ព័ត៌មាន​

មនុស្ស​ ៤ ​នាក់ ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​រឿង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ

មនុស្ស​ ៤ ​នាក់ ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ពី​ម្សិលមិញ បន្ទាប់ពី​មន្ត្រី​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​កាលពី​ថ្ងៃ​ ៦ ​មករា​ នៅ​ឃុំ​ស្រែក្ទម្ព ក្នុង​ស្រុក​កែវសីមា​ជាមួយ​នឹង​វត្ថុតាង​រថយន្ត​ ១ ​គ្រឿង ម៉ាស៊ីន​ត្រង់សឺន័រ​ ២ ​គ្រឿង និង​ម៉ាស៊ីន​ត្រើយឈើ​ ១ ​គ្រឿង។ លោក អ៊ុំ សុវណ្ណសុភៈ នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​បាន ...

ម៉ិច ដារ៉ា
https://bit.ly/305xTEl

ក្រុម​ល្បាត​ព្រៃឡង់​ចាប់​រណារយន្ត​ ៦ ​គ្រឿង ​និង​ដោះលែង​ជនល្មើស​ក្រោយ​អង្វរករ

សហគមន៍ និង​មន្ត្រី​ឧទ្យានុរក្ស​នៅក្នុង​ខេត្ត​ព្រះវិហារ រឹបអូស​រណារយន្ត​ចំនួន​ ៦ ​គ្រឿង​ ដែល​ត្រូវគេ​ប្រើប្រាស់​ធ្វើ​សកម្មភាព​អារឈើ​ខុសច្បាប់​ដែល​ការ​រឹបអូស​នេះ​ធ្វើឡើង​នៅក្នុង​ការចុះ​ល្បាត​មួយ​នៅក្នុង​តំបន់​ព្រៃឡង់​កាលពី​ថ្ងៃទី​ ៥ ​មករា ​ស្ថិតក្នុង​ឃុំ​ច្រាច់​ និង​ឃុំ​ធ្មា ស្រុក​ជ័យសែន​។ សហគមន៍​បាន​និយាយ​ថា មិនមាន​ជនល្មើស ...

ខន សាវិ
https://bit.ly/300NJzX

បំផ្លាញ​ម៉ូតូ​ដឹកឈើ​ ៧ គ្រឿង និង​រឹបអូស​ឈើ​ ១៧៨ ​ដុំ ឯ​ជន​ពាក់ព័ន្ធ​កំពុង​ត្រូវបាន​សាកសួរ

សមត្ថកិច្ច​បាន​កាត់​បំផ្លាញ​ម៉ូតូ​ចំនួន​ ៧ ​គ្រឿង​ដែលជា​មធ្យោបាយ​សម្រាប់​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​រឹបអូស​ឈើ​ចំនួន​ ១៧៨ ​ដុំ នៅ​ភូមិ​ពូឆប ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ខណៈ​បុរស​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ពាក់ព័ន្ធ​នឹង​ករណី​ដឹកឈើ​ខុសច្បាប់​នោះ​កំពុង​ត្រូវបាន​សមត្ថកិច្ច​សាកសួរ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។ លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង ...

សុទ្ធ គឹមសឿន
https://bit.ly/39G2ixj

សមត្ថកិច្ច ​និង​អង្គការ​សត្វ​ព្រៃ ​រឹប​អូស​រទេះ​គោ​ដឹក​ឈើ ​១០ គ្រឿង

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ខេត្ត​ពោធិ៍សាត់ និង​មន្ត្រី​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ (Wildlife Alliance) បាន​បង្ក្រាប​សកម្មភាព​បំផ្លាញ​ព្រៃ​ឈើ និង​​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​ ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ និង​ឧទ្យានជាតិ​ភ្នំ​ក្រវាញ​កណ្តាល ដោយ​រឹប​អូស​រទេះ​​គោ​ចំនួន ១០ ​គ្រឿង រណារ​យន្ត​ចំនួន ១១ គ្រឿង និង​ឧបករណ៍​ជាច្រើន​ប្រភេទ ...

