រូ​បឺត ផាម (Robert Pham)

សាក​វិទ្យាល័យ​បច្ចេកទេស​ទីក្រុង​មុ​យ​និ​ច

អ្នក​ហាត់​ការ​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ, កញ្ញា​ – ធ្នូ ២០២៥

រូ​បឺត​បាន​ចូលរួម​ជាមួយ​អូ​ឌី​ស៊ី​នៅ​ខែកញ្ញា​ ឆ្នាំ​២០២៥​ ក្នុង​នាម​ជា​អ្នក​ហាត់​ការ​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ ដែល​ថ្មីៗ​នេះ​គាត់​ទើបបាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ប្រព័ន្ធ​ព័ត៌មាន​នៅ​សាក​វិទ្យាល័យ​បច្ចេកទេស​ទីក្រុង​មុ​យ​និ​ច​។​

​នៅ​អូ​ឌី​ស៊ី​ គាត់​ទទួលខុសត្រូវលើការ​វិភាគ​ទិន្នន័យ​ និង​ការ​គាំទ្រ​ការ​ស្រាវជ្រាវ​ទិន្នន័យ​ ដូច​ជា​ការ​ជួយ​រៀបចំ​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត​របស់​កម្ពុជា​។​ គាត់​ក៏​នឹង​ជួយគាំទ្រ​ដល់​ការ​ចូលរួម​របស់​សហគមន៍​នៅក្នុងវេទិកា​អភិបាលកិច្ច​អ៊ីនធឺណិត​កម្ពុជា​ និង​សន្និសីទ​អេ​អាយ​ (AI)​ និង​យេ​ន​ឌ័​រ​។​ បន្ថែមពីនេះ​ គាត់​នឹង​តាមដាន​ការ​ដកស្រង់​នៃ​សំណុំទិន្នន័យ​ និង​ធនធាន​របស់​អូ​ឌី​ស៊ី​ ដើម្បី​ជួយ​វិភាគ​ការ​ទៅដល់សាធារណៈជនរបស់វេបសាយ​អូ​ឌី​ស៊ី​​​ និង​អ្នក​ប្រើប្រាស់​សំខាន់ៗ​។​ ជំរុញ​ដោយ​ការ​ចាប់អារម្មណ៍​លើ​ការ​វិភាគ​ទិន្នន័យ​សង្គម​ និង​ភូមិសាស្ត្រ​ រូ​បឺត​​ក៏​ចង់​ឈ្វេងយល់​បន្ថែម​អំពី​អង្គការ​សង្គម​ស៊ី​វិល​ និង​របៀប​ដែល​ទិន្នន័យ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​សង្គម​។​ ការងាររបស់គាត់​ទាក់​ទង​នឹង​​ចក្ខុវិស័យ​របស់​អូ​ឌី​ស៊ីក្នុង​ការ​ធ្វើ​ឱ្យ​ទិន្នន័យ​មាន​តម្លាភាព​ និង​អាច​ចូល​ប្រើ​បាន​ ហើយ​គាត់ក៏សូមអរ​គុណ​ចំពោះ​ឱកាស​ក្នុង​ការ​រួមចំណែក​ជំនាញ​របស់​គាត់​ និង​រៀន​សូត្រ​ពី​​ក្រុម​ការ​ងារ​អូ​ឌី​ស៊ី​។