ព័ត៌មាន​

រស់ សារ៉ុម​ នឹង​ប្តឹង​​នាយក​រដ្ឋមន្ត្រី និង កឹម សុខា ក្រោយ​ចប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត

ប្រធាន​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា សម្រេច​ថា នឹង​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយលោកកឹមសុខានិង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិក្រោយ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​បញ្ចប់​ជា​ស្ថាពរទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយដើម្បី​ស្នើ​ឲ្យ​បើក​កញ្ចប់​ថវិកានិង​ទាមទារ​ឲ្យ​បេក្ខជន​នាយក​រដ្ឋមន្ត្រី​និង ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2ejHnnW

សមាគម​មួយ​គ្រោង​ប្ដឹង​មន្ត្រី​បក្ស​ប្រឆាំង​ពីរ​រូប​រឿង​ពុក​រលួយ

ប្រធាន​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជាគ្រោង​នឹង​ប្ដឹងលោកកឹមសុខាប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិនិង​លោកអេងឆៃអ៊ាងទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយដើម្បី​ស្នើ​ឲ្យ​បើក​កញ្ចប់​ថវិកាបន្ទាប់​ពី​សមាគម​នេះ​បាន​រក​ឃើញ​ថាទ្រព្យសម្បត្តិ​របស់​មន្ត្រី​ទាំង​ពីរ​នាក់ បាន​កើន​ឡើង​ក្រោយ​ពេល​បោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ រួច​មក។​ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2dHrzK5

បាក់ឌុប​ឆ្នាំ​នេះ​សិស្ស​៤០៥​នាក់​ជាប់​និទ្ទេស A

បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះមានចំនួន៥៥៧៥៣នាក់ស្មើនឹង៦២,១៨ភាគរយនៃចំនួនបេក្ខជនវត្តមានសរុបចំនួន ៨៩៦៦១នាក់ ក្នុងនោះបេក្ខជនដែលជាប់និទ្ទេស A មានចំនួន ៤០៥នាក់ ច្រើនជាងឆ្នាំមុនដល់ទៅជិត៣ដង។ ...

ប៉ិច សុធារី
http://bit.ly/2chAgtW

រដ្ឋមន្ត្រី​ថា​ការ​ប្រឡង​ប្រសើរ​ ខណៈ​នៅ​មាន​ការ​យក​ប៊្រុយយ៉ុង​ចូល

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថាការប្រឡងថ្នាក់ទី ១២ មានភាពប្រសើរឡើងជារៀងរាល់ឆ្នាំចាប់តាំងពីកំណែទម្រង់ឆ្នាំ ២០១៤ ខណៈកាលពីម្សិលមិញប៊្រុយយ៉ុង និងឧបករណ៍អេឡិចត្រូនិកដែលសិស្សយកចូលក្នុងមណ្ឌលប្រឡងនៅតែត្រូវចាប់បាន។ ...

ឃុត សុភចរិយា
http://bit.ly/2beC4aB

មន្ត្រី​រដ្ឋាភិបាល​ប្រាប់​តុលាការ​ថា លោក​មិន​ដឹង​ថា​សំណូក​មាន​ទោស​ទេ

មន្ត្រីម្នាក់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសារភាពនៅក្នុងសវនាការកាលពីថ្ងៃច័ន្ទចំពោះការទារសំណូកពីរោងចក្រកាត់ដេរដើម្បីបំពេញបែបបទពាក្យសុំនាំចេញរបស់ខ្លួន ប៉ុន្តែបាននិយាយថា លោកមិនជឿនៅពេលនោះថា លោកបានប្រព្រឹត្តបទល្មើសទេ។ ...

