html

​ក្រុមហ៊ុន​ Angkor​ Gold​ ប្រទះ​រ៉ែ​មាស​នៅ​ក្នុង​ដី​ដ៏​ច្រើន​

​ក្រុមហ៊ុន​ Angkor​ Gold​ Corp​ បាន​រាយការណ៍​អំពី​ការ​រក​ឃើញ​មាស​នៅ​ក្នុង​ដី​ នៅ​ក្នុង​អាជ្ញាប័ណ្ណ​ កោះ​ញែក​ នៅ​កម្ពុជា​។​ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​ ដែល​បាន​ចេញផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន​។​ ការ​រុករក​នេះ​ពង្រីក​រហូត​ដល់ ...

ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/50521746/angkor-finds-gold-in-soil-anomaly/

​ក្រុមហ៊ុន​អូស្ត្រាលី​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​នៅ​មណ្ឌលគិរី​

ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ផ្តល់​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ ដល់​ក្រុមហ៊ុន​ Renaissance​ Minerals​ (Cambodia)​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Emerald​ Resources​ NL​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​ ដើម្បី​យក​រ៉ែ​មាស​ នៅ​ក្នុង​ខេត្តមណ្ឌលគិរី​។​ ... ...

ជា វណ្ណៈ
https://www.khmertimeskh.com/50510664/australian-firm-gets-mining-license-for-mondulkiri/

សហគមន៍​អ្នករុករក​រ៉ែ​ត្រូវ​បាន​បិទ​សកម្មភាព​

​សមាគម​ន៍​រ៉ែ​មាស​ចុង​ផ្លាស់​ ដែល​មាន​អ្នករុករក​រ៉ែ​ច្រើន​ជាង​ ៨០០​ គ្រួសារ​ នៅ​លើ​ផ្ទៃដី​ទំហំ​ ៤៣​ ហិ​កតា​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ ត្រូវ​បាន​បិទ​ ដែល​បន្សល់​ទុក​នូវ​មនុស្ស​រាប់​សិប​នាក់​គ្មាន​ការងារ​ធ្វើ​។​ មន្ត្រី​ក្រសួងបរិស្ថាន​ និង​ក្រសួង​រ៉ែ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50503789/community-miners-out-of-work/

​អណ្តូងរ៉ែ​ចុង​ផ្លាស់​ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ​

​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បាន​ផ្តល់​រយៈពេល​ ១៥​ ថ្ងៃ​ ដល់​កន្លែង​រុករក​រ៉ែ​មាស​ចំនួន​ជាង​ ១០​ កន្លែង​នៅ​ក្នុង​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់​ ដើម្បី​បិទ​ប្រតិបត្តិការ​ក្រោយ​ពី​បាន​សន្និដ្ឋាន​ថា​ ពួក​គេ​មិន​គោរព​ច្បាប់​។​ ... ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50496723/chong-phlas-miners-ordered-to-shutdown/

សារធាតុ​គីមី​ច្រើន​ប្រភេទ​មាន​ទាំង​ស្យានីដ​ ២០ ​ធុង​ត្រូវ​បាន​រកឃើញ​ក្នុង​ទីតាំង​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់​ ៤ ​កន្លែង

សារធាតុគីមី​ជាច្រើន​ប្រភេទ​មាន​​ទាំង​សារធាតុ​ស្យានីដ​ ២០ ​ធុង​ផង ត្រូវ​បាន​សមត្ថកិច្ច​អន្តរក្រសួង រួមមាន​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រសួង​រ៉ែ​ និង​ថាមពល ក្រសួង​បរិស្ថាន​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​រកឃើញ បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ​ និង​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​ ៤ ​កន្លែង​ក្នុង​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​នៅ​ដើមខែ ...

ឃុត សុភចរិយា
https://bit.ly/2LWVcc7

​អ្នក​ភូមិ​ជំរុញ​ឱ្យ​មានការ​ព​ន្លឿ​ន​អាជ្ញាប័ណ្ណ​រ៉ែ​មាស​

​ប្រជាពលរដ្ឋ​ជាង​ ៥០០​ គ្រួសារ​មក​ពី​ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​ បាន​តវ៉ា​កាលពី​ថ្ងៃ​សៅរ៍​ ក្នុង​ការ​អំពាវនាវ​ជា​ថ្មី​ដើម្បី​អនុញ្ញាត​ឱ្យ​រក​រ៉ែ​មាស​នៅ​ជម្រៅ​ជាង​ ២០​ ម៉ែត្រ​។​ ក្រុម​គ្រួសារ​ដែល​បាន​ប្រមូលផ្តុំ​នៅ​ឃុំ​ចុង​ផ្លាស​ ក៏​បាន​ចោទប្រកាន់ ...

