ព័ត៌មាន​

ប្រទេសពីរ,គោលដៅតែមួយ

ប្រទេសកម្ពុជា និងប្រទេសថៃ កំពុងជំរុញការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍មួយ។ ...

សុខ ចាន់
http://www.khmertimeskh.com/news/37925/two-kingdoms--one-destination/

រោងចក្រផលិតអគ្គិសនីពីរទៀតត្រូវបានគ្រោងទុក

រោងចក្រផលិតអគ្គិសនីថ្មីចំនួន ២ កំពុងត្រូវបានគ្រោងទុកសម្រាប់កម្ពុជា ក្នុងនោះដែរ រោងចក្រអគ្គិសនីដើរដោយថាមពលបំលែងពីការដុតសំរាម ដែលមានតម្លៃ ១៦៧ លានដុល្លារ នឹងត្រៀមសម្រាប់ទីក្រុងភ្នំពេញ ហើយរោងចក្រអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ នឹងត្រៀមសម្រាប់ខេត្តសៀមរាប នេះបើយោងតាមការប្រកាសរបស់ក្រសួងទេសចរណ៍។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងតាមគេហទំព័រហ្វេសបុកកាលពីម្សិលមិញ ក្រសួងបានបង្ហាញថា គម្រោងសម្រាប់រោងចក្រថ្មីនេះ នឹងដំណើរការដោយក្រុមហ៊ុន Quadran International ដែលជាក្រុមហ៊ុនថាមពលបៃតងរបស់បារាំង ក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Shanghai SUS Environment ដែលជាក្រុមហ៊ុនចិន ជំនាញខាងឡដុតសំរាម។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29970/two-new-power-plants-planned/

វិញ្ញាបនបត្រ Gold Green បានទៅសណ្ឋាគារ Knai Bang Chatt

សណ្ឋាគារ Knai Bang Chatt ខេត្តកែប គឺជាសណ្ឋាគារកម្ពុជាដំបូងដែលទទួលបានលិខិតបញ្ជាក់មាសនៅក្នុងកិច្ចផ្តួចផ្តើមអន្តរជាតិ Green Growth 2050 បន្ទាប់ពីសណ្ឋាគារនេះត្រូវបានទទួលស្គាល់ដោយអ្នកឯកទេសឧស្សាហកម្ម។ ក្នុងខែសីហា ក្រុមអ្នកឯកទេសអូស្ត្រាលីមួយក្រុម បានធ្វើអូឌីតឯករាជ្យមួយ និងបានរកឃើញថា សណ្ឋាគារនេះត្រូវបានគ្របដណ្តបដោយការទទួលខុសត្រូវសង្គមចំនួន ៤០០ និងសូចនករប្រកបដោយនិរន្តភាព ដែលរាប់ចាប់តាំងពីសិទ្ធិមនុស្ស ដល់ការទទួលខុសត្រូវផ្នែកបរិស្ថាន។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29916/gold-green-for-knai-bang-chatt/

ក្រសួង​គាំទ្រ​អេកូ​ទេសចរណ៍​ និង​សហគមន៍​ទេសចរណ៍

ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃចន្ទក្នុងការគាំទ្រទីផ្សារទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍នៃកិច្ចសហការរវាងសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សហព័ន្ធទេសចរណ៍កម្ពុជា និងក្រសួងបរិស្ថាន។ លោក ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបូកសរុបការងារ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ឆ្នាំ២០១៥ និងឆមាសទី១ ឆ្នាំ២០១៦ ថា អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាផ្អែកមួយនៃវិស័យទេសចរណ៍ ដែលកំពុងរីកលូតលាស់ឡើងទាំងក្នុងតំបន់ និងពិភពលោក។ លោករដ្ឋមន្ត្រីថា វិស័យអេកូទេសចរណ៍ គឺជាទីផ្សារកំពុងតែងើបឡើង។ ក្នុងនោះវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍បានកើនឡើងប្រមាណ ២០ភាគរយរៀងរាល់ឆ្នាំ។ ...

