អាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា

ដោយសារគំរូអាជីវកម្មភាគច្រើនផ្តោតទៅលើប្រាក់ចំណេញ តម្រូវការសម្រាប់អាជីវកម្មដែលមានទំនួលខុសត្រូវ ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់អាជីវកម្មទៅលើបរិស្ថាន និងសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្អែកលើមូលដ្ឋាននេះ គំនិតនៃការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវលើសពីការបង្កើតប្រាក់ចំណេញ។ វាសង្កត់ធ្ងន់លើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ ដែលអាជីវកម្មគិតគូរពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពរបស់ពួកគេលើសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ជាងមួយទស្សវត្សចុងក្រោយនេះ នៅក្នុងទិដ្ឋភាពធុរកិច្ចសកល វិធីសាស្រ្តដ៏ពេញនិយមពីរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅពេលសំដៅទៅលើប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ វិធីសាស្រ្តទាំងនោះគឺ “ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម” (CSR) និង “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច” (ESG)។ ពាក្យទាំងនេះមានលក្ខណៈប្លែកពីគេ ប៉ុន្តែក៏មានគោលការណ៍ គោលបំណង និងគោលដៅស្រដៀងគ្នាទាក់ទងនឹងអាជីវកម្មដែលមានទំនួលខុសត្រូវផងដែរ។1

ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)

ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ត្រូវបានយកមកពិភាក្សាជាលើកដំបូងក្នុងចំណោមពាណិជ្ជករដោយសេដ្ឋវិទូជនជាតិអាមេរិក លោក Howard Bowen នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ទំនួលខុសត្រូវសង្គមរបស់អ្នកជំនួញ” ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៥៣។2 ចាប់តាំងពីពេលនោះមក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម បានក្លាយជាប្រធានបទនៃការពិភាក្សា និងជជែកវែកញែក ។ ក្រុមហ៊ុន និងអាជីវកម្មបានចាប់ផ្តើមទទួលយក និងបញ្ចូលវិធីសាស្រ្តទៅក្នុងគោលនយោបាយផ្ទៃក្នុងរបស់ពួកគេ។ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម មិនមាននិយមន័យច្បាស់លាស់ និងការឯកភាពជាសកលទេ។3 នៅពេលដែលគំនិតនេះបានវិវត្ត អក្សរសិល្ប៍ផ្សេងៗ អ្នកប្រាជ្ញ អ្នកស្រាវជ្រាវ និងក្រុមហ៊ុននានាបានកំណត់ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មខុសៗគ្នា។

នៅក្នុងភាពពាក់ព័ន្ធបំផុតចំពោះភារកិច្ចរបស់សហករណ៍ ឬពាណិជ្ជករ លោក Bowen (១៩៥៣) បានកំណត់ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ថាជា “កាតព្វកិច្ចរបស់អ្នកជំនួញក្នុងការបន្តគោលនយោបាយ ធ្វើការសម្រេចចិត្ត ឬអនុវត្តតាមបន្ទាត់នៃសកម្មភាពដែលចង់បានក្នុងលក្ខខណ្ឌនៃគោលបំណង និងតម្លៃនៃ​សង្គម​យើង» (ទំ.០៦)។ ក្រោយមក លោក Davis (១៩៧៣) បានបន្ថែមនិងកំណត់អត្ថន័យនៃ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ថាជាការទទួលយករបស់ក្រុមហ៊ុន និងការពិចារណាលើបញ្ហាសង្គម និងបរិស្ថាននៅខាងក្រៅលក្ខខណ្ឌហិរញ្ញវត្ថុ បច្ចេកវិទ្យា និងច្បាប់ដែលកំណត់ដោយរដ្ឋាភិបាល។4 នៅជ្រុងមួយលោក Freemen (១៩៨៤) កំណត់ជាយុទ្ធសាស្ត្រនូវវិសាលភាពនៃ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)  រវាងអាជីវកម្ម និងអ្នកពាក់ព័ន្ធ ទាំងក្រុម និងបុគ្គល ដែលអាចមានឥទ្ធិពល និងទទួលឥទ្ធិពលពីប្រតិបត្តិការរបស់អាជីវកម្មទាំងនោះ។5 នៅជ្រុងមួយទៀត ដោយឈរលើគោលគំនិតនៃ “ការចរចាលើភពផែនដី” លោក Hopkins (២០០៣) អះអាងថា ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ទាក់ទងនឹងការអនុវត្តទៅកាន់ “អ្នកពាក់ព័ន្ធនៃក្រុមហ៊ុនប្រកបដោយក្រមសីលធម៌ ឬក្នុងលក្ខណៈទទួលខុសត្រូវ … ដើម្បីបង្កើតស្តង់ដាររស់នៅកាន់តែខ្ពស់ ខណៈពេលដែលរក្សាបាននូវប្រាក់ចំណេញរបស់សាជីវកម្ម សម្រាប់ប្រជាជនទាំងក្នុង និងក្រៅសាជីវកម្ម។ [ទំ. ១០]។6

ក្នុងឆ្នាំ ២០១២ គណៈកម្មការសហភាពអឺរ៉ុបបានកំណត់ ពាក្យទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ជា “គំនិតនៃការគ្រប់គ្រងដែលក្រុមហ៊ុនរួមបញ្ចូលការព្រួយបារម្ភសង្គម និងបរិស្ថានទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ និងអន្តរកម្មជាមួយអ្នកពាក់ព័ន្ធរបស់ពួកគេដោយផ្អែកលើមូលដ្ឋានស្ម័គ្រចិត្ត។” (គណៈកម្មការសហភាពអឺរ៉ុបឆ្នាំ ២០១២) 

ជាទូទៅ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) គឺជាគោលគំនិតដែលលើកទឹកចិត្តឱ្យអាជីវកម្មគិតគូរពីផលប៉ះពាល់នៃប្រតិបត្តិការរបស់ពួកគេលើសង្គម និងបរិស្ថាន ហើយធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ ដែលផ្តល់ផលប្រយោជន៍ទាំងសង្គម និងបរិស្ថាន។ ពីដើមទ្បើយ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ត្រូវបានបែងចែកជាបួនប្រភេទ៖ ទំនួលខុសត្រូវផ្នែកបរិស្ថាន ទំនួលខុសត្រូវផ្នែកសប្បុរសធម៌ ទំនួលខុសត្រូវផ្នែកសីលធម៌ និងទំនួលខុសត្រូវផ្នែកសេដ្ឋកិច្ច៖

  1. ទំនួលខុសត្រូវផ្នែកបរិស្ថាន គឺជាជំនឿដែលថា អង្គការគួរមិនមានការប៉ះពាល់ដល់បរិស្ថានតាមដែលអាចធ្វើទៅបាន។
  2. ទំនួលខុសត្រូវផ្នែកសីលធម៌សង្កត់ធ្ងន់លើរបៀបដែលអង្គការមួយដំណើរការដោយយុត្តិធម៌ និងសីលធម៌។
  3. ទំនួលខុសត្រូវផ្នែកសប្បុរសធម៌ មើលពីរបៀបដែលក្រុមហ៊ុនធ្វើឱ្យសង្គមប្រសើរឡើង។
  4. ទំនួលខុសត្រូវផ្នែកសេដ្ឋកិច្ច គឺសំដៅទៅលើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលគួរផ្តោតលើផលប្រយោជន៍ជាវិជ្ជមានដល់បរិស្ថាន មនុស្ស និងសង្គម។7