អ៊ួច សូនី
http://www.cambodiadailykhmer.com/33673

ACU៖ អាចនឹងមានការស៊ើបអង្កេតមន្ត្រីប៉ូលីស

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យឹមទៀង បានមានប្រសាសន៍កាលពីថ្ងៃពុធថា លោកប្រហែលជានៅបន្តបើកការស៊ើបអង្កេតក្នុងការចោទប្រកាន់អំពើពុករលួយប្រឆាំងនឹងប្រធាននៃអគ្គស្នងការនគរបាលជាតិ ដែលគ្រប់គ្រងមន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស ប្រសិនបើមន្ត្រីនៅក្រោមបង្គាប់អះអាងថាខ្លួនមិនយល់ស្របនឹងការឆ្លើយតបរបស់មេរបស់ខ្លួន។ ...

អូន ភាព
https://www.cambodiadaily.com/news/investigation-of-police-official-possible-acu-115990/

ក្រុមគ្រួសារនៅតំបន់ព្រលានយន្តហោះស្នើររដ្ឋាភិបាលចេញបណ្ណកម្មសិទ្ធកាន់កាប់ដី

ក្រុមគ្រួសារជាច្រើនដែលរស់នៅក្បែរអាកាសយានដ្ឋានភ្នំពេញអន្តរជាតិបានដាក់ញ្ញត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)កាលពីថ្ងៃពុធ ដើម្បីស្វែងរកថាហេតុអ្វីបានជារហូតមកដល់ពេលនេះ សាលាក្រុងរាជធានីភ្នំពេញមិនទាន់ចេញបណ្ណកម្មសិទ្ធកាន់កាប់ដីដល់ពួកគេ បើទោះបីជានាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យារថានឹងការពារពួកគេពីការបណ្តេញចេញ។ ...

បែន សុខហ៊ាន
https://www.cambodiadaily.com/news/spared-eviction-airport-families-ask-government-for-land-titles-115993/

នគរ​បាល​ចោទ​ប្រកាន់​​​​​ប្រធាន​​​​​​​​​​​​នាយកដ្ឋាន​​​​​​​​​នគរ​​​បាល​​​​​​ចរាចរណ៍ ​​​​និង​​​​​​សណ្ឋាប់ធ្លាប់​​​​ពីបទ​កិបកេង​

យោងតាមអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា មន្ត្រីនគរបាលនៅនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ដែលគ្រប់គ្រងមន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស បានចោទប្រកាន់មេរបស់ខ្លួនពីបទកិបកេងបក្ខពួកនិយម រំលោភអំណាច និងបទល្មើសផ្សេងៗទៀត។ ...

អូន ភាព
http://www.cambodiadailykhmer.com/33246

មន្ត្រី​អគ្គនាយកដ្ឋាន​គយ​ជាប់​ពន្ធនាគារ​ពី​បទ​ស៊ីសំណូក​

មន្ត្រីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងហិរញ្ញវត្ថុត្រូវបានដាក់ក្នុងពន្ធនាគារពីបទស៊ីសំណូកបន្ទាប់ពីលោកត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយកាលពីសប្តាហ៍មុន ដែលសង្ស័យលោកពីការទទួលប្រាក់សំណូកពីក្រុមហ៊ុនបរទេស។ ...

សេក ឧត្តម
https://www.cambodiadaily.com/news/customs-official-jailed-after-arrest-over-bribery-claims-115565/

ដក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង ចេញពី​តំណែង​បន្ទាប់​ពី​ចោទ​ពុក​រលួយ

ក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទបានសម្រេចដកប្រធានមន្ទីរកសិកម្មខេត្តកោះកុងកាលពីថ្ងៃទី៣០ខែមិថុនាបន្ទាប់ពីមានការចោទប្រកាន់បានលក់ដីដែលចុះក្នុងបញ្ជីសារពើភ័ណ្ឌរបស់មន្ទីរខេត្តដែលទទួលបានប្រាប់រាប់ម៉ឺនដុល្លារអាមេរិក។ ...