សែន ដាវីត
https://www.khmertimeskh.com/50491728/villagers-push-gold-mining-demands/

ការ​រុករក​រ៉ែ​មាស​លើក​ទី​ ២

​ក្រុមហ៊ុន​ជី​អូ​ប៉ា​ស៊ី​ហ្វិ​ក​ ​រី​ហ្ស​ស​ (Geopacific​ Resources)​ ដែល​បាន​ចុះបញ្ជី​នៅ​ប្រទេស​អូស្ត្រាលី​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ ខ្លួន​បាន​រុករក​រ៉ែ​មាស​លើក​ទី​ ២​ នៅ​ក្នុង​តំបន់​រំពឹង​ទុក​ចំនួន​ ១៨១​ នៃ​គម្រោង​គូ​សា​ នៅ ...

ម៉ៃ គុណមករា
https://www.khmertimeskh.com/50302967/second-strike-for-gold-prospector/

កិច្ចព្រមព្រៀង​រុករក​រ៉ែ​កាំ​ពី​មិន​ទាន់​សម្រេច​

ការ​កំណត់​ពេលវេលា​សម្រាប់​កិច្ចព្រមព្រៀង​រក​ប្រាក់​ចំណូល​រវាង​ក្រុមហ៊ុន​ Medusa​ Mining​ ចុះបញ្ជី​នៅ​ប្រទេស​អូស្ត្រាលី​ និង​ក្រុមហ៊ុន​ Sea​ Resources​ ក្នុង​ការ​រុករក​រ៉ែ​នៅ​តំបន់​ព្រែក​កាំ​ពី​ ខេត្តក្រចេះ​បាន​ផុត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​មិន​បាន​សម្រេច​កិច្ចព្រមព្រៀង​ណាមួយ​នោះ​ទេ​។​ នេះ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2tgovAT

អាជ្ញាធរ​មិន​បាន​វាស់​ដី​ជូន​ពលរដ្ឋ​ ៤០ ​គ្រួសារ​ក្នុង​ចំណោម​អ្នក​តវ៉ា

ពលរដ្ឋ​ ៤០ ​គ្រួសារ​ក្នុង​ចំណោម​ ៥៦ ​គ្រួសារ​ដែល​បាន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ក្រសួង​ដែនដី​កាលពី​ខែ​មុន​មិន​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​វាស់វែង​ដី​ទំនាស់​ជាមួយ​នឹង​ក្រុមហ៊ុន​រ៉ែ​មាស​នោះ​ទេ ដោយសារ​តែ​មិន​មាន​ឯកសារ​គ្រប់គ្រាន់​។ ... ...

ផាក់ ស៊ាងលី
http://bit.ly/2G6g6S1

វិវាទ​ដីធ្លី​ជាមួយនឹង​ក្រុមហ៊ុន​រ៉ែ​នៅ​ខេត្តព្រះវិហារ​

​មន្ត្រី​មក​ពី​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តព្រះវិហារ​ និង​ស្រុក​រវៀង​ កាលពី​ម្សិលមិញ​ បាន​ចុះ​ពិនិត្យ​មើល​ដី​មួយ​កន្លែង​ ដែល​មាន​វិវាទ​រវាង​ ក្រុមហ៊ុន​រ៉ែ​មាស​ Delcom​ និង​គ្រួសារ​ចំនួន​ ៥៦​ តាម​ញត្តិ​របស់​គ្រួសារ​ដាក់​ទៅ​ក្រសួង​ដែនដី​ នគរូបនីយកម្ម ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/families-dispute-mine-land-preah-vihear

អា​ជ្ញាធរ​ចម្រុះ​ចាប់​ផ្ដើម​បង្ក្រាប​រណ្ដៅ​រុក​រក​រ៉ែមាស ​ខុស​ច្បាប់ ក្នុង​តំ​បន់អូត្រូន​

កម្លាំង​ចម្រុះ​បាន​កំ​ពុង​តែ​ប្រើ​វិធាន​ការ​ក្តៅ ​ដោយ​ធ្វើ​ការ​រុះរើ​ និង​កាយ​លុប​រណ្តៅ​រ៉ែ​ចំនួន ​១១ ​នៅ​តំបន់​អូរ​ដ្រូ​ន​ ក្រោយ​ពេល​ធ្វើ​សកម្ម​ភាព​លួច​ធ្វើ​នៅ​តែ​បន្ត​កើត​មាន​ បើ​ទោះ​បី​ជា​មាន​ការ​ចុះ ...