មិនមានក្របខ័ណ្ឌច្បាស់លាស់ដែលណែនាំក្រុមហ៊ុន សាជីវកម្ម និងអាជីវកម្មដើម្បីអនុវត្ត ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ប្រកបដោយប្រសិទ្ធភាពនោះទេ។ យ៉ាងណាក្តី អាជីវកម្មភាគច្រើនរៀបចំគោលនយោបាយ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម CSR) របស់ពួកគេដោយផ្អែកលើក្របខ័ណ្ឌ បន្ទាត់ក្រោមទាំងបី (Three Bottom Line) ។ នេះគឺជាក្របខ័ណ្ឌចីរភាពមួយដែលផ្តោតលើចំនួនចំនុច រួមមានមនុស្ស ភពផែនដី និងប្រាក់ចំណេញ។ ក្របខ័ណ្ឌ បន្ទាត់ក្រោមទាំងបី បានផ្តល់យោបល់ថា ក្រៅពីការផ្តោតតែលើការទទួលបានប្រាក់ចំណេញអតិបរមា ក្រុមហ៊ុនក៏គួរតែគិតគូរពីសុខុមាលភាពរបស់មនុស្ស និងភពផែនដីដែលជាបរិយាកាសជុំវិញផងដែរ។8 ដូចគ្នានេះដែរ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ដូចជាអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) បានអនុម័តវិធីសាស្រ្តស្រដៀងគ្នាមួយហៅថា Triple-Bottom-Line Approach “ដោយក្រុមហ៊ុនសម្រេចបានសមតុល្យនៃភាពចាំបាច់ផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គម ខណះបំពេញការរំពឹងទុករបស់ម្ចាស់ភាគហ៊ុន និងអ្នកពាក់ព័ន្ធ។”9

ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ផ្តល់នូវគុណសម្បត្តិប្រកួតប្រជែងជាច្រើន រួមទាំងការបង្កើនលទ្ធភាពទទួលបានវិនិយោគ និងទីផ្សារ ការចំណាយប្រតិបត្តិការទាប ការផ្សព្វផ្សាយឈ្មោះប្រកបដោយប្រសិទ្ធភាព កម្លាំងពលកម្មកាន់តែរឹងមាំ និងប្រាក់ចំណូលកើនឡើង។10 មិនតែប៉ុណ្ណោះ ការសិក្សាស្រាវជ្រាវបានរកឃើញថា ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) មិនត្រឹមតែអាចផ្តល់ផលវិជ្ជមានលើដំណើរការហិរញ្ញវត្ថុសាជីវកម្មសម្រាប់អាជីវកម្មទូទៅប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយលើកកម្ពស់ការប្រកួតប្រជែងសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា ដែលសេដ្ឋកិច្ចត្រូវបានជះឥទ្ធិពលដោយសកលភាវូបនីយកម្មនៃពាណិជ្ជកម្ម។11

យ៉ាងណាមិញ ដោយសារតែលក្ខណៈទូលំទូលាយ និងការអនុវត្តដោយស្ម័គ្រចិត្ត ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) មិនបានផ្តល់នូវក្របខ័ណ្ឌច្បាស់លាស់សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងការត្រួតពិនិត្យវឌ្ឍនភាពនោះទេ។ ក្រុមហ៊ុន និងសាជីវកម្មផ្សេងៗគ្នាអាចមានគំនិតខុសៗគ្នាអំពីអត្ថន័យនៃទំនួលខុសត្រូវសង្គម ដូច្នេះគេជឿថាក្រុមហ៊ុនមួយចំនួនប្រើប្រាស់សកម្មភាព ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ដើម្បីឲ្យសមនឹងផលប្រយោជន៍ផ្ទាល់ខ្លួន12 និងរូបភាពសង្គម។ ជាងនេះទៅទៀត សាជីវកម្មជាច្រើនអនុវត្ត ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ដោយសារតែការរំពឹងទុករបស់អ្នកប្រើប្រាស់ និងបទដ្ឋានផ្ទៃក្នុង។13

បរិស្ថាន សង្គម អភិបាលកិច្ច (ESG)

ដោយគ្មាននិយមន័យ និងក្របខណ្ឌច្បាស់លាស់ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) អាចត្រូវបានរៀបចំ និងប្រើប្រាស់យ៉ាងងាយស្រួលដោយក្រុមហ៊ុនជាយុទ្ធសាស្ត្រដើម្បីទទួលបានកេរ្តិ៍ឈ្មោះជាសាធារណៈតាមរយៈការបំភាន់បៃតង។14 ដោយសារបរិបទពិភពលោកកំពុងផ្លាស់ប្តូរឥតឈប់ឈរ ក្របខ័ណ្ឌអាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងចីរភាពថ្មីមួយបានលេចទ្បើង។ នេះគឺ ក្របខ័ណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលផ្តោតលើសសរស្តម្ភសំខាន់ៗចំនួនបី៖ បរិស្ថាន សង្គម និងអភិបាលកិច្ចសាជីវកម្ម។15ជារួម ក្របខ័ណ្ឌនេះតំណាងឱ្យផ្នែកសំខាន់ៗចំនួនបី ដោយក្រុមហ៊ុនគួរតែទទួលខុសត្រូវចំពោះផលប៉ះពាល់ទៅលើបរិស្ថាន ទំនួលខុសត្រូវសង្គម និងអភិបាលកិច្ចរបស់ខ្លួន។ ផ្នែកទាំងនេះរួមបញ្ចូលទាំងបញ្ហាដូចជារបៀបដែលអាជីវកម្មគ្រប់គ្រងកម្មករ ដោះស្រាយបម្រែបម្រួលអាកាសធាតុ ការពារទិន្នន័យ និងធ្វើឱ្យសេវាហិរញ្ញវត្ថុមានភាពងាយស្រួលក្នុងការប្រើប្រាស់។ល។

ក្រុមហ៊ុន និងធុរកិច្ចនៅក្នុងផ្នែកផ្សេងៗនៃពិភពលោក ជាពិសេសនៅក្នុងប្រទេសអភិវឌ្ឍន៍បង្ហាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះរង្វាស់ធុរកិច្ចដែលមានទំនួលខុសត្រូវនេះ ដោយសារវាអាចជំរុញកំណើនរយៈពេលវែងរបស់ក្រុមហ៊ុន។16យោងតាមរបាយការណ៍មួយ មានគោលនយោបាយ និងបទប្បញ្ញត្តិក្រុមហ៊ុន ថ្មីឬដែលបានកែសម្រួលប្រហែល ២២៥ ដែលទាក់ទងនឹងក្របខ័ណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច ក្នុងឆ្នាំ ២០២១។17ដោយសារ ក្របខ័ណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច ផ្តោតលើសសរស្តម្ភទាំងបី វាត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធក្នុងការរួមបញ្ចូលជាយុទ្ធសាស្រ្តក្នុងការអនុវត្តន៍ ក្របខ័ណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច ទៅក្នុងតម្លៃស្នូលរបស់ក្រុមហ៊ុន។ ជាមួយនឹងគោលដៅយុទ្ធសាស្ត្រច្បាស់លាស់ វាអនុញ្ញាតឱ្យសាជីវកម្ម និងអាជីវកម្មពិនិត្យមើល និងវាយតម្លៃការអនុវត្ត ក្របខ័ណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច របស់ពួកគេតាមរយៈសូចនាករបរិមាណ និងដែលជំរុញដោយទិន្នន័យ។ តាមរយៈរបាយការណ៍ ក្របខ័ណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច ក្រុមហ៊ុនអាចបង្ហាញ និងជូនដំណឹងដល់អ្នកវិនិយោគ និងអ្នកពាក់ព័ន្ធអំពីបរិស្ថាន គំនិតផ្តួចផ្តើមសង្គម និងអភិបាលកិច្ច សមិទ្ធផល និងលទ្ធផលរបស់ពួកគេ។ ប្រទេសអភិវឌ្ឍន៍ និងទីភ្នាក់ងារជាច្រើននៅទូទាំងពិភពលោក ជាឧទាហរណ៍ក្នុងសហភាពអឺរ៉ុប គ្រោងនឹងបញ្ជូលរបាយការណ៍ បរិស្ថាន សង្គម និងអភិបាលកិច្ច ទៅក្នុងច្បាប់ សម្រាប់អាជីវកម្មដែលកំពុងប្រតិបត្តិការក្នុងទឹកដីរៀងៗខ្លួនប្រតិបត្តិជាចាំបាច់។18

