ភ្នំពេញប៉ុស្តិ៍

កងទ័ព​កម្ពុជា​-​វៀតណាម​​ ឯកភាព​គ្នា​ពង្រឹង​កិច្ចសហការ​ប្រតិបត្តិការ​ផ្អែកលើ​ច្បាប់​ជាតិ-អន្តរជាតិ

បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​នៃ​កម្ពុជា និង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​វៀតណាម​បាន​ឯកភាព​គ្នា​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​សកម្ម និង​រឹងមាំ​បន្ថែមទៀត​លើ​ការងារ​គ្រប់គ្រង ការពារ​ព្រំដែន ដោយ​ផ្អែក​លើ​យន្តការ​ក្របខ័ណ្ឌ​ច្បាប់​ជាតិ-អន្តរជាតិ និង​ការងារ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​សម្រាប់​ទិសដៅ​ឆ្នាំ​ ២០១៩-២០២០ ​ខាង​មុខ​នេះ​។ យោង ...

ម៉ិច ដារ៉ា
https://bit.ly/2WvcRwR

ចំណូល​សួយសារ​ពី​ព្រៃឈើ​រយៈពេល​ ៩ ​ខែ​ បាន​ជិត​ $៦ ​លាន កើន​លើស​ឆ្នាំមុន

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល ៩ ​ខែ​ចាប់ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​ ២០១៩ ​នេះ កម្ពុជា​ទទួល​បាន​ចំណូល​ពី​សួយសារ​ព្រៃឈើ​សរុប​ប្រមាណ ៥ លាន ៧ សែន​ដុល្លារ ដែល​ចំណូល​នេះ​មាន​ការកើនឡើង​ជិត ២ ​លាន​ដុល្លារ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ កាលពី​ឆ្នាំ​ ២០១៨ ក្រសួង​កសិកម្ម​ទទួល​បាន​ចំណូល​ពី ...

ឡុង គីមម៉ារីតា
https://bit.ly/36mMMVi

ការនាំចេញ​ផលនេសាទ​រយៈពេល​ ៩ ​ខែ​ បាន​ធ្លាក់ចុះ​តិចតួច

កម្ពុជា​បាន​នាំចេញ​ផលនេសាទ​សរុប ១០ ៩៨០ តោន​ នៅក្នុង​រយៈពេល​ ៩ ​ខែ ​នៃ​ឆ្នាំ​ ២០១៩ ធ្លាក់ចុះ ០,៥ ភាគរយ ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ របាយការណ៍​ស្តីពី​សភាពការណ៍​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រយៈពេល​ ៩ ​ខែ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​នេះ​កម្ពុជា​នាំចេញ​ផល​នេសាទ​ស្រស់ ...

ហ៊ឹន ពិសី
https://bit.ly/2WpC5N8

ក្រសួង​ផ្តល់​សិទ្ធិ​ឲ្យ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ អាច​ចេញ​ CO

ក្រសួង​ពាណិជ្ជកម្ម​បាន​ពង្រីក​ការធ្វើ​វិមជ្ឈការ​ទៅ​ឲ្យ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ជាប់​ព្រំដែន​ក្នុង​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ (CO) ​ដល់​ក្រុមហ៊ុន​នាំចេញ​ដោយផ្ទាល់​ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​របស់​ប្រទេស​កម្ពុជា​។ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​ពាណិជ្ជកម្ម​នឹងដាក់​ឲ្យ​ដំណើរការ​សាកល្បង​ក្នុង​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់ ...

ធូ វិរៈ
https://bit.ly/2q4TpuK

មន្ត្រី​ និង​សង្គម​ស៊ីវិល​​បង្ហាញ​ក្ដីបារម្ភ ​ការកើនឡើង​ខ្ពស់​ជនពិការភ្នែក​​ និង​ជន​ខ្សោយ​គំហើញ

មន្ត្រី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​កាលពី​ម្សិលមិញ​បាន​បង្ហាញ​ក្ដីបារម្ភ​ជុំវិញ​ការកើនឡើង​នូវ​ជន​មាន​ពិការភ្នែក និង​ជនខ្សោយ​គំហើញ ដោយហេតុ​ជន​ខ្សោយ​គំហើញ​បាននិង​កំពុង​មាន​ភាគរយ​ខ្ពស់​ជាងគេ​គឺ​ប្រមាណ ៣៥ ភាគរយ​ក្នុង​ចំណោម​ចំនួន​ជន​មាន​ពិការភាព​សរុប​នៅ​កម្ពុជា ដោយសារ​កត្កា​វ័យចាស់​ជរា ជំងឺស្ត្រូក និង ...