ផាក់ ស៊ាងលី
http://bit.ly/2n3VTFz

​ក្រុមហ៊ុន​ជី​អូ​ប៉ា​ស៊ី​ហ្វិ​ករក​ឃើញ​រ៉ែ​មាស​

​នៅ​ស​ប្តា​ហ៍​នេះ​ ក្រុមហ៊ុន​ជី​អូ​ប៉ា​ស៊ី​ហ្វិ​ក​ ​រី​ហ្ស​ស​ (Geopacific​ Resources)​ បាន​ប្រកាស​ពី​ការ​រក​ឃើញ​រ៉ែ​មាស​ថ្មី​ក្នុង​គម្រោង​គូ​សា​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​រំពឹង​ទុក​ចំនួន​ ១៨១​ នៅ​ខេត្តព្រះវិហារ​។ ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/50103111/geopacific-strikes-gold/

ការ​រុករក​រ៉ែ​នឹង​ចាប់ផ្ដើម​នៅ​ក្បែរ​ទីកន្លែង​រស់នៅ​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ​

ក្រុមហ៊ុន​រ៉ែ​ Medusa​ Mining​ របស់​អូស្ត្រាលី​បាន​ប្រកាស​ផែនការ​ចាប់ផ្តើម​រុករក​រ៉ែ​មាស​ ទង់ដែង​ និង​ប្រេង​ នៅ​ក្នុង​ឃុំ​ព្រែក​កាំ​ពី​ ខេត្តក្រចេះ​ ស្ថិត​នៅ​ប្រហែល​ជាង​ ៣៥​ គីឡូម៉ែត្រ​ ទិស​ខាងលិច​នៃ​ទន្លេមេគង្គ​ដែល​ជាទី​ជម្រក​រស់នៅ​របស់​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​ជិត​ផុត​ពូជ ...

Robin Spiess និង Brendan O’Byrne
http://www.phnompenhpost.com/business/mining-exploration-set-region-home-endangered-river-dolphins

​ក្រុមហ៊ុន​រ៉ែ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ព្រែក​កាំ​ពី​

​ក្រុមហ៊ុន​ Sea​ Resources​ Pty​ Ltd​ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​ឈ្មោះ​ Sovann​ Resources​ Co.,​ Ltd​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន​ Medusa​ Mining​ នៅ​ប្រទេស​អូស្ត្រាលី​ស្តី​ពី​សិទ្ធិ​រុករក​រ៉ែ​នៅ​ស្រុក​ព្រែក​កាំ​ពី​ ខេត្តក្រចេះ​។​ ...​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/50102013/mining-firms-sign-agreement-on-prek-kampi/

ពលរដ្ឋ​ដាក់​ញត្តិ​ទៅ​ក្រសួង​ដែនដី​សុំ​ប្លង់​កម្ម​សិ​ទិ្ធ​កាន់កាប់​ដី​មាន​ជម្លោះ​

ពលរដ្ឋ​ចំនួន​ ៧​ នាក់​ដែល​អះអាង​ថា​ ជា​តំណាង​ពលរដ្ឋ​ចំនួន​៥៦​ គ្រួសារ​រស់នៅ​ភូមិ​ត្រពាំង​ទន្ទឹម​ ឃុំ​រមទម​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​បាន​ប្រមូលផ្ដុំ​គ្នា​មក​ដាក់​ញត្តិ​ទៅ​ក្រសួង​ដែនដី​ កាលពី​ថ្ងៃ​សុក្រ​សបា្ដហ៍​មុន​ ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ជាមួយនឹង​ក្រុមហ៊ុន​រ៉ែ​មាស ...