សុទ្ធ គឹមសឿន
https://bit.ly/35goLOf

ក្រុមហ៊ុន Think Biotech បដិសេធ​ការរិះគន់​ពី​ការកាប់បំផ្លាញ​ព្រៃឈើ

នាយក​ក្រុមហ៊ុន Think Biotech លោក លូ ឈូឆាង បានចាត់ទុក​សេចក្ដីរាយការណ៍​របស់​ក្រុម​សកម្មជន​ព្រៃឈើ និង​បរិស្ថាន​មួយចំនួន ដែល​បាន​លើកឡើង​ថា ក្រុមហ៊ុន​របស់លោ​ នៅ​ពីក្រោយ​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ និង​ព្រៃ​សហគមន៍​មួយចំនួន​ទៀត​ក្នុង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។ កាលពី​ថ្ងៃទី​ ៤ ខែ​ធ្នូ ក្រុម​សកម្មជន​ព្រៃឈើ និង​បរិស្ថាន​មួយ​ចំនួន​បាន​រាយការណ៍​ថា ក្រុមហ៊ុន Think Biotech និង​ក្រុមហ៊ុន Angkor Plywood បានធ្វើ​សកម្មភាព​ប្រមូល​ទិញ ...

ឃុត សុភចរិយា
https://bit.ly/2PaW00D

របាយការណ៍​៖​ ការ​កាប់​ឈើ​ខុសច្បាប់​នៅ​តែ​កើត​មាននៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​របស់​ប្រទេស​កម្ពុជា

យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​បណ្តាញ​យុវជន​កម្ពុជា​ (CYN)​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ សកម្មភាព​កាប់​ឈើ​ខុសច្បាប់​នៅ​តែ​បន្ត​មាននៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ ព្រៃ​ឡង់​នៅ​ប្រទេស​កម្ពុជា​។​ ព្រៃ​ឡង់​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ទំនាប​កណ្តាល​នៃ​ប្រទេស​កម្ពុជា​ជាប់​នឹង ...

Shreya Dasgupta
https://news.mongabay.com/2019/11/illegal-logging-persists-in-cambodias-prey-lang-wildlife-sanctuary-report/

CYN បារម្ភ​ការបាត់​គម្រប​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់

សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (Cambodian Youth Network [CYN) បានចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ​កាលពី​ថ្ងៃ​អង្គារ​កន្លងមក​នេះ​ដោយ​បង្ហាញថា គម្រប​ព្រៃឈើ​ប្រមាណ​ ៣ ​ពាន់​ហិកតា ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ ព្រៃឡង់ ក្នុង​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្ត​ព្រះវិហារ​កំពុង​រង​ការគំរាមកំហែង​ និង​ត្រូវ​បាត់បង់​ដោយ​ហេតុការណ៍​កាប់​ទន្ទ្រាន​ដីព្រៃ​យ៉ាង​អាថ៌កំបាំង​កើតឡើង​តាំងពី ...

ខន សាវិ
https://bit.ly/2CpgPxX

​ចេញ​ដីកាចាប់ខ្លួន​ឧកញ៉ា​កាប់​ឈើ​ បី​ រូប​

​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី​បាន​ចេញ​ដីកាចាប់ខ្លួន​ឧកញ៉ា​ល្បីឈ្មោះ​ ៣​ រូប​ ដែល​មិន​បាន​ចូលខ្លួន​មក​សាកសួរ ​សង្ស័យលើ​ប្រតិបត្តិការ​ការ​កាប់​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​។​ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50644486/arrest-warrants-issued-against-three-timber-tycoons/

សមត្ថកិច្ច​កាត់​រថយន្ត​បម្រើ​ឲ្យ​បទល្មើស​ព្រៃឈើ​ ១០ ​គ្រឿង​ ដើម្បី​ត្រៀម​ដុត​កម្ទេច

រថយន្ត​ប៉ាកុង​ដែល​បម្រើ​ឲ្យ​បទល្មើស​ព្រៃឈើ​សរុប​ចំនួន​ ១០ ​គ្រឿង​ ត្រូវ​បាន​លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បញ្ជា​ឲ្យ​ក្រុមមន្ត្រី​ជំនាញ​ខេត្ត​បាត់ដំបង​កាត់​ជា​កំណាត់ៗ​ត្រៀម​ដុត​កម្ទេចចោល​ជាមួយ​នឹង​ម្សៅ​ TNT ​ដើម្បី​កុំ​មាន​រថយន្ត​កែច្នៃ​ប្រភេទ​នេះ​ធ្វើ​ជា​មធ្យោបាយ ...