មិនមានក្របខ័ណ្ឌរាយការណ៍ បរិស្ថាន សង្គម និងអភិបាលកិច្ច ដែលត្រូវបានយល់ព្រមជាសកលនៅឡើយទេ។19ក្របខណ្ឌរបាយការណ៍អន្តរជាតិ និងតំបន់ដូចជា គំនិតផ្តួចផ្តើមរបាយការណ៍ (GRI) និងស្តង់ដារក្រុមប្រឹក្សាភិបាលស្តង់ដារគណនេយ្យនិរន្តរភាព (SASB), ស្តង់ដារការបិទភ្ជាប់និរន្តរភាព (ISRF), ស្តង់ដាររបាយការណ៍និរន្តរភាពអឺរ៉ុប (ESRS) និងច្បាប់ស្តីពីការបង្ហាញទាក់ទងនឹងអាកាសធាតុរបស់សហរដ្ឋអាមេរិក SEC ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយក្រុមហ៊ុនជា ក្របខ័ណ្ឌរបាយការណ៍ បរិស្ថាន សង្គម និងអភិបាលកិច្ច។20

ដូចដែលបានរៀបរាប់ខាងលើ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) និង ក្របខណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច មានភាពស្រដៀងគ្នាជាច្រើន នៅក្នុងគំនិតនៃអាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងចីរភាព។ ទោះយ៉ាងណាក៏ដោយ ពាក្យទាំងពីរនេះមានភាពខុសគ្នាយ៉ាងខ្លាំង។ ជាបឋម ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម គឺជាការស្ម័គ្រចិត្ត ចំណែកឯក្របខណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច នៅក្នុងផ្នែកខ្លះនៃពិភពលោកដូចជា សហភាពអឺរ៉ុប បានប្រែក្លាយទៅជាចាំបាច់សម្រាប់តម្រូវការបទប្បញ្ញត្តិ។ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម មានវិសាលភាពទូលំទូលាយជាងពាក់ព័ន្ធនឹងសកម្មភាពបរិស្ថាន និងសង្គម ចំណែកក្របខណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ចផ្តោតតែលើបរិស្ថាន សង្គម និងអភិបាលកិច្ចប៉ុណ្ណោះ។ ភាពខុសគ្នាគួរឱ្យកត់សម្គាល់មួយទៀតគឺថា ក្របខណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច និយាយអំពីការលាតត្រដាង និងផ្សព្វផ្សាយបញ្ហាសង្គម បរិស្ថាន និងអភិបាលកិច្ច និងហានិភ័យដល់ភាគីពាក់ព័ន្ធដូចជាអ្នកវិនិយោគជាដើម។ ខណៈពេលដែល ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម សង្កត់ធ្ងន់លើតម្លៃស្នូលរបស់ក្រុមហ៊ុនក្នុងការធ្វើឱ្យពិភពលោកក្លាយជាទីកន្លែងប្រសើរជាងមុន តាមរយៈសកម្មភាពសីលធម៌ និងសប្បុរសធម៌។21

គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស និង ការប្រតិបត្តិអាជីវកម្មប្រកបដោយទំនួលខុសត្រូវ (RBC)

ដោយទទួលស្គាល់តួនាទីដ៏សំខាន់នៃទំនួលខុសត្រូវធុរកិច្ច និងចីរភាពនៃទិដ្ឋភាពសេដ្ឋកិច្ចពិភពលោក អង្គការអន្តរជាតិរួមទាំងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) និងអង្គការសហប្រជាជាតិ (UN) បានអនុម័តគោលការណ៍ណែនាំអាជីវកម្មប្រកបដោយទំនួលខុសត្រូវសម្រាប់រដ្ឋជាសមាជិករបស់ខ្លួនដើម្បីអនុវត្តតាម។ ការប្រតិបត្តិអាជីវកម្មប្រកបដោយទំនួលខុសត្រូវ (RBC) ដោយ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់ទំនួលខុសត្រូវលើក្រុមហ៊ុនដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមានរបស់ក្រុមហ៊ុន និងធ្វើការរួមចំណែកជាវិជ្ជមានដល់ប្រទេសដែលក្រុមហ៊ុនទាំងនោះកំពុងប្រតិបត្តិការ ទាំងផ្នែកសេដ្ឋកិច្ច ផ្នែកបរិស្ថាន និងផ្នែកសង្គម។22 គិតត្រឹមឆ្នាំ ២០២៤ មានរដ្ឋជាសមាជិក អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ចំនួន ៥០រដ្ឋ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំនេះ។ ចាប់តាំងពីការទទួលយកនៅឆ្នាំ ១៩៧០ គោលការណ៍ណែនាំស្តីពីការប្រតិបត្តិអាជីវកម្មដែលមានទំនួលខុសត្រូវបានឆ្លងកាត់ការកែសម្រួលផ្សេងៗ ហើយការធ្វើបច្ចុប្បន្នភាព ចុងក្រោយបំផុតគឺនៅឆ្នាំ ២០១១ ដើម្បីរក្សាភាពពាក់ព័ន្ធរបស់ខ្លួនក្នុងការដឹកនាំអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។23

ដូចគ្នានេះដែរ គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស (BHR) ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយដំណោះស្រាយលេខ ១៧/៤ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១១។ គោលការណ៍ណែនាំនេះ មានគោលការណ៍ចំនួន ៣១ អំពីទំនួល ខុសត្រូវរបស់រដ្ឋាភិបាល និងអាជីវកម្មដើម្បីការពារសិទ្ធិមនុស្ស នៅក្នុងបរិបទនៃប្រតិបត្តិការអាជីវកម្ម។24 គោលការណ៍ណែនាំនេះ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សំណុំ​គោលការណ៍​ដែលមានអំណាច​បំផុត និង​ត្រូវ​បាន​អនុម័ត​យ៉ាង​ទូលំទូលាយ​ដែល​មិន​ត្រឹម​តែ​ជា​មគ្គុទ្ទេសក៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​អាជីវកម្ម​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​គោលដៅឆ្នាំ ២០៣០ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ។25

ដូច ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មដែរ គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស មិនមានកាតព្វកិច្ចស្របច្បាប់នោះទេ ។ ទោះជាយ៉ាងនេះក្តី គោលការណ៍ណែនាំនេះកំពុងក្លាយជាបទដ្ឋាន បញ្ចូលទៅក្នុងច្បាប់ជាតិថ្មី និងការផ្តួចផ្តើមគំនិតវិនិយោគិនផ្សេងៗ។ នៅឆ្នាំ ២០១៧ សភាបារាំងបានអនុម័តច្បាប់ថ្មីស្តីពីកាតព្វកិច្ចថែទាំសាជីវកម្មចម្រុះជាតិសាសន៍ ដើម្បីទប់ស្កាត់ការរំលោភសិទ្ធិមនុស្សនៅក្នុងគ្រប់សាខា និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។26លើសពីនេះ យ៉ោងតាម ផ្នែកមួយនៃគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស សហភាពអឺរ៉ុប (EU) បានអនុម័តសំណើសម្រាប់ការណែនាំអំពីចីរភាពសាជីវកម្មនៅឆ្នាំ ២០២២។27

ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនៅប្រទេសកម្ពុជា

ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ នៅចន្លោះចុងទសវត្សរ៍ឆ្នាំ ១៩៩០ និងឆ្នាំ ២០១៩ ព្រះរាជាណាចក្ររក្សាបាននូវអត្រាកំណើនប្រចាំឆ្នាំ ៧.៧។28 នៅក្នុងការអភិវឌ្ឍន៍ដ៏រឹងមាំដែលភាគច្រើនត្រូវបានជំរុញដោយការវិនិយោគបរទេស និងក្នុងស្រុក ទំនួលខុសត្រូវ និងនិរន្តរភាពនៅក្នុងអាជីវកម្មទាំងនោះនៅតែជាគន្លឹះនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេស។ ក្របខណ្ឌច្បាប់ខ្សោយ និងសាជីវកម្ម និងអាជីវកម្មដែលគ្មានទំនួលខុសត្រូវ អាចបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន សង្គម និងប្រជាពលរដ្ឋរបស់ប្រទេសកម្ពុជា។29

