ក្រសួង និងស្ថាប័នរដ្ឋ

ក្រសួងបរិស្ថាន

សាលារៀន​ និង​សហគមន៍​មួយ​ចំនួន​ នឹង​ទទួលបានម៉ាស៊ីន​ចម្រោះ​ទឹក​ស្អាត​

ក្រសួងបរិស្ថាន​នឹង​ដំឡើង​ម៉ាស៊ីន​ចម្រោះ​ទឹក​សម្រាប់​សហគមន៍​ និង​សាលារៀន​មួយ​ចំ​នួ​ន​ ដែល​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ និង​កែ​លម្អ​បរិស្ថាន​។​ ...

ទិត្យ គង្សនូវ
https://www.khmertimeskh.com/501366321/schools-communities-to-have-water-purifiers/

ក្រសួងបរិស្ថាន​ និង​អង្គការ​មូលនិធិ​អាស៊ី​ ជំរុញ​លើ​ការ​គ្រប់គ្រង​សំណល់​រឹង​ និង​យន្តការ​សហគមន៍​ស្អាត​

ក្រសួងបរិស្ថាន​ និង​អង្គការ​មូលនិធិ​អាស៊ី​ ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​គ្រប់គ្រង​សំណល់​រឹង​ និង​យន្តការ​សហគមន៍​ស្អាត​នៅ​កម្ពុជា​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង​សំរាម​ សំណល់​រឹង​ និង​ធានា​បរិស្ថាន​ស្អាត​ មាន​អនាម័យ​ល្អ​ និង​ផា​សុខភាព​។​ ...

ហង្ស ពណ្ណរាយ
http://rb.gy/vauty

​ក្រសួងបរិស្ថាន​ជំរុញ​ស្ថាប័ន​សារព័ត៌មាន​ផ្សព្វផ្សាយ​ចំណេះដឹង​ប្រែប្រួល​អាកាសធាតុ​ទៅ​កាន់​ក្រុម​គោលដៅ​

ក្រសួងបរិស្ថាន​បាន​ជំរុញ​ស្ថាប័ន​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ចំណេះដឹង​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ដល់​ប្រជាពលរដ្ឋ​ ជា​ពិសេស​ប្រជាពលរដ្ឋ​គោលដៅ​នៅ​តាម​មូលដ្ឋាន​ ដើម្បី​ត្រៀមខ្លួន​ឆ្លើយ​តប​នឹង​បញ្ហា​អាកាសធាតុ​ដែល​អាច​កើត​មាន​។​ ...

ត​ន​ ​វិបុល​
https://tinyurl.com/3k3r2m47

​រដ្ឋមន្ត្រី​បរិស្ថាន​៖​ ការ​អនុវត្ត​អេកូ​ទេសចរណ៍​ គឺជា​ទិស​ដៅ​ចម្បង​ដែល​ក្រសួង​បាន​ និង​ កំពុង​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ បាន​លើក​ឡើង​ថា​ ការ​អនុវត្ត​អេកូ​ទេសចរណ៍​គឺជា​ទិស​ដៅ​ចម្បង​ ដែល​ក្រសួងបរិស្ថាន​ បាន​ និង​កំពុង​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​ ខណៈ​អ្នកជំនាញ​បាន​បង្ហាញ​ការ​គាំទ្រ​ ដែល​នឹង​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​។ ...

បូរ ពេជ្យហ្សាលីន 
https://www.postkhmer.com/national/2023-09-13-1735-254430.html

ក្រសួងបរិស្ថាន​មាន​គម្រោង​ប្រែក្លាយ​អតីត​បន្ទាយ​ឆាក​ស្ដេច​កន​ជា​រមណីយដ្ឋាន​ធម្មជាតិ​ប្រវត្តិ​សា​ស្រ្ត

​ក្រសួងបរិស្ថាន​មាន​គម្រោង​ប្រែក្លាយ​អតីត​បន្ទាយ​ឆាក​ស្ដេច​កន​ជា​រមណីយដ្ឋាន​ធម្មជាតិ​ប្រវត្តិសាស្ត្រ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ ពិនិត្យ​ឃើញ​ពី​សក្ដានុពល​ស្រូប​ទាញ​ទេសចរ​ ដើម្បី​បង្កើន​សេដ្ឋកិច្ច​ពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​ ...