ប៉ាវ ស៊ុយ
http://bit.ly/29oqNSv

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស្តីបន្ទោស​ទៅ​កាន់​អភិបាលខេត្ត​បាត់ដំបង​

កាលពីថ្ងៃអាទិត្យ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱមយិនទៀងបានស្តីបន្ទោសទៅកាន់អភិបាលខេត្តបាត់ដំបង់លោក ច័ន្ទ សុផលចំពោះការបដិសេធមិនអនុញ្ញាតិ្តឱ្យមានការស៊ើបអង្កេតទៅកាន់អភិបាលស្រុកមួយរូបដែលត្រូវបានជាប់សង្ស័យពីការកេងប្រវ័ញ្ចថវិការដ្ឋដោយខុសច្បាប់អំជាច្រើនពាន់ដុល្លារ។ ...

អូន ភាព
https://www.cambodiadaily.com/news/anti-graft-czar-attacks-battambang-governor-114958/

ACU តាក់​តែង​​​​សេចក្តី​ព្រាង​ច្បាប់​ពីរ ការពារ​សាក្សី និង​បុគ្គល​រាយការណ៍

អង្គភាពប្រឆាំងអំពើពុករលួយACUបានសម្រេចចាប់ផ្តើមតាក់តែងសេចក្តីព្រាងច្បាប់ចំនួនពីរដើម្បីបង្កើនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងអំពើពុករលួយនោះគឺច្បាប់ការពារសាក្សីនិងច្បាប់ការពារបុគ្គលរាយការណ៍ ដោយរំពឹងថា នឹងអាចបញ្ចប់នៅចុងឆ្នាំ២០១៦ ខាងមុខនេះ។ ...

តាំង វីដា
http://bit.ly/2966xEr

ACU បដិសេធ​បណ្តឹង​ពីរ​​ប្រឆាំង​លោក កឹម សុខា និង​ថ្នាក់​ដឹក​នាំគ.ជ.ប.

អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានសម្រេចមិនចាត់ការលើបណ្តឹងចំនួនពីររួមមានករណីចោទប្រកាន់លោកកឹមសុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិពីបទឆបោកប្រាក់និងករណីចោទប្រកាន់លើថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ៤រូប ថា បានប្រព្រឹត្តអំពើពុករលួយ ក្នុងការតែងតាំងមន្ត្រីរាជការស៊ីវិលក្នុងក្របខ័ណ្ឌ។ ...

តាំង វីដា
http://bit.ly/1UD79lr

សកម្មជន​​​បន្ថែម​​​ទៀត​​​​​​ត្រូវ​​​​​​បាន​​​​​​​​​​​​​​ឃាត់​​​​​​​​​ខ្លួន​​​ និង​​​ដោះ​​​លែង​​​​​​វិញ​នៅ​​​​​​​ក្នុង​​​​​​​​​​​ថ្ងៃ​​​​​​ច័ន្ទ​​​​​​ពណ៌​​​​​​​​​ខ្មៅ​​​​​​ចុង​​​ក្រោយ​​

សកម្មជនប្រាំពីរនាក់ដែលត្រូវបានឃាត់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញពីបទព្យាយាមធ្វើការតវ៉ាប្រឆាំងការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សបួនរូប និងមន្ត្រីគ.ជ.ប.មួយរូបកាលពីពេលថ្មីៗនេះ ត្រូវបានដោះលែងវិញនៅពេលមេឃងងឹត ដោយបញ្ចប់ស្រដៀងគ្នាទៅនឹងការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ចុងក្រោយនេះដែរ។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/31967

ACU ប្រជុំ​ពី​រឿង​ចោទ​មន្ត្រី គ.ជ.ប ពុករលួយ​ថ្ងៃ​នេះ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃចន្ទនេះនឹងចាប់ផ្តើមបើកអង្គប្រជុំទាក់ទងនឹងបណ្តឹងរបស់ប្រធានសមាគមមួយដែលបានប្តឹងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក និងមន្ត្រីជាន់ខ្ពស់បីរូបទៀតដោយចោទថាបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នឯករាជ្យមួយនេះ។ ...

