កញ្ចប់ព័ត៌មានសហគ្រាសធុនតូច និងមធ្យម

ស​និទាន​ ​

ក្នុង​ឆ្នាំ​ ២០១៨​ ចំនួន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​បាន​ចុះបញ្ជី​សរុប​មាន​ចំនួន​ ១៥៥,៧៤៥​ ។​ ជាង​ ៩០​ ភាគរយ​នៃ​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺជា​សហគ្រាស​ធុន​តូច​ និង​មធ្យម​។​ ទោះបីជា​មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​សង្គម​ក៏​ដោយ​ ៩៥​ ភាគរយ​នៃ​សហគ្រាស​ធុន​តូច​ និង​មធ្យម​មិន​ទាន់​បាន​ចុះបញ្ជី​នៅឡើយ​។​ តាម​ការ​រំពឹង​ទុក​ នៅ​ឆ្នាំ​ ២០២៥​ សហគ្រាស​ធុន​តូច​ ៨០​ ភាគរយ​ និង​ធុន​មធ្យម​ ៩៥​ ភាគរយ​ត្រូវ​បាន​រំពឹង​ថា​នឹង​ចុះបញ្ជី​ជាមួយ​រដ្ឋាភិបាល​ ខណៈ​ដែល​ ៥០​ ភាគរយ​នៃ​សហគ្រាស​ធុន​តូច​ និង​ ៧០​ ភាគរយ​នៃ​សហគ្រាស​ធុន​មធ្យម​នឹង​មាន​បញ្ជិកា​គណនេយ្យ​ និង​តារាង​តុល្យការ​ត្រឹមត្រូវ​។​ តារាង​ខាងក្រោម​បង្ហាញ​ពី​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ​ជាមួយនឹង​តារាង​តុល្យការ​ត្រឹមត្រូវ​ក្នុង​ឆ្នាំ​ ២០១០​ និង​ការ​ព្យាករណ៍​នា​ពេល​អនាគត​។​

តារាង ១សហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីជាមួយតារាងតុល្យការ

ទំហំ/ប្រភេទនៃសហគ្រាសបានចុះឈ្មោះជាផ្លូវការ (%)សហគ្រាសដែលមានតារាងតុល្យការ (%)
២០១០២០២០២០២៥២០១០២០២០២០២៥
សហគ្រាសធុនតូច៣៧៧០៨០៣០៥០
សហគ្រាសធុនមធ្យម៧២៨០៩៥២៤៥០៧០
សហគ្រាសធុនធំ៩៣១០០១០០៦៦១០០១០០

ប្រភព៖ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥

អំពី​កញ្ចប់​ព័ត៌មាន​

កញ្ចប់​ព័ត៌មាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ជំនួយ​ដល់​សហគ្រិន​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​ចូល​ប្រើ​ទិន្នន័យ​បើក​ទូលាយ​ដែល​ជា​ទិន្នន័យ​ដែល​ប្រមូល​បាន​សម្រាប់​ការ​ប្រើប្រាស់​សាធារណៈ​ និង​បម្រើ​ដល់​សាធារណៈ​។​ នៅ​ក្នុង​កញ្ចប់​ព័ត៌មាន​នេះ​រួម​មាន​៖

  1. ព័ត៌មាន​ទូទៅ​អំពី​ធុរកិច្ច​បង្កើត​ថ្មី​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដូច​ជា​និយម​ន័យ​ សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​សង្គម​ របប​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ និង​បទ​ប្បញ្ញត្តិ​ផ្សេង​ទៀត​ វិស័យ​អាទិភាព​ និង​បញ្ហា​ប្រឈម​ និង​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​។​
  2. មាតិកា​ដែល​ពាក់ព័ន្ធ​នៅ​លើ​គេហទំព័រ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ដូច​ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ដែល​មាន​ភាព​ពាក់ព័ន្ធ​ សេចក្តី​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ​របស់​ស្ថាប័នរដ្ឋ​ ឯកសារ​ច្បាប់​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ធុរកិច្ច​បង្កើត​ថ្មី​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ព័ត៌មាន​ទៅ​លើ​វិស័យ​ជាក់លាក់​ ផែនទី​អន្តរ​កម្ម​ដែល​ជួយ​ដល់​ការ​សម្រេចចិត្ត​ប្រកបដោយ​ការ​យល់​ដឹង​របស់​សហគ្រិន​នៃ​ធុរកិច្ច​បង្កើត​ថ្មី​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ទំព័រ​ព័ត៌មាន​ផ្សេងៗ​ទៀត​ដែល​ផ្ដល់​ព័ត៌មាន​ដែល​មាន​ភាព​ពាក់ព័ន្ធ​។​
  3. ដំណើរការ​នៃ​ការ​ចុះបញ្ជី​ដែល​ផ្ដល់​នូវ​ព័ត៌មាន​ដ៏​ទូលំទូលាយ​ ជា​ពិសេស​ផ្តោត​លើ​វិធីសាស្ត្រ​ចុះ​ឈ្មោះ​តាម​របៀប​ថ្មី​។​
  4. តួអង្គ​ និង​ធនធាន​ផ្សេងៗ​ទៀត​ដែល​មាន​សម្រាប់​ការ​ស្រាវជ្រាវ​បន្ថែម​ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ប្រភព​ក្នុងស្រុក​ និង​អន្តរជាតិ​។​