សុខ ចាន់
http://bit.ly/2cEUKBN

ក្រសួង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ អេកូ​ទេសចរណ៍

ក្រសួងទេសចរណ៍កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអេកូទេសចរណ៍ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងអនុវត្តក្នុងវិស័យនេះក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងផ្តល់អត្ថប្រយោជន៍ទទួលបានពីវិស័យទេសចរដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសរបស់ក្រសួងទេសចរណ៍កាលពីម្សិលមិញ។ ...

ហ៊ គឹមសាយ
http://bit.ly/2c8zuSE

តំបន់​ទេសចរណ៍​កោះក្របី ​នឹង​បើក​ជា​សាធារណៈ​​ពាក់​កណ្តាល​ឆ្នាំ​២០១៧

គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍កោះក្របី ដែលត្រូវបានវិនិយោគនូវទឹកប្រាក់ប្រមាណ ២០លានដុល្លារនៅខេត្តព្រះសីហនុ គ្រោងនឹងបើកជាសាធារណៈនៅពាក់កណ្តាលឆ្នាំ២០១៧ បន្ទាប់ពីសម្រេចបានប្រមាណ ៧០ភាគរយ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងទេសចរណ៍។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រាប់ខ្មែរថាមស៍ កាលពីម្សិលមិញថា គម្រោងអភិវឌ្ឍន៍កោះក្របី នាពេលនេះជិតបញ្ចប់ការសាងសង់ហើយ ដែលសំណង់ដែលកំពុងសាងសង់សម្រេចបាន ៧០ភាគរយ។ លោកថា ចក្ខុវិស័យនៃការអភិវឌ្ឍកោះគឺជាគោលដៅទេសចរណ៍ដែលភាគច្រើនអ្នកទេសចរចូលចិត្តទៅកម្សាន្ត និងលំហែនៅតាមកោះ។ លោករដ្ឋមន្ត្រីថា រាល់ការអភិវឌ្ឍកោះទាំងអស់ត្រូវតែផ្តល់អាទិភាព និងសិក្សាលើផលប៉ះពាល់បរិស្ថានមុននឹងចាប់ផ្តើមអភិវឌ្ឍន៍គម្រោង។ ...

សុខ ចាន់
http://bit.ly/2bTwEAC

ក្រសួង​ ជំរុញ​មន្ទីរ​ទេសចរណ៍​សហការ​អង្គភាព​ពាក់ព័ន្ធ​រៀបចំ​សន្តិសុខ តាម​ឆ្នេរ

ក្រសួងទេសចរណ៍ណែនាំដល់មន្ទីរទេសចរណ៍គ្រប់ខេត្តនៃតំបន់ឆ្នេរសមុទ្រត្រូវបន្តជំរុញកិច្ចសហការឲ្យបានសកម្មជាងមុនជាមួយអង្គភាពជំនាញពាក់ព័ន្ធដើម្បីធានាឲ្យបាននូវសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យនៅតាមឆ្នេរខ្សាច់កម្សាន្ត ស្របពេលមានភ្ញៀវទេសចរបានលង់ទឹកសមុទ្រជាបន្តបន្ទាប់ ដោយសារបញ្ហាអាកាសធាតុ។ សេចក្តីណែនាំរបស់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ឃុន ស្ដីពីការពង្រឹងការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្តក្នុងខេត្តតំបន់ឆ្នេរសមុទ្រ ចុះថ្ងៃទី២៣ ខែសីហា បានលើកឡើងថា កន្លងមក រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រសួងទេសចរណ៍ ធ្លាប់បានដាក់ចេញនូវបទដ្ឋានគតិយុត្តិជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ឆ្នេរ ប៉ុន្តែការអនុវត្តនៅពុំទាន់មានប្រសិទ្ធភាពនៅឡើយ។ ...

