ការនេសាទ ការចិញ្ចឹមត្រី និងជលវប្បកម្ម
ផលិតកម្មជលផល
ត្រីកាម៉ុង ត្រូវបានដាក់បម្រាមមិនឲ្យនេសាទក្នុងរដូវពង
ប្រជានេសាទសមុទ្រត្រូវ បានហាមឃាត់នេសាទត្រីកាម៉ុងឬ ត្រីប្លាធូ ក្នុងរយៈ ពេល ៧៦ ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ១៥ ខែមករាដល់ថ្ងៃទី ៣១ ខែមីនា ខាងមុខនេះដោយសារ រដូវពងកូនរបស់វាបានមកដល់។ នេះ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផលចុះ ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៩ ដែលភ្នំពេញប៉ុស្តិ៍ ទទួលបានកាលពី ...
ឃុត សុភចរិយា
https://bit.ly/2AOIdFj
អាជ្ញាធរដាក់ឱសានវាទ ១០ ថ្ងៃ ឲ្យពលរដ្ឋចិញ្ចឹមត្រីក្នុងបឹងសំរោងរើចេញ
អាជ្ញាធររាជធានីភ្នំពេញដាក់ឱសានវាទ ១០ ថ្ងៃឲ្យម្ចាស់ស៊ង និងស្រះចិញ្ចឹមត្រីទាំងអស់ នៅក្នុងបឹងសំរោងស្ថិតក្នុងខណ្ឌព្រែកព្នៅឲ្យរុះរើចេញជាកំហិត ដោយហេតុផលថា ដើម្បីការពារផ្ទៃបឹងនិងរក្សាមុខងារបឹងជាអាងស្តុកទឹក សម្រាប់ការរំដោះទឹក ...
ឡុង គីមម៉ារីតា
https://bit.ly/2SZrFBk
រដូវនេសាទលើកទីពីរចាប់ផ្តើម
រដូវនេសាទត្រីលើកទីពីរចាប់ផ្តើមនៅថ្ងៃនេះ ហើយនឹងដំណើរការរហូតដល់ថ្ងៃទី១៧ ខែមករា ដោយរដ្ឋបាលជលផលបានអំពាវនាវឱ្យអ្នកធ្វើប្រហុក និងផ្អកចាប់ផ្ដើមទិញត្រី នៅតាមតំបន់ដែលកំណត់ នាតាមបណ្តោយទន្លេសាប។ ...
ជា វណ្ណៈ
https://www.khmertimeskh.com/50568036/second-fishing-season-begins/
ទិន្នផលត្រីនឹងកើនទោះមានបទល្មើសនេសាទ
ប្រជាសហគមន៍នេសាទ និងសមត្ថកិច្ចរដ្ឋបាលជលផលបានព្យាករថា ទិន្នផលត្រីទឹកសាបនៅឆ្នាំនេះអាចនឹងមានការកើនឡើងច្រើនជាងឆ្នាំមុន បើទោះបីជាបទល្មើសនេសាទត្រូវបានគេរាយការណ៍ថា កំពុងកើតមានឡើងនៅក្នុងតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាបក៏ដោយ។ ...
ឃុត សុភចរិយា
https://bit.ly/2Dk1GQe
ការធ្លាក់ចុះនៃចំណូលរបស់វិស័យនេសាទ ទោះបីជាការនាំចេញកើនឡើងក៏ដោយ
យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការនាំចេញត្រី និងផលិតផលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា បានកើនឡើងតិចតួចក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ បើទោះបីជាវិស័យនេះទទួលរងការធ្លាក់ ...
សុខ ចាន់
https://www.khmertimeskh.com/50545161/marginal-fall-in-fishing-sectors-revenue-despite-exports-hike/
ការសង់ទំនប់ និងការប្រែប្រួលអាកាសធាតុធ្វើឲ្យបាត់បង់ធនធានត្រី
អ្នកជំនាញបានឲ្យដឹងថា ការសាងសង់ទំនប់វារីអគ្គិសនីនៅតាមទន្លេមេគង្គ ការប្រែប្រួលអាកាសធាតុ និងការនេសាទហួសប្រមាណនឹងធ្វើឲ្យបាត់បង់ត្រី ២៥ ភាគរយនៅត្រឹមឆ្នាំ ២០២០ ហើយវានឹងបន្តបាត់បង់រហូតដល់ ៣៩ ភាគរយនៅឆ្នាំ ២០៤០ ប្រសិនបើមជ្ឈដ្ឋានពាក់ព័ន្ធមិនរួមគ្នាដោះស្រាយបញ្ហាដែលកំពុងតែប្រឈមទេ ...