​ព័ត៌មាន​ទូទៅ​

  • ទិន្នន័យ​បើក​ទូលាយ​៖​ ទិន្នន័យ​បើក​ទូលាយ​គឺ​ផ្អែក​លើ​មូលដ្ឋាន​សាមញ្ញ​ដែល​សំដៅលើ​ទិន្នន័យ​ដែល​ប្រមូល​បាន​សម្រាប់​ការ​ប្រើប្រាស់​ជា​សាធារណៈ​ និង​បម្រើ​ផលប្រយោជន៍​សាធារណៈ​ដែល​គួរតែ​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ដោយ​គ្មាន​ការ​រឹត​បន្តឹង​ណាមួយ​ឡើយ​។​ ទិន្នន័យ​បើក​ទូលាយ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដែល​អនុញ្ញាត​ឱ្យ​សហគ្រាស​ ជា​ពិសេស​ធុរកិច្ច​បង្កើត​ថ្មី​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​មាន​ព័ត៌មាន​ច្បាស់លាស់​ក្នុង​ការ​សម្រេចចិត្ត​អាជីវកម្ម​ជាមួយនឹង​ហានិភ័យ​ទាប​។​ ស្វែង​យល់​បន្ថែម​៖​ របៀប​ដែល​ទិន្នន័យ​បើកទូលាយ​អភិវឌ្ឍ​ឱកាស​អាជីវកម្ម​នៅ​កម្ពុជា​។​
  • ធុរកិច្ច​បង្កើត​ថ្មី​៖​ ធុរកិច្ច​បង្កើត​ថ្មី​សំដៅ​ទៅ​លើ​ក្រុមហ៊ុន​/​សហគ្រាស​ដែល​បង្កើត​ឡើង​ថ្មី​ដោយ​សហគ្រិន​តែ​មួយ​នាក់​ ឬ​មួយ​ក្រុម​ ហើយ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃប្រតិបត្តិ​ការ​របស់​ខ្លួន​។​ ធុរកិច្ច​បង្កើត​ថ្មី​ជា​ទូទៅ​ផ្តល់​នូវ​សេវាកម្ម​ ឬ​ផលិតផល​ដែល​គេ​ជឿ​ថា​មាន​តម្រូវការ​ខ្ពស់​។​ ធុរកិច្ច​បង្កើត​ថ្មី​ជា​ទូទៅ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដំបូង​មុន​ពេល​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​សហគ្រាស​ធុន​តូច​ ឬ​ធុន​មធ្យម​។​ ស្វែង​យល់​បន្ថែម​៖​ Investopedia

សហគ្រាសធុនមីក្រូ តូច និងមធ្យម

តារាង ២: ចំណាត់ថ្នាក់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅប្រទេសកម្ពុជាទៅតាមវិស័យ

វិស័យធាតុផ្សំមីក្រូតូចមធ្យម
ការផលិតចំនួនកម្លាំងពលកម្មស្មើនឹងពេញម៉ោង ១-២៣-៤៩៥០-៤៩៩
ទ្រព្យសម្បត្តិ (មិនរាប់បញ្ចូលដី)៥០,០០០ ដុល្លារ និងតិចជាងនេះ៥០,០០០ ដុល្លារ – ៥០០,០០០ ដុល្លារ៥០០,០០០ ដុល្លារ – ១,០០០,០០០ ដុល្លារ
កសិកម្ម ព្រៃឈើ និងនេសាទចំនួនកម្លាំងពលកម្មស្មើនឹងពេញម៉ោង១-២៣-៤៩៥០-១៩៩
ទ្រព្យសម្បត្តិ៥០,០០០ ដុល្លារ និងតិចជាងនេះ៥០,០០០ ដុល្លារ – ៥០០,០០០ ដុល្លារ៥០០,០០០ ដុល្លារ – ១,០០០,០០០ ដុល្លារ
ពាណិជ្ជកម្មលក់ដុំ និងរាយចំនួនកម្លាំងពលកម្មស្មើនឹងពេញម៉ោង១-២៣-៤៩៥០-១៩៩
ទ្រព្យសម្បត្តិ (មិនរាប់បញ្ចូលដី និងអគារ)៥០,០០០ ដុល្លារ និងតិចជាងនេះ៥០,០០០ ដុល្លារ – ៥០០,០០០ ដុល្លារ៥០០,០០០ ដុល្លារ – ១,០០០,០០០ ដុល្លារ
សេវាកម្មផ្សេងទៀតចំនួនកម្លាំងពលកម្មស្មើនឹងពេញម៉ោង១-៤៥-៤៩៥០-៩៩
ទ្រព្យសម្បត្តិ (មិនរាប់បញ្ចូលដី)៥០,០០០ដុល្លារ និងតិចជាងនេះ៥០,០០០ ដុល្លារ – ៥០០,០០០ ដុល្លារ៥០០,០០០ ដុល្លារ – ១,០០០,០០០ ដុល្លារ
សកម្មភាពផ្សេងទៀតចំនួនកម្លាំងពលកម្មស្មើនឹងពេញម៉ោង១-៩១០-៤៩៥០-១៩៩
ទ្រព្យសម្បត្តិ៥០,០០០ដុល្លារ និងតិចជាងនេះ៥០,០០០ ដុល្លារ – ៥០០,០០០ ដុល្លារ៥០០,០០០ ដុល្លារ – ១,០០០,០០០ ដុល្លារ

ប្រភព៖ មូលដ្ឋានទិន្នន័យត្រួតពិនិត្យសហគ្រាសធុនតូច និងមធ្យមអាស៊ីឆ្នាំ ២០២១ របស់ធនាគារអភិវឌ្ឍន៍អាស៊ី

​សារៈសំខាន់​នៃ​ធុរកិច្ច​បង្កើត​ថ្មី​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​​

ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​បាន​ចាត់​ទុក​សហគ្រាស​ធុន​តូច​ និង​មធ្យម​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច​។​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​។​ រដ្ឋាភិបាល​បា​នប​ង្ញា​ញ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​លើកកម្ពស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​ក្នុង​ព្រះរាជាណាចក្រ​តាម​រយៈ​ការ​អនុម័ត​ និង​ការ​អនុវត្ត​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដោយ​អនុ​គណៈកម្មាធិការ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៃ​គណៈកម្មាធិការ​ដឹកនាំ​វិស័យ​ឯកជន​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​ក្នុង​ឆ្នាំ​ ២០០៥​ និង​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០០៦​។​ កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​មាន​ដូច​ខាងក្រោម​:

តារាង ៣: ការរួមចំណែកក្នុងសេដ្ឋកិច្ចសង្គមរបស់សហគ្រាសធុនតូប និងមធ្យម (ទិន្នន័យឆ្នាំ ២០១៨)

សហគ្រាសធុនតូច និងមធ្យម

ការងារចំនួននៃក្រុមហ៊ុនផលិតផលក្នុងស្រុកសរុប
៧០%៩៩.៨%៥៨%

ប្រភព៖​ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ២០១៨

របប​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ និង​វិស័យ​អាទិភាព​

​តាម​អនុក្រឹត្យ​លេខ​ ១២៤​ អនុម័ត​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​ឆ្នាំ​ ២០១៨​ គាំទ្រ​ដោយ​ប្រកាស​លេខ​ ១៥៩​ ស្តី​ពី​ការ​អនុវត្ត​អនុក្រឹត្យ​នេះ​បាន​ចែង​ថា​វិស័យ​អាទិភាព​ចំនួន​ប្រាំមួយ​ដែល​ត្រូវ​ទទួល​បានការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ពិសេស​គឺ​មាន​ដូច​ខាងក្រោមៈ​

  1. ផលិតផល​កសិកម្ម​ និង​ក​សិ​-​ឧស្សាហកម្ម​
  2. ផលិត​ និង​កែ​ច្នៃ​ម្ហូបអាហារ​
  3. កម្មន្ដសាល​ដែល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក​ កែ​ច្នៃ​កាក​សំណល់​ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍​
  4. កម្មន្ដសាល​ដែល​ផលិត​នូវ​ផលិតផល​សម្រេច​ ឬ​ផ្នែក​ឬ​គ្រឿង​បង្គុំ​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​កម្មន្ដសាល​ដទៃ​ទៀត​
  5. ព័ត៌មានវិទ្យា​ ស្រាវជ្រាវ​ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​ រួម​ទាំង​ការ​ផ្គត់ផ្គង់​សេវា​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​មាន​លក្ខណៈ​នវានុវត្តន៍​
  6. សហគ្រាស​ដែល​ស្ថិត​ក្នុង​តំបន់​ប្រមូលផ្ដុំ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​សហគ្រាស​ដែល​អភិវឌ្ឍ​តំបន់​នេះ​។​

​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​វិស័យ​អាទិភាព​ណាមួយ​ដែល​បាន​រៀបរាប់​ខាងលើ​នឹង​ទទួល​បាន​៖

  • លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​ចំនួន​ ៣​ (​បី​)​ ឆ្នាំ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី​ ឬ​ចាប់ពី​ថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួច ឬ
  • លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​ចំនួន​ ៥​ (​ប្រាំ​)​ ឆ្នាំ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី​ ឬ​ចាប់ពី​ថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួច​ ​ដែល​បំពេញ​លក្ខខណ្ឌ​ណាមួយ​ដូច​ខាងក្រោម​៖ 
    • ប្រើ​វត្ថុធាតុដើម​ក្នុងស្រុក​ចាប់ពី​ ៦០%​ ឡើង​ទៅ​ ឬ
    • បង្កើន​ចំនួន​និយោជិត​បន្ថែម​យ៉ាងតិច​ ២០% ឬ
    • មាន​ទីតាំង​ក្នុង​តំបន់​ប្រមូលផ្ដុំ​សហគ្រាស​ធុន​តូច​ និង​មធ្យម​។
  • លើកលែង​ការ​បង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល​ និង​ពន្ធ​អប្បរ​មា​ ក្នុង​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​។​
  • លើកទឹកចិត្ត​ចំណាយ​ដែល​អាច​កាត់កង​បាន​ដូច​ខាងក្រោម​៖
    • អនុញ្ញាត​កាត់កង​ចំណាយ​ ២០០%​ ចំពោះ​ចំណាយ​លើ​ការ​ប្រើប្រាស់​បញ្ជី​គណនេយ្យ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​
    • អនុញ្ញាត​កាត់កង​ចំណាយ​ ២០០%​ ចំពោះ​ចំណាយ​លើ​ការ​បណ្តុះបណ្តាល​ការ​កាន់​បញ្ជី​គណនេយ្យ​ ឬ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​និយោជិត​
    • អនុញ្ញាត​កាត់កង​ចំណាយ​ ១៥០%​ ចំពោះ​ចំណាយ​វិនិយោគ​លើ​ម៉ាស៊ីន​ ឬ​ឧបករណ៍​បច្ចេកវិទ្យា​ដែល​មាន​លក្ខណៈ​នវានុវត្តន៍​ សម្រាប់​បម្រើ​ និង​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​។​