សុទ្ធ គឹមសឿន
https://bit.ly/2MW4MOI

មនុស្ស​ ១៣១ ​នាក់​ស្លាប់​​ ដោយសារ​គ្រោះ​ធម្មជាតិ​ និង​ជាង​ ១១ ​ម៉ឺន​គ្រួសារ ​រង​ផលប៉ះពាល់

មនុស្ស​ចំនួន​ ១៣១ ​នាក់​បាន​ស្លាប់ និង​ជាង​ ១១ ​ម៉ឺន​គ្រួសារ​ ត្រូវ​បាន​ខាតបង់​ទ្រព្យ​សម្បត្តិ ដោយសារ​គ្រោះមហន្តរាយ​ដូចជា ទឹកជំនន់ ខ្យល់ព្យុះ និង​រន្ទះបាញ់​ដែល​បាន​កើតឡើង​ក្នុង​អំឡុង​ពេល​ ១០ ​ខែ​នា​ឆ្នាំ ២០១៩​។ ...

វ៉ន ដារ៉ា
https://bit.ly/2MY2GxR

ADB ​នឹង​ផ្តល់​កម្ចី​ $១ ​ពាន់​លាន​ គាំទ្រ​កំណើន​កម្ពុជា

ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ​បាន​ប្រកាស​ថា​នឹង​ផ្តល់​កម្ចី​ជាង​ ១ ​ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ​លើ​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​ (CPS) ​ថ្មី​មួយ​រយៈពេល​ ៥ ​ឆ្នាំ​ សម្រាប់​ជួយ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៣០​។ នេះ​បើតាម​សេចក្តី ...

ធូ វិរៈ
https://bit.ly/2BZRiLP

ពលករ​ខ្មែរ​នៅ​​កូរ៉េ​ ជួយ​គ្រួសារ​​នៅ​ស្រុក​ខ្មែរ​ឲ្យ​មាន​ជីវភាព​ធូរធារ

ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ជួយ​ឲ្យ​គ្រួសារ​នៅ​ស្រុក​ខ្មែរ​មាន​ជីវភាព​ធូរធារ ខណៈ​ដែល​ពួកគេ​បាន​ផ្ញើ​ប្រាក់​មក​ស្រុក​ខ្មែរ​ប្រមាណ​ជា ៦០០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​។ ម៉ោង​ប្រមាណ​​ ៦ ​ល្ងាច​ កម្មករ​សំណង់​ ២១ ​នាក់​ ទើប ...

នៀម ឆេង
https://bit.ly/36cr3zB

រាជរដ្ឋាភិបាល​ គ្រោង​ចំណាយ​ថវិកាជាតិ​ប្រមាណ​ជាង​ ៧ ៦៥៩ ​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០២០

រាជដ្ឋាភិបាល​រំពឹង​នឹង​ទទួលបាន​ចំណូល​ថវិកាជាតិ​កើនឡើង​ដល់​ប្រមាណ​ជាង ៧ ៤៨៦ លាន​ដុល្លារ​អាមេរិក និង​គ្រោង​ចំណាយ​ថវិកាជាតិ​ក្នុង​ចំនួន​ប្រមាណ​ជាង ៧ ៦៥៩ លាន​ដុល្លារ​អាមេរិក​ សម្រាប់​ឆ្នាំ​ ២០២០ នៅក្នុង​បរិការណ៍​ដែល​កម្ពុជា​បាននិង​កំពុង​ទទួលផល​ពី​សន្តិភាព ឯកភាព​ទឹកដី ឯកភាព​ជាតិ និង​ស្ថិរភាព​នយោបាយ​។ នេះ​បើតាម​ការប្រកាស​របស់​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ ...

នៀម ឆេង
https://bit.ly/2Whn2Fg

មន្ត្រី​ជំនាញ​ ដាក់​ចេញ​យុទ្ធសាស្ត្រ​​ទប់ស្កាត់​ទម្រង់​ថ្មីៗ​នៃ​ការជួញដូរ​មនុស្ស

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​រយៈពេល​ ៥ ​ឆ្នាំ​ គិតពី​ឆ្នាំ​ ២០១៩ ​ដល់​ឆ្នាំ​ ២០២៣ ដើម្បី​កាត់បន្ថយ​ទម្រង់​ថ្មីៗ​នៃ​ការជួញដូរ​មនុស្ស​ដូចជា អំពើ​ជួញដូរ​ផ្លូវភេទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​អំពើ​ពពោះ​ជំនួស​រួមទាំង​កាត់បន្ថយ​ទម្រង់​នៃ​ការកើនឡើង​វិញ​នូវ​ការ ...

