សេចក្តីប្រកាស

សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តរ​ រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ និង​កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ី​ អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែ​

នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានស្ដី​ពី​លទ្ធផល​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តរ​ រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ និង​កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ី​ អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែ​។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​សម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​២១ ខែកក្កដា​ ឆ្នាំ​២០២៦

នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​ សម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​២១ ខែកក្កដា​ ឆ្នាំ​២០២៦​។​សេចក្តីជូនដំណឹង​នេះ​បាន​បញ្ជាក់​ថា​ តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា​ (Gasoline​ 92)​ គឺ​ ៤.៣០០​ រៀល​/​លី ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ស្តីពីការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ការ​តែងតាំង​ប្រធាន​គណៈកម្មការ​ផ្សះផ្សា​វិវាទ​ដែនសមុទ្រ​កម្ពុជា​-​ថៃ​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ​ ​

នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ការ​តែងតាំង​ប្រធាន​គណៈកម្មការ​ផ្សះផ្សា​វិវាទ​ដែនសមុទ្រ​កម្ពុជា​-​ថៃ​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តី​ពី​ការ​ផ្តល់​សេវា​លិខិតបញ្ជាក់​កិច្ចសន្យាជួល​អចលនវត្ថុ​ និង​លិខិតបញ្ជាក់​ផ្ទះ​ជួល​បន្ទប់​ស្នាក់​នៅ​ នៅ​យន្តការ​ច្រក​ចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ​

នៅ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២៦​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្តល់​សេវា​លិខិតបញ្ជាក់​កិច្ចសន្យាជួល​អចលនវត្ថុ​ និង​លិខិតបញ្ជាក់​ផ្ទះ​ជួល​បន្ទប់​ស្នាក់​នៅ​ នៅ​យន្តការ​ច្រក​ចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ​។​​សូម​ជម្រាប​ជូនដំណឹង ...

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ភូមិ​ស្វាយ​ជ្រុំ​ ភូមិ​ព្រែក​តា​ប្រែង​ និង​ភូមិ​ព្រែក​ក្រូច​ ឃុំ​ព្រែក​នរិន្ទ​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​

នៅ​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២៦​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តបាត់ដំបង​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​ នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ភូមិ​ស្វាយ​ជ្រុំ​ ភូមិ​ព្រែក​តា​ប្រែង​ និង​ភូមិ​ព្រែក​ក្រូច​ ឃុំ​ព្រែក​នរិន្ទ​ ស្រុក ...

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ និង​មោឃភាព​នៃ​ប័ណ្ណ​សម្គាល់​សិទ្ធិ​ កាន់កាប់​ប្រើប្រាស់​ដីធ្លី​ ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ ភូមិ​អង្គ្រង​ និង​ភូមិ​ជូន​ទ្រី​ ឃុំ​ជ្រៃ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង់​

នៅ​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២៦​ រដ្ឋបាល​ខេត្តបាត់ដំបង​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ និង​មោឃភាព​នៃ​ប័ណ្ណ​សម្គាល់​សិទ្ធិ​ កាន់កាប់​ប្រើប្រាស់​ដីធ្លី​ ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ ភូមិ​អង្គ្រង​ និង​ភូមិ​ជូន​ទ្រី​ ឃុំ​ជ្រៃ​ ស្រុក​មោងឫស្សី ...

រដ្ឋបាលខេត្តបាត់ដំបង

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ពង្រឹង​វិធានការ​បង្ការ​ និង​ទប់ស្កាត់​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ ​(​មីន​ គ្រាប់បែក​ចង្កោម​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​)​ ក្នុង​ពេល​ និង​ក្រោយ​ពេល​គ្រោះ​ទឹកជំនន់​

នៅ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២៦​ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន ​(​អាជ្ញាធរ​មីន​)​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ពង្រឹង​វិធានការ​បង្ការ​ និង​ទប់ស្កាត់​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ (​មីន​ គ្រាប់បែក​ចង្កោម​ និង​សំណល់​ជាតិ ...