បញ្ហា​ប្រឈម​ និង​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល

  • លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​៖​ បញ្ហា​ប្រឈម​ធំ​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​សហគ្រាស​ធុន​តូច​ និង​មធ្យម​ជួប​ប្រទះ​គឺ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ និង​ការ​វិនិយោគ​រយៈពេល​វែង​។​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លើយ​តប​ដោយ​បង្កើត​ស្ថាប័នហិរញ្ញវត្ថុ​គ្រប់គ្រង​ដោយ​រដ្ឋ​ហៅ​ថា​ ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដើម្បី​បែងចែក​មូលនិធិ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​សម្រាប់​ការ​អភិវឌ្ឍន៍​ និង​រីក​ចម្រើន​របស់​ពួក​គេ​។​ នៅ​ដើមឆ្នាំ​ ២០២២​ រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បែងចែក​មូលនិធិ​បន្ថែម​ដល់​ ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចំនួន​ ៥០​ លាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​បន្ត​កម្មវិធី​គម្រោង​សហ​ហិរញ្ញប្បទាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMECFS)​ ដំណាក់កាល​ទី​ ២​ បន្ទាប់​ពី​ការ​អនុវត្ត​ជោគជ័យ​ក្នុង​ដំណាក់កាល​ទី​ ១​។​ SMECFS​ គឺជា​កម្មវិធី​ដែល​ដឹកនាំ​ដោយ​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ឯកជន​ផ្សេងៗ​ទៀត​ (PFIs)​ ដែល​ចូលរួម​។​ សកម្មភាព​នេះ​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បន្ត​គាំទ្រ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដើម្បី​ជំរុញ​វិស័យ​នេះ​បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​រាតត្បាតសកល​កូ​វី​ដ​-១៩​។​
  • ចំណេះដឹង​ និង​ជំនាញ​បច្ចេកទេស​៖​ កង្វះ​ធនធានមនុស្ស​ កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ អ្នកបច្ចេកទេស​ និង​វិស្វករ​បង្អាក់​ព្រះរាជាណាចក្រ​កម្ពុជា​ពី​ការ​ស្រូប​យក​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​មាន​សក្តានុពល​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​។​ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​នេះ​ រដ្ឋាភិបាល​បាន​បង្កើត​តួអង្គ​ និង​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​គាំទ្រ​សហគ្រិន​ និង​កសាង​ធនធានមនុស្ស​តាម​រយៈ​ការ​បង្កើត​ស្ថាប័ន​ សហគ្រិន​ខ្មែរ​ និង​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​ “​តេ​ជោ​”​ ដែល​មាន​តួនាទី​ផ្ដល់​ឱ្យ​ប្រជាជន​កម្ពុជា​នូវ​ភាព​ជា​សហគ្រិន​ ដែល​ជា​ជំនាញ​សំខាន់​ក្នុង​ការ​ដំណើរការ​សហគ្រាស​ និង​ការ​បង្កើត​ មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ ដែល​ជា​កម្មវិធី​ថ្នាក់​ជាតិ​ផ្ដោត​ទៅ​លើ​ការ​កសាង​ធនធានមនុស្ស​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​មួយ​នេះ​។​
  • ​ការ​ប្រកួតប្រជែង​ក្នុង​តំបន់​៖​ ការ​ប្រកួតប្រជែង​ក្នុង​តំបន់​គឺជា​បញ្ហា​ប្រឈម​មួយទៀត​ដែល​ប៉ះពាល់​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ប្រទេស​កម្ពុជា​ពីព្រោះ​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន​មួយ​ចំនួន​មានការ​ប្រកួតប្រជែង​ល្អ​ជាង​ទាក់ទង​នឹង​តម្លៃ​ពលកម្ម​ តម្លៃ​អគ្គិសនី​ ធនធានមនុស្ស​ និង​ជំនាញ​ដែល​ត្រូវការ​។​ ជា​ការ​ឆ្លើយ​តប​ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​បាន​ដាក់​បញ្ចូល​គេហទំព័រ​ទិន្នន័យ​បើកចំហ​សម្រាប់​សហគ្រិន​ និង​សហគ្រាស​កម្ពុជា​ដើម្បី​ទទួល​បាន​នូវ​ព័ត៌មាន​កាន់តែ​ទូលំទូលាយ​អំពី​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្រិត​ថ្នាក់​តំបន់​។​ ការ​ធ្វើ​សមាហរណកម្ម​ និង​ការ​ចែករំលែក​ព័ត៌មាន​រួម​គ្នា​នៃ​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ គឺជា​កត្តា​សំខាន់​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​តំបន់​អាស៊ាន​ក្នុង​ការ​កាត់​បន្ថយ​គម្លាត​តាម​រយៈ​ការ​ប្រកួតប្រជែង​មិន​ស្មើភាព​កើត​ចេញពី​កង្វះ​ព័ត៌មាន​ ក៏​ដូច​ជា​កង្វះ​វេទិកា​ផ្សព្វផ្សាយ​ព័ត៌មាន​។​ ដើម្បី​កាត់​បន្ថយ​ការ​ប្រកួតប្រជែង​ដែល​មាន​លក្ខណៈ​មិន​ស្មើភាព​ សហគ្រិន​អាច​ស្វែងរក​ព័ត៌មាន​ចាំបាច់​ក្នុង​អាស៊ាន​ជាមួយ​ ASEAN​ Access

