កូវីដ-១៩៖ ប៉ាណ្ណូបរិធាន

កូ​វីដ​-១៩ នៅ​ប្រទេស​កម្ពុជា គឺជា​ទំព័រ​ព័ត៌មាន​ទិន្នន័យ​មួយ ដែល​អនុញ្ញាត​អោយ​សាធារណជន​អាច​ចូល​ទៅ​ប្រើ​ប្រាស់​ប៉ា​ណ្ណូ​បរិធាន (Dashboard​) ដែល​មាន​បង្ហាញ​នូវ​រាល់​ព័ត៌មាន​នៃ​ករណី​កូ​វីដ​-១៩ ដែល​បាន​រក​ឃើញ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការ​ធ្វើ​ទស្សនីយ​កម្ម​ទៅជា​ក្រាប​ព័ត៌មាន​អន្តរកម្ម ដែល​បង្ហាញ​ករណី​ទាំងនោះ​ទៅតាម​ប្រភេទ ខេត្ត ភេទ និង​សញ្ជាតិ។ សំណុំ​ទិន្នន័យ​បច្ចុប្បន្នភាព​ចុងក្រោយ​នៃ​ករណី​កូ​រីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា និង​ធនធាន​ពាក់ព័ន្ធ ដូចជា វីដេអូ​អប់រំ និង​ឯកសារ​សម្រាប់​អាន​នានា ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លោកអ្នក​អាច​ចូល​មើល និង​ទាញ​យក​បាន​ដោយសេរី ពី​គេហទំព័រ​របស់​យើង។