ផាក់ ស៊ាងលី
http://bit.ly/2D364Ac

​មន្ត្រី​ជំនាញ ​បញ្ជា​ឲ្យ​ទីតាំង​រ៉ែ​មាស​ខុស​​ច្បាប់​ ១២ ​កន្លែង​រើ​ចេញ​ដោយ​ខ្លួនឯង

មន្ត្រី​ជំនាញ​ខាង​ធនធាន​រ៉ែ​បញ្ជា​ឲ្យ​ទីតាំង​រ៉ែ​ខុស​ច្បាប់​ ១២ ​កន្លែង​ធ្វើការ​រុះរើ​ចេញ ហើយ​កំពុង​តែ​ពិចារណា​រក​ជួល​គ្រឿងចក្រ​នៅ​ក្នុង​តំបន់​អូរត្រូន​ដែល​បាក់​បណ្ដាល​ឲ្យ​កម្មករ​អណ្ដូង​រ៉ែ​យ៉ាង​ហោច​ណាស់​ ៤​ ​នាក់​ស្លាប់​កាលពី​ខែ​សីហា​ឆ្នាំ​ ២០១៧ ...

ផាក់ ស៊ាងលី
http://bit.ly/2m7qNeL

ក្រុមហ៊ុនអូស្រ្តាលីរំពឹងថានឹងទទួលបានអាជ្ញាប័ណ្ណរុករករ៉ែនៅខេត្តមណ្ឌលគិរីឆាប់ៗនេះ

ក្រុមហ៊ុនរុករករ៉ែអូស្ត្រាលី Emerald Resources បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងធ្វើឱ្យមានដំណើរវិជ្ជមានឆ្ពោះទៅរកការ​ទទួល​បាន​អាជ្ញាប័ណ្ណពេញលេញ និងមូលនិធិដល់គម្រោងរ៉ែ​មាស​អូរខ្វាវ​នៅក្នុងខេត្តមណ្ឌលគិរីជាមួយនឹងអាជ្ញាប័ណ្ណដែលគេរំពឹងថា នឹងទទួលបាននៅប៉ុន្មានសប្ដាហ៍ខាងមុខ។ ... ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/australian-firm-expects-licence-soon-mondulkiri-gold-mine

​ដំណើរការ​កែ​ច្នៃ​មាស​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ក្រោយ​

អ្នកនាំពាក្យ​ក្រសួង​រ៉ែ​និង​ថាមពល​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា​ បន្ទាប់​ពី​ការ​អនុម័ត​លើ​ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម​ដោយ​ក្រសួងបរិស្ថាន​ រោងចក្រ​កែ​ច្នៃ​មាស​លើក​ដំបូង​នៅ​កម្ពុជា​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ​ក្រោយ​។​ ... ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/5096661/gold-processing-begin-next-year/

Emerald Resources ទំនង​ជា​នឹង​ទទួល​បាន​អាជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​ក្នុង​ពេល​ឆាប់​ៗ

Emerald ​Resources ​ជា​ក្រុម​ហ៊ុន​រុក​រក​រ៉ែ​ចុះ​បញ្ជី​នៅ​ប្រទេស​អូស្ដ្រាលី​ដែល​ស្ថិត​នៅ​ពី​ក្រោយ​គម្រោង​រ៉ែ​មាស​អូរខ្វាវ​របស់​ប្រទេស​កម្ពុជា​ក្នុង​ខេត្ត​មណ្ឌល​គិរី ​គឺ​បាន​ឈាន​មួយ​ជំហាន​កាន់​តែ​កៀក​ក្នុង​ការ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ក្នុង​ឧស្សាហ ...

Post Staff
http://bit.ly/2AETGp7

Jet Metal ដំណើរ​ការ​គម្រោង​យក​មាស​ជាវ​ត្ថុ​បញ្ចាំ​សម្រាប់​ទិញ​ផ្ទះ​

​ក្រុមហ៊ុន​ Jet​ Metal​ កាលពី​ថ្ងៃ​សុក្រ​បាន​ដំណើរការ​គម្រោង​ទទួលយក​មាស​ជា​វត្ថុ​បញ្ចាំ​ក្នុង​ការ​ទិញ​ផ្ទះ​ ក្នុង​គម្រោង​ SkyLand​ ដោយ​អនុញ្ញាត​ឲ្យ​អតិថិជន​ទិញ​មាស​ដុំ​ពី​ក្រុមហ៊ុន​ ហើយ​ប្រើប្រាស់​មាស​នោះ​ជា​វត្ថុ​បញ្ចាំ​។​ នេះ​បើ​យោង​តាម​លោក​ ថន ...

ចេង សុខហ័ង
http://bit.ly/2yamfvH

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CcZmH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!