លទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦
លទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦
សំណុំទិន្នន័យនេះស្តីអំពីតារាងលទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ដែលត្រូវបានចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅលើគេហទំព័ររបស់ខ្លួន។ សំណុំទិន្នន័យនេះមានតារាងមួយដែលផ្ទុកទិន្នន័យនៃការចុះឈ្មោះបោះឆ្នោតនៅក្នុង ២៥ ខេត្តក្រុងទូទាំងប្រទេសកម្ពុជា រួមមាន ឈ្មោះរាជធានី/ខេត្ត, ចំនួនឃុំ-សង្កាត់ និងការិយាល័យបោះឆ្នោតសរុប, ស្ថិតិប៉ាន់ស្មាននៃចំនួនប្រជាជនសរុប និងចំនួនប្រជាជនដែលមានអាយុ ១៨ឆ្នាំឡើង, ចំនួនសរុបនៃអ្នកដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនគិតជាភាគរយ ក៏ដូចជាចំនួនស្ត្រីសរុបដែលមាននៅក្នុងបញ្ជីបោះឆ្នោត។ ទិន្នន័យត្រូវបានប្រមូលពីគេហទំព័រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយក្រុមការងារទិន្នន័យ និងផែនទីរបស់អូឌីស៊ី ក្នុងទម្រង់ជា PDF ហើយទិន្នន័យភូមិសាស្ត្រ គឺត្រូវបានបម្លែងនៅក្នុងប្រព័ន្ធកូអរដោណេគោល WGS 84, Zone 48 ខាងជើង។
License: CC-BY-SA-4.0