ខន សាវិ
https://bit.ly/2qIWGAs

កំណើន​វិស័យ​សំណង់​ ត្រូវ​ជំរុញ​សមត្ថភាព​គ្រប់គ្រង​អគ្គិភ័យ

រដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្កើន​ការវិនិយោគ​លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​អគ្គិភ័យ ខណៈ​ប្រទេស​កម្ពុជា​កំពុង​រីករាយ​នឹង​កំណើន​នៃ​វិស័យ​សំណង់​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ សំណង់​អគារ​ខ្ពស់ៗ​នៅក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​រីក​ដូច​ផ្សិត ប៉ុន្តែ​សមត្ថភាព​នៃ​ការគ្រប់គ្រង​អគ្គិភ័យ​មិនបាន​ឆ្លើយតប​នឹង​ការរីកចម្រើន​នេះ​នៅឡើយ ...

ហ៊ឹន ពិសី
https://bit.ly/2BFGgef

កម្ពុជា​រំពឹងថា ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹកនឹង​កាន់តែ​ប្រសើរ

កម្ពុជា​រំពឹងថា​នឹង​ទទួល​បាន​ជំនាញ​បន្ថែម​ក្នុង​ការគ្រប់គ្រង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តាមផ្លូវ​ទឹក និង​កំពង់ផែ បន្ទាប់ពី​ចូល​ជា​សមាជិក​ក្នុង​សមាគម​ពិភពលោក​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ហៅ​កាត់​ថា (PIANC)​។ នេះ​បើតាម​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​។ ...

ធូ វិរៈ
https://bit.ly/2NaJOuj

មន្ទីរជំនាញ អង្គការ​ និង​ក្រុមហ៊ុន​ រួមគ្នា​ប្រារព្ធ​ទិវា​ផ្សោត​ទន្លេមេគង្គ ដើម្បី​ពង្រឹង​ការអភិរក្ស​ផ្សោត

រដ្ឋបាល​ខេត្តក្រចេះ​ដែល​មាន​មន្ទីរជំនាញ​នានា​ព្រមទាំង​អង្គការ និង​ក្រុមហ៊ុន​រួមគ្នា​ប្រារព្ធ​ទិវា​សត្វ​ផ្សោត​ទន្លេមេគង្គ ឆ្នាំ​ ២០១៩ រយៈពេល ៣ ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​ ២៥-២៧ ខែ​តុលា​ខាងមុខ​ នៅ​ទី​រួម​ខេត្តក្រចេះ ដើម្បី​ពង្រឹង​ការអភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​សំដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព​ដោយ​រំពឹងថា​នឹងមាន​ភ្ញៀវទេសចរ​ចូលរួម​ប្រមាណ ១០ ​ម៉ឺន ...

ឡុង គីមម៉ារីតា
https://bit.ly/32JoPFy

ចិន ​ផ្ដល់​ជំនួយ​ ៨៤ ​លាន​ដុល្លារ​ ពង្រឹង​វិស័យ​ការពារជាតិ​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ថ្លែង​ថា រដ្ឋាភិបាល​ចិន​នឹង​បន្ត​ផ្ដល់​ជំនួយ​ឥតសំណង​ជា​ទឹកប្រាក់​ចំនួន ៦០០ ​លាន​យន់ ​​ដែល​ស្មើនឹង​ចំនួន​ប្រមាណ​ ៨៤ ​លាន​ដុល្លារ​អាមេរិក​ ដល់​កម្ពុជា​ដើម្បី​ពង្រឹង​វិស័យ​យោធា ជា​អ្វី​ដែល​លោក​ហៅ​ជំនួយ​របស់​ចិន​ថា មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ...