ឃុត សុភចរិយា
https://bit.ly/2J2RPiF
សហភាពអឺរ៉ុបនឹងផ្តល់ទឹកប្រាក់ចំនួន ១០០ លានដុល្លារដល់គម្រោងជលផល
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានជួបពិភាក្សាគម្រោង ៨៥ លានអឺរ៉ូ (១០០ លានដុល្លារអាមេរិក) ក្នុងការអភិវឌ្ឍវិស័យនេសាទនៅកម្ពុជា។ លោក វេង សាខុន រដ្ឋមន្ត្រីរដ្ឋមន្ត្រីបានជួបពិភាក្សាជាមួយបេសកជន George ...
សែន ដាវីត
https://www.khmertimeskh.com/50499423/eu-to-back-100-million-fisheries-project/
ត្រីចិញ្ចឹមប្រមាណ ១២ តោនងាប់ដោយកម្ដៅពេលទឹកស្រក
យ៉ាងហោចណាស់ត្រីចិញ្ចឹមតាមដងទន្លេ ស្ថិតក្នុងសង្កាត់ខ្សាម និងផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង ប្រមាណជាង ១២ ពាន់គីឡូបានងាប់ក្នុងរយៈពេល ៣ ថ្ងៃ ព្រោះតែទឹកបានស្រកចុះជាគំហុក និងក្ដៅខ្លាំង។ នេះបើយោងតាមការរៀបរាប់របស់ប្រជា ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/families-kampong-chhnang-lose-fish-mass-die
ការនេសាទធ្លាក់ចុះនៅរដូវនេសាទលើកទី ២
ខណៈពេលដែលប្រទេសចូលដល់រដូវត្រីលើកទី ២ ការនេសាទត្រីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។ ដំណាក់កាលទីពីរនៃរដូវនេសាទបានចាប់ផ្តើមនៅថ្ងៃទី២១ ខែមករា និងបញ្ចប់ ...
ជា វណ្ណៈ
http://www.khmertimeskh.com/50103907/fish-catches-to-decline-in-second-fishing-season/
មន្ត្រីព្យាករថា បរិមាណផលត្រីសម្រាប់ធ្វើប្រហុកនៅឆ្នាំនេះ ខ្ពស់ជាងឆ្នាំមុន
បរិមាណផលត្រីសម្រាប់ធ្វើប្រហុកឬផ្អកក្នុងរដូវនេសាទឆ្នាំនេះ នឹងមានកម្រិតខ្ពស់ជាងឆ្នាំមុន បន្ទាប់ពីរដូវត្រីត្រូវលើកដំបូងបានបញ្ចប់។ នេះបើតាមការព្យាកររបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីម្សិលមិញ។ ...
ចេង សុខហ័ង
http://bit.ly/2lS93ox
ការចំណាយខ្ពស់លើចំណីត្រី ជំរុញឱ្យមនុស្សងាកចេញពីកសិដ្ឋានចិញ្ចឹមត្រីស្តោរ
មួយឆ្នាំបន្ទាប់ពីការលើកការហាមឃាត់មួយទសវត្សរ៍ទៅលើកសិដ្ឋានចិញ្ចឹមត្រីស្តោរ ចំនួនកសិដ្ឋានចិញ្ចឹមត្រីគឺនៅតែមានកម្រិតទាបគួរឱ្យភ្ញាក់ផ្អើលជាមួយនឹងការចំណាយខ្ពស់លើចំណីត្រី ជំរុញឱ្យមនុស្សងាកចេញឆ្ងាយពីកសិដ្ឋានចិញ្ចឹមត្រីស្តោរដែលអាចនឹងក្លាយជាអាជីវកម្មរកកម្រៃបានច្រើន។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5088049/high-feed-costs-driving-people-away-snakehead-farming/
ប្រាក់ចំណូលនេសាទបានកើនឡើង
ប្រាក់ចំណូលនៅក្នុងវិស័យនេសាទបានកើនឡើង ៦២ ភាគរយក្នុងកំឡុងពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ។ យ៉ាងណាមិញ កំណើននៃការនាំចេញត្រីទឹកសាប ក៏ដូចជាផលិតកម្មសមុទ្របានធ្លាក់ក្នុងអំឡុងពេលពីខែមករា ដល់ខែកញ្ញា បើធៀបនឹងរយៈពេល ...