សុទ្ធ គឹមសឿន
https://bit.ly/2lvSFg6

បុរស​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់​ នៅ​ពេល​មន្ត្រី​កំពុង​ស៊ើបសួរ​រឿង​ដឹកឈើ

បុរស​ជា​ជនសង្ស័យ​ម្នាក់​អាយុ ៣៣ ​ឆ្នាំ ​កាលពី​ម្សិលមិញ​បាន​រត់គេច​ខ្លួន​ចេញពី​បន្ទប់​ស្នាក់ការ​​ឧទ្យានុរក្ស​នៃ​តំបន់​ការពារ​ដែនជម្រក​សត្វព្រៃ​កែវ​សីមា​ ខណៈ​ពេល​កំពុង​ធ្វើការ​ស៊ើបសួរ​ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ ដើម្បី​ធ្វើការ​សាកសួរ​ និង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​។ ភ្លាមៗ​នោះ ...

ឃុត សុភចរិយា
https://bit.ly/2L5RZbs

លោក​ ស ខេង​ បញ្ជា​ឲ្យ​សមត្ថកិច្ច ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​ជួញដូរ​មនុស្ស​ និង​កាប់​ឈើ​ខុស​ច្បាប់​

លោក​ ​ស ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ឧក្រិដ្ឋជន​ដែល​សង្ស័យ​ថា ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ​និង​ការ​កាប់​ឈើ​ខុស​ច្បាប់​។​ ...

ម៉ិច ដារ៉ា
https://bit.ly/31JYypP

អាវុធ​ហត្ថ​ចាប់​អ្នក​រកស៊ី​ឈើ ៣ នាក់​ បញ្ជូន​ទៅ​តុលាការ

ជន​សង្ស័យ​​ដែល​ជា​ជន​ជាតិ​វៀត​ណាម​ចំនួន​ ២ នាក់ ​និង​ខ្មែរ​ម្នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​មន្ទីរ​យុត្តិធម៌​កងរាជ​អាវុ​ធ​ហត្ថ​ខេត្ត​មណ្ឌល​គិរី​ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ដែល​ពាក់​ព័ន្ធនឹង​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​នៅ​ក្នុង​ក្រុម ...

សុទ្ធ គឹមសឿន
https://bit.ly/2ybuRRO

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ បង្ក្រាប​ការ​ឈូស​ឆាយ​វាទ​យក​ដីព្រៃ​លិច​ទឹក​

ក្នុង​រយៈ​ពេល​ ៣ ថ្ងៃ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់​ឆ្នាំងបាន​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ ៤ នាក់ និង​រឹបអូស​គ្រឿ​ង​ចក្រ​ជាច្រើន​គ្រឿង ក្នុង​បទ​ល្មើ​ស​រុករាន​វាទ​យក​​ដីព្រៃ និងដីវាល ទំនាបក្នុង​តំបន់​ហាម​ឃាត់​ជា​ប់​​បឹង​ទន្លេ​សាប​ដោយ​ខុស​ច្បាប់។ ...

ឃុត សុភចរិយា
https://bit.ly/2YdEcTO

គណៈកម្មការ​ជាតិ​ប្រគល់​រថយន្ត ៤០ គ្រឿង​ ឲ្យ​អាជ្ញាធរ​ខេត្ត​គ្រប់គ្រង​វិញ

គណៈ​កម្ម​ការ​ជាតិ​ ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​បាន​សម្រេច​ផ្ទេរ​ការ​គ្រប់គ្រង​រថយន្ត​ចំនួន​ជាង​ ​៤០ គ្រឿង​ ដែល​បម្រើ​ឲ្យ​មធ្យោ​បាយ​ដឹក​ជញ្ជូន​ព្រៃឈើ​របស់​លោក​ឧកញ៉ា ​ស៊ឹង​ ​សំអុល​ ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ចាត់ចែង​វិញ ...

សុទ្ធ គឹមសឿន
https://bit.ly/30rBz2a

បញ្ជូនឧកញ៉ា ស៊ឹង សំអុល​ និង​បក្ខពួក ៣ នាក់​ ទៅ​តុលាការ

លោក​ឧកញ៉ា ស៊ឹង សំអុល ម្ចាស់​ក្រុម​ហ៊ុនម៉ាស្ទ័​រ​ខេ​សាន់ និង​បក្ខពួក ​៣ នាក់​ ត្រូវ​បាន​កងរាជ​អាវុធហត្ថ​បញ្ជូន​ខ្លួន​ទៅ​សា​លាដំបូង​ខេត្ត​មណ្ឌល​គិរី​កាល​ពី​ម្សិលមិញពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ ខណៈ​លោក សៅ សុខា​ មេប​ញ្ជាកា​រ​អាវុធហ​ត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រកាស​តាម​ចាប់​អ្នក​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ ...