ឡាយ សាមាន
http://bit.ly/1TVNIaM

ACU៖ សេចក្តីព្រាាងនៃច្បាប់ស្តីពីអ្នកទម្លាយការសម្ងាត់នឹងប្រព្រឹត្តិទៅនៅខែកក្កដា

អង្គភាពប្រឆាំងអំពើពុករលួយ នឹងបង្ហាញសេចក្តីព្រាងដំបូងនៃច្បាប់ស្តីពីការការពារអ្នកទម្លាយការសម្ងាត់ដែលខ្លួនបានទន្ទឹងរង់ចាំជាយូរមកហើយនោះនៅខែក្រោយ នេះបើយោងតាមកិច្ចប្រជុំចុងក្រោយកាលពីថ្ងៃទី ៣០ ខែឧសភា រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែលបានចេញផ្សាយលើគេហទំព័រនៃអង្គភាពនេះ ប៉ុន្តែក្រុមអ្នកអង្កេតការណ៍មិនរំពឹងថាវានឹងកើតឡើងបានក្នុងពេលឆាប់នេះៗនោះទេ។ ...

ប៊ុន សេងគង់
http://www.phnompenhpost.com/national/draft-whistleblower-law-due-july-acu

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់ខ្លួន​មេធាវី​ ចំ​ពេល​គណៈមេធាវី​ព្រមាន​សមាជិក​ពី​បញ្ហា​សូកប៉ាន់​

អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមេធាវីមួយរូបនៅភ្នំពេញពីបទចោទប្រកាន់លើការប្រព្រឹត្តអំពើពុករលួយ ចំពេលដែលគណៈមេធាវីចេញលិខិតជូនដំណឹងទៅកាន់សមាជិកនៅថ្ងៃពុធដែលព្រមានពួកគេពីការប្រព្រឹត្តអ្វីដែលខុសពីច្បាប់។ ...

Khy Sovuthy
https://www.cambodiadaily.com/news/anti-corruption-unit-arrests-lawyer-bar-warns-of-graft-113372/

ACU ​​បញ្ជូន​មន្រ្តី​​ទៅ​ប្រទេស​​កូរ៉េខាងត្បូង ដើម្បី​​​ស៊ើប​អង្កេត​សំណុំ រឿង​លោក​ ស៊ុត ឌីណា

អង្គភាពប្រឆាំងអំពើពុករលួយ ACU នឹងបញ្ជូនមន្រ្តីរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅខែក្រោយនេះជាលើកទី៣ដើម្បីស៊ើបអង្កេតបន្ថែមលើសំណុំរឿងរបស់លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតខ្មែរ បន្ទាប់ពីត្រូវបានចោទប្រកាន់ទាក់ទងនឹងរឿងអំពើពុករលួយ ហើយត្រូវបានចាប់ និងឃុំខ្លួនកាលពីដើមខែមេសា កន្លងមកនេះ។ ...

មំុ គន្ឋា
http://bit.ly/1T4UZiD

មន្ត្រី​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ត្រូវ​បាន​កាត់ទោស​ពី​បទ​ស៊ីសំណូក​

មន្ត្រីមួយរូបនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាត្រូវបានកាត់ទោសពីបទស៊ីសំណូកកាលពីចុងសប្តាហ៍មុន បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំអំពើពុករលួយ (ACU) កាលពីប៉ុន្មានសប្តាហ៍កន្លង និងបន្ទាប់ពីអង្គភាព ដដែលបានចាប់ខ្ឡួនមន្ត្រីក្រសួងការបរទេសនិងឯកអគ្គរាជទូតកម្ពុជាប្រចាំសារធារណៈរដ្ឋកូរ៉េ។ ...

អូន ភាព
https://www.cambodiadaily.com/news/development-council-officer-charged-over-bribery-claim-112324/

រដ្ឋាភិបាល​​​ព្រមាន​អ្នក​តវ៉ា​​ប្រឆាំង​ ​អង្គភាព​  AC U ដោយ​​ចាត់​​ទុក​វា​​​ថា​ជា​ ”​ការ​បះបោរ​​នៅ​ក្នុង​ទីក្រុង​”

កាលពីម្សិលមិញ រដ្ឋាភិបាលបានព្រមានបង្ក្រាបសកម្មជន និងក្រុមតស៊ូមតិដែលរៀប ចំការតវ៉ាប្រឆាំងការចាប់ខ្លួនមន្ត្រីអង្គការសិទ្ធិមនុស្សបួន រូប និងមន្ត្រី គ.ជ.ប.មួយរូប ដោយចាត់ទុកការតវ៉ាដែលមានការគ្រោងទុកនេះថាជាទង្វើ “បះបោរក្នុងទីក្រុង”។ ...

