យ៉ា​ សុ​ម៉ា​រី​

​​មន្ត្រី​​ជាន់​ខ្ពស់​​ផ្នែក​ហិរញ្ញវត្ថុ​ និង​ រដ្ឋបាល

​នៅ​អូ​ឌី​ស៊ី​សុ​ម៉ា​រី​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ប្រធាន​ហិរញ្ញវត្ថុ​និង​រដ្ឋបាល​ ដើម្បី​ធានា​ឱ្យ​នូវ​ការ​បញ្ចូល​ទិន្នន័យ​ត្រឹមត្រូវ​ទៅ​ក្នុង​ប្រព័ន្ធ​ QuickBooks​ ការ​រៀបចំ​របាយការណ៍​ម្ចាស់​ជំនួយ​​ ការរៀបចំសាច់ប្រាក់ ការ​ទូទាត់​ទាន់​ពេលវេលា​ដល់​អ្នក​ផ្គត់ផ្គង់​​ ប្រាក់ខែ​ និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​​ និង​ការ​បង់ពន្ធ ​ ការ​តាមដាន​ថវិកា​ប្រចាំខែ​។​ លើស​ពី​នេះ​សុ​ម៉ា​រី​ក៏​​ទទួលខុសត្រូវ​ចំពោះ​រាល់​ប្រតិបត្តិការ​ធនាគារ​ពាក់ព័ន្ធ​ ការងារ​រដ្ឋបាល​ និង​ធនធានមនុស្ស​។

​សុ​ម៉ា​រី​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ (NUM)​ក្នុង​ឆ្នាំ​ ២០១១​។​ មុន​ពេល​ចូល​បម្រើ​ការងារ​នៅ​អូ​ឌី​ស៊ី​ សុ​ម៉ា​រី​មានបទពិសោធន៍​ ១០​ ឆ្នាំ​មក​ហើយ​លើ​ការងារ​ផ្នែក​ហិរញ្ញវត្ថុ​ និង​រដ្ឋបាល​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​និង​អន្តរជាតិ​។​