ម៉ិច ដារ៉ា
https://bit.ly/362htPz

លោក​ ហ៊ុន សែន ​ជួប​ទូត​ប្រទេស​ធំៗ​ ៣ ​ដោយ​ពិភាក្សា​អំពី​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទៅវិញ​ទៅមក

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ និង​ឯកអគ្គរាជទូត​នៃ​ប្រទេស​ធំៗ​ចំនួន ៣ រួមមាន​អាល្លឺម៉ង់ ជប៉ុន និង​សហរដ្ឋអាមេរិក​កាលពី​ម្សិលមិញ​ដោយ​បាន​ពិភាក្សា​អំពី​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ និង​ចំណង​ទាក់ទង​ជាមួយ​គ្នា​ទៅវិញទៅមក​។ បើ​តាម​ព័ត៌មាន​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត និង​រាជទូត​ទាំង​ ៣ ​ធ្វើ​ឡើង​នៅ ...

នៀម ឆេង
https://bit.ly/33Z5twA

លោក​ ហ៊ុន សែន៖ ​រដ្ឋាភិបាល​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ ជា​ជាង​គោរព​កិច្ចព្រមព្រៀង​ក្រុងប៉ារីស

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា គឺ​ផ្ដោតលើ​ការយកចិត្ត​ទុកដាក់​ក្នុង​ការអនុវត្តតាម​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា ជា​ជាង​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយសារ​តែ​ដំណាក់កាល​របស់ អ៊ុនតាក់ គឺ​ត្រូវ​បាន​បញ្ចប់​រួចជាស្រេច​ទៅ​ហើយ ហើយ​បើ​អនុវត្ត​ទៅតាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស «​ក៏​មិន​ត្រូវមាន​ព្រះប្រមុខរដ្ឋ និង​ព្រះមហាក្សត្រ​ទេ គឺ​ត្រូវ​មាន​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​»​។ ...

ម៉ិច ដារ៉ា
https://bit.ly/2Plzbrz

ប្រមុខ​រដ្ឋាភិបាល​កាត់ផ្តាច់​ថ្លៃ​សេវា​ប្រមូល​សំរាម​​ចេញ​ពី​អគ្គិសនី ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ដក​ថ្លៃ​សេវា​ប្រមូល​សំរាម​ចេញពី​វិក្កយបត្រ​របស់​អគ្គិសនី​កម្ពុជា​តាម​សំណើ​របស់​ស្ថាប័ន​អគ្គិសនី​ដែល​នឹង​អនុវត្ត​ចាប់ពី​ខែ​មករា ឆ្នាំ​ ២០២០ ​ខាងមុខ​ដោយសារ​ការបញ្ចូល​គ្នា​តែមួយ​ក្នុង​វិក្កយបត្រ​នេះ​បាន​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។ ការសម្រេច​ដក​ថ្លៃ​សេវា​ប្រមូល ...

ឡុង គីមម៉ារីតា
https://bit.ly/2MIFVOs

សេដ្ឋកិច្ច​កម្ពុជា​កើនឡើង​ខ្ពស់​​ជាងគេ​ នៅក្នុង​តំបន់​អាស៊ាន

សេដ្ឋកិច្ចកម្ពុជា​ ត្រូវបាន​ព្យាករ​ថា​នឹងមាន​កំណើន​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ាន ទោះបី​ជា​ប្រទេស​នេះ​កំពុង​​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ក៏ដោយ​។ នេះ​បើ​យោងតាម​របាយការណ៍​ស្តីពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ប្រចាំ​តំបន់​ឆ្នាំ​ ២០១៩ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​។ ​របាយការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ២២ ខែ​តុលា​បាន​ព្យាករ ...

ស៊ន សារ៉ាត
https://bit.ly/3609P8r

បក្ស​ខ្មែរ​ក្រោក ​នឹង​បញ្ជូន​សំណុំរឿង​រំលោភ​យក​អាងទឹក​របស់​រដ្ឋ​ទៅ​លោក​ ហ៊ុន សែន

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​អះអាងថា​នឹង​បញ្ជូន​សំណុំរឿង​លោក​ឧត្តមសេនីយ៍ឯក គាំ សារឿន ​ទៅ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ​ពាក់ព័ន្ធ​នឹង​ករណី​ពលរដ្ឋ​ ៩ ​ភូមិ​ មាន​ជាង​ ១ ០០០ គ្រួសារ​ បាន​ប្ដឹង​បុគ្គល​រូបនេះ​ពី​បទរំលោភ​យក​ដី​នៅ​អាងទឹក​សាធារណៈ​របស់​រដ្ឋ​ក្នុង​តំបន់​ ២ តំបន់​ ៣ នៅ​ឃុំ​ចំណារលើ ស្រុក​ស្ទោង​។ ...

