សេចក្តីប្រកាស

សេចក្ដីប្រកាសព័ត៌មាន​៖ ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែធ្នូ ដល់ ម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែធ្នូ ដល់ ម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ចំនួន៣០នាក់ និងរបួសចំនួន៨៨នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលសារតែងតាំង លោក Jürg Montani ជាប្រធានគណៈប្រតិភូថ្នាក់តំបន់របស់ ICRC ប្រចាំកម្ពុជា

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលសារតែងតាំង លោក Jürg Montani ជាប្រធានគណៈប្រតិភូថ្នាក់តំបន់របស់ ICRC ប្រចាំកម្ពុជា។ចំពោះកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងកម្ពុជា និង ICRC ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ICRC ដែលបានជួយគាំទ្រលើ៖ ១) ការលើកកម្ពស់សុខុមាលភាពរបស់អ្នកជាប់ឃុំ ២) កម្មវិធីស្តារនីតិសម្បទាសម្រាប់ជនពិការ ៣) កិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា និង ៤) ការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law-IHL)។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍៖ កម្ពុជាថ្កោលទោសការឈ្លានពានរបស់ថៃ

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍ ស្តីពី ការថ្កោលទោសការឈ្លានពានរបស់ថៃពី។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលយ៉ាងខ្លាំងក្លាបំផុតចំពោះការឈ្លានពានប្រដាប់អាវុធរបស់ប្រទេសថៃមកលើកម្ពុជា រួមមានការប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារតាមអាកាសលើទីតាំងជាច្រើននៅតាមបណ្ដាខេត្តនានាតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បញ្ចៀស​ចរាចរណ៍​គ្រប់​ប្រភេទ​នៅ​ត្រង់​ចំណុច​ស្ពាន​ជ័យ​ជំនះ​(​ស្ពាន​មេទឹក​)​ ត​ភ្ជាប់​កំណាត់​ផ្លូវជាតិ​លេខ​៥៥​ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​

​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ចេញ​សេចក្តីជូនដំណឹង​ថា​ យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ F-16​ ចំនួន​ ២​គ្រឿង​ ទម្លាក់​គ្រាប់បែក​ ៣​គ្រាប់​ កាត់​ផ្តាច់​ស្ពាន​ជ័យ​ជំនះ​(​ស្ពាន​មេទឹក​)​ ចំនួន​ ២​ស្ពាន​ ត​ភ្ជាប់​កំណាត់ ...

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CYZaB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!