Cambodian Authorities Managing Mine Action and Mine-Related Injuries

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័​ត៌​មាន​ស្ដី​ពី​កម្ពុជា​និង​ជប៉ុន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​ផ្តល់​ឥណទាន​សម្បទាន​ ប្រាក់​យ៉េន​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​(​កញ្ចប់​ឥណទាន​ទី​២)

នៅ​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័​ត៌មាន​ស្ដី​ពី​កម្ពុជា​ និង​ជប៉ុន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​ផ្តល់​ឥណទាន​សម្បទាន​ ប្រាក់​យ៉េន​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​កំពង់​ផែ​ស្វយ័ត ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​គម្រោង​វិនិយោគ​ចំនួន ​២៧៦​ ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ​ ៤,៧​ ប៊ី​លាន​ដុល្លារ​អាម៉េរិក​ត្រូវ​បាន​ចុះបញ្ជី​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​គម្រោង​វិនិយោគ​ចំនួន ​២៧៦ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ​ ៤,៧​ ប៊ី​លាន​ដុល្លារ​អាម៉េរិក​ត្រូវ​បាន​ចុះបញ្ជី​នៅ​កម្ពុជា​។​​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​២០២៦ ...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​រៀបចំ​វេទិកា​ស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ី​វិល​លើក​ទី​៧

នៅ​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​រៀបចំ​វេទិកា​ស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ី​វិល​លើក​ទី​៧​។​​សូម​ជម្រាប​ជូនដំណឹង​ដល់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ និង​បរទេស ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​សម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៤ ខែកក្កដា​ ឆ្នាំ​២០២៦

នៅ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​ សម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៤ ខែកក្កដា​ ឆ្នាំ​២០២៦​។​សេចក្តីជូនដំណឹង​នេះ​បាន​បញ្ជាក់​ថា​ តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា​ (Gasoline​ 92)​ គឺ​ ៣.៩០០​ រៀល​/​លី ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្តីជូនដំណឹង ស្តី​ពី​ការ​ត្រៀម​បង្ការ​ ទប់ស្កាត់​គ្រោះថ្នាក់​ជាយថាហេតុ​ចំពោះ​ភ្ញៀវ​ទេសចរណ៍​ និង​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​បំណង​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​លើ​តំបន់​ ទេសចរណ៍​ខ្នង​ផ្សារ​ ស្ថិត​នៅ​ឃុំ​តា​សាល​ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​

នៅ​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២៦​ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ត្រៀម​បង្ការ​ ទប់ស្កាត់​គ្រោះថ្នាក់​ជាយថាហេតុ​ចំពោះ​ភ្ញៀវ​ទេសចរណ៍​ និង​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​បំណង​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​លើ​តំបន់​ ទេសចរណ៍​ខ្នង​ផ្សារ​ ស្ថិត​នៅ​ឃុំ​តា​សាល​ ស្រុក​ឱ ...

រដ្ឋបាលខេត្តកំពង់ស្ពឺ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ការពារ​សុខភាព​ ត្រៀម​បង្ការ​ និង​ឆ្លើយ​តប​នឹង​គ្រោះ​ទឹកជំនន់​

នៅ​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ការពារ​សុខភាព​ ត្រៀម​បង្ការ​ និង​ឆ្លើយ​តប​នឹង​គ្រោះ​ទឹកជំនន់​។​​យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​បញ្ជាក់​ជា​បន្តបន្ទាប់​ពី ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្ដីពីសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង អនុម័តសេចក្តីសម្រេចចិត្តស្តីពីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងបានជ្រើសតាំងកម្ពុជាជាប្រតិភូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក

នៅ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០២៦​ ព្រឹទ្ធសភា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​សម័យប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥១​ នៃ​សភា​ប្រើ​ភាសា​បារាំង​អនុម័ត​សេចក្តី​សម្រេចចិត្ត​ស្តី​ពី​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​បាន​ជ្រើសតាំង​កម្ពុជា​ជា​ប្រតិភូ​ប្រចាំ​តំបន់​អាស៊ី​- ...

ព្រឹទ្ធសភា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្ដីពីកម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

នៅ​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួង​ការ​បទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​កម្ពុជា​តវ៉ា​ចំពោះ​ការ​បន្ត​រំលោភ​បំពាន​របស់​យោធា​ថៃ​លើ​អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​កម្ពុជា​។​​រាជរដ្ឋាភិបាល​កម្ពុជា​សូម​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំង ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ

នៅ​ថ្ងៃ​ទី​១​ ខែកក្កដា​ ឆ្នាំ​២០២៦​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង ​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​។​​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង​ សូម​ជូនដំណឹង​ដល់​សាធារណជន​ ម្ចាស់ ...

