វត ចាន់ណារ៉ា

មន្ត្រីផ្នែកទំនាក់ទំនង

ណា​រ៉ា​បាន​ចូល​បម្រើ​ការងារ​នៅ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក្នុង​ឆ្នាំ​២០២៤​ ក្នុង​តួនាទី​ជា​មន្ត្រី​ផ្នែក​ទំនាក់ទំនង​។​ ការ​ទទួលខុសត្រូវ​របស់​គាត់​រួម​មាន ការ​រចនា​សម្ភារៈ​ទំនាក់ទំនង​ គ្រប់គ្រង​ប្រព័ន្ធ​សង្គម​ បង្កើត​មាតិកា​ ព្រមទាំង​ចូលរួម​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ សិក្ខាសាលា​ និង​ជួប​ប្រជុំ​ជាមួយ​ភាគី​ដែល​ពាក់ព័ន្ធ​សំខាន់ៗ​ និង​ដៃគូ​នានា​របស់​អូ​ឌី​ស៊ី​ផង​ដែរ​។​

មុន​ចូល​បម្រើ​ការងារ​នៅ​អូ​ឌី​ស៊ី​ ណា​រ៉ា​គឺជា​មន្ត្រី​ផ្នែក​ទំនាក់ទំនង​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​សុខភាព​មួយ​រយៈពេល​ជាង​បី​ឆ្នាំ​។​ ក្រៅពី​នេះ​ គាត់​បាន​បម្រើ​ការ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​រយៈពេល​ជាង​បួន​ឆ្នាំ​នៅ​សាលា​ឯកជន​នានា​ និង​សាកលវិទ្យាល័យ​មួយ​ដែល​ល្បី​នៅ​ក្នុង​ប្រទេស​។​

ណា​រ៉ា​បាន​បញ្ចប់​ថ្នាក់​បរិញាបត្រ​ចំនួន​ពីរ​ រួម​មាន​ផ្នែក​អប់​រំជា​ភាសា​អង់គ្លេស​ និង​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ មក​ពី​វិទ្យាស្ថាន​ភាសាបរទេស​ និង​បច្ចុប្បន្ន​កំពុង​បន្ត​សិក្សា​ថ្នាក់អនុបណ្ឌិត​វិទ្យាសាស្ត្រ​សង្គម​ក្នុង​កិច្ចការ​អន្តរជាតិ​ (MSc-IA)​។​