Jobs

Final-ODC-LOGO

សេចក្ដីប្រកាសដេញថ្លៃលើការផ្គត់ផ្គង់ Server និង Software Licenses

អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ​ ហៅ​កាត់​ថា​អូ​ឌី​ស៊ី ជាមជ្ឈមណ្ឌល​ដែល​ធ្វើការ​នៅ​លើ​បណ្តាញ​​​​អ៊ីន​ធឺណិ​ត​​ដោយ​​ប្រមូលផ្តុំ​ទិន្នន័យ​ដែល​មាន​ជា​សាធារណៈ​ និង​​ដោយ​​មិន​គិតថ្លៃ អូ​ឌី​ស៊ីផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​និង​ថ្មី​បំផុត​ដល់​សាធារណៈជន​អំពី​ប្រទេស​កម្ពុជា ការអភិវឌ្ឍសង្គម​ និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។ ការផ្តល់​ទិន្នន័យ​​ដោយ​​ទូលាយរបស់​អូ​ឌី​ស៊ីធានាថាសម្ភារៈ​ឯកសារ​ និង​ព័ត៌មាន​អាចឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​ទទួល​បាន​ស​ម្រាប់​ប្រើ​ និង​ទាញ​យកតាម​តម្រូវការ​។ អូ​ឌី​ស៊ី​សង្ឃឹមថា​គេហទំព័រ​ និង​ទិន្នន័យ​​នឹង​​សម្រួល​ដល់​ការស្រាវជ្រាវ​និងការប្រាស្រ័យ​ទាក់ទង​រវាង​សាធារណៈជន ក្រុមហ៊ុន​ឯកជន សង្គម​ស៊ី​វី​ល​ និង​ស្ថាប័ន ​​ ​​​រដ្ឋាភិបាល​នានា​។​

អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ មានគម្រោងទិញ Server និង Windows Server 2022 Licenses ដើម្បីពង្រឹងប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ហើយអង្គការយើងខ្ញុំកំពុងស្វែងរកក្រុមហ៊ុននានាដើម្បីចូលរួមដេញថ្លៃ។

ដើម្បីចូលរួមដេញថ្លៃ និងទទួលបានព័ត៌មានពាក់ព័ន្ធនឹងការដេញថ្លៃ សូមពិនិត្យមើលទម្រង់សម្រង់តម្លៃ (Quotation Form) សម្រាប់ព័ត៌មានលម្អិត (Specification) អំពី Server និង Window​​ Server 2022 Licenses ព្រមជាមួយនឹង “លក្ខខណ្ឌដែលក្រុមហ៊ុនត្រូវមាន” សម្រាប់ឯកសារពាក់ព័​ន្ធដែលត្រូវភ្ជាប់មកជាមួយ។

លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន​ត្រូវ​មាន​៖

    • លិខិត​ប្រកប​អាជីវកម្ម​ ឬ វិញ្ញាបនបត្រ​ចុះបញ្ជី​ពាណិជ្ជកម្ម​ ឬ ប័ណ្ណ​ប៉ាត​ង់ ដែល​មាន​សុពលភាព
    • វិញ្ញាបនបត្រ​ចុះបញ្ជី​ពន្ធដារ​
    • លិខិត​បញ្ជាក់​ទីតាំង​ក្រុមហ៊ុន​ និង​ អត្តសញ្ញាណប័ណ្ណ​ម្ចាស់ក្រុមហ៊ុន​

បែបបទនៃការដាក់ពាក្យ៖

ប្រសិនបើ​លោក​ លោកស្រី​ដែលជា​ម្ចាស់ក្រុមហ៊ុន​នានា​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ដេញថ្លៃ​ សូម​ផ្ដល់​នូវ​ “ឯកសារ​សម្រង់​តម្លៃ (Quotation)​“ ដោយ​ភ្ជាប់​ជាមួយ​ឯកសារពាក់ព័ន្ធ​ដែល​បាន​តម្រូវ​ក្នុង​លក្ខខណ្ឌខាងលើ​ ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ រួច​ផ្ញើ​មកកាន់​ អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ​​ ដែល​មាន​អាស័យ​ដ្ឋាន​ផ្ទះលេខ ២៣បេ ផ្លូវលេខ ៦០៦ ​សង្កាត់បឹងកក់ទី២ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ។​ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០៩៦​ ៣៧៩ ១៩២៣

កាលបរិច្ឆេទឈប់ទទួលពាក្យ៖

សូមផ្ញើឯកសារសម្រាប់ចូលរួមការដេញថ្លៃ មកកាន់អង្គការទិន្នន័យអំពីការអភិវឌ្ឍឱ្យបានមុនថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ទម្រង់សម្រង់តម្លៃ​ / Quotation Form

ល.រ.ព័ត៌មានលម្អិត (Specification)ចំនួន
1

Dell PowerEdge T560 Server (Silver 4410Y, 32GB, 3x4TB 7.2K)

-​ Intel Xeon Silver 4410Y 2G, 12C/24T, 16GT/s, 30M Cache, Turbo, HT (150W) DDR5‐4000

8 X 3.5″ SAS/SATA, W/ GPU X1, 1 CPU, PERC 11, Riser Config1, 1CPU + 1 GPU Riser (Support x16 NVIDIA)

– 1x32GB RDIMM, 4800MT/s Dual Rank,3x4TB 7.2K RPM NLSAS ISE 12Gbps 512n 3.5in Hard Drive

– Redundant Power Supply (1+1), 800W, Mixed Mode

2xPower Cord ‐ C13, 2M, 250V, 10A

– Motherboard with Broadcom 5720 Dual Port 1Gb On‐Board LOM, V2

– Broadcom 57416 Dual Port 10GbE BASE‐T Adapter, OCP NIC 3.0

– 3 Years Warranty on Hardware

1
2Windows Server 2022 Standard – 2 Core license Pack8
3Windows Server 2022 – 1 User CAL5
Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

WRTj2
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!