សម្រាប់ប្រទេសកម្ពុជា ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មគឺជាគំនិតថ្មីមួយដែលក្រុមហ៊ុនជាច្រើនកំពុងទទួលយក។ ក្រុមហ៊ុនធំៗបានចាប់ផ្តើមផ្សព្វផ្សាយគំនិតផ្តួចផ្តើម ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មរបស់ពួកគេ និងបង្ហាញពីសកម្មភាពរបស់ពួកគេ។ ប្រភេទនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់សាជីវកម្មរបស់ក្រុមហ៊ុនមួយអាចត្រូវគ្នានឹងវិស័យដែលខ្លួនពាក់ព័ន្ធ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនភាគច្រើននៅក្នុងប្រទេសកម្ពុជាមានទំនោរនឹងសកម្មជាងក្នុងវិស័យអប់រំ និងអង្គការសប្បុរសធម៌។ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាសាជីវកម្មធំជាងគេមួយក្នុងប្រទេសកម្ពុជា ដែលប្រតិបត្តិការអាជីវកម្មមាននៅក្នុងវិស័យផ្សេងៗគ្នា មានភាពសកម្មនៅក្នុងគម្រោងទំនួលខុសត្រូវសង្គមរបស់សាជីវកម្មក្នុងវិស័យផ្សេងៗគ្នា រួមមានការអប់រំ អង្គការសប្បុរសធម៌ បរិស្ថាន សុខភាព និងទេសចរណ៍។ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តធំជាងគេមួយនៅក្នុងប្រទេស មានសកម្មភាពនៅក្នុងគំនិតផ្តួចផ្តើម ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មទាក់ទងនឹងការអប់រំ កីឡា បច្ចេកវិទ្យា និងបរិស្ថាន។ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនៃកម្ពុជា ដែលជាក្រុមហ៊ុនវិនិយោគយុទ្ធសាស្ត្រធំជាងគេមួយរបស់ប្រទេសនេះ ផ្តោតសកម្មភាព ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មរបស់ខ្លួនក្នុងវិស័យផ្សេងៗគ្នា រួមមានការអប់រំ អង្គការសប្បុរសធម៌ និងសុខភាព។ ជាងនេះទៅទៀត ដោយសារផ្នែកធំនៃសេដ្ឋកិច្ចត្រូវបានគ្រប់គ្រងដោយវិស័យសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ (GFT) អាជីវកម្មនៅក្នុងវិស័យទាំងនោះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវផងដែរ។30 ប៉ុន្មានឆ្នាំមកនេះ អាជីវកម្មនៅក្នុងវិស័យសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ បានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនួលខុសត្រូវសង្គម និងបរិស្ថានរបស់ពួកគេ។ ឧទាហរណ៍ ទាក់ទងនឹងប្រាក់ឈ្នួលអប្បបរមា ប្រជាជនកម្ពុជាបានយល់ព្រមលើប្រាក់ឈ្នួលប្រចាំខែចំនួន ២០៤ ដុល្លារក្នុងឆ្នាំ ២០២៤ ដែលជាផ្លូវវែងឆ្ងាយពីប្រាក់ឈ្នួលប្រចាំខែ ៤០ ដុល្លារក្នុងឆ្នាំ ១៩៩៤។ ការកែលម្អផ្សេងទៀតរួមមានការថយចុះនៃពលកម្មកុមារក្នុងវិស័យនេះ និងការបង្កើតសហជីពកម្មករដើម្បីតំណាងឱ្យកម្មករក្នុងអំឡុងពេលជម្លោះរវាងនិយោជិត និងនិយោជក។31

ផលវិជ្ជមានរបស់ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម មកលើកម្ពុជា

ទោះបីជាការអនុវត្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម នៅក្នុងប្រទេសទើបតែកើតមានថ្មីៗក៏ដោយ ឥទ្ធិពលនៃទំនួលខុសត្រូវសង្គម និងធុរកិច្ចបាននាំមកនូវការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺរបៀបដែលសាជីវកម្មដំណើរការអាជីវកម្មរបស់ពួកគេ។ ដោយសារ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម គឺជាប្រធានបទសកល រោងចក្ររបស់កម្ពុជាបន្តរងសម្ពាធពីអ្នកទិញ និងទីផ្សារអន្តរជាតិ ដើម្បីសម្របខ្លួន និងរួមបញ្ចូលការអនុវត្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្មយ៉ាងតឹងរ៉ឹងទៅក្នុងគោលនយោបាយ និងបទប្បញ្ញត្តិរបស់ក្រុមហ៊ុន។ ជាឧទាហរណ៍ វិស័យកាត់ដេរនៅកម្ពុជាត្រូវបានចាត់ទុកថាជាវិស័យឈានមុខគេនៃការអនុវត្តសកម្មភាពទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ខណៈដែលអ្នកបញ្ជាទិញអន្តរជាតិដាក់បទប្បញ្ញត្តិបរិស្ថាន និងសង្គមផ្សេងៗដើម្បីឱ្យក្រុមហ៊ុនអនុវត្តតាម។32 សំខាន់ជាងនេះទៅទៀត កំណើនសេដ្ឋកិច្ចជារឿយៗកើតឡើងជាមួយនឹងផលប៉ះពាល់អវិជ្ជមាន រួមទាំងការបំផ្លាញបរិស្ថាន និងធនធានធម្មជាតិ វិសមភាព ការបំពុល និងបញ្ហាសង្គមផ្សេងៗទៀត។ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម គឺត្រូវបានអនុវត្ត ដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនោះ ហើយវាបានបង្ហាញលទ្ធផលគួរឱ្យកត់សម្គាល់។

យោងតាមការស្ទង់មតិទំនុកចិត្តអាជីវកម្មឆ្នាំ ២០២៣ ដែលធ្វើឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) វិស័យឯកជន និងអាជីវកម្មបានដឹងពីតួនាទីសំខាន់នៃទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ជាឧបករណ៍មួយក្នុងការលើកកម្ពស់បរិស្ថាន និងសង្គម។33 ពួកគេបានចាប់ផ្តើមគិតគូរពីសកម្មភាពរបស់ពួកគេចំពោះបរិស្ថាន ហើយបានទទួលយកទិដ្ឋភាពបរិស្ថានជាតម្លៃស្នូលរបស់ពួកគេ។ ជាឧទាហរណ៍ ជិត ៧០ ភាគរយនៃអ្នកឆ្លើយតបការស្ទង់មតិកាត់បន្ថយកាកសំណល់ និងការអនុវត្តការកែច្នៃឡើងវិញ ហើយ ៦៥ ភាគរយបិទភ្លើងដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ពួកគេ។ លើសពីនេះ ពាក់កណ្តាលនៃអ្នកឆ្លើយសំណួរកំពុងអនុវត្តកម្មវិធីទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ក្នុងឆ្នាំ ២០២៣ ខណៈដែល ៣៥ ភាគរយទៀតគ្រោងនឹងអនុវត្តកម្មវិធី។ វាហាក់ដូចជាវសកម្មភាពទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ដ៏ពេញនិយមដែលក្រុមហ៊ុនរបស់កម្ពុជាកំពុងអនុវត្តភាគច្រើនផ្តោតលើបញ្ហាបរិស្ថាន ដូចជាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការខិតខំប្រឹងប្រែងកាត់បន្ថយវិក្កយបត្រអគ្គិសនី ការលើកទឹកចិត្តឱ្យមានការកែច្នៃឡើងវិញ និងកាត់បន្ថយកាកសំណល់ និងបិទភ្លើង។34

តួនាទីរបស់អង្គការសង្គមស៊ីវិលក្នុងការអនុវត្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម

សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ជាទូទៅ អង្គការក្នុងស្រុក និងអន្តរជាតិមានវិសាលភាពជាក់លាក់នៃតំបន់សម្រាប់ការងារ និងសកម្មភាពរបស់ពួកគេ។ វិសាលភាពការងារដ៏ទូលំទូលាយមួយចំនួនរបស់ពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ និងស្របតាមវឌ្ឍនភាពនៃការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា។ អង្គការសង្គមស៊ីវិលមានតួនាទីជាច្រើនក្នុងការតស៊ូមតិ និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម និងអាជីវកម្មដែលមានទំនួលខុសត្រូវជាទូទៅ និងផ្តល់ការអភិវឌ្ឍសមត្ថភាពចាំបាច់ និងការបណ្តុះបណ្តាល និងជំនាញដល់អាជីវកម្ម ក្នុងការធ្វើអាជីវកម្មប្រកបដោយទំនួលត្រូវត្រឹមត្រូវ។35 ជាឧទាហរណ៍ អង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ (ILO) បានបង្កើតគម្រោង “រោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC)” ដើម្បីកែលម្អលក្ខខណ្ឌការងារក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ។ វាបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០១ ជាកម្មវិធីមូលដ្ឋានគ្រឹះនៃកម្មវិធីការងារកាន់តែប្រសើរឡើងរបស់ អង្គការពលកម្មអន្តរជាតិ និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)។ BFC មានគោលបំណងលើកកម្ពស់សមភាពយេនឌ័រ និងលើកកម្ពស់ជីវភាពកម្មករ និងគ្រួសាររបស់ពួកគេ។36 BFC ប្រើប្រាស់ឧបករណ៍វាយតម្លៃការអនុលោមភាព (CAT) ដើម្បីវាយតម្លៃការអនុលោមតាមច្បាប់របស់ក្រុមហ៊ុនកាត់ដេរ និងវាយនភណ្ឌ។ ពួកគេផ្តល់សេវាប្រឹក្សាដោយឥតគិតថ្លៃដល់រោងចក្រ ដើម្បីបង្កើតគណៈកម្មការចម្រុះភាគីពាក់ព័ន្ធក្នុងការដោះស្រាយវិវាទ និងផ្តល់ជូនអ្នកពាក់ព័ន្ធទាំងអស់នូវវគ្គបណ្តុះបណ្តាលតាមតម្រូវការ ដើម្បីបង្កើនការអនុលោមតាមកន្លែងការងារ និងជំនាញភាពជាអ្នកដឹកនាំ។37 ពួកគេក៏បានគាំទ្រដល់រោងចក្ររបស់កម្ពុជាក្នុងអំឡុងពេលជំងឺរាតត្បាតដោយបង្កើតគោលការណ៍ណែនាំស្តីពីទំនួលខុសត្រូវឡើងវិញក្នុងអំឡុងពេលជំងឺរាតត្បាតសកលកូវីដ-១៩ ដើម្បីជួយដល់រោងចក្រក្នុងការពង្រឹងទំនួលខុសត្រូវស្របតាមច្បាប់របស់កម្ពុជា។

ឧទាហរណ៍មួយទៀតគី មជ្ឈមណ្ឌលធុរកិច្ចប្រកបដោយទំនួលខុសត្រូវ (RBH)។ ផ្តួចផ្តើមដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ដោយមានការគាំទ្រពី អង្គការ ជី អាយ ហ្សិត (GIZ) FABRIC និងកិច្ចសហការជាមួយសមាគមទំវាយនភណ្ឌ, សំលៀកបំពាក់, ស្បែកជើង និងសម្ភារៈធ្វើដំណើរនៅកម្ពុជា RBH មានគោលបំណងលើកកំពស់សមត្ថភាពរបស់ក្រុមហ៊ុនកម្ពុជាក្នុងការស្វែងយល់ និងរៀបចំសម្រាប់ស្តង់ដារនិរន្តរភាព និងទំនួលខុសត្រូវថ្មី។ RBH បម្រើជាតុគាំទ្រ/ផ្តល់ព័ត៌មាន ដើម្បីផ្តល់ចំណេះដឹង និងលើកកម្ពស់ការយល់ដឹង និងផ្តល់ការបណ្តុះបណ្តាលដល់វិស័យនាំចេញរបស់ប្រទេស ជាពិសេសវិស័យកាត់ដេរ វាយនភ័ណ្ឌ និងស្បែកជើង។38

តួនាទីរបស់រដ្ឋាភិបាលក្នុងការអនុវត្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម

ទោះបីជាប្រទេសកម្ពុជាមិនមានច្បាប់ និងបទប្បញ្ញត្តិទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ជាក់លាក់ក៏ដោយ ក៏យ៉ាងហោចណាស់មានច្បាប់ និងបទប្បញ្ញត្តិចំនួន ៥២ ដែលមានបទប្បញ្ញត្តិទាក់ទងនឹងការប្រកបអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ ប្រទេសកម្ពុជាបាននិងកំពុងអនុម័តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ចាប់តាំងពីឆ្នាំ ២០១៥ ហើយបានប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវរបៀបវារៈសកលរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០។ នៅឆ្នាំ២០១៦ ផែនការយុទ្ធសាស្រ្ត និងសកម្មភាពបរិស្ថានជាតិ ២០១៦-២០២៣ ត្រូវបានបង្កើតឡើងដោយធនាគារអភិវឌ្ឍអាស៊ី (ADB) ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព SDGs ។39 វាគឺជាផែនការសកម្មភាពបរិស្ថានជាតិលើកដំបូងចាប់តាំងពីដើមឆ្នាំ ២០០០ មក។ វាត្រូវបានអនុម័តយ៉ាងឆាប់រហ័សដោយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០១៧ ។ អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា ” NESAP គឺជាយុទ្ធសាស្ត្រសម្រាប់គ្រប់ក្រសួងទាំងអស់របស់រដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើសមាហរណកម្មកង្វល់បរិស្ថានទៅក្នុងគោលនយោបាយសេដ្ឋកិច្ច និងការវិនិយោគ”។ 40

រាជរដ្ឋាភិបាលកម្ពុជាក៏បានគិតគូរពីតួនាទីសំខាន់នៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ផងដែរ។ នៅក្នុងច្បាប់វិនិយោគ ឆ្នាំ ២០១៩ របស់កម្ពុជា មាត្រា ២៤ រដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តដល់អ្នកវិនិយោគដែលគាំទ្រគោលការណ៍ស្នូលនៃបរិស្ថាន និងនិរន្តរភាពសង្គម។41 វិស័យដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការលើកទឹកចិត្តវិនិយោគដែលបានចុះបញ្ជីក្នុងច្បាប់គឺការគ្រប់គ្រង និងការការពារបរិស្ថាន ការអភិរក្សជីវចម្រុះ ថាមពលបៃតង និងបច្ចេកវិទ្យាដែលរួមចំណែកដល់ការអនុម័ត និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ នេះបង្ហាញពីការទទួលស្គាល់របស់រដ្ឋាភិបាលអំពីនិរន្តរភាពបរិស្ថាន និងសង្គមនៅក្នុងគម្រោងវិនិយោគ។42 ការលើកទឹកចិត្តវិនិយោគក៏បានកត់សម្គាល់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញការវិនិយោគបន្ថែមទៀត ដើម្បីលើកកម្ពស់ទិដ្ឋភាពនៃការអនុវត្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម។ លើសពីនេះ ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលបានចូលរួមយ៉ាងសកម្មជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីចូលរួមព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗទាក់ទងនឹងទំនួលខុសត្រូវសង្គមរបស់សាជីវកម្មដើម្បីពិភាក្សា ប្រមូលធាតុចូល មតិយោបល់ និងកង្វល់ និងចែករំលែកគំនិត។ ជាឧទាហរណ៍ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (Eurocham) ដែលជាស្ថាប័នដែលធ្វើការដើម្បីលើកកម្ពស់ និងគាំទ្របរិយាកាសអាជីវកម្ម និងការវិនិយោគប្រកបដោយប្រសិទ្ធភាព និងមានជីជាតិ បានរៀបចំព្រឹត្តិការណ៍ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ជាទៀងទាត់ដោយមានការចូលរួមពីភាគីពាក់ព័ន្ធរួមមានវិស័យឯកជន អង្គការអន្តរជាតិ និងរដ្ឋាភិបាល។