​មាតិកា​ពាក់ព័ន្ធ​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ គឺជា​គេហទំព័រ​ ‘​ទិន្នន័យ​បើក​ទូលាយ​’​ ដែល​ជា​មជ្ឈមណ្ឌល​អន​ឡាញ​ឯករាជ្យ​ និង​ជា​ ‘​​ច្រក​ចេញចូល​តែ​មួយ​’​ ដែល​ផ្តល់​ឱ្យ​សាធារណៈជន​នូវ​ព័ត៌មាន​ថ្មីៗ​ និង​​ទៀងទាត់​​អំពី​ប្រទេស​កម្ពុជា​ ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​។​ ដោយ​អនុវត្ត​តាម​គោលការណ៍​ ‘​ទិន្នន័យ​បើក​ទូលាយ​’​ រាល់​មាតិកា​ និង​ព័ត៌មាន​ទាំងអស់​ដែល​ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វផ្សាយ​នៅ​ក្នុង​អូ​ឌី​ស៊ី​អាច​ប្រើប្រាស់​បាន​ដោយ​សេរី​ និង​អាច​ទាញ​យក​បាន​ដើម្បី​ប្រើប្រាស់​ និង​បោះពុម្ព​ឡើង​វិញ​ដោយ​មិន​មានការ​រិ​ត​ត្បិត​។​ អូ​ឌី​ស៊ី​គឺជា​អង្គការ​អ​ព្យា​ក្រិ​ត្យ​ និង​មិន​លំអៀង​។​ ដូច្នេះ​ អូ​ឌី​ស៊ី​មិន​ផ្សព្វផ្សាយ​នូវ​ទស្សនៈ​ ឬ​របៀបវារៈ​ក្រៅពី​ការ​ផ្តល់​ព័ត៌មាន​ដែល​ទាក់ទង​ និង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​ ស្វែង​យល់​បន្ថែម​អំពី​៖​ របៀប​ដែល​អង្គការ​អូ​ឌី​ស៊ី​ជួយ​អាជីវកម្ម​ និង​សហគ្រាស​។​

ទំព័រដើមនៃគេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ

​ព័ត៌មាន​ និង​ទិន្នន័យ​ទាំងអស់​ដែល​មាននៅ​លើ​កញ្ចប់​ព័ត៌មាន​នេះ​គឺ​មាន​គោលបំណង​ក្នុង​ការ​ផ្តល់​ព័ត៌មាន​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នឹង​ធុរកិច្ច​បង្កើត​ថ្មី​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផ្ដល់​ការ​ណែនាំ​អំពី​ជំ​ហ៊ាន​ចាំបាច់​ក្នុង​ការ​បើក​ និង​ចុះបញ្ជី​អាជីវកម្ម​ ឬ​សហគ្រាស​ស្របច្បាប់​ជាមួយនឹង​ការ​សម្រេចចិត្ត​ដែល​មាន​ព័ត៌មាន​ច្បាស់លាស់​ និង​កាត់​បន្ថយ​ហានិភ័យ​។​ 

  1. បច្ចុប្បន្នភាព​ព័ត៌មាន​ 

នៅ​ក្រោម​ផ្នែក​នេះ​ អូ​ឌី​ស៊ី​ផ្តល់​សេចក្តី​សង្ខេប​ព័ត៌មាន​ថ្មីៗ​ពី​ប្រភព​ដែល​ទុកចិត្ត​ក្នុងស្រុក​ផ្សេងៗ​គ្នា​ ដូច​ជា​ខ្មែរ​ថា​ម​ស៍​ ភ្នំពេញ​ប៉ុស្តិ៍​ និង​ប្រភព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ និង​អន្តរជាតិ​ល្បីឈ្មោះ​ផ្សេងៗ​ទៀត​។​ សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង​ធុរកិច្ច​បង្កើត​ថ្មី​ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ​។​ សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ​។​

  1. សេចក្តី​ប្រកាស​ និង​ឯកសារ​ច្បាប់​

​ក្រៅពី​ការ​សង្ខេប​អត្ថបទ​ព័ត៌មាន​ អូ​ឌី​ស៊ី​ក៏​ផ្សាយ​បន្ត​នូវ​ឯកសារ​ច្បាប់​ដូច​ជា​សេចក្តី​ប្រកាស​ ប្រកាស​ សារាចរ​និង​អនុក្រឹត្យ​ស្តី​ពី​បញ្ហា​សេដ្ឋកិច្ច​សង្គម​ផ្សេងៗ​រួម​ទាំង​ធុរកិច្ច​បង្កើត​ថ្មី​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ផង​ដែរ​។​ ដើម្បី​ចូល​ទៅ​អាន​ឯកសារ​ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ​។​

  1. ប្រធានបទ​

ក្រោម​ប្រធានបទ​ឧស្សាហកម្ម​ មាន​ប្រធានបទ​ជា​ច្រើន​ទៀត​ដូច​ជា​ ផលិតកម្ម​ កសិកម្ម​ អចលនទ្រព្យ​ និង​ទេសចរណ៍​។​ នៅ​ទីនោះ​ អ្នក​ប្រើប្រាស់​អាច​ស្វែងរក​ព័ត៌មាន​សំខាន់ៗ​ពាក់ព័ន្ធ​លើ​វិស័យ​ទាំងនោះ​។​ ដើម្បី​អាន​ប្រធានបទ​ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ​។​

  1. ផែនទី​អន្តរ​កម្ម​

​អូ​ឌី​ស៊ី​ ធ្វើ​ឌី​ជី​ថ​ល​ទិន្នន័យ​ទៅ​ជា​ផែនទី​អន្តរ​កម្ម​ដែល​បង្ហាញ​ពី​ទិន្នន័យ​ និង​ព័ត៌មាន​ផ្សេងៗ​ក្នុង​វិធី​ដែល​ទាក់ទាញ​ និង​មាន​ភាព​រស់​រវើក​ជាង​មុន​ ដូច្នេះ​អ្នក​ប្រើប្រាស់​នឹង​រក​ឃើញ​ថា​វា​មាន​ប្រសិទ្ធភាព​ និង​ចំណាយពេល​តិច​ជាង​មុន​ក្នុង​ការ​រុករក​ និង​ទាញ​យក​ព័ត៌មាន​ដែល​ត្រូវការ​។​ ផែនទី​អន្តរ​កម្ម​ដែល​មាន​ភាព​ពាក់ព័ន្ធ​ដែល​ អូ​ឌី​ស៊ី​ បាន​ធ្វើ​ឌី​ជី​ថ​ល​ និង​បោះពុម្ពផ្សាយ​មាន​ដូច​ជា​ ការ​ប្រើប្រាស់​ទឹក​ស្អាត​ មណ្ឌល​សុខភាព​ និង​ការ​ដឹក​ជញ្ជូន​សាធារណៈ​ ។​ល​។​ ដើម្បី​ស្វែងរក​ និង​ទាញ​យក​ផែនទី​អន្តរ​កម្ម​ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ​។

