សេចក្តីប្រកាស
សេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសអូស្ត្រាលី
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសអូស្ត្រាលី។ក្នុងអំឡុងពេលទស្សនកិច្ចចាប់ពីថ្ងៃទី១៥ ដល់ ១៦ ខែមីនា ឆ្នាំ២០២៦ ភាគីទាំងពីរបានពិនិត្យទំនាក់ទំនងទ្វេភាគី និងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅវិស័យនយោបាយ រដ្ឋសភា ពាណិជ្ជកម្ម សេដ្ឋកិច្ច ការអភិវឌ្ឍ និងការពារជាតិ។ ប្រទេសអូស្ត្រាលីបានបញ្ជាក់ការគាំទ្រដល់ការអភិវឌ្ឍន៍កម្ពុជា រួមមានជំនួយប្រមាណ ១,៤ ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ១៩៩២ និងកម្មវិធីអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា។ ភាគីទាំងពីរបានលើកឡើងពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងសន្តិភាពតំបន់ រួមទាំងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជា–ថៃ។ ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា–អូស្ត្រាលី។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស។ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី សហប្រធានទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន និងបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការនយោបាយ ការពារជាតិ សេដ្ឋកិច្ច ការអភិវឌ្ឍ និងសន្តិសុខជាដើម។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

