សេដ្ឋកិច្ច និងពាណិជ្ជកម្ម
ការវិនិយោគ
ទុនជាង១ពាន់លាន ក្រុមហ៊ុនវៀតណាម THACO អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាអាចរកចំណូល៨០០លានក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៨
THACO AGRI ជាបុត្រសម្ព័ន្ធក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO) របស់វៀតណាម និងបានចាប់ផ្ដើមអភិវឌ្ឍវិស័យកសិកម្មដោយផ្ដោតសំខាន់លើចេក គោ និងបន្លែហូបផ្លែដទៃទៀត នៅក្នុងខេត្ដក្រចេះ និងខេត្ដរតនគិរី កាលពីឆ្នាំ២០១៨ បានប៉ាន់ប្រមាណថា ក្រុមហ៊ុនអាចរកប្រាក់ចំណេញ ៨០០លានដុល្លារក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៨។ ...
ហុង រស្មី
https://www.postkhmer.com/business/2025-2-17-1541-261351
វិនិយោគិនចិនជិត ២០ ក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា
វិនិយោគិនចំនួន ១៨ ក្រុមហ៊ុនមកពីប្រទេសចិនបានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពលវិនិយោគនៅកម្ពុជា ខណៈកម្ពុជាមានវិស័យចម្រុះជាច្រើនដែលត្រូវការអ្នកវិនិយោគចូលមកបណ្តាក់ទុនផ្ទាល់ ដើម្បីដាំដុះ ផលិត/កែច្នៃទំនិញបំពេញឱ្យតម្រូវការក្នុងស្រុក និងនាំចេញទៅ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-18-1444-261362
អ្នកវិនិយោគចិនត្រូវបានលើកទឹកចិត្តឲ្យវិនិយោគលើវិស័យកសិកម្មរបស់កម្ពុជា
កាលពីម្សិលមិញក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជំរុញឱ្យវិនិយោគិនពិចារណាក្នុងការបង្កើតខ្សែចង្វាក់ផលិតកម្មក្នុងវិស័យ កសិកម្ម ជាពិសេសការកែច្នៃស្វាយចន្ទីដែលជាគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ។ ...
មុំ គន្ធា
https://shorturl.at/ds2W7
ចំណូលពន្ធគយក្នុងឆ្នាំ ២០២៤ មានទឹកប្រាក់ជាង ២៥៩០លានដុល្លារ កើនឡើងជាង ១០ ភាគរយ
ការកើនឡើងនៃតម្រូវការវត្ថុធាតុដើមដើម្បីយកទៅបំពេញឱ្យសេចក្តីត្រូវការរបស់រោងចក្រ/សហគ្រាសក្នុងស្រុកយកទៅផលិត ឬកែច្នៃទំនិញសម្រាប់នាំចេញទៅលក់នៅទីផ្សារអន្តរជាតិ បានធ្វើឱ្យការប្រមូលចំណូលពន្ធគយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ក្នុង ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-11-1523-261299
ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងខែដំបូងឆ្នាំ ២០២៥ កើនឡើងជិត ២៥ភាគរយ
ចំនួនទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានបន្តភាពល្អប្រសើរ ដោយក្នុងខែទី១ នៃឆ្នាំ ២០២៥ សម្រេចបានជាង ៥ ពាន់លានដុល្លារ កើនជិត ២៥ ភាគរយបើធៀបនឹងខែមករា ឆ្នាំ ២០២៤។ ចំនួនទឹកប្រាក់នាំចេញទំនិញរបស់កម្ពុជាមានប្រមាណ ៤៥ ភាគរយនៃចំនួន ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-10-1049-261289
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគ្រោងសម្រួលការចុះបញ្ជីអាជីវកម្ម ដើម្បីទាក់ទាញការវិនិយោគ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កំពុងដំណើរការកែលម្អភាពងាយស្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា ក្នុងគោលបំណងដើម្បីទាក់ទាញការវិនិយោគបរទេស ដោយសារតែការផ្លាស់ប្ដូរទីតាំងរបស់ក្រុមហ៊ុននានា ស្របពេលដែលសម្ពាធសង្គ្រាមពាណិជ្ជកម្មកើតឡើង។ ឯកឧត្តម ស៊ុន ចាន់ថុ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501635801/cdc-to-simplify-business-registration-to-lure-investment/
ការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាល បានជួយបង្កើនផលិតកម្មស្រូវដល់ ១៣លានតោន
លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានមានប្រសាសន៍ថា ការផ្តល់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដើម្បីរក្សាស្ថិរភាពតម្លៃកសិផល និងផ្គត់ផ្គង់ជីវភាពរស់នៅរបស់កសិករមានប្រសិទ្ធភាពខ្ពស់ ដោយបង្កើនផលិតកម្មស្រូវពី ៩ ...
