ឆេង ភត្រា

មន្ដ្រីគម្រោង/អ្នកសម្របសម្រួលគម្រោង

ភ​ត្រា​ មាន​តួនាទី​សម្រប​សម្រួលការ​បណ្ដុះបណ្ដាល​និង​សិក្ខាសាលា​ ហើយ​ចងក្រង​ឯកសារ​សម្រាប់​សកម្មភាព​នានា​ ព្រមទាំង​ត្រួតពិនិត្យ​ វាយតម្លៃ​ និង​រាយការណ៍​ពី​វឌ្ឍនភាព​គម្រោង​។​ បន្ថែម​ពី​នេះ​ លោក​ក៏​មាន​តួនាទី​ក្នុង​ការ​រៀបចំ​ផែនការ​សារ​គមនាគមន៍​របស់​គម្រោង​ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​ លោក​ក៏​សម្របសម្រួល​គម្រោង​ សារព័ត៌មាន​សម្រាប់​សុខភាព​តែ​មួយ​ និង​ផ្ដល់​ជំនួយ​ក្នុង​ការ​អនុវត្ត​គម្រោង​ទាក់ទង​នឹងសហគ្រាស​ធុន​តូច​និង​មធ្យម​ អាយ​ស៊ី​ធី​ក្នុង​វិស័យ​អប់រំ​ និង​កម្មវិធី​បណ្ណាល័យ​អ្នក​ប្រយុទ្ធ​នៅ​ខេត្តព្រះវិហារ​។​

​ក្នុង​វិស័យ​អប់រំ​ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ពីរ​ រួម​មាន​ឯកទេស​ភាសា​អង់គ្លេស​សម្រាប់​ទំនាក់ទំនង​ និង​ឯកទេស​គ្រប់គ្រង​ទេសចរណ៍​។​ ចំពោះ​វិស័យ​ការងារ​វិញ​ លោក​មាន​បទ​ពិសោធ​ធ្វើការ​ស្រាវជ្រាវ​ផ្នែក​ទីផ្សារ​និង​សង្គម​ និង​ការ​វិភាគ​ទិន្នន័យ​ទាក់ទង​នឹង​វិស័យ​ផ្សេងៗ​ ដូច​ជា​អប់រំ​ ការ​អភិវឌ្ឍ​យុវជន​ សហគមន៍​ទេសចរណ៍​ និង​សហគ្រាស​ធុន​តូច​និង​មធ្យម​។​ បន្ថែម​ពី​នេះ​ លោក​ក៏​មាន​បទ​ពិសោធ​សម្របសម្រួល​កម្មវិធី​យុវជន​ស្ម័គ្រចិត្ត​ថ្នាក់​ជាតិ​ផង​ដែរ​។​ លោក​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការងារស្រាវជ្រាវ​និង​គម្រោង​ ជាពិសេសទាក់ទង​នឹង​អាយ​ស៊ី​ធី​ បរិ​យា​បន្ន​សង្គម​ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​សុខភាព​ផ្លូវចិត្ត​។​