សុទ្ធ គឹមសឿន
https://bit.ly/2LeEGqB

សមត្ថកិច្ចកម្ទេច​រថយន្ត​ដឹក​ឈើ​ល្មើស​ច្បាប់ ៤ គ្រឿង​ ក្រោយ​ចាប់​ឧកញ៉ា​ ស៊ឹង សំអុល

រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយចំនួន​ដែលរក​ឃើញ​ក្នុង​ព្រៃ​ជ្រៅ​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​ ស៊ឹង សំអុល ​ក្នុង​រឿង​បំផ្លាញ​ព្រៃឈើ​ ត្រូវបាន​កម្ទេច​ចោល ​ខណៈ​សំណុំ​រឿង​នៃ​ការ​ចាប់​ខ្លួន​ឧកញ៉ា​រូបនេះ និង​បក្ខពួក​អាច​នឹង​ផ្ទេរ​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ប៉ុន្តែ​សកម្មជន​ព្រៃឈើសម្តែង​ក្តី​បារម្ភ​ខ្លាច ...

សុទ្ធ គឹមសឿន
https://bit.ly/2NQrJFt

២ ឆ្នាំ​ ចាប់​ម៉ាស៊ីន​អារ​ឈើ​បាន ២ ៣០០ គ្រឿង

គ្រាន់​តែ​ក្នុង​រយៈ​ពេល ២​ ឆ្នាំ គឺ​ក្នុង​ឆ្នាំ ២០១៧ និង​ក្នុង​ឆ្នាំ ២០១៨ អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ (Wildlife Alliance) បាន​ចាប់​​ម៉ាស៊ីន​អារឈើខ្នាតតូច​​ ចំនួន ២ ៣០០ គ្រឿង ពី​​ក្រុម​ជន​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់រួមទាំ​ង​​​អន្ទាក់​សត្វព្រៃ គ្រឿង​​ចក្រចូក និងឈូសឆាយ និងម៉ាស៊ីន​អារឈើខ្នាតធំ មួយ​ចំនួនទៀត ត្រូវបាន​រឹបអូស​ នៅ​ក្នុង​តំបន់​ការពារ​ព្រៃឈើ​ជួរភ្នំ​ក្រវាញ​ខាងត្បូង។ ...

ខន សាវិ
https://bit.ly/2Y2FFjD

មន្ត្រី​ព្រៃ​ឈើ​ម្នាក់​ត្រូវ​ពលរដ្ឋ​ចោទ​ថា ​នៅ​ពីក្រោយ​ឈ្មួញ​ឈើ​ តែ​មន្ត្រី​រូបនេះ​បដិសេធ

មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃ​​ឈើ​ម្នាក់​ នៅ​ស្រុក​ត្រពាំង​ប្រាសា​ទ ខេត្ត​ឧត្តរ​មាន​ជ័យ​​ត្រូវ​បាន​ពល​រដ្ឋ​ចោ​ទ​​ថា​ ជា​អ្នក​នៅ​ពីក្រោយ​ឈ្មួញ​ឈើ​មួយ​ចំនួន ដែល​ប្រមូល​ទិញ​ឈើ​ពី​ពលករ​ខ្មែរ ដែលលួច​​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ដោយ ...

ឃុត សុភចរិយា
https://bit.ly/2XZkBdH

ឧកញ៉ា​ ស៊ឹង សំអុល​ មេការ​ក្រុមហ៊ុន ​និង​អ្នក​បើកបរ​រថយន្ត ៣ នាក់​ ត្រូវ​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ

លោក​ឧកញ៉ា ស៊ឹង សំអុល ម្ចាស់​ក្រុមហ៊ុន​ ម៉ា​ស្ទ័​រ​ខេ​សាន់ មេការ​ក្រុម​ហ៊ុន ២ នាក់ ​និង​អ្នក​បើកបរ​រថយន្ត​ម្នាក់​សរុប ៤ នាក់ ត្រូវបាន​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់​ឃាត់ខ្លួន​កាលពី​ម្សិល​មិញ ពាក់ព័ន្ធ​​នឹង​បទល្មើស​ព្រៃឈើ​ខណៈ​រថ​យ​ន្ត​ដែល​បម្រើ​ឲ្យ​មធ្យោ​បាយ​ដឹក​ជញ្ជូន​ឈើ​​ជាង ៤០ ​​ ...