ត​ន​ ​វិបុល​
http://rb.gy/c2rbn

​ការងារ​គ្រប់គ្រង​សំណល់​ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ជា​ការងារ​អាទិភាព​១​ របស់​ក្រសួងបរិស្ថាន​

​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​លើក​ឡើង​ថា​ កិច្ចការ​អាទិភាព​មួយ​ក្នុង​ចំណោម​ការងារ​អាទិភាព​ជា​ច្រើន​ទៀត​ ដែល​ត្រូវ​អនុវត្ត​ គឺ​ការ​គ្រប់គ្រង​សំណល់​ទីក្រុង​និង​ជនបទ​ និង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ខណៈ​បច្ចុប្បន្ន ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-09-07-1641-254292.html

​ក្រសួងបរិស្ថាន​ប្រកាស​បើក​យុទ្ធនាការ​កាត់​បន្ថយ​សំរាម​ប្លា​ស្ទិ​ក​នៅ​តាម​សាលា​ពី​ខែកញ្ញា​

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ បាន​ប្រកាស​ដាក់​ចេញ​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅ​តាម​សាលារៀន​ដោយ​ក្រសួង​បាន​ស្នើ​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ទាំងអស់​គ្នា​ដើម្បី​ភាពល្អ​បរិសុទ្ធ​បរិស្ថាន​។​ ...

សុខ រក្សា
https://www.postkhmer.com/national/2023-09-04-1043-254166.html

​ក្រសួងបរិស្ថាន​បង្កើត​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ ផ្សព្វផ្សាយ​ដើម្បី​ជំរុញ​រឿង​ការ​ប្រែប្រួល​អាកាសធាតុ​

​ក្រសួងបរិស្ថាន​បាន​បង្កើត​ទំនាក់ទំនង​រវាង​អ្នកជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អ្នក​សារព័ត៌មាន​ ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​អំពី​ចំណេះដឹង​ទាក់ទង​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ឱ្យ​បាន​ទូលាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ដើម្បី​ពួក​គេ​បាន​ត្រៀម​ឬ​បន្ស៊ាំ​ខ្លួន​។​ ...

ត​ន​ ​វិបុល​
http://tinyurl.com/39s5s7zn

​អង្គការ​ FAO​ ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ការ​ពង្រឹងសមត្ថភាព​ និង​ប្រសិទ្ធិ​ភាព​រាយការណ៍​ប្រកបដោយ​តម្លាភាព​អំពី​ផែនការ​រួមចំណែក​របស់​ជាតិ​

​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ បាន​ប្រគល់​សម្ភារៈ​មួយ​ចំនួន​ដូច​ជា​ម៉ាស៊ីន​មេ​ និង​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន​ រួម​ទាំង​កម្មវិធី​កុំ​ព្យូ​រ​ទ័​រ​មួយ​ចំនួន​ ដល់​អគ្គនាយកដ្ឋាន​ការពារ​ធម្មជាតិ​ (GDNPA)​ នៃ​ក្រសួងបរិស្ថាន​កម្ពុជា​។​ ការ​ផ្តល់​គ្រឿង​សម្ភារៈ​គឺ​សំដៅលើ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/4c9vmm7s

ក្រសួងបរិស្ថាន​៖​ ការ​ដាំ​ដើមឈើ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ ព្រះពុទ្ធ​សាសនា​នៅ​ឧទ្យាន​គិរី​រម្យ​សម្រេច​បាន​ជិត​ ២​ ម៉ឺន​ដើម​