ឡុង គីមម៉ារីតា
https://bit.ly/2P6ut0A

មន្ត្រី​រំពឹងថា ភ្នំពេញ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ទីក្រុង​និរន្តរភាព មាន​លម្ហ​បៃតង​នៅ​ឆ្នាំ​ ២០៣០

មន្ត្រី​រំពឹងថា​កម្ពុជា​នឹង​អាច​សម្រេចបាន​ទៅ​តាម​ផែនការ​គ្រោងទុក ក្នុង​ការអភិវឌ្ឍ​ដែល​នឹង​ធ្វើឲ្យ​រាជធានី​ភ្នំពេញ​ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​និរន្តរភាព ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​មាន​ផាសុកភាព ដោយ​មាន​ការរៀបចំ​អភិវឌ្ឍ​ឲ្យ​មាន​លម្ហ​បៃតង កន្លែង​សម្រាក ឬ​កន្លែង​ហាត់​កីឡា និង​ការអភិវឌ្ឍ​លើ​វិស័យ​ដឹកជញ្ជូន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ខណៈ ...

ខន សាវិ
https://bit.ly/2N4wTKj

រដ្ឋាភិបាល​និរាករណ៍​ ការដោះដូរ​ដី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ

រដ្ឋាភិបាល​តាមរយៈ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បានសម្រេច​និរាករណ៍​ករណី​ដោះដូរ​ដី​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្ដ​កំពង់ស្ពឺ​ជាង​ ១០ ​ហិកតា​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ជា​ថ្នូរ​នឹង​ការជួយ​សង់​អគារ​ក្នុង​មន្ទីរ ខណៈ​សង្គម​ស៊ីវិល​សាទរ និង​​ជំរុញ​ឲ្យ​មាន​ការស៊ើបអង្កេត​លើ​មន្ត្រី​ពាក់ព័ន្ធ ...

សុទ្ធ គឹមសឿន
https://bit.ly/2MyhS4C

ក្រសួង​រ៉ែ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ​សិក្សា​រ៉ែ​លោហៈ​នៅ​កំពង់ស្ពឺ

ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង (MOA) ថ្មី​មួយ​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ជាតិ​ប្រេងកាត ឧស្ម័ន និង​លោហធាតុ​ប្រទេស​ជប៉ុន (JOGMEC) ដើម្បី​សិក្សា​ស្វែងរក​រ៉ែ​លោហៈ​នៅ​ខេត្ត​កំពង់ស្ពឺ​។ នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។ ...

ធូ វិរៈ
https://bit.ly/31tNbSh

យុវជន​ជិត​ ១០០ ​នាក់​ បាន​ចូលរួម​ជជែក​ដេញដោល​ពី​ចំណូល​ថវិកាជាតិ

យុវជន​កម្ពុជា​បាន​ជជែក​ដេញដោល​ពី​ចំណូល​ថវិកាជាតិ ខណៈ​ដែល​សង្គមស៊ីវិល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​តាមដាន​​ និង​ស្វែងយល់​ពី​បញ្ហា​នេះ​ដើម្បី​ឲ្យ​ប្រាកដថា ការចាយវាយ​ចំណូល​ចំណាយ​ថវិកាជាតិ​មាន​តម្លាភាព និង​ត្រូវ​បាន​ប្រើប្រាស់​ចំ​គោលដៅ​។ ...

ឡុង គីមម៉ារីតា
https://bit.ly/2pCQ1am

រដ្ឋមន្ត្រី​៖ ​រដ្ឋាភិបាល​កំពុង​បង្ការ​ហិង្សា​​ និង​ការ​បៀតបៀន​ស្ដ្រី​នៅ​កន្លែង​ធ្វើការ

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក អ៊ិត សំហេង បាន​អះអាង​ថា រដ្ឋាភិបាល​បាន​និង​កំពុង​ប្ដេជ្ញាចិត្ត​ក្នុងការ​បង្ការ និង​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី​ចេញពី​ពិភព​ការងារ​ជា​អ្វីដែល​សង្គម​ស៊ីវិល​ខ្លះ​នៅ​បារម្ភ​ ខណៈ​​ខ្លះ​គាំទ្រ​ចំណាត់ការ​នេះ ប៉ុន្ដែ​ចង់​ឲ្យ​រដ្ឋាភិបាល​ដាក់ចេញ​យន្តការ​ជាក់លាក់​ដើម្បី​ជួយ​ស្ត្រី​រងគ្រោះ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2BvQG05

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rZbNr
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!