• មេគង្គ
  • កម្ពុជា
  • ឡាវ
  • មីយ៉ាន់ម៉ា
  • ថៃ
  • វៀតណាម
  • English (en)English
  • ខ្មែរ (km)ខ្មែរ
  • ទំព័រដើម
  • អំពី
    • សាវតា​
    • អក្ខរកម្មទិន្នន័យ
    • ក្រុមការងារ ODC
      • សមាជិកក្រុមប្រឹក្សាភិបាល
      • បុគ្គលិក
      • អ្នកស្ម័គ្រចិត្ត និងអ្នកហាត់ការ
    • ការងារ
    • ឱកាសទទួលមូលនិធិ
      • ជំនួយគាំទ្រធ្វើដំណើរស្រាវជ្រាវ
      • ជំនួយ​គាំទ្រ​សម្រាប់​ការ​សរសេរ​និក្ខេបបទ​ថ្នាក់​បរិញ្ញាបត្រ​
    • កិច្ច​សហ​ប្រតិ​ប​ត្តិការ​
    • ប័ណ្ណសារ
  • SDG
    • គោលដៅ​ទី​១​ ពុំ​មាន​ភាព​ក្រីក្រ
    • គោលដៅទី២ គ្រោះអត់ឃ្លានស្មើសូន្យ
    • គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន
    • គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព
    • គោលដៅទី៥ សមភាពយេនឌ័រ
    • គោលដៅទី៦ ទឹកស្អាត និងអនាម័យ
    • គោលដៅទី៧ ថាមពលស្អាត​ដែលមានតម្លៃសមរម្យ
    • គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច
    • គោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ
    • គោលដៅទី១០ កាត់បន្ថយវិសមភាព
    • គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
    • គោលដៅទី១២ ការប្រើប្រាស់ និងការផលិតប្រកបដោយការទទួលខុសត្រូវ​
    • គោលដៅទី​១៣ ស​កម្ម​ភាព​​បរិស្ថាន​
    • គោលដៅទី១៤ ជីវិតក្រោមទឹក
    • គោលដៅទី១៥ ជីវិតលើដី
    • គោលដៅទី១៦ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ
    • គោលដៅទី១៧ ភាពជាដៃគូ ដើម្បីសម្រេចគោលដៅ
    • គោលដៅ​ទី​ ១៨​ កម្ពុជា​គ្មាន​គ្រាប់​មីន​ ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​
  • ប្រធានបទ
    • បរិស្ថាន និងដី
      • កសិកម្ម​ និង​ ការ​នេ​សាទ​
      • គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
      • បរិស្ថាន និងធនធានធម្មជាតិ
      • ឧស្សាហកម្មនិស្សារណកម្ម
      • ដីធ្លី
    • សេដ្ឋកិច្ច និងឧស្សាហកម្ម
      • សេដ្ឋកិច្ច និងពាណិជ្ជកម្ម
      • ថាមពល
      • វិស័យឧស្សាហកម្ម
      • ហេដ្ឋារចនាសម្ព័ន្ធ
      • ពល​កម្ម
      • វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
    • ប្រជាពលរដ្ឋ និងរដ្ឋាភិបាល
      • ជំនួយ និងការអភិវឌ្ឍ
      • រដ្ឋាភិបាល
      • ច្បាប់ និងប្រព័ន្ធតុលាការ
      • ប្រជាជន និងជំរឿន
      • ការ​អភិវឌ្ឍ​សង្គម
      • ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
  • ផែនទី
    • ផែនទី
    • ទាញយកផែនទី
  • ព័ត៌មានទិន្នន័យ
    • បរិស្ថាន និងដី
      • សហគមន៍ព្រៃឈើ
      • ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
      • ព័ត៌មានគ្រប់គ្រងធនធានជលផល
      • គម្របព្រៃឈើ
      • វារីអគ្គិសនី
        • ស្ថានីយ៍វារីអគ្គិសនី
        • អាងស្តុកទឹក
        • អនុស្ថានីយ៍
        • ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់
      • តំបន់ការពារធម្មជាតិ
      • ទេសភាពតំបន់ព្រៃឡង់
      • ដី​សមូហភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​បាន​ចុះបញ្ជី​