ផែនទី​អន្តរកម្ម​នៃទីតាំង​អាជីវកម្ម​ក្នុង​ស្រុក​ និង​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​

  1. ព័ត៌មាន​ទិន្នន័យ​

​អូ​ឌី​ស៊ី​ ផ្តល់​សំណុំ​ទិន្នន័យ​ជា​ច្រើន​លើ​បញ្ហា​ផ្សេងៗ​គ្នា​ដែល​អាច​ទាក់ទង​នឹង​ធុរកិច្ច​បង្កើត​ថ្មី​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​។​ ទំព័រ​ព័ត៌មាន​ទាំងនោះ​រំលេច​ព័ត៌មាន​សំខាន់ៗ​ និង​ទីតាំង​នៃ​ សម្បទាន​ដី​សេដ្ឋកិច្ច តំបន់​សេដ្ឋកិច្ច​ពិសេសការ​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្នាក់​ក្រោម​ជាតិការ​ចូល​ប្រើ​ព័ត៌មាន​សេវា​សាធារណៈ​ និង​គណនេយ្យ​ភាព​សង្គម​។​​

​ដំណើរការ​ចុះ​ឈ្មោះ​​អាជីវកម្ម​

ការ​ចុះ​ឈ្មោះ​សហគ្រាស​ ឬ​អាជីវកម្ម​ថ្មី​មាន​សារៈសំខាន់​ណាស់​ព្រោះ​វា​អនុញ្ញាត​ឱ្យ​អាជីវករ​ ឬ​សហគ្រិន​៖

  • កំណត់​អត្តសញ្ញាណ​អាជីវកម្ម​ ឬ​សហគ្រាស​ផ្ទាល់ខ្លួន​
  • ជៀសវាង​ការ​ផាកពិន័យ​ និង​ការ​បិទ​អាជីវកម្ម​ ឬ​សហគ្រាស​
  • ទទួល​បានការ​ការពារ​ផ្នែក​ច្បាប់​
  • ទាក់ទាញ​អតិថិជន​សាជីវកម្ម​ និង​ដៃគូ​។​ ពួក​គេ​ទំនងជា​ធ្វើ​អាជីវកម្ម​ជាមួយ​អាជីវកម្ម​ដែល​បាន​ចុះបញ្ជី​ច្រើន​ជាង​ក្រុមហ៊ុន​ដែល​មិន​បាន​ចុះបញ្ជីដោយសារ​វា​មាន​សុវត្ថិភាព​ និង​ស្របច្បាប់​
  • ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី​ និង​ការ​វិនិយោគ​ពី​ធនាគារ​
  • ទទួល​បាន​អត្ថប្រយោជន៍​សម្រាប់​និយោជិត​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​)
  • បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ស្របច្បាប់​ ក្រោម​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​របស់​កម្ពុជា​
  • ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​តាម​រយៈ​ការ​បង់ពន្ធ​។​

​ដើម្បី​ចុះ​ឈ្មោះ​សហគ្រាស​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជាដំបូង​សហគ្រិន​ត្រូវ​ត្រួតពិនិត្យ​ និង​សម្រេចចិត្ត​ទៅ​លើ​ប្រភេទ​នៃ​រចនាសម្ព័ន្ធ​អាជីវកម្ម​ ឬ​សហគ្រាស​មួយ​ណា​ដែល​មាន​ភាព​សម​ស្រប​ជាងគេ​។​ នៅ​ប្រទេស​កម្ពុជា​ មាន​រចនាសម្ព័ន្ធ​អាជីវកម្ម​ចំនួន​ប្រាំ​ប្រភេទ​ និង​បី​ប្រភេទ​នៃ​ក្រុមហ៊ុន​ទទួលខុសត្រូវ​មាន​កម្រិត​។​ បន្ទាប់​មក​ សហគ្រិន​នឹង​ត្រូវ​ស្វែងរក​ និង​រក្សា​ឈ្មោះ​របស់​អាជីវកម្ម​ ឬ​សហគ្រាស​មួយ​នោះ​មុន​ចុះបញ្ជី​ ឬ​ក៏​ចុះបញ្ជី​ផ្ទាល់​តែ​ម្ដង​។​

តារាង ៤: ប្រភេទនៃការចុះឈ្មោះអាជីវកម្ម

ប្រភេទនៃអាជីវកម្មប្រភេទរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត
កម្មសិទ្ធិផ្តាច់មុខក្រុមហ៊ុនឯកជនមានសមាជិកតែមួយទទួលខុសត្រូវមានកំណត់
ភាពជាដៃគូក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំណត់
ការិយាល័យសាខាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកំណត់
ការិយាល័យតំណាង 
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត 