បញ្ហាប្រឈម និងដំណើរឆ្ពោះទៅមុខ

បញ្ហាប្រឈមចម្បងមួយនៃការអនុវត្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) គឺការចំណាយថ្លៃ។ អាជីវកម្មដែលទើបចាប់ផ្ដើម និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលមានដើមទុនមានកម្រិត ជារឿយៗប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុនៅពេលអនុម័តគោលការណ៍ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ។ ជាឧទាហរណ៍ ការផ្លាស់ប្តូរពីការប្រើប្រាស់ផ្លាស្ទិក ទៅជាសម្ភារៈកកើតឡើងវិញ អាចធ្វើអោយអាជីវកម្ម ឬសហគ្រាសធុនតូច និងមធ្យមចំណាយខ្ពស់ជាងធម្មតាដប់ដង។43 បញ្ហាប្រឈមមួយទៀត ស្ថិតនៅក្នុងការលើកទឹកចិត្ត ដើម្បីគាំទ្រនូវការអនុវត្តគោលការណ៍ស្នូលនៃទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) បានត្រឹមត្រូវ ។ យោងតាមការស្ទង់មតិទំនុកចិត្តអាជីវកម្មឌីជីថលរបស់ EuroCham ឆ្នាំ ២០២៣ ហេតុផលសំខាន់ៗនៅពីក្រោយការចូលរួមរបស់ក្រុមហ៊ុននៅក្នុងសកម្មភាពទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ភាគច្រើនទាក់ទងនឹងអត្ថប្រយោជន៍ក្រុមហ៊ុនរបស់ពួកគេ រួមទាំងរូបភាពសង្គមរបស់ក្រុមហ៊ុន ការទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន និងបង្កើនសក្តានុពលការវិនិយោគកាន់តែច្រើន និងការរក្សាបុគ្គលិក របស់ពួកគេ។44 មានហេតុផលតែមួយគត់ដែលទាក់ទងទៅនឹងនិរន្តរភាពសង្គម និងបរិស្ថាន។ កង្វះនៃការលើកទឹកចិត្តនេះអាចបណ្តាលឱ្យមានការបកស្រាយខុស ឬការអនុវត្តមិនត្រឹមត្រូវនៃការអនុវត្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ។ នេះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្របខ័ណ្ឌច្បាប់ និងគោលការណ៍ណែនាំដែលមានកម្រិតផងដែរ។លើសពីនេះទៀត ក្នុងកំឡុងពេលនៃការអភិវឌ្ឍន៍ឌីជីថល និងបច្ចេកវិទ្យា ទិន្នន័យផ្ទាល់ខ្លួន និងព័ត៌មានត្រូវបានប្រមូល និងរក្សាទុកដោយសាជីវកម្ម ជាពិសេសក្រុមហ៊ុនដែលទាក់ទងនឹងបច្ចេកវិទ្យា។ ប្រសិនបើគ្មានការពិចារណា និងការអនុវត្តសុវត្ថិភាពឌីជីថលត្រឹមត្រូវទេ វាអាចបណ្តាលឱ្យមានការរំលោភលើទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យសំខាន់ដែលអាចបង្កជាផលវិបាកដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ ជាពិសេសភាពឯកជនទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ។45

ដំណោះស្រាយលើបញ្ហាប្រឈមទាំងនេះនឹងតម្រូវឱ្យមានវិធីសាស្រ្តចម្រុះដែលពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងសហការពីរដ្ឋាភិបាល ធុរកិច្ច សង្គមស៊ីវិល និងតួអង្គអន្តរជាតិ។ ការគាំទ្រត្រូវបានដាក់ចេញ ដើម្បីជួយអាជីវកម្មក្នុងការអនុវត្តវិធីសាស្រ្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ។ គំនិតផ្តួចផ្តើមរបស់អង្គការក្រៅរដ្ឋាភិបាល អង្គការអន្តរជាតិ និងអ្នកវិនិយោគដែលមានទំនួលខុសត្រូវ កំពុងរួមចំណែកដល់ការកសាងសមត្ថភាព និងការលើកកម្ពស់ការយល់ដឹង។ ដូចដែលបានរៀបរាប់ខាងលើ រដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្តផ្សេងៗ ដូចជាយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិ ២០១៦-២០២៣ (NESAP) របស់កម្ពុជា ដើម្បីណែនាំអាជីវកម្ម និងក្រុមហ៊ុនក្នុងវិធីត្រឹមត្រូវឆ្ពោះទៅរកអាជីវកម្ម និងការអនុវត្តប្រកបដោយនិរន្តរភាព។ ជាងនេះទៅទៀត EuroCham បានបង្កើតមជ្ឈមណ្ឌលធុរកិច្ចដែលមានទំនួលខុសត្រូវក្នុងឆ្នាំ២០២២ ដើម្បីជួយដល់អាជីវកម្មរបស់កម្ពុជាជាមួយនឹងស្តង់ដារអន្តរជាតិនៃការអនុវត្តទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ។

