សេចក្តីប្រកាស

សេចក្តីថ្លែងការណ៍៖ អាជ្ញាធរមីនបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា និងស្រាយបំភ្លឺលើករណីរកឃើញមីនប្រឆាំងមនុស្សនៅតំបន់ព្រំដែនកម្ពុជា-ថៃ

នៅ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)​ បាន​ចេញសេចក្តីថ្លែងការណ៍ ស្ដីពី ការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា និងស្រាយបំភ្លឺលើករណីរកឃើញមីនប្រឆាំងមនុស្សនៅតំបន់ព្រំដែនកម្ពុជា-ថៃ។អាជ្ញាធរមីនសូមគូសបញ្ជាក់ថាកម្ពុជាមិនផលិត មិនស្តុកទុក និងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ និងមានការគ្រប់គ្រងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងស្របតាមបទដ្ឋានអន្តរជាតិ។ ...

អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​

ទាញយក៖ pdf

សេចក្តី​ណែនាំ​៖ វិធានការ​បន្ទាន់​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ការ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសក​ម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន បានចេញសេចក្តី​ណែនាំ​ ស្តីពី ​វិធានការ​បន្ទាន់​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ការ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ។ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ អាជ្ញាធរកម្ពុជាគ្រប់គ្រងសក​ម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមធ្វើការណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យ អនុវត្តនូវវិធានការដូចចែងក្នុងសេចក្ដីណែនាំខាងលើ។ ...

អាជ្ញាធរកម្ពុជាគ្រប់គ្រងសក​ម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន

ទាញយក៖ pdf

សេចក្តីណែនាំ៖ ការពង្រឹងវិធានការសុវត្ថិភាពចំពោះប្រតិបត្តិការសកម្មភាពមីន និងការអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ អំឡុងពេលឈ្លានពានរបស់យោធាថៃមកលើកម្ពុជា

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការរដោយសារមីន បានចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងវិធានការសុវត្ថិភាពចំពោះប្រតិបត្តិការសកម្មភាពមីន និងការអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះអំឡុងពេលឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។ការឈ្លានពានដោយប្រើប្រាស់យុទ្ធោបករណ៍ទាំងនោះ បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មណ្ឌលសុខភាព សាលារៀន វត្តអារាម ប្រាសាទបុរាណ និងបានបង្ខំឱ្យប្រជាជនប្រមាណជាង ២០ម៉ឺនគ្រួសារ ត្រូវជម្លៀសចេញពីលំនៅដ្ឋានទៅកាន់ទីតាំងសុវត្ថិភាពជាច្រើនកន្លែងតាមបណ្តាខេត្តនានា។ ...

អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការរដោយសារមីន

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​៖ ​ចេតនាបំភាន់ការពិតរបស់ថៃ​ និងការ​​បង្វែរការចាប់អារម្មណ៍​អន្តរជាតិពីការ​ឈ្លានពានដែលកំពុងបន្តរបស់ថៃ​ ដោយរួមទាំងការ​ទម្លាក់គ្រាប់បែកក្នុងតំបន់ស៊ីវិល និងការ​ប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា

នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បាន​ចេញសេចក្តីថ្លែងការណ៍​ចំពោះ​ចេតនាបំភាន់ការពិតរបស់ថៃ​ និងការ​​បង្វែរការចាប់អារម្មណ៍​អន្តរជាតិពីការ​ឈ្លានពានដែលកំពុងបន្តរបស់ថៃ​ ដោយរួមទាំងការ​ទម្លាក់គ្រាប់បែកក្នុងតំបន់ស៊ីវិល និងការ​ប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា។ការចោទប្រកាន់របស់ថៃ តាមរយៈការប្រើប្រាស់រូបភាពមួយចំនួន និងអមដោយអំណះអំណាងដោយឯកតោភាគី គឺជាចេតនាបំភាន់ការពិត និងបង្វែរការចាប់អារម្មណ៍អន្តរជាតិពីទង្វើឈ្លានពានដែលកំពុងបន្តរបស់ខ្លួន ដោយរួមទាំងការទម្លាក់គ្រាប់នៅក្នុងតំបន់ស៊ីវិល និងការប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា។ ...

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jVFBb
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!