ជា វណ្ណៈ
http://www.khmertimeskh.com/5087445/fisheries-earnings-scaled/
ការសិក្សាអំពីផលប៉ះពាល់បរិស្ថានសម្រាប់កសិដ្ឋានចិញ្ចឹមត្រី
អ្នកវិនិយោគក្នុងគម្រោងចិញ្ចឹមត្រីសមុទ្រខ្នាតធំដំបូងគេនៅខេត្តព្រះសីហនុ ដែលត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីខែមេសា ត្រូវបានស្នើឲ្យដាក់ការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានទៅក្រសួងបរិស្ថាន មុនពេលដែលអាចចាប់ផ្តើមប្រតិបត្តិការបាន ...
ជា វណ្ណៈ
http://www.khmertimeskh.com/5079194/eia-study-marine-fish-farm/
ចំណូលពីវិស័យជលផលបានកើនឡើង
វិស័យជលផលនៅកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខស្បៀង និងការលើកកម្ពស់អាហារូបត្ថម្ភ បានផ្តល់ប្រាក់ចំណូលជាង ២៧៥,០០០ដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5073695/fisheries-earnings-rise/
ចំណូលជលផលកើនឡើងបើទោះជាការនាំចេញធ្លាក់ចុះ
ការនាំចេញត្រីបានធ្លាក់ចុះនៅក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ ២០១៧ ប៉ុន្តែចំណូលដែលទទួលបានពីវិស័យជលផលបានកើនឡើងជិតពាក់កណ្តាលបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍មួយរបស់ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/38597/fisheries-income-rises-despite-falling-exports/
បណ្តាប្រទេសសមាជិក Nordic សម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា
ក្រុមហ៊ុននានាមកពីតំបន់ត្រជាក់ខ្លាំងភាគខាងជើងអឺរ៉ុប កំពុងបោះជំហានឆ្ពោះរកវិស័យឧស្សាហកម្មត្រី និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ ...
ហង្ស សុជាតា
https://www.cambodiadaily.com/news/nordic-nations-eye-investment-in-cambodia-126253/
សហគមន៍នេសាទតវ៉ាប្រឆាំងអ្នកនេសាទវៀតណាម
ប្រជានេសាទចំនួន ៤០០ គ្រួសារមកពីសហគមន៍នេសាទចំនួនបួនក្នុងខេត្តកំពតរួមមានសហគមន៍នេសាទត្រើយកោះ, រលួស, កែបថ្មី និង សហគមន៍នេសាទទទឹងថ្ងៃបាននាំគ្នាធ្វើការតវ៉ាទាមទារឲ្យសមត្ថកិច្ចរដ្ឋបាលជលផល និងអង្គភាពប៉ូលិសជើងទឹកជួយអន្តរាគមន៍បង្ក្រាប និង ទប់ស្កាត់ការចូលមកនេសាទដោយ ...
ឃុត សុភចរិយា
http://bit.ly/2ki94TZ
លោក ស ខេង ឲ្យស្រាវជ្រាវចាប់មេខ្លោងប្រព្រឹត្តបទល្មើសនេសាទ
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាឲ្យថ្នាក់ដឹកនាំតាមជំនាញចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវរកចាប់ខ្លួនមេខ្លោងមេឈ្មួញកែនប្រជាពលរដ្ឋប្រព្រឹត្តិបទល្មើសនេសាទដើម្បីចាត់វិធានការអនុវត្តច្បាប់ដោយគ្មានលើកលែង។យោងតាមប្រសាសន៍របស់លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារឹទ្ធ អគ្គស្នងការរង ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2jtCwBc
ចំណូលផលនេសាទបានថយចុះ ខណៈទិន្នផលនេសាទកើនតិចតួចក្នុងឆ្នាំ២០១៦
រដ្ឋាភិបាលកម្ពុជារកចំណូលពីការនាំចេញផលនេសាទក្នុងឆ្នាំ២០១៦ប្រមាណថយចុះជិតពាក់កណ្តាលធៀបនឹងឆ្នាំ២០១៥ ស្របពេលដែលការនាំចេញផលនេសាទ ថយចុះជិត ២ពាន់តោន ធៀបនឹងឆ្នាំមុន។ ...