គិត​មក​ទល់​ពេល​នេះ​វឌ្ឍនភាព​នៃ​ការ​ដាំ​កូន​ឈើ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​នៅ​ឧទ្យាន​ជាតិ​ព្រះ​កុសុមៈ​គិរី​រម្យ​ សម្រេច​បាន​ជិត​ ២​ ម៉ឺន​ដើម​ហើយ​ ខណៈ​បច្ចុប្បន្ន​ក្រសួងបរិស្ថាន​កំពុង​ព​ន្លឿ​ន​ការងារ​នេះ​ឱ្យ​រួច​នៅ​ស​ប្តា ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-08-28-1527-253999.html

រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កែប្រែ​តំបន់​ការពារ​ប្រាសាទព្រះវិហារ​ ទៅ​ជា​«​តំបន់​ការពារ​ប្រាសាទព្រះវិហារ​-​ភ្នំ​ដងរែក​»

រដ្ឋាភិបាល​ បាន​ចេញ​អនុក្រឹត្យ​កែប្រែ​តំបន់ការពារទេសភាព​ប្រាសាទព្រះវិហារ​ ទៅ​ជា​តំបន់ការពារទេសភាព​ប្រាសាទព្រះវិហារ​-​ភ្នំ​ដងរែក​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន​ពីរ​ ដើម្បី​ការពារ​សោភណភាព​ធម្មជាតិ​ រក្សា​លំនឹង​បរិស្ថាន​ និង​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ធម្មជាតិ​។​ ...

ហង្ស ពណ្ណរាយ
http://rb.gy/0wjnn

​កម្ពុជា​បាន​រក​ឃើញ​តំបន់ការពារធម្មជាតិ​ចំនួន​ជិត​៣០​កន្លែង​ ដែល​មាន​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​

​ក្រសួងបរិស្ថាន​ និង​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​រក​ឃើញ​តំបន់ការពារធម្មជាតិ​ចំនួន​២៧​កន្លែង​ ដែល​មាន​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​ នៃ​តំបន់ការពារធម្មជាតិ​ទាំង​៧៣​កន្លែង​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/4xbfexj7

ក្រសួងបរិស្ថានស្នើឱ្យជនជាតិដើមភាគតិចក្រោលសុំទោសចំពោះការដុតបំផ្លាញស្នាក់ការបរិស្ថាន

 ពីរសប្ដាហ៍បន្ទាប់ពី​សហគមន៍​ជនជាតិដើម​ភាគតិច​ក្រោល ​បាន​ដុត​បំផ្លាញ​ទីស្នាក់ការមួយ​របស់​ក្រសួង​បរិស្ថាន​នៅក្នុង​ខេត្ត​ក្រចេះ ក្រសួង​បាន​កោះហៅ​​អាជ្ញាធរ​មូលដ្ឋាន​និង​ជនជាតិដើម​ភាគតិច​ឱ្យ​មក​ប្រជុំ​កាលពីថ្ងៃពុធ និងបានស្នើ​ឱ្យ​សហគមន៍ជនជាតិដើម​ភាគតិច​សុំទោស ។ ជនជាតិដើមភាគតិច​តែមួយ​រូបគត់​ដែល​បានចូលរួម​កិច្ច​ប្រជុំ​នេះ។​ ...

ស៊ើង និមល់ និង ហ៊ែល កំសាន
https://cambojanews.com/environment-ministry-asks-kraol-indigenous-people-to-apologize-for-burning-down-building/

​កម្មវិធី​បង្ហាញ​ពី​តំបន់​ទេសចរណ៍ធម្មជាតិ​របស់​កម្ពុជា​

​កម្មវិធី​ថ្មី​មួយ​ឈ្មោះ​ ដើរ​លេង​ស្រុក​យើង​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ដោយ​ក្រសួងបរិស្ថាន​ (MoE)​ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍ធម្មជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ផ្តល់​នូវ​ព័ត៌មាន​ និង​ឧបករណ៍​ដឹក​ជញ្ជូន​ទាន់សម័យ​ដើម្បី​ចែករំលែក​អនុស្សាវរីយ៍​ថ្ងៃ​ឈប់​សម្រាក​។​ ...