ប៉ិច សុធារី
http://bit.ly/2bCZ8AA

កម្ពុជា កំណត់​គោល​ដៅ​ចំនួន​ភ្ញៀវ​ទេសចរ​ជប៉ុន ឲ្យ​បាន​៣០​ម៉ឺន​នាក់​ត្រឹម​ឆ្នាំ ​២០២០

កម្ពុជាបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរជប៉ុន មកទស្សនាក្នុងប្រទេសឲ្យបាន ៣០ម៉ឺននាក់ ត្រឹមឆ្នាំ២០២០ ខាងមុខ ខណៈពេលដែលការតភ្ជាប់ហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន គ្រោងធ្វើឡើងចាប់ពីដើមខែកញ្ញា តទៅ ប៉ុន្តែអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ ស្នើឲ្យអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងពង្រឹងសេវាកម្មទេសចរណ៍បន្ថែម។ ...

ជា វណ្ណៈ
http://bit.ly/2b0KwLE

រដ្ឋាភិបាល​​​គ្រោង​​​ដំឡើង​​​ថ្លៃសំបុត្រ​ចូលទស្សនាប្រាសាទអង្គរ​វត្ត

កាលពីម្សិលមិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា លោកមិនជឿថា ការដំឡើងតម្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរវត្តនៅពេលខាងមុខសម្រាប់ជនបរទេស នឹងបណ្ដាលឱ្យភ្ញៀវទេសចរដែលចូលមកប្រទេសកម្ពុជាធ្លាក់ចុះនោះទេ ដោយតាមការស្ទាប់ស្ទង់មតិបង្ហាញថា ភ្ញៀវទេសចរភាគច្រើនដែលមកទស្សនាប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការបង់ប្រាក់បន្ថែម។ ...

កង សុធា
http://www.cambodiadailykhmer.com/33509

កម្ពុជា រំពឹង​នឹង​​សម្រេច​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន ២​លាន​នាក់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងឲ្យដឹងថាគោលដៅទាក់ទាញភ្ញៀវទេសចរចិនចំនួន២លាននាក់នៅក្នុងឆ្នាំ២០២០មកកម្ពុជានឹងទទួលបានជោគជ័យស្របពេលដែលក្រសួងទេសចរណ៍និងវិទ្យាស្ថានខុងជឺនៅកម្ពុជា កាលពីម្សិលមិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពីការផ្តល់វគ្គបណ្តុះបណ្តាលភាសាចិន ដល់មន្ត្រីទេសចរណ៍ និស្សិតផ្នែកទេសចរណ៍ និងអ្នកនាំភ្ញៀវទេសចរ។ ...

សុខ ចាន់
http://bit.ly/29GpsUh

ចិន នឹងភ្ជាប់​ជើង​ហោះហើរ​ត្រង់​ពី​ខេត្ត​ហៃណាន មក​ភ្នំពេញ និង​សៀមរាប

នៅសបា្តហ៍ក្រោយនេះខេត្តហៃណានប្រទេសចិននឹងភ្ជាប់ការហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងសៀមរាបជាផ្នែកមួយជំរុញភ្ញៀវទេសចរចិន មកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។ ...

ជា វណ្ណៈ
http://bit.ly/29UIKLn

ក្រសួង​ទេសចរណ៍ និង​ក្រុង​ម៉ាកាវ រួម​គ្នា​បណ្តុះ​បណ្តាល​​ធនធាន​មនុស្ស​លើ​វិស័យ​ទេសចរណ៍

ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើអនុស្សរណៈក្រោមការយោគយល់ជាមួយភាគីម៉ាកាវ ដើម្បីជំរុញវិស័យទេសចរណ៍ និងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍សម្រាប់កម្ពុជា។ ...

ស៊ុំ ម៉ាណេត
http://bit.ly/1U9gazS

រុស្ស៊ី​ចាប់​អារម្មណ៍​បើក​ការ​ហោះហើរ​ត្រង់​មក​តំបន់​ឆ្នេរ

រុស្ស៊ីបង្ហាញចំណាប់អារម្មណ៍ការហោះហើរត្រង់ទៅកាន់ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជាដែលសម្បូរដោយទេសចរ និងវិនិយោគិនរុស្ស៊ី។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។ ...

