វេ​ង​ សៀង​ហៃ​

​អ្នកគ្រប់គ្រង​កម្មវិធី​និពន្ធ​

​វេ​ង​ សៀង​ហៃ​ ចូលរួម​បម្រើ​ការ​ងារឱ្យ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក្នុង​ឆ្នាំ​ ២០២៣​ ក្នុង​តំណែង​ជា​អ្នកគ្រប់គ្រង​កម្មវិធី​និពន្ធ​ ដោយ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ប្រតិបត្តិការ​ និង​ផ្នែក​បច្ចេកទេស​ដល់​នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​ ព្រមទាំង​ក្រុម​ការងារ​អូ​ឌី​ស៊ី​ទាំងមូល​។​ លោក​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមការងារ​និពន្ធ​ ដើម្បី​ធានា​បាន​នូវ​បណ្តុំ​ទិន្ន​ន័យ​ និង​មាតិកាដែល​អាច​ជឿ​ទុកចិត្ត​បាន​ និង​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​បន្ន​ និង​ចីរភាព​ក្នុង​ប្រទេស​កម្ពុជា​។​ មុន​ពេល​ចូល​បម្រើ​ការ​ឱ្យ​ អូ​ឌី​ស៊ី​ សៀង​ហៃ​ធ្លាប់​ធ្វើការ​ស្រាវជ្រាវ​ឱ្យ​ស្ថាប័នមួយ​ចំនួន​ដូច​ជា​ វិទ្យាស្ថាន​ស្រាវជ្រាវ​ហ្គ​ត់​ធិ​ន​ប៊ឺ​ក​ វិទ្យាស្ថាន​រ៉ា​អ៊ុ​ល​វ៉ា​លេ​ន​ប៊ឺ​ក​ សាកលវិទ្យា​ល័​យឈៀង​ម៉ៃ​ និង​ក្រុមហ៊ុន​ស្រាវជ្រាវ​ រ៉ា​ភី​ត​អេ​ស៊ា​។​ សៀង​ហៃ​ បានបញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ការ​សិក្សា​អភិវឌ្ឍន៍​មក​ពី​សាកល​វិទ្យាល័យ​ឈៀង​ម៉ៃ​ និង​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អប់រំ​ ​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​ ដោយ​មាន​ប្រវត្តិ​ការងារ​ជានរ​វិទូ​ផ្នែក​ការ​អភិវឌ្ឍ​ផ្តោត​ជា​ពិសេស​លើ​តំបន់​មេគង្គ​ សៀង​ហៃ​ធ្លាប់​សិក្សា​លើ​បញ្ហា​ទាក់ទង​ការ​អភិវឌ្ឍ​មួយ​ចំនួន​ ដូច​ជា​បញ្ហា​ទាក់ទង​ទេស​ន្ត​ប្រវេសន៍​ឆ្លង​ប្រទេស​ និង​វិសមភាព​ បញ្ហា​ទាក់ទងនឹង​ការ​អ​ភិ​វ​ឌ្ឍ​ប្រកបដោយ​ចីរភាព​ស្រប​តាម​គោល​ការ​ណ៍សិទ្ធិ​មនុស្ស​ បញ្ហា​ទាក់ទង​ពិការ​ភាព​ និង​សិទ្ធិ​កុមារ​ និង​បញ្ហា​ផ្សេងៗ​ទៀត​។​