ស៊ុំ ម៉ាណេត
https://shorturl.at/uqyVA
ប្រតិភូអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ចំពោះសក្តានុពលនៃការវិនិយោគនៅកម្ពុជា
គណៈប្រតិភូចំនួន ៩ ប្រទេសនៅក្នុងទ្វីបអឺរ៉ុប បានបង្ហាញចំណាប់អារម្មណ៍ចំពោះសក្តានុពលនៃការវិនិយោគនៅកម្ពុជា និងចេតនាក្នុងការជួយផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនរបស់ខ្លួនឱ្យពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀតបន្ទាប់ពីបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-6-1434-261269
ទុនវិនិយោគសរុបនៃបណ្តាក្រុមហ៊ុនដែល CDC អនុម័តក្នុងខែមករា កើនឡើងប្រមាណ ៣០០ភាគរយ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងខែមករា ឆ្នាំ ២០២៥ បានអនុម័តឱ្យគម្រោងវិនិយោគចំនួន ៦៨ ដែលមានដើមទុនសរុបប្រមាណ ៧៤៨ លានដុល្លារ កើនឡើងប្រហែល ៣០០ ភាគរយបើធៀបនឹងខែមករា ឆ្នាំ២០២៤។ ប្រទេសចិនបានបន្តឈរនៅលើគេក្នុងនាមជាប្រទេសបណ្តាក់ទុនផ្ទាល់នៅកម្ពុជាច្រើនជាងគេ។ នេះ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-5-1726-261260
លោករដ្ឋមន្ត្រីឌិត ទីណា៖ កម្ពុជាបើកចំហដល់គ្រប់អ្នកវិនិយោគផ្នែកកសិកម្មទាំងអស់
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីម្សិលមិញបានមានប្រសាសន៍ថា ប្រទេសកម្ពុជាបើកចំហដល់គ្រប់អ្នកវិនិយោគទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យកសិកម្ម។ ...
មុំ គន្ធា
https://shorturl.at/F8oGj
គម្រោងវិនិយោគចំនួន ១២ បានដាក់ពាក្យស្នើសុំវិនិយោគនៅកម្ពុជា
គម្រោងវិនិយោគចំនួន ១២ ដែលមានដើមទុនសរុប ១៣៥ លានដុល្លារ និងអាចបង្កើតការងារបាន ៧ ០០០ កន្លែងកំពុងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) យកមកពិនិត្យពិភាក្សា និងវាយតម្លៃលើលក្ខណៈសម្បត្តិដើម្បីអាចទទួលបានការចុះបញ្ជីជាផ្លូវការ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-4-1630-261244
ក្រុមហ៊ុន WorldBridge Group ផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៥
ក្រុមហ៊ុន WorldBridge Group បានលើកឡើងពីសក្តានុពលរបស់កម្ពុជាជាទីផ្សារកំណើនដែលកំពុងរីកចម្រើននៅក្នុងអាស៊ានក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៥ (WEF25) នៅទីក្រុង Davos ប្រទេសស្វីស។ ...
ស៊ុំ ម៉ាណេត
https://rb.gy/t596s2
ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន បង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីម្សិលមិញបានកោតសរសើរចំពោះតួនាទីរបស់ស្ត្រីក្នុងវិស័យធុរកិច្ច ដោយមានប្រសាសន៍ថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសអាចឈានទៅមុខបាន លុះត្រាតែមានការចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងវិស័យជាច្រើន ដើម្បី ...
មុំ គន្ធា
https://shorturl.at/V4tTd
កម្ពុជាសហការជាមួយក្រុមហ៊ុន Alibaba Cloud ដើម្បីបង្កើតថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក
រាជរដ្ឋាភិបាលថ្ងៃសុក្របានចាប់ដៃជាមួយក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited ដើម្បីបង្កើតថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំនាញទីផ្សារឌីជីថល។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/ApwAR
អ្នកជំនាញច្បាប់ពន្យល់មេដឹកនាំធុរកិច្ចពីហ្វីលីពីនអំពីសារៈសំខាន់ផ្នែកច្បាប់ក្នុងការប្រកបអាជីវកម្មនៅកម្ពុជា
អ្នកជំនាញផ្នែកច្បាប់បានលើកទឹកចិត្តឲ្យមានការយល់ដឹងអំពីទិដ្ឋភាពច្បាប់នៅកម្ពុជា ដើម្បីឲ្យការធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជាទទួលបានដោយជោគជ័យ ទោះបីប្រទេសនេះមានបរិយាកាសវិនិយោគបើកចំហ និងមានគោលនយោបាយគាំទ្រអាជីវកម្មយ៉ាងណា ...