ហ្សមប៊រ ភីធឺរ៍ និង បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/31421/

សកម្មជន​នឹង​ធ្វើ​ក្បួន​ដង្ហែបាតុកម្ម​​ទោះបី​គ្មាន​ការ​អនុញ្ញាតិ​ពី​សាលាក្រុង​

​សកម្មជន​ដែលបាន​រៀបចំក្បួន​ដង្ហែ​បាតុកម្ម​ទៅ​កាន់​ទីស្នាក់ការ​កណ្តាល​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​យ​នៅ​ទីក្រុង​ភ្នំ​ពេ​ញ​បានឱ្យ​ដឹង​ថា ​ពួក​គេ​នឹង​បន្ត​ជា​មួ​យ​គម្រោង​បាតុកម្ម​នេះ​ បើ​ទោះបីជា​សាលាក្រុង​បាន​បដិសេធ​សំណើរ​របស់​ពួក​គេ​ក៏ ...

បែន​ សុខហ៊ាន
https://www.cambodiadaily.com/news/protesters-to-march-on-acu-despite-city-hall-ban-112240/

រដ្ឋាភិបាល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​​ទាក់​ទិន​នឹង​ការ​ចាប់​ខ្លួន​បុគ្គលិក​សិទ្ធិ​មនុស្ស​

មន្ត្រី​ជាន់​ខ្ពស់​បួន​រូប​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​​រៀប​ចំការ​បោះ​ឆ្នោត​ម្នាក់​​​ត្រូវ​បាន​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទាក់​ទិន​នឹង​ការ​ចោទ​ថា ​ពួកគេ​បាន​​ណែនាំ​ស្រីកំណាន់​របស់ ...

ឃី សុវុឌ្ឍី និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/31323/

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជជីកសួរ​មន្ត្រីសិទ្ធិមនុស្ស ខណៈ​មន្ត្រី​របស់​ UN មិន​មក​បង្ហាញ​ខ្លួន​

កាលពី​ថ្ងៃព្រហស្បតិ៍ អង្គភាពប្រឆាំង​អំពើ​ពុករលួយ (ACU) បាន​សាកសួរ​ មន្ត្រី​សមាគម​សិទ្ធិមនុស្សអាដហុក​រហូត​ដល់​យប់​ពីរ​ថ្ងៃ​ជាប់​គ្នា​ជុំវិញ​ ការ​អះ​អាង​ដែល​ថា ពួក​គាត់​បាន​ណែនាំ​ឱ្យ​ស្រីកំណាន់​ដែលគេ​ចោទ​​​​ថា ជា​ របស់​លោក​ កឹម សុខា អនុប្រធាន​គណ​​បក្ស​ប្រឆាំង​ និយាយ​បដិសេធរឿង​សហាយ​ស្មន់​។ ...

បែន​ សុខហ៊ាន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/31288/

បក្ខពួក​និយម​ទាក់​ទាញ​ការ​ចាប់​​អារម្មណ៍​​ក្រោយ​កូន​​លោក ​ឱម ​​យ៉ិនទៀង ត្រូវ​​​បាន​តែង​តាំង ​​

កូន​ប្រុស​ពី​រនាក់​របស់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​​ (ACU) ​​ត្រូវ​បាន​តែង​តាំង​ជា​ឧបការី​នៃ​ស្ថាប័ន​​​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​ រលួយ​​​​​​​របស់​​​​​​​​​រដ្ឋ ...

ឃី សុវុឌ្ឍី និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/31256/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

kkREm
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!