សុទ្ធ គឹមសឿន
https://bit.ly/2FZZX39

​អាវុធ​ហត្ថ​នឹង​ចុះ​ស្រាវជ្រាវ​​រក​បទ​ល្មើស​ព្រៃឈើ​​ នៅ​តំបន់​ដីសម្បទាន​

មន្ត្រី​ជំនាញ​កង​រាជ​​អាវុធហ​ត្ថ​គ្រោង​នឹង​ចុះ​ស្រាវ​​ជ្រាវ ​និង​ស៊ើបអង្កេត​រក​បទ​ល្មើ​ស​ព្រៃ​ឈើនៅតាម​ក្រុម​​ហ៊ុន​ទទួ​លបាន​ដី​សម្បទាន​សេ​ដ្ឋ​កិច្ច​​មួយ​ចំនួន​ នៅ​ខេត្តមណ្ឌលគិរី បន្ទាប់ពី​​ក្រសួង​កសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសា​ទ​បាន​ជំរុញ ...

សុទ្ធ គឹមសឿន
https://bit.ly/32ezmZA

សមត្ថ​កិច្ច​ នឹង​ដុត​បំផ្លាញ​វត្ថុតាង​បទល្មើស​ព្រៃឈើ​នៅ​នឹង​កន្លែង​

គណៈ​កម្មការ​ជាតិ​ ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ព្រមាន​ចាត់​វិធានការ​​តឹងរ៊ឹង​ប្រឆាំ​ង​ក្រុម​ជន​លួច​បន្លំ​កាប់​ និង​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ខុស​ច្បាប់ តាមរយៈ​ការ​​ដុត​បំផ្លាញ​​ចោល​នូវ​មធ្យោបាយ​​ជា​វត្ថុតាង​នៃបទ​ល្មើស​នៅ ...

ឃុត សុភចរិយា
https://bit.ly/2YMwy3U

ប្រជាសហគមន៍​ ប្ដឹង​ម្ចាស់​ទីតាំង​អារ​ឈើ​រឿង​គំរាម​អាយុជីវិត

សហ​គមន៍​ការ​ពារ​ព្រៃ​ឈើ​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គិរី​ កាល​ពី​ម្សិល​មិញ​បាន​នាំ​គ្នា​ដាក់​ពាក្យ​ប្ដឹង​បុគ្គល ឈ្មោះ ​សារឿន ម៉ាប់ អតីត​មន្ត្រី​យោធា​ ទៅ​អធិ​ការនគរបាលស្រុក​ពេ​ជ្រា​ដា​ ពីបទ​គំរាម​កំហែង​អាយុ​ជីវិ​ត និងថា​បុគ្គល​រូប​នេះ ​អាង ...

ខន សាវិ
https://bit.ly/2ZMLP4I

ពល​រដ្ឋ ៣ នាក់​ ចោទ​ប្រកាន់​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​គំរាម​សម្លាប់

រជា​ពល​រដ្ឋ​ចំនួន​ ៣ នាក់ ​នៅ​ឃុំ​ប៊ូ​ស្រា ​ស្រុក​ពេ​ជ្រា​ដា ​ខេត្ត​មណ្ឌល​គិរី​បាន​អះអាង​ថា ពួកគាត់​ត្រូវ​ម្ចាស់​សិប្ប​កម្ម​កែច្នៃ​ឈើ​ម្នាក់​ឈ្មោះ ​សារឿន​ ម៉ាប់​ គំរាម​សម្លាប់​ បន្ទាប់​ពី​ពួក​គាត់​បាន​ចុះ​ថត​ទី​តាំង​កែ​ច្នៃ​ឈើ​ខុស​ច្បាប់ ...

ខន សាវិ
https://bit.ly/2ZIki4g

លោក ស ខេង​ ទទួល​ស្គាល់​ពី​រឿង​កាប់​ឈើ​នៅ​ភ្នំ​សំកុស

លោក​ឧបនា​យករ​ដ្ឋ​មន្ត្រី​ ស ខេង រដ្ឋម​ន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ទទួល ស្គាល់កា​រអះអា​ងដែ​ល​ថាមា​ន​កា​រ​លួច​កាប់បំ​ផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិ​រក្ស​ភ្នំ​សំ​កុស​ក្នុង​ខេត្ត​ពោធិ៍​សាត់​ គឺ​ជា​ការ​ចោទ​ប្រកាន់​ត្រឹម​ត្រូវ​ ​ខណៈសង្គម​ស៊ីវិល​សាទរ​ចំពោះ ...

ខន សាវិ
https://bit.ly/2JFzXO3

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Vv64w
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!