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​អនុវត្ត​គម្រោង​មូលនិធិ​រ៉ែ​ទ្រទ្រង់​កិច្ច​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន​ ឆ្នាំ​២០២៦

នៅ​ថ្ងៃ​ទិ​១០​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួង​រ៉ែ ​និង​ថាមពល ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​អនុវត្ត​គម្រោង​មូលនិធិ​រ៉ែ​ទ្រទ្រង់​កិច្ច​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន​ ឆ្នាំ​២០២៦​។​​ក្រសួង​មាន​កិត្តិយស​ជម្រាប​ជូន​សាធារណជន​និង​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បាន​ជ្រាប​ អំពី ...

ក្រសួងរ៉ែ និងថាមពល

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​កម្ពុជា​ និង​ជប៉ុន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​សម្រាប់​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​

នៅ​ថ្ងៃ​ទី​៨​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​កម្ពុជា​ និង​ជប៉ុន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ ឥត​សំណង​របស់​ជប៉ុន​ សម្រាប់​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​។​​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្ដីពីកម្ពុជាគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសិទ្ធិមនុស្ស នៅក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស

នៅ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០២៦​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺ​ណែវ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​កម្ពុជា​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​សិទ្ធិ​មនុស្ស​ នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​៦២ ...

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ដំណាក់កាល​ទី​៤​ ចំនួន​ ១​ ៣៩១​បណ្ណ​ ជូន​អតិថិជន​ដែល​បាន​ បង់ប្រាក់​គ្រប់​ចំនួន​១០០%

នៅ​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ដំណាក់កាល​ទី​៤​ ចំនួន​ ១​ ៣៩១​បណ្ណ​ ជូន​អតិថិជន​ដែល​បាន​ បង់ប្រាក់​គ្រប់​ចំនួន​១០០%​។​​សូម​ជម្រាប ...

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​សម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០៧ ខែកក្កដា​ ឆ្នាំ​២០២៦

នៅ​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​ សម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០៧ ខែកក្កដា​ ឆ្នាំ​២០២៦​។​សេចក្តីជូនដំណឹង​នេះ​បាន​បញ្ជាក់​ថា​ តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា​ (Gasoline​ 92)​ គឺ​ ៣.៩៥០​ រៀល​/​លី ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័​ត៌មាន​ស្ដី​ពី​កម្ពុជា​តវ៉ា​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​ឈ្លានពាន​ព្រំដែន​របស់​ថៃ​

នៅ​ថ្ងៃ​ទី​០៣​ ខែ​ កក្កដា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​សេចក្ដី​ប្រកាស​ព័​ត៌មាន​ស្ដី​ពី​កម្ពុជា​តវ៉ា​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​ឈ្លានពាន​ព្រំដែន​របស់​ថៃ​។​រាជរដ្ឋាភិបាល​កម្ពុជា​សូម​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​ចំពោះ​ការ​បន្ត​រំលោភ​បំពាន​របស់​ថៃ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ព្យុះ​ទី​៩​ ឈ្មោះ​ បា​វី​

នៅ​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ព្យុះ​ទី​៩​ ឈ្មោះ​ បា​វី​។​សម្ពាធ​ទាប​ដែល​កើត​មាននៅ​លើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​៩​ ឈ្មោះ ...

ក្រសួងធនធានទឹក និងឧតុនិយម

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ព្យុះ​ទី​១០​ ឈ្មោះ​ ម៉ៃស័ក​ (​ម៉ៃសាក់​)

នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ព្យុះ​ទី​១០​ ឈ្មោះ​ ម៉ៃស័ក​ (​ម៉ៃសាក់​)។សម្ពាធ​ទាប​ដែល​កើត​មាននៅ​លើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​១០​ ឈ្មោះ​ ម៉ៃស័ក​ ( ...

ក្រសួងធនធានទឹក និងឧតុនិយម

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

A7HTw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!