យ៉ាត ម៉ាឡៃ
https://kiripost.com/stories/app-showcases-cambodias-ecotourism-gems

​រដ្ឋាភិបាល​កែប្រែ​ទំហំ​ផ្ទៃដី​ឧទ្យាន​ជាតិ​ដើម្បី​ធានា​និរន្តរភាព​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​

​រដ្ឋាភិបាល​នៅ​ចុង​អាណត្តិ​ទី​៦​នេះ​ បាន​សម្រេច​កែប្រែ​ទំហំ​ផ្ទៃដី​ឧទ្យាន​ជាតិ​នៅ​ទូ​ទាំង​ប្រទេស​ ដោយ​បង្កើន​ផ្ទៃដី​កាន់តែ​មាន​ទំហំ​ធំ​ជាង​មុន​ ដើម្បី​ធានា​ដល់​ការ​គ្រប់គ្រង​ ការ​អភិរក្ស​ជីវៈចម្រុះ​ ការ​លើកកម្ពស់​ប្រព័ន្ធ​អេកូឡូស៊ី​ ការ​រក្សា​លំនឹង​បរិស្ថាន​ និង ...

ត​ន​ ​វិបុល​
https://tinyurl.com/29m366zc

តំបន់វាលស្មៅបាកានត្រូវបានប្រែក្លាយទៅជាតំបន់ការពារធម្មជាតិ

តំបន់វាលស្មៅបាកានក្នុងខេត្តពោធិសាត់ ត្រូវបានហៅជាផ្លូវការថា តំបន់ការពារទេសភាពបាកាន។ សេចក្តីប្រកាសស្តីពីបង្កើតតំបន់នេះត្រូវបានរៀបចំឡើងដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា សហការជាមួយក្រសួងបរិស្ថាន រដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានពោធិ៍សាត់។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/q4rws

ក្រសួង​អរគុណ​មន្ដ្រី​ចំពោះ​ការ​លះបង់​ដើម្បី​បុព្វហេតុ​ធម្មជាតិ​និង​បរិស្ថាន​

ក្នុង​ឱកាស​នៃ​ការ​អបអរសាទរ​ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក​ ក្រសួងបរិស្ថាន​បាន​សម្ដែង​ការ​អរគុណ​ដល់​ក្រុម​គ្រួសារ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់​ដែល​បាន​បំពេញ​តួនាទី​ និង​លះបង់​ទាំង​កម្លាំងកាយ​កម្លាំងចិត្ត​ដើម្បី​បុព្វហេតុ​ធម្មជាតិ​ និង ...

ជា​​​​ សុខនី
https://tinyurl.com/2sme59un

ក្រសួងបរិស្ថាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​បណ្ណាល័យ​អេ​ឡិច​ត្រូ​និ​ច​

ក្រសួងបរិស្ថាន​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​បណ្ណាល័យ​អេ​ឡិច​ត្រូ​និ​ច​ (eLibrary)​ ដើម្បី​ចែកចាយ​ចំណេះដឹង​និង​ព័ត៌មាន​ ដែល​ទាក់ទង​នឹង​បរិស្ថាន​និង​ធនធានធម្មជាតិ​ ការ​ធ្វើ​ទំនើប​កម្ម​ស្ថាប័ន​ និង​ការ​ផ្សព្វផ្សាយ​សក្តានុពល​តំបន់ការពារធម្មជាតិ​ដល់​សិស្ស​ និស្សិត​ សាធារណជន​ វិស័យ​ឯកជន​ និង​អ្នក​ស្រាវជ្រាវ​។​ ...