ឯកសារយោង

  • សរុបអាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជាមានក្នុងបញ្ជី៖៣៨
  • សរុបវិស័យឧស្សាហកម្មមានក្នុងបញ្ជី៖៩
លេខសម្គាស់
ឈ្មោះក្រុមហ៊ុន
វិស័យឧស្សាហកម្ម
ភាពអាចរកបាននៃទំព័រ CSR
ស្លាកគំនិតផ្តួចផ្តើម CSR
បានលើកឡើង SDG
ស្លាក SDG
តំណភ្ជាប់គេហទំព័រគោលនយោបាយ CSR
គេហទំព័រក្រុមហ៊ុន
CSR URL
ឯកសារយោង
1
ជីប ម៉ុង គ្រុប
ពហុវិស័យ
មាន
1.ការអប់រំ
2.ទេសចរណ៍
3.សុខភាព
4.បរិស្ថាន
5.សប្បុរសធម៌
មិនមាន
ព័ត៌មានពុំអាចរកបាន
https://www.chipmonginsee.com/csr-policy/
https://www.chipmong.com/en/
https://www.chipmong.com/en/csr/
2
តែលកូថេក
ហេដ្ឋារចនាសម្ព័ន្ធ
មិនមាន
1.ការអប់រំ
2.សង្គម
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
3
ដូវ ទឺ សាយហ្គន-ប៊ិញហ្វឿក​(​អេសប៊ីខេ)
កសិឧស្សាហកម្ម
មិនមាន
1.ការអប់រំ
2.សង្គម
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
4
ស៊ី​.​អ.​ស៊ី​.ខេ​.២ អភិ​វឌ្ឍន៍​ កៅ​ស៊ូ​
កសិឧស្សាហកម្ម
មិនមាន
1.ការអប់រំ
2.សង្គម
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
5
បៀន​ ហៀក​ អ៊ិន​វេស​មេន
កសិឧស្សាហកម្ម
មិនមាន
1.ការអប់រំ
2.សង្គម
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
6
សាជីវកម្មចិនយូណានសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកវិទ្យាអន្តរជាតិ
ថាមពល
មិនមាន
1.បរិស្ថាន
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
7
តាន បៀន​ កំពង់​ធំ អភិ​វឌ្ឍន៍ កៅ​ស៊ូ​
កសិឧស្សាហកម្ម
មិនមាន
1.ការអប់រំ
2.សង្គម
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
8
Samnang Rea Thbong Thmor Import Export and Development Co., Ltd
ឧស្សាហកម្មនិស្សារណកម្ម
មិនមាន
1.ការអប់រំ
2.សង្គម
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
9
ស៊ី.អេច.ឌី (ខេមបូឌា) ហាយដ្រូផៅវ័រ ឌីវេឡុបមេន
ថាមពល
មិនមាន
1.ការអប់រំ
2.សង្គម
3.សុខភាព
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
10
Heng Nong (Cambodia) International Company Limited
កសិឧស្សាហកម្ម
មិនមាន
1.ការអប់រំ
2.សង្គម
3.សុខភាព
4.សង្គម
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
11
សឹង យន្ត គ័ង យិក ខូ អិលធីឌី
ឧស្សាហកម្មនិស្សារណកម្ម
មិនមាន
1.ការអប់រំ
2.សង្គម
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
12
Cambodia Airport (VINCI Company)
ទេសចរណ៍
មាន
1.សង្គម
2.បរិស្ថាន
3.ចូលរួមក្នុងសង្គម
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://www.vinci-airports.com/en/airports/phnom-penh-airport
https://corp.cambodia-airports.aero/en/page-content/social-responsibility-csr
13
អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី
គ្រឹះស្ថានលក់រាយ/ពាណិជ្ជកម្ម
មាន
1.ទំនាក់ទំនងជាមួយសហគមន៍មូលដ្ឋាន
2.ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងសង្គម
3.បរិស្ថាន
4.ភាពសម្បូរបែបនិងការងារសមរម្យ
5.ការលើកកម្ពស់អាជីវកម្មប្រកបដោយការទទួលខុសត្រូវ
មាន
គោលដៅ​ទី​១​ ពុំ​មាន​ភាព​ក្រីក្រ
គោលដៅទី២ គ្រោះអត់ឃ្លានស្មើសូន្យ
គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន
គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព
គោលដៅទី៥ សមភាពយេនឌ័រ
គោលដៅទី៦ ទឹកស្អាត និងអនាម័យ
គោលដៅទី៧ ថាមពលស្អាត​ដែលមានតម្លៃសមរម្យ
គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច
គោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ
គោលដៅទី១០ កាត់បន្ថយវិសមភាព
គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
គោលដៅទី១២ ការប្រើប្រាស់ និងការផលិតប្រកបដោយការទទួលខុសត្រូវ​
គោលដៅទី​១៣ ស​កម្ម​ភាព​​បរិស្ថាន​
គោលដៅទី១៤ ជីវិតក្រោមទឹក
គោលដៅទី១៥ ជីវិតលើដី
គោលដៅទី១៦ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ
គោលដៅទី១៧ ភាពជាដៃគូ ដើម្បីសម្រេចគោលដៅ
ព័ត៌មានពុំអាចរកបាន
https://www.aeonmallcambodia.com/
https://www.aeonmall.com/en/sustainability/ebook/csr2020/html5.html#page=1
14
គូឡារ៉ា វ៉ធើរ
គ្រឹះស្ថានលក់រាយ/ពាណិជ្ជកម្ម
មាន
1.ការដាំដើមឈើឡើងវិញ និងការការពារធនធាន
2.ការងាក​ទៅប្រើប្រាស់​ថាមពលបៃតង និងកាត់បន្ថយការបំភាយឧស្ម័ន​កាបូន
3.ការកែច្នៃឡើងវិញ
4.ការពង្រឹងក្រុម
5.កម្មវិធីអភិវឌ្ឍន៍សហគមន៍ និងកម្មវិធីឧបត្ថម្ភ
6.អភិក្រមចម្រុះរបស់យើងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់​អង្គការសហប្រជាជាតិ
មាន
គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន
គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព
គោលដៅទី៦ ទឹកស្អាត និងអនាម័យ
គោលដៅទី៧ ថាមពលស្អាត​ដែលមានតម្លៃសមរម្យ
គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច
គោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ
គោលដៅទី១២ ការប្រើប្រាស់ និងការផលិតប្រកបដោយការទទួលខុសត្រូវ​
គោលដៅទី​១៣ ស​កម្ម​ភាព​​បរិស្ថាន​
គោលដៅទី១៥ ជីវិតលើដី
គោលដៅទី១៧ ភាពជាដៃគូ ដើម្បីសម្រេចគោលដៅ
ព័ត៌មានពុំអាចរកបាន
https://eaukulen.com/
https://eaukulen.com/sustainability-csr/
15
ណាហ្គាខប លីមីធីត
គ្រឹះស្ថានលក់រាយ/ពាណិជ្ជកម្ម
មាន
1.បរិស្ថាន
2.សង្គម
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://www.nagacorp.com/eng/global/home.php
https://www.nagacorp.com/eng/csr/nagacorp_corporate.php
16
ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក
គ្រឹះស្ថាន​ហិរញ្ញវត្ថុ
មាន
1.ការអប់រំ
2.ការថែទាំសុខភាព
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://www.ppcbank.com.kh/
https://www.ppcbank.com.kh/csr/
17
ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក
គ្រឹះស្ថានលក់រាយ/ពាណិជ្ជកម្ម
មាន
1.ការអប់រំ
2.ការថែទាំសុខភាព
3.គំនិតផ្តួចផ្តើមសហគមន៍
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://www.princerealestate.com/
https://www.princerealestate.com/shzr/index.html
18
Power Engineering Consulting Joint Stock
ថាមពល
មិនមាន
1.បរិស្ថាន
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
19
រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត
ឧស្សាហកម្មនិស្សារណកម្ម
មាន
1.បរិស្ថាន
2.ទំនាក់ទំនងសហគមន៍
3.សុខភាព និងសុវត្ថិភាពការងារ
4.គោលនយោបាយសាជីវកម្ម
៥.សេចក្តីថ្លែងការណ៍ទាសភាពសម័យទំនើប
មាន
គោលដៅ​ទី​១​ ពុំ​មាន​ភាព​ក្រីក្រ
គោលដៅទី២ គ្រោះអត់ឃ្លានស្មើសូន្យ
គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន
គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព
គោលដៅទី៥ សមភាពយេនឌ័រ
គោលដៅទី៦ ទឹកស្អាត និងអនាម័យ
គោលដៅទី៧ ថាមពលស្អាត​ដែលមានតម្លៃសមរម្យ
គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច
គោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ
គោលដៅទី១០ កាត់បន្ថយវិសមភាព
គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
គោលដៅទី១២ ការប្រើប្រាស់ និងការផលិតប្រកបដោយការទទួលខុសត្រូវ​
គោលដៅទី​១៣ ស​កម្ម​ភាព​​បរិស្ថាន​
គោលដៅទី១៤ ជីវិតក្រោមទឹក
គោលដៅទី១៥ ជីវិតលើដី
គោលដៅទី១៦ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ
គោលដៅទី១៧ ភាពជាដៃគូ ដើម្បីសម្រេចគោលដៅ
គោលដៅ​ទី​ ១៨​ កម្ពុជា​គ្មាន​គ្រាប់​មីន​ ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​
ព័ត៌មានពុំអាចរកបាន
https://www.emeraldresources.com.au/