ចេង សុខហ័ង
http://bit.ly/1XPTgTR

គ្រប់​ឆ្នេរ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នឹង​ត្រូវ​បើក​ជា​សាធារណៈ​

ក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរនៃប្រទេសកម្ពុជាបានឱ្យដឹងថា គ្រប់ឆ្នេរនៅខេត្តព្រះសីហនុនឹងត្រូវបើកជាសាធារណៈ នេះរាប់បញ្ចូលទាំងឆ្នេរបច្ចុប្បន្ននៅពីមុខរមណីយដ្ឋានឆ្នេរសុខាដែលបច្ចុប្បន្នអនុញ្ញាត្តិឱ្យប្រើប្រាស់សម្រាប់តែភ្ញៀវផងដែរ។ ...

សេក ឧត្តម
https://www.cambodiadaily.com/news/sihanoukville-beaches-get-public-access-112666/

ជើងហោះហើរផ្ទាល់ទៅកាន់ប្រទេសជប៉ុននឹងបើកនៅខែកញ្ញា

ផែនការត្រូវបានសម្រេចនៅសប្តាហ៍មុន សម្រាប់ជើងហោះហើរផ្ទាល់រវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន ដែលត្រូវបានកំណត់បើកដំណើរការនៅខែកញ្ញា នេះបើយោងតាមលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានជួបជាមួយ ឯកអគ្គរាជទូតជប៉ុន KUMAMARU Yuji នៅថ្ងៃព្រហស្បតិ៍។ ...

Kang Sothear
https://www.cambodiadaily.com/business/first-direct-flight-with-japan-set-for-september-112616/

ទិដ្ឋការថ្មីនឹងបង្កើនការចូលមកដល់របស់ទេសចរណ៍

ដើម្បី​បង្កើន​ចំនួន​អ្នក​ចូល​មក​ទស្សនា​ រដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ចេញ​ទិ​ដ្ឋ​ការ​សម្រាប់​ចេញចូល​ញឹកញាប់​ដែល​មាន​សុពលភាព​ ៣​ឆ្នាំ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​នៅ​ចុងឆ្នាំ​នេះ​ នេះ​បើ​យោង​តាម​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ថោ​ង​ ឃុន ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24524/new-visas-aim-to-increase-arrivals/

ក្រសួង និង​សាលា​ក្រុង​ស្វាគមន៍​គម្រោង​វិនិយោគ​ដុត​កាក​សំណល់​ផលិត​អគ្គិសនី​

ក្រសួងទេសចរណ៍​និង​សាលាក្រុង​ភ្នំពេញ​បាន​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​បារាំង​បង្កើត​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​យក​កាក​សំណល់​សំរាម​ដុត​ផលិត​ជា​អគ្គិសនី​នៅ​ក្រុងភ្នំពេញ​ដែល​គម្រោង​នេះ​នឹង​រួមចំណែក​ជាមួយ​ក្រសួងទេសចរណ៍​ជំរុញ​ឲ្យ​ទីក្រុង​ស្អាត​។​ ​ ...

ជា វណ្ណៈ
http://bit.ly/1ViiZ7i

កម្ពុជាពិចារណាទិដ្ឋាការការមកដល់សម្រាប់ប្រជាជនរុស្ស៊ី

ក្រសួងទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ បាន​ស្នើ​សុំ​រដ្ឋាភិបាល​ដើម្បី​អនុញ្ញាត​ឱ្យ​ទិដ្ឋាការ​ការ​មក​ដល់​សម្រាប់​ពលរដ្ឋ​រុ​ស្ស៊ី​នេះ​បើ​តាម​ព័ត៌មាន​ខ្មែរ​ថា​ម​ស៍បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​ ៦​ ខែមេសា​។​ ​ ...