ត​ន​ ​វិបុល​
http://rb.gy/zqr23

យុវជន​មាតា​ធម្មជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដាក់​បញ្ចូល​កោះកុង​ក្រៅ​ទៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​

​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ ជិត​២០​នាក់​ បាន​យក​ញ​តិ្ត​ទៅ​ដាក់​នៅ​ក្រសួងបរិស្ថាន​ជា​ថ្មី​ម្តងទៀត​ ដើម្បី​ជំរុញ​ឱ្យ​ បញ្ចូល​តំបន់​កោះកុង​ក្រៅ​ ជា​ឧទ្យាន​ជាតិ​សមុទ្រ​ និង​ទាមទារ​ឱ្យ​ដក​អាជ្ញាប័ណ្ណ​ការ​អភិវឌ្ឍ​កោះកុង​ក្រៅ​ ចេញពី​ក្រុមហ៊ុន​របស់​ លោក​ឧកញ៉ា ...

ទួក ពិសិដ្ឋ
http://rb.gy/bdav3

​រដ្ឋមន្ដ្រី​បរិស្ថាន​ ជំរុញ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ការពារធម្មជាតិ​សំខាន់ៗ​ចំនួន​ ២

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​ សាយ​ សំ​អាល់​ បាន​និង​កំពុង​ជំរុញ​ឱ្យ​មានការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ទឹកធ្លាក់​ស្រែ​អម្ពិល​ក្នុង​ខេត្តកំពង់ឆ្នាំង​ និង​សហគមន៍​តំបន់ការពារធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង​ និង​ខេត្តពោធិ៍សាត់​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ដើម្បី​លើកកម្ពស់​ជីវភាព​សហគមន៍​។​ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-07-11-1024-252217.html

ការ​ប្រមូល​សំរាម​ សំណល់​រឹង​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​មានការ​កើនឡើង​

អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រមូល​ និង​ដឹក​ជញ្ជូន​សំរាម​ សំណល់​រឹង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​មួយ​ថ្ងៃ​មាន​បរិមាណ​ជាង​ ៣៧០០​ តោន​ កើនឡើង​ចំនួន​ ១០០០​ តោន​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២០-២០២១​។​ ...

ទិត្យ គង្សនូវ
https://www.khmertimeskh.com/501316685/pps-garbage-collection-increases/

ក្រសួងស្វែងរកប្រាក់ចំណូលបន្ថែមតាមរយៈឥណទានកាបូន

ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមក្នុងការការពារព្រៃឈើធម្មជាតិក៏ដោយ ក៏ក្រសួងបរិស្ថានមានទំនុកចិត្តលើភាពជោគជ័យក្នុងការលក់ឥណទានកាបូនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ...

បែន​ សុខហ៊ាន
https://www.khmertimeskh.com/501315353/ministry-seeks-more-revenue-through-carbon-credits/

សត្វ​ទន្សោង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ប្រមាណ​ ១,៥០០​ ក្បាល​

​សត្វ​ទន្សោង​ (Bos​ Javanicus)​ ប្រហែល​ ១,៥០០​ក្បាល​ ត្រូវ​បាន​ចុះបញ្ជី​ក្នុង​បញ្ជី​ក្រហម​នៃ​ប្រភេទ​សត្វ​ដែល​រង​ការ​គំរាមកំហែង​របស់​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ​ (IUCN)​ ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ព្រៃរបស់​កម្ពុជា​។ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://shorturl.at/dTUW2

សត្វ​ទន្សោង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ប្រមាណ​ ១,៥០០​ ក្បាល​

សត្វ​ទន្សោង​ (Bos​ Javanicus)​ ប្រហែល​ ១,៥០០​ក្បាល​ ត្រូវ​បាន​ចុះបញ្ជី​ក្នុង​បញ្ជី​ក្រហម​នៃ​ប្រភេទ​សត្វ​ដែល​រង​ការ​គំរាមកំហែង​របស់​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ​ (IUCN)​ ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ព្រៃរបស់​កម្ពុជា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://shorturl.at/biyQZ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CyB2r
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!