-
ធនាគារជាតិផ្អាកសេវាធនាគាររបស់ធនាគារព្រីនស៍ ក្រោយពេលស្ថាបនិកត្រូវបានចាប់ខ្លួនបញ្ជូនទៅប្រទេសចិន
ក្រោយចាប់ខ្លួនស្ថាបនិក ធនាគារព្រីនស៍ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ Morisonkak MKA audit-accounting Co., Ltd នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើរាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ម.ក ចាប់ពីថ្ងៃទី៨ ខែមករានេះ។ ...
-
ចិនផ្ដល់ជំនួយសម្រាប់វិស័យដោះមីនជាង៤០ម៉ឺនដុល្លារ កម្ពុជាអរគុណចិនដែលរួមចំណែកដល់បទឈប់បាញ់
ប្រទេសចិនផ្ដល់ជំនួយសម្រាប់វិស័យដោះមីននៅកម្ពុជា គិតជាទឹកប្រាក់ជាង ៤០ម៉ឺនដុល្លារ ដែលត្រូវបានប្រគល់ជូនទៅអាជ្ញាធរមីននៅព្រឹកនេះ។ កម្ពុជាថ្លែងអំណរគុណប្រទេសចិន ដែលរួមចំណែកដល់ការឈប់បាញ់កាលពីចុងខែធ្នូ។ ...
-
កម្ពុជានាំចេញអង្ករទៅទីផ្សារអន្តរជាតិបានជាង ៩០ ម៉ឺនតោន
បរិមាណអង្ករដែលកម្ពុជាបាននាំចេញទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២៥ ត្រូវបានកត់ត្រាជាប្រវត្តិសាស្រ្ត ដោយមានចំនួនសរុបជាង ៩៤ ម៉ឺនតោន កើនឡើងជិតពាក់កណ្តាលបើធៀបនឹងឆ្នាំ២០២៤ ខណៈចំណូលពីការនាំចេញអង្ករមានជាង ៦០០ លានដុល្លារ។ ...
-
គម្រោងវិនិយោគរោងចក្រផលិតសម្បកកង់រថយន្តចំនួន ៤ ត្រូវបាន CDC អនុម័តក្នុងឆ្នាំ២០២៥
ឧស្សាហកម្មផលិត និងនាំចេញសម្បកកង់រថយន្តកម្ពុជាទៅទីផ្សារអន្តរជាតិ បានបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់ ដោយនៅក្នុងឆ្នាំ២០២៥ មានគម្រោងវិនិយោគលើរោងចក្រផលិតសម្បកកង់រថយន្តចំនួន ៤ ក្រោមទុនវិនិយោគសរុបជិត ៧៨០ លានដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តឱ្យបើកដំណើរការ។ ...
-
Gen Zhi និងអ្នកពាក់ព័ន្ធ ២នាក់ទៀតត្រូវបានចាប់បញ្ជូនទៅប្រទេសចិន
ក្រសួងមហាផ្ទៃ បញ្ជាក់ពីការចាប់ខ្លួន Chen Zhi ឈ្មោះ Xu Ji Liang និងឈ្មោះ Shao Ji Hui បញ្ជូនទៅ សាធារណរដ្ឋប្រជាមានិតចិន។ បុគ្គលទាំង៣ ជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ទ្រង់ទ្រាយធំ ដែលតុលាការអាមេរិកបានចោទប្រកាន់។ ...
-
លោក ប្រាក់ សុខុន៖ «សកម្មភាពជាក់ស្តែងត្រូវដើរស្របទៅនឹងការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់»
ខណៈដែលទាហានថៃនៅតែមានវត្តមានក្នុងទឹកដីកម្ពុជា និងរារាំងពលរដ្ឋកម្ពុជាមិនឱ្យត្រឡប់ទៅផ្ទះសម្បែងវិញ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពស៊ីសង្វាក់គ្នារវាងការប្តេជ្ញាចិត្តនៅលើក្រដាស និងសកម្មភាពនៅលើទីតាំងជាក់ស្តែង។ ...
-
អនុក្រឹត្យថ្មី៖ ម្ចាស់ទីតាំងត្រូវពិន័យ៤លានរៀល ខណៈមន្រ្តីមានសមត្ថកិច្ចត្រូវបណ្តេញចេញពីការងារ បើឱ្យជនបរទេសខុសច្បាប់ស្នាក់នៅ
ម្ចាស់ទីតាំងឬ អ្នកគ្រប់គ្រង«ទីតាំងរស់នៅប្រមូលផ្តុំ» ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។ នេះបើយោងតាមអនុក្រឹត្យថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃពុធ ទី៧ ខែមករានេះ។ ...
-
ឈើនៅតំបន់ការពារ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងសិប្បកម្មកែច្នៃ និងឡដុតធ្យូងនោះទេ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានជំរុញឱ្យមន្ទីរបរិស្ថាន រាជធានី-ខេត្តទាំងអស់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើ ជាពិសេសមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ផលអនុផលព្រៃឈើ កាប់ចេញពីតំបន់ការពារធម្មជាតិ ចូលរោងសិប្បកម្មកែច្នៃឈើ រោងស្តុក និងឡដុតធ្យូងខុសច្បាប់នោះឡើយ។ ...
-
ខ្លឹមសារ ស្ដីពី ជំនួបសម្តែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញខ្លឹមសារ ស្ដីពី ជំនួបសម្តែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ភាគីទាំងពីរក៏បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំមុន។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។មានពលរដ្ឋភៀសសឹក៧.៨៦៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៤សែន៧ម៉ឺននាក់បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈ១៧៨.៨៩៤នាក់បន្តស្នាក់នៅជំរំ។ ...
ក្រសួងមហាផ្ទៃ
-
សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។មានជនភៀសសឹក១៦.៧៥៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ មកដល់ពេលនេះ មានជនភៀសសឹកសរុបប្រមាណ៤សែន៦ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោមជនភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ ខណៈជនភៀសសឹកចំនួន១៨៦.៧៦០នាក់ បន្តស្នាក់នៅជំរំ។ ...
ក្រសួងមហាផ្ទៃ











