អ្នកនាំពាក្យ GMAC៖ ទីផ្សារអឺរ៉ុប និងអាមេរិកមួយចំនួនបានប្រកាសផ្អាកនាំទំនិញកាត់ដេរពីកម្ពុជា

អ្នក​កម្មង់​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា​មួយ​ចំនួន​បាន​ជូន​ដំណឹង​មក​ខាង​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ដោយ​ស្នើ​ឲ្យ​មាន​ការ​ផ្អាក​ការ​ដឹក​ជញ្ជូន​ទំនិញ​វាយន​ភណ្ឌ​នៃ​វិស័យ​កាត់​ដេរ ទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​អាមេរិក ដោយ​សារ​តែ​ឥទ្ធិពល​នៃ​វីរុស កូវីដ-១៩។ ការ​លើក​ឡើង​ដូច្នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​ទើប​តែ​ទទួល​បាន​វត្ថុ​ធាតុ​ដើម​ជា​ថ្មី​ពី​ប្រទេស​ចិន ក្រោយ​រោង​ចក្រ​មួយ​ចំនួន​មាន​ការ​អាក់​ខាន​ផលិត​ដោយ​សារ​ចិន​ជាប់​ដៃ​ប្រយុទ្ធ​នឹង​វីរុស​កូវីដ-១៩​។ …