នៀម ឆេង
https://www.postkhmer.com/national/2025-1-22-1652-261161
កម្ពុជា និង IFC សហការគ្នាដើម្បីអភិវឌ្ឍន៍ទីផ្សារឧបករណ៍និស្សន្
ទីផ្សារហិរញ្ញវត្ថុកម្ពុជាត្រូវបានរំពឹងថា នឹងឆ្ពោះទៅមុខកាន់តែលឿនបន្ថែមទៀត បន្ទាប់ពីនិយ័តករមូលបត្រកម្ពុជា(SERC) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្នាដើម្បីរួមចំណែកកសាងនូវប្រព័ន្ធអេកូឡូស៊ីទីផ្សារឱ្យកាន់តែរឹងមាំ និងធានាបាននូវកំណើនប្រកបដោយចីរភាព។ នេះបើតាម លោក ស៊ូ សុជាតិ អគ្គនាយក SERC។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-1-22-168-261160
គម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០ ត្រូវបានអនុម័តក្នុងឆ្នាំ ២០២៤
ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ បានជួយឱ្យកម្ពុជាក្នុងឆ្នាំ២០២៤ ទាក់ទាញវិនិយោគិនមកបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០ ដែលមានទុនចុះបញ្ជីសរុបប្រមាណ ៨៥០ លានដុល្លារ ខណៈការនាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា មានទឹកប្រាក់ជាង ៥ ពាន់លានដុល្លារ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-1-21-163-261152
ប្រទេសចិននៅតែជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជា
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ប្រទេសចិនគឺជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជា ដែលស្មើនឹងជិត ៥០ ភាគរយនៃចំនួនវិនិយោគសរុបកាលពីឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501623409/china-remains-cambodias-largest-fdi-source/
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០ ដែលមានតម្លៃ ៨៥០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០ ដែលមានតម្លៃ ៨៥០ លានដុល្លារក្នុងឆ្នាំ ២០២៤ បង្កើតការងារបានប្រមាណ ៤០០០ កន្លែង។ ...
ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/501623262/cdc-approves-10-sez-investment-projects-worth-850-million/
ការដំឡើងប្រាក់ឈ្នួលអប្បបរមានឹងរក្សាបាននូវការប្រកួតប្រជែងក្នុងការវិនិយោគ
ប្រាក់ឈ្នួលអប្បបរមាថ្មីដែលកំណត់ដោយរាជរដ្ឋាភិបាលបានចូលជាធរមានក្នុងខែនេះ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ម្នាក់បានអោយដឹងកាលពីថ្ងៃសុក្រថា នេះនឹងបង្កើនផលិតភាព និងជំរុញទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយសុខដុមរមនារវាងនិយោជក សហជីព និងភាគីពាក់ព័ន្ធ។ ...
មុំ គន្ធា
https://shorturl.at/F4DaL
ការនាំចេញតាមរយៈតំបន់សេដ្ឋកិច្ចពិសេសឈានដល់ ៥.៤ ពាន់លានដុល្លារក្នុងរយៈពេល១១ ខែនៃឆ្នាំ២០២៤
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញកាលពីម្សិលមិញថា ការនាំចេញតាមរយៈតំបន់សេដ្ឋកិច្ចពិសេស (SEZs) បានកើនឡើងដល់ ៥.៤ ពាន់លានដុល្លារក្នុងរយៈពេល១១ ខែដំបូងនៃឆ្នាំនេះ។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/AGXYw
រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគដែលមានទំហំទឹកប្រាក់ជិត ៧ ពាន់លានដុល្លារក្នុងឆ្នាំនេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤ ដែលមានតម្លៃ ៦,៩០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ កើនឡើង ៤០ ភាគរយធៀបនឹង ៤,៩២ ពាន់លានដុល្លារកាលពីឆ្នាំមុន ...
ញាន ចំរុង
https://shorturl.at/Iwf3H
កិច្ចសហការក្នុងតំបន់មានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិតនៅខេត្តព្រះសីហនុ
អាជ្ញាធរខេត្តព្រះសីហនុកំពុងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិត ដោយលើកឡើងពីភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មទាំងនេះ និងតម្រូវការនៃកិច្ចខិតខំប្រឹងប្រែងនៃការអនុវត្តច្បាប់កាន់តែខ្លាំង។ ការអំពាវនាវនេះកើតឡើងមុនកិច្ចប្រជុំកំពូលវិនិយោគក្នុងគោលបំណងទាក់ទាញវិនិយោគិន និងដោះស្រាយអគារដែលមិនទាន់បញ្ចប់ការសាងសង់ក្នុងខេត្តព្រះសីហនុ។ ...
គុជ ស៊ីកុល
https://kiripostkhmer.com/stories/regional-cooperation-crucial-to-combat-online-fraud-in-preah-sihanouk
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មពិភាក្សាអំពីថ្នាលបច្ចេកវិទ្យា និងឱកាសវិនិយោគជាមួយគណៈប្រតិភូចិន
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីសមាគមអ្នកវិនិយោគចិននៅកម្ពុជា និងក្រុមហ៊ុន 86Links Co., Ltd. នៅថ្ងៃទី១១ ខែធ្នូ។ ...
បុគ្គលិកខ្មែរថាមស៍
https://tinyurl.com/36yb22p5