ប្រភព: KhmerSME

​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​វិធី​ពីរ​យ៉ាង​ក្នុង​ការ​ចុះបញ្ជី​សហគ្រាស​ ឬ​អាជីវកម្ម​ថ្មី​។​ របៀប​ទី​មួយ​ គឺ​តាម​រយៈ​វេទិការ​រៀងៗ​ខ្លួន​របស់​ក្រសួង​ ឬ​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ​ និង​មួយទៀត​តាម​រយៈ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​មានឈ្មោះ​ថា​ “Single​ Portal”​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ និង​បាន​បង្កើត​ឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​តាម​រយៈ​ថ្នាល​ផ្លាស់​ប្ដូរ​ទិន្នន័យ​ហៅ​ថា​ Cambodia​ Data​ Exchange​ (CamDX)​។

​វិធីសាស្ត្រ​ចាស់​

ការ​ចុះបញ្ជី​អាជីវកម្ម​ថ្មី​ដោយ​ប្រើ​វិធី​ចាស់​ មាន​ភាព​សាំញ៉ាំ​ និង​ស្មុ​គ្រ​ស្មាញ​ព្រោះ​ដំណើរការ​ចុះបញ្ជី​ និង​ការ​បំពេញ​ឯកសារ​មាន​លក្ខណៈ​ច្រំ​ដែល​ ការ​រង់ចាំ​មាន​រយៈពេល​យូរ​ និង​ចំណាយ​ច្រើន​។​ដើម្បី​ស្វែង​យល់​របៀប​នៃ​ការ​ចុះបញ្ជី​អាជីវកម្ម​ថ្មី​តាម​វិធីសាស្ត្រ​ចាស់​ សូម​អាន​ការ​ណែនាំ​នៃ​ជំហាន​និ​មួយៗ​ខាងក្រោម​៖

  • ជំហាន​ទី​ ១៖​ ចុះ​ឈ្មោះ​នៅ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​ដើម្បី​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​ ឬ​សហគ្រាស​ថ្មី​។​ ការ​ចុះ​ឈ្មោះ​អាជីវកម្ម​ថ្មី​នៅ​ក្រសួងពាណិជ្ជកម្ម​ គឺ​ធ្វើ​ឡើង​តាម​តំណ​ភ្ជាប់​នេះ​។​
  • ​ជំហាន​ទី​ ២៖​ ចុះបញ្ជី​ពន្ធដារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​។​ ការ​ចុះបញ្ជី​ពន្ធដារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ គឺ​ធ្វើ​ឡើង​តាម​តំណ​ភ្ជាប់​នេះ​។​
  • ជំហាន​ទី​ ៣៖​ ចុះបញ្ជី​សម្រាប់​លិខិតផ្លូវការ​នៃ​ការ​បើក​អាជីវកម្ម​ ឬ​សហគ្រាស​ថ្មី​នៅ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ ដើម្បីចុះបញ្ជី​អាជីវកម្ម​ ឬ​សហគ្រាស​ថ្មី​នៅ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ក្នុង​នាម​ជា​អ្នក​ប្រើប្រាស់​ថ្មី​ ឬចូល​ទៅ​កាន់តំណ​ភ្ជាប់​នេះ​ ប្រសិនបើ​អ្នកជា​អ្នក​ប្រើប្រាស់​ចាស់​ដែល​មាន​គណនី​រួច​ហើយ​។​
  • ជំហាន​ទី​ ៤៖​ ចុះ​ឈ្មោះ​សម្រាប់​អាជ្ញា​បណ្ណ​/​វិញ្ញាបនបត្រ​ឯកទេស​នៅ​ក្រសួង​ពាក់ព័ន្ធ​ដោយ​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ក្រសួង​ ឬ​ស្ថាប័ន​សាមី​រៀងៗ​ខ្លួន​ទៅ​តាម​លក្ខណៈ​ និង​ប្រភេទ​នៃ​អាជីវកម្ម​។​

​សេវាកម្ម​​​ចុះ​បញ្ជី​​អាជីវកម្ម​តាម​ថ្នាល​បច្ចេក​វិទ្យា​តែមួយ (Single​ Portal)

​នៅ​ឆ្នាំ​ ២០២១​ ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​ “Single​ Portal”​។​ ជាមួយនឹង​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ថ្មី​ ឥឡូវនេះ​ជំហាន​ទាំង​បួន​អាច​ត្រូវ​បាន​ធ្វើ​ បង់ប្រាក់​ និង​ទទួល​វិញ្ញាបនបត្រ​បាន​ក្នុង​ពេល​តែ​មួយ​។​ “Single​ Portal”​ គឺជា​វិ​ប​ផត​ថ​លអន​ឡាញ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​រចនា​ឡើង​ និង​ដំណើរការ​ដើម្បី​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​វេទិកា​អន​ឡាញ​។​

រូបភាពទំព័រដើមនៃគេហទំព័រសេវាកម្មចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា​តែមួយ

​វេទិកា​ចុះបញ្ជី​អាជីវកម្ម​ថ្មី​នេះ​ត្រូវ​បាន​បែងចែក​ជា​ ២​ ដំណាក់កាល​។​ ដំណាក់កាល​ទី​១​ មាន​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ចំនួន​ចូលរួម​ដែល​មាន​ដូច​ជា​ ក្រសួងពាណិជ្ជកម្ម​ អគ្គនាយកដ្ឋាន​ពន្ធដារ​ ក្រសួងមហាផ្ទៃ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​ ក្នុង​ដំណាក់កាល​ទី​២​ “Single​ Portal”​ នឹង​បញ្ចូល​ភ្នាក់ងារ​ចុះបញ្ជីបន្ថែម​ទៀត​ដែល​មាន​តួនាទី​​ផ្ដល់អាជ្ញាប័ណ្ណ​ឯកទេស​ វិញ្ញាបនបត្រ​ លិខិតអនុញ្ញាត​ ឬ​ប្រកាស​ទៅ​កាន់​ក្រុមហ៊ុន​នានា​បន្ទាប់​ពី​បាន​ចុះបញ្ជី​ជាមួយ​ស្ថាប័ន​ដែល​បាន​រៀបរាប់​ខាងលើ​រួច​ហើយ​។​ ស្ថាប័នរដ្ឋ​ដែល​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ថ្មីក្នុងដំណាក់កាល​ទី​២ ​រួម​មាន​ ក្រសួងទេសចរណ៍​ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​និយតករ​អាជីវកម្ម​អចលនទ្រព្យ​ និង​ហាង​បញ្ចាំ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។​