Alexander Korablinov
https://rbth.com/news/2016/04/06/cambodia-mulls-visa-on-arrival-for-russians_582251

អង្គរ​សង្ក្រាន្ត ​នឹង​កៀរគរ​ភ្ញៀវ​ទៅ​លេង​ខេត្ត​សៀមរាប​កាន់​តែ​ច្រើន

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​ នឹង​ត្រូវធ្វើ​ឡើង​តាម​ការ​គ្រោងទុក​ ចាប់ពី​ថ្ងៃ​ទី​១៤​ ដល់ទី​១៦​ ខែមេសា​ ខាង​មុខ​នេះ​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​លេង​កម្សាន្ត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ ...

ជា វណ្ណៈ
http://bit.ly/1Vvj1aA

ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍ទន្លេមេគង្គ

TravelNewsAsia​ បាន​រាយការណ៍​កាលពី​ម្សិលមិញ​ថា​ ​ក្នុង​ខែកក្កដា​នេះ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​វេទិកា​ទេសចរណ៍​ទន្លេមេគង្គ​នៅ​ខេត្ត​ព្រះ​សីហ​នុ​។​ ប្រទេស​ជា​សមាជិក​ទាំង​ប្រាំមួយ​នៃ​មហា​អនុ​តំបន់​មេគង្គ​ (GMS)​ បាន​រួម​គ្នា​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​អនុ​តំបន់​ និង ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/23569/kingdom-to-host-mekong-tourism-forum/

ក្រុមហ៊ុន​​ ឥណ្ឌា ​បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​សួនកម្សាន្ត​នៅ​កម្ពុជា

រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ​ក្រុមហ៊ុន​ Pan India Paryatan Pvt. Ltd (PIPPL) ដែល​គ្រប់គ្រង​សួនកម្សាន្ត​ EsselWorld ​ឈាន​មុខ​គេ​របស់​ប្រទេស​ឥណ្ឌា​បាន​បង្ហាញ​ចំណាប់​​អារម្មណ៍​របស់​ខ្លួន​​ នៅក្នុង​ការ​វិនិយោគ​​សួនកម្សាន្ត​នៅ​កម្ពុជា។ ...

ស ច័ន្ទដារ៉ា
http://bit.ly/1ZG2voG

កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយប្រទេសថៃកំពុងបង្កើនល្បឿនទៅមុខ

មន្ត្រី​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ភ្ជាប់​ប្រទេស​ទាំង​ពីរ​ ដើម្បី​បង្កើត​គោលដៅ​ទេសចរណ៍​ដែល​គួរ​ឱ្យ​ទាក់ទាញ​បំផុត​នៅ​ក្នុង​តំបន់​នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍​។​ ​ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/22476/tourism-cooperation-with-thailand----speeding-up---/

ឥណ្ឌា កំពុង​សម្លឹង​មើល​ការ​បន្ធូរ​បន្ថយ​ទិដ្ឋាការ​សម្រាប់​ប្រទេស​អាស៊ាន

ប្រទេស​ឥណ្ឌា​កំពុង​សម្លឹង រក​ការ​បន្ធូរ​បន្ថយ​របប​ទិដ្ឋាការ​របស់​ខ្លួន​សម្រាប់ប្រ​ទេស​អាស៊ាន​ក្នុង ​គោល​បំណង​ដើ​ម្បី​បង្កើន​​ទេសចរ​​ជា​ពុទ្ធ​សាសនិក​ ដែ​ល​ស្វែងរក​ការធ្វើ​ដំណើរ​ទៅ​តំបន់​បេតិកភណ្ឌ​អ្នក​កាន់​ពុទ្ធ​សាសនា​នៅ​ ប្រទេស​ឥណ្ឌា​។ នេះ​បើ​យោង​តាម ...

Ananth Baliga
http://bit.ly/1PvSynx

ក្រសួង​ទេសចរណ៍​រៀប​ចំ​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវ​បន្ថែម​​

រដ្ឋាភិបាល ​រៀប​ចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ទេស​ចរណ៍​កម្ពុជា​២០១៦-២០២០ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចិន ​ដែល​មាន​សក្ដានុពល​ខ្លាំង​​ក្នុង​វិស័យ​ទេសចរណ៍ និង​ការ​ចំណាយ។​ ...

ស៊ុំ ម៉ាណេត
http://bit.ly/1JDP45f

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

MJjra
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!