ជីវៈចម្រុះ

​ជីវៈចម្រុះ​ សំដៅ​ដល់​សារពាង្គ​កាយ​ខុស​គ្នា​នៅ​ក្នុង​ប្រភេទ​តែ​មួយ​ ឬ​ប្រភេទ​ផ្សេង​គ្នា​ និង​បណ្តា​សារពាង្គកាយ​រស់​នៃ​គ្រប់​លំដាប់ថ្នាក់​ និង​ប្រភព​ទាំងអស់​ រួម​ទាំង​ប្រព័ន្ធ​អេកូឡូស៊ី​ដែនដី​គោក​ ដែនសមុទ្រ​ ដែនទឹក​សាប​ និង​បណ្តា​ទំនាក់ទំនង​អេកូឡូស៊ី​ ដែល​នៅ​ក្នុង​នោះ​មាន​ប្រព័ន្ធ​អេកូឡូស៊ី​ទាំងនេះ​។​ ជីវៈចម្រុះ​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ខ្លាំង​ចំពោះ​តំបន់​ធម្មជាតិ​ដូច​ជា​តំបន់​ព្រៃបៃតងជានិច្ច​ ប៉ុន្តែ​វា​ក៏​មាន​សារៈសំខាន់​ដូច​គ្នា​នៅ​ក្នុង​តំបន់​ទីក្រុង​។​​ ជីវៈចម្រុះ​ គឺ​ពិតជា​ចាំបាច់​សម្រាប់​ស្ទើរតែ​គ្រប់​ធនធាន​នានា​ដែល​ប្រើប្រាស់​ដោយ​មនុស្ស​ ដូច​ជា​ម្ហូបអាហារ​ ទីជម្រក​ និង​ឥន្ទ​នៈ​។​ លេខា​ប្រតិបត្តិ​នៃ​អនុសញ្ញា​ស្តី​ពី​ជីវៈចម្រុះ​ប្រើ​និយម​ន័យ​ដូច​ខាងក្រោម​៖“​ជីវៈសាស្ត្រ​ចម្រុះ​ ទ្រទ្រង់​មុខងារ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ និង​ផ្តល់​នូវ​សេវា​នានា​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​មាន​សារៈសំខាន់​សម្រាប់​សុខុមាលភាព​មនុស្សជាតិ​។​ វា​ផ្ដល់​នូវ​សន្តិសុខ​ស្បៀង​ សុខភាព​ ខ្យល់អាកាស​បរិសុទ្ធ​ និង​ទឹក​ វា​ក៏​ចូលរួម​ចំណែក​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន​ និង​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ ផង​ដែរ​…​ បន្ថែម​ពី​នេះ​ ជីវៈចម្រុះ​ គឺជា​សមាស​ភាគ​កណ្តាល​មួយ​នៃ​ប្រព័ន្ធ​ជំនឿ​ គតិ​លោក​ និង​អត្តសញ្ញាណ​ជា​ច្រើន​។​”​​ជីវៈ​ចម្រុះ​ គឺ​ពិតជា​មាន​សារៈសំខាន់ៗ​ដល់​មនុស្ស​ម្នាក់ៗ​ បើ​ទោះបីជា​វា​មិន​តែងតែ​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​តំបន់​ទីក្រុង​ក៏​ដោយ​ ពីព្រោះ​វា​ចូលរួម​ចំណែក​ដោយ​ផ្ទាល់​ដល់​សុខុមាលភាព​របស់​មនុស្ស​។​ ផលវិបាក​នៃ​ការ​បាត់បង់​ជីវៈចម្រុះ​ គឺ​កំពុង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ហើយ​វា​កំពុង​ត្រូវ​បាន​គេ​ប្រៀបធៀប​ទៅ​នឹង​ផលវិបាក​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​​ប្រទេស​កម្ពុជា​មាន​ជីវៈចម្រុះ​មួយ​ចំនួន​ដែល​មាន​តម្លៃ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​ ប្រភេទ​សត្វ​ដែល​រង​ការ​គំរាមកំហែង​ដូច​ជា​ សត្វ​ក្រពើ​ភ្នំ​ និង​ដំរី​អាស៊ី​ នៅ​មាន​វត្ត​មាននៅ​ក្នុង​ព្រៃរបស់​ប្រទេស​កម្ពុជា​នៅឡើយ​ (​បើ​ទោះបី​ក្នុង​ចំនួន​ថយ​ចុះ​ខ្លះ​ក៏​ដោយ​)​ ខណៈ​ដែល​សត្វ​ទាំង​អស់នោះ​មិន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ នៅ​ក្នុង​ព្រៃ​ប្រទេស​ជិតខាង​នានា​។​​តាម​រយៈ​ការ​វាស់វែង​ចំណាត់ថ្នាក់​ខុសៗ​គ្នា​ដែល​បាន​ផ្ដល់​ឱ្យ​ ឃើញ​ថា​វា​គឺ​មិន​មាន​ភាព​ងាយស្រួល​នោះ​ទេ​ក្នុង​ការ​វាយតម្លៃ​លើ​ជីវៈចម្រុះ​ រួម​បញ្ចូល​ទាំង​ប្រភេទ​សត្វ​,​ ប្រព័ន្ធ​អេកូឡូស៊ី​ និង​ពូជពង្ស​ជា​ច្រើន​ ក្នុង​ចំនោម​ក្រុម​ផ្សេងៗ​ជា​ច្រើន​ទៀត​។​​ប្រព័ន្ធ​អេកូឡូស៊ី​ និង​ប្រភេទ​សត្វ​ បង្កើត​បានជា​ទម្រង់​ស្មុគស្មាញ​មួយ​នៃ​អន្តរ​កម្ម​។​ ការ​ធ្វើ​ឱ្យ​ចុះ​ទន់ខ្សោយ​នៃ​គុណប្រយោជន៍​ណាមួយ​នឹង​ប៉ះពាល់​ដល់​លំនឹង​។​ លោក​សាស្ត្រាចារ្យ​ Michel​ … Continue reading ជីវៈចម្រុះ