  • ដើម្បី​ចុះ​ឈ្មោះ​អាជីវកម្ម​ថ្មី​របស់​អ្នកតា​មរយៈ​ Single​ Portal សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ​។​
  • ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​របៀប​ចុះ​ឈ្មោះ​អាជីវកម្ម​ថ្មី​ដោយ​ប្រើ​ “Single​ Portal”​ សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​នេះ​ ដើម្បី​មើល​វី​ដេ​អូ​ណែនាំ​។​

តារាង ៥ៈ ប្រភេទអាជ្ញាប័ណ្ណ និងក្រសួង ឬស្ថាប័នទទួលបន្ទុក

ប្រភេទអាជ្ញាប័ណ្ណក្រសួង/ស្ថាប័ន
  • អាជ្ញាប័ណ្ណក្រុមហ៊ុនទេសចរណ៍ និងភ្នាក់ងារទេសចរណ៍
  • អាជ្ញាប័ណ្ណទេសចរណ៍ សេវាកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅ
  • អាជ្ញាប័ណ្ណទេសចរណ៍ភោជនីយដ្ឋាន
ក្រសួងទេសចរណ៍
  • អាជ្ញាប័ណ្ណ/វិញ្ញាបនបត្រ/ការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្នុងវិស័យ បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន
  • អាជ្ញាប័ណ្ណ/វិញ្ញាបនបត្រ/ការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
  • ប្រកាសស្តីពីការបើកសហគ្រាសធុនតូច និងមធ្យម
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
  • អាជ្ញាប័ណ្ណអាជីវកម្មបញ្ចាំ
  • អាជ្ញាប័ណ្ណអាជីវកម្មផ្ទេរកម្មសិទ្ធ
និយតករអាជីវកម្មអចលនទ្រព្យ និងហាងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

ខណៈ​ពេល​ដែល​សហគ្រាស​ និង​អាជីវកម្ម​ភាគច្រើន​តម្រូវ​ឱ្យ​ចុះបញ្ជី​នៅ​ស្ថាប័ន​រដ្ឋាភិបាល​ចំនួន​បី​គឺ​ ក្រសួងពាណិជ្ជកម្ម​ អគ្គនាយកដ្ឋាន​ពន្ធដារ​ និង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ អាជីវកម្ម​មួយ​ចំនួន​ទៀត​ប្រហែលជា​ត្រូវ​ឆ្លងកាត់​ក្រសួង​ ឬ​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេង​ទៀត​បន្ថែម​លើ​ទាំង​បី​ខាងលើ​ដើម្បី​ឱ្យ​អាជីវកម្ម​របស់​ពួក​គេ​បាន​ចុះបញ្ជី​ និង​អនុញ្ញាត​ស្របច្បាប់​។​ ចង់​ដឹង​ថា​អាជីវកម្ម​ ឬ​សហគ្រាស​ប្រភេទ​ណា​ដែល​ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​នោះ​ សូម​មើល​តារាង​ខាងក្រោម​៖

តារាង ៦ៈ សហគ្រាសធុនតូច និងមធ្យមតាមវិស័យ និងក្រសួងទទួលបន្ទុក

វិស័យក្រសួង
  • កសិកម្ម
  • ផលិតផល
  • កែច្នៃកសិកម្ម
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • ផលិតកម្ម
  • សិប្បកម្ម
  • សហគ្រាសធុនតូច និងមធ្យម
  • ផលិតផល និងសេវាកម្មទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន
  • ផលិតផល និងសេវាកម្មទាក់ទងនឹងបច្ចេកវិទ្យា
  • គ្រឿងបរិក្ខារស្រាវជ្រាវ និងអភិវឌ្ឍន៍
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
  • ភោជនីយដ្ឋាន
  • សណ្ឋាគារ
  • ផ្សេងទៀតក្នុងវិស័យបដិសណ្ឋារកិច្ច
ក្រសួងទេសចរណ៍
  • ការដឹកជញ្ជូន និងការផ្ទុក
ក្រសួងសាធារណការ និងដឹកជញ្ជូន
  • មន្ទីរពេទ្យឯកជន
  • ឱសថស្ថាន
  • សេវាកម្ម និងផលិតផលទាក់ទងនឹងសុខភាព
ក្រសួង​សុខាភិបាល
  • ថាមពល និងរ៉ែ
ក្រសួងរ៉ែ និងថាមពល
  • ក្រុមហ៊ុន​សំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ប្រភព៖ របាយការណ៍បច្ចេកទេសឆ្នាំ ២០០៧ ដោយលេខាធិការដ្ឋានសហគ្រាសធុនតូច និងមធ្យម

តួអង្គ និងធនធានផ្សេងៗទៀត

រដ្ឋាភិបាល

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

សមាគម

ស្ថាប័នឯកជន

អង្គការមិនមែនរដ្ឋាភិបាល និងសហគ្រាសសង្គម

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

JHcKE
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!