ជា វណ្ណៈ
http://bit.ly/2klaDQC
ក្រុមហ៊ុន ចិន ស្វែងរកការវិនិយោគវារីវប្បកម្ម
Khmer Holding Group ជាក្រុមហ៊ុនក្នុងស្រុករួមជាមួយក្រុមហ៊ុនដៃគូចិនរបស់ខ្លួនកំពុងស្វែងរកការគាំទ្រពីក្រសួងកសិកម្មសម្រាប់គម្រោងវិនិយោគ ១០០ លានដុល្លារលើវារីវប្បកម្មចិញ្ចឹមត្រី។ នេះបើតាមមន្ដ្រីជលផល។ ...
ចេង សុខហ័ង
http://bit.ly/2jeRvBX
មន្ត្រីរដ្ឋបាលជលផលរំពឹងទិន្នផលត្រីរដូវនេសាទឆ្នាំនេះកើន
ស្របពេលដែលរដូវបើកនេសាទសម្រាប់ធ្វើត្រីប្រហុកឆ្នាំនេះទើបចាប់ផ្តើមមន្ត្រីរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រំពឹងថា ទិន្នន័យផលត្រីទឹកសានក្នុងរដូវបើកនេសាទ មានកំណើនជាងឆ្នាំមុន ដោយយោងទៅលើកម្ពស់ទឹកបឹង និងទន្លេសាបខ្ពស់ជាងឆ្នាំមុន។ ...
ជា វណ្ណៈ
http://bit.ly/2gTNiQB
សមត្ថកិច្ចខេត្តពោធិ៍សាត់ បង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅទន្លេសាប
កម្លាំងសមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់បានបើកយុទ្ធនាការមួយសបា្តហ៍ក្នុងការចុះបង្ក្រាបបទល្មើសនេសាទជាទ្រង់ទ្រាយធំនៅលើផ្ទៃបឹងទន្លេសាបចាប់ពីចំណុចកំពង់ហ្លួងក្នុងស្រុកក្រគរទៅដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំងដោយបានរឹបអូស និងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើន ...
ប៉ិច សុធារី
http://bit.ly/2gX6NKW
បរិមាណត្រីប្រហុកឆ្នាំនេះ រំពឹងថានឹងកើនឡើង
រដ្ឋបាលជលផលបានឲ្យដឹងថា ឡូត៍នេសាទសរុបជាង៩០កន្លែងទូទាំងប្រទេសនឹងត្រូវបើកឲ្យធ្វើការនេសាទសម្រាប់រដូវត្រីប្រហុកដែលនឹងចូលមកដល់នៅខែក្រោយ។ នេះបើតាមលោក អ៊ួច វុត្ថា ប្រធាននាយកដ្ឋានកិច្ចការជលផល នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ចេង សុខហ័ង
http://bit.ly/2fx8he0
វិស័យវារីវប្បកម្មត្រូវបានជម្រុញសម្រាប់ស្ត្រី
គម្រោងមួយនៅក្នុងខេត្តស្ទឹងត្រែង គឺកំពុងផ្តល់ឱ្យស្ត្រីនូវឱកាស ដើម្បីចូលរួមនៅក្នុងវិស័យវារីវប្បកម្ម ដែលជាវិស័យផលិកម្មស្បៀងដែលកំពុងលូតលាស់យ៉ាងឆាប់រហ័សនៅកម្ពុជា ហើយក៏ជាវិស័យបែបប្រពៃណីមួយដែលគ្របដណ្តបដោយកម្លាំងបុរសផងដែរ ...
Cristina Maza
http://www.phnompenhpost.com/national/aquaculture-pushed-women