https://www.emeraldresources.com.au/corporate-responsibility
20
ហ៊ិននីគែន (ខេមបូឌា) ឯ.ក
គ្រឹះស្ថានលក់រាយ/ពាណិជ្ជកម្ម
មិនមាន
1.បរិស្ថាន
2.សង្គម
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://www.heinekencambodia.com/age-gate/4358
មិនស្គាល់
21
អិល.វ៉ាយ.ភី គ្រុប
ពហុវិស័យ
មាន
1.ដោះស្រាយបញ្ហាដីធ្លី
2.កម្មវិធីអភិវឌ្ឍន៍
3.សប្បុរសធម៌
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://www.lypgroup.com/csr.php
https://www.lypgroup.com/csr.php
22
ភីធីធី (ខេមបូឌា)
ថាមពល
មិនមាន
1.ការអប់រំពង្រឹងអំណាច
2.ការគាំទ្រផ្នែកថែទាំសុខភាព
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://www.ptt.com.kh/
ព័ត៌មានពុំអាចរកបាន
23
បុរី ប៉េង ហួត គ្រុប
ហេដ្ឋារចនាសម្ព័ន្ធ
មាន
1.ការអប់រំ
2.ការថែទាំសុខភាព
3.បរិស្ថាន
4.សហគមន៍
មាន
គោលដៅ​ទី​១​ ពុំ​មាន​ភាព​ក្រីក្រ
គោលដៅទី២ គ្រោះអត់ឃ្លានស្មើសូន្យ
គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន
គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព
គោលដៅទី៥ សមភាពយេនឌ័រ
គោលដៅទី៦ ទឹកស្អាត និងអនាម័យ
គោលដៅទី៧ ថាមពលស្អាត​ដែលមានតម្លៃសមរម្យ
គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច
គោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ
គោលដៅទី១០ កាត់បន្ថយវិសមភាព
គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
គោលដៅទី១២ ការប្រើប្រាស់ និងការផលិតប្រកបដោយការទទួលខុសត្រូវ​
គោលដៅទី​១៣ ស​កម្ម​ភាព​​បរិស្ថាន​
គោលដៅទី១៤ ជីវិតក្រោមទឹក
គោលដៅទី១៥ ជីវិតលើដី
គោលដៅទី១៦ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ
គោលដៅទី១៧ ភាពជាដៃគូ ដើម្បីសម្រេចគោលដៅ
ព័ត៌មានពុំអាចរកបាន
https://penghuothgroup.com/en/
https://penghuothgroup.com/en/csr/
24
កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ការអភិវឌ្ឍឧស្សាហកម្ម
មិនមាន
1.បរិច្ចាគសម្រាប់ការសាងសង់
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://www.pas.gov.kh/
ព័ត៌មានពុំអាចរកបាន
25
CBRE Cambodia
ហេដ្ឋារចនាសម្ព័ន្ធ
មិនមាន
1.គាំទ្រការអប់រំ
2.បរិច្ចាគសម្រាប់ការសាងសង់
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://cbre.com.kh/
ព័ត៌មានពុំអាចរកបាន
26
ធនាគារ អេស៊ីលីដា ភីអិលស៊ី
គ្រឹះស្ថាន​ហិរញ្ញវត្ថុ
មិនមាន
១.បរិច្ចាគ​ថវិកា​ដល់​រដ្ឋាភិបាល​ដើម្បី​គាំទ្រ​វ៉ាក់សាំង​កូវីដ-១៩ គន្ធបុប្ផា កាកបាទក្រហមកម្ពុជា
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://www.acledabank.com.kh
ព័ត៌មានពុំអាចរកបាន
27
ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក
ហេដ្ឋារចនាសម្ព័ន្ធ
មាន
1.ការអប់រំ
2.ការថែទាំសុខភាព
3.គំនិតផ្តួចផ្តើមសហគមន៍
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://www.princerealestate.com/
https://www.princerealestate.com/shzr/index.html
28
អូវើស៊ី ខេមបូឌាន អុិនវេសមេន ខបភើរេសិន
ហេដ្ឋារចនាសម្ព័ន្ធ
មាន
1.ការចូលរួមក្នុងសហគមន៍
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://www.ocic.com.kh/
https://www.ocic.com.kh/csr
29
​ធនាគារ​ ​គូក​មីន​ ​កម្ពុជា​ ​ភី​អិ​ល​ស៊ី
គ្រឹះស្ថាន​ហិរញ្ញវត្ថុ
មិនមាន
1.ជំនួយប្រតិបត្តិការជំងឺបេះដូង
2.ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលមានចំណូលទាប
3.សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
4.ជំនួយពលករចំណាកស្រុក
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://www.kookminbank.com.kh/cbd/main
ព័ត៌មានពុំអាចរកបាន
30
ធនាគារ ស្ថាបនា ភីអិលស៊ី
គ្រឹះស្ថាន​ហិរញ្ញវត្ថុ
មាន
1.បរិច្ចាក ដល់កាកបាទក្រហមកម្ពុជា
2.អំណោយជាគ្រឿងឧបភោគបរិភោគដល់គ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក
3.អំណោយដល់មន្ទីរពេទ្យកុមារអង្គរ
៤.បរិច្ចាគ​ថវិកា​ដល់​មូលនិធិ​រស្មី​កុមារ
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://www.sathapana.com.kh
https://www.sathapana.com.kh/en/about-us#csr
31
ធនាគារ ព្រីនស៍ ម.ក
គ្រឹះស្ថាន​ហិរញ្ញវត្ថុ
មាន
1.ការឧបត្ថម្ភ
2.ជើងឯកកីឡាប្រចាំឆ្នាំ
3.អំណោយដល់រដ្ឋាភិបាល
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://www.princebank.com.kh/
https://www.princebank.com.kh/corporate-social-responsibility
32
ធនាគារ​ ហ្វីលីព ភីអិលស៊ី
គ្រឹះស្ថាន​ហិរញ្ញវត្ថុ
មាន
1.សង្គម
2.ការអប់រំ
3.សប្បុរសធម៌
4.សុខភាព
5.សហគមន៍
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://www.phillipbank.com.kh/en
https://www.phillipbank.com.kh/en/pages/whats-new-2-whats-new/csr
33
គូបូតា​ (ខេមបូឌា)
គ្រឹះស្ថានលក់រាយ/ពាណិជ្ជកម្ម
មាន
1.អភិវឌ្ឍ និងកែលម្អបរិក្ខារដែលចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
មាន
គោលដៅ​ទី​១​ ពុំ​មាន​ភាព​ក្រីក្រ
គោលដៅទី២ គ្រោះអត់ឃ្លានស្មើសូន្យ
គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន
គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព
គោលដៅទី៥ សមភាពយេនឌ័រ
គោលដៅទី៦ ទឹកស្អាត និងអនាម័យ
គោលដៅទី៧ ថាមពលស្អាត​ដែលមានតម្លៃសមរម្យ
គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច
គោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ
គោលដៅទី១០ កាត់បន្ថយវិសមភាព
គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
គោលដៅទី១២ ការប្រើប្រាស់ និងការផលិតប្រកបដោយការទទួលខុសត្រូវ​
គោលដៅទី​១៣ ស​កម្ម​ភាព​​បរិស្ថាន​
គោលដៅទី១៤ ជីវិតក្រោមទឹក
គោលដៅទី១៥ ជីវិតលើដី
គោលដៅទី១៦ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ
គោលដៅទី១៧ ភាពជាដៃគូ ដើម្បីសម្រេចគោលដៅ
https://www.kubota.com/sustainability/index.html
https://www.kubota.com/news/2022/20220323.html
https://www.kubota.com/news/2024/20240111.html
34
ខេមបូឌាន អាប់ភើរ តាតៃ ហ៊ីដ្រូផៅវ័រ ឯ.ក
ថាមពល
មិនមាន
1.បរិច្ចាកថវិកាដល់កាកបាទក្រហមកម្ពុជា
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
35
ធនាគារ​វឌ្ឍនៈ​ អាស៊ី​ ចំកាត់
គ្រឹះស្ថាន​ហិរញ្ញវត្ថុ
មិនមាន
1.កីឡាជាតិ/ការពង្រឹងសហគមន៍
2.ការថែទាំសុខភាព/សុខុមាលភាពសហគមន៍
3.ការគាំទ្រសហគ្រាស
4.អក្ខរកម្មហិរញ្ញវត្ថុ និងការដាក់បញ្ចូល
5.ការអប់រំ
6.គំនិតផ្តួចផ្តើម និងការគាំទ្រផ្សេងទៀត
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://www.ababank.com/
ព័ត៌មានពុំអាចរកបាន
36
ធនាគារ ស៊ី អាយ អិម​ បី ភីអិលស៊ី
គ្រឹះស្ថាន​ហិរញ្ញវត្ថុ
មិនមាន
1.ការអប់រំ
2.ការថែទាំសុខភាព
3.សង្គម
4.បរិស្ថាន
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://www.cimbbank.com.kh/
ព័ត៌មានពុំអាចរកបាន
37
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក
គ្រឹះស្ថាន​ហិរញ្ញវត្ថុ
មិនមាន
1.អប់រំ
2.ផ្សេងៗ
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://jtrustroyal.com/en/personal/
ព័ត៌មានពុំអាចរកបាន
38
ម៉ាក្រូ (ខេមបូឌា)​ឯ.ក
គ្រឹះស្ថានលក់រាយ/ពាណិជ្ជកម្ម
មាន
1.កសិកម្ម
2.បរិស្ថាន
3.អប់រំ
4.សប្បុរសធម៌
មិនមាន
ព័ត៌មានពុំអាចរកបាន
ព័ត៌មានពុំអាចរកបាន
https://www.makrocambodia.com/#Home
https://www.makrocambodia.com/en/news_csr.php
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

24ESy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!