    • សេដ្ឋកិច្ច និងឧស្សាហកម្ម
      • សម្បទាន​ដី​សេដ្ឋកិច្ច​
      • ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា
      • ករណីការងារ
      • សម្បទានរ៉ែ
      • ប្លុកប្រេងនិងឧស្ម័ន
      • ចំណូលសាធារណៈពីវិស័យឧស្សាហកម្មនិស្សារណកម្ម
      • អាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា
      • កញ្ចប់ព័ត៌មានសហគ្រាសធុនតូច និងមធ្យម
      • តំបន់សេដ្ឋកិច្ចពិសេស
      • គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ
      • ប្រតិបត្តិករទូរគមនាគមន៍
    • ប្រជាពលរដ្ឋ និងរដ្ឋាភិបាល
      • ការ​ទទួល​បាន​ព័ត៌មាន​អំពី​សេវា​សាធារណៈ​
      • ស្ថិតិជំរឿន
      • កូវីដ​-១៩
        • ប៉ាណ្ណូបរិធាន
        • ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​
      • ការបោះឆ្នោត
      • គណនេយ្យភាពសង្គម
      • សម្បទានដីសង្គមកិច្ច
        • ដី​បែងចែក​សម្រាប់​សម្បទាន​ដី​សង្គមកិច្ច​
        • ដី​បម្រុង​ទុក​សម្រាប់​សម្បទាន​ដី​សង្គមកិច្ច
      • ឧកញ៉ាក្នុងប្រទេសកម្ពុជា
  • ព័ត៌មាន
    • ព័ត៌មាន
    • សេចក្តីប្រកាសជាសាធារណៈ
  • Learning Platform
  • ឯកសារច្បាប់
  • ឃ្លាំងទិន្នន័យ
    • ឃ្លាំងទិន្នន័យ
    • ការ​ចូល​រួម​ចែក​រំលែក​ទិន្នន័យ​
  • ប្លក់
  • /
  • ព័ត៌មានទិន្នន័យ
  • /
  • ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

  • ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
  • ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
ទាញយក និង ទិន្នន័យមេតា
Share
Tweet
Share
14
ក្រុមហ៊ុន អេច អិល អេច អេហ្រ្គីខលឈ័រ (ខេមបូឌា) ខូ អិលធីឌី
ព័ត៌មានក្រុមហ៊ុន ក្រុមហ៊ុន អេច អិល អេច អេហ្រ្គីខលឈ័រ (ខេមបូឌា) ខូអិលធីឌី ជាសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត។ ក្រុមហ៊ុននេះបានចុះបញ្ជីការនៅក្រសួងពាណិជ្ជកម្ម ជាមួយនឹងការដាក់ដើមទុនចុះបញ្ជីរការដំបូងចំនួន ២០.០០០.០០០ រៀល។ ក្រុមហ៊ុនគ្រោងវិនិយោគនូវទឹកប្រាក់ចំនួន​ ៤០.០០០.០០០ ដុល្លារអាមេរិក ដើម្បីចំណាយលើការដាំដុះដំបូង (ការសាងសង់សំណង់ស៊ីវិល ចំណាយលើការទិញមធ្យោបាយផលិតកម្ម និងចំណាយប្រតិបត្តិការអាជីវកម្ម) ក្នុងដំណាក់កាល ១០ ឆ្នាំដំបូង នៃការអភិវឌ្ឍន៍ចំការកសិដ្ឋានដំណាំកសិ-ឧស្សាហកម្មនេះ។
ដើមទុនចុះបញ្ជីក្រុមហ៊ុន ២០.០០០.០០០ រៀល
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន ព័ត៌មានពុំអាចរកបាន
លេខកូដចុះបញ្ជីក្រុមហ៊ុន ព័ត៌មានពុំអាចរកបាន
ឈ្មោះប្រធានក្រុមហ៊ុន លោក Ong Bee Huat
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន ប្រទេសសិង្ហបុរី
អាសយដ្ឋានក្រុមហ៊ុន ផ្ទះលេខប៉េ ១៧ ផ្លូវផ្លេស័រ សង្កាត់ស្រះចក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
ប្រភេទរបាយការណ៍ EIA ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម
ក្រសួង/ស្ថាប័ន ក្រសួងបរិស្ថាន
ទីតាំង ទីតាំងស្ថិតក្នុងភូមិសាស្រ្តឃុំត្រពាំងជោ និងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដីសម្បទាននេះអាចចូលពីភូមិដំបងវេញ ភូមិច្រកទៀក ភូមិជំនាប់ និងភូមិត្រាងពង្រ ដែលមានចម្ងាយ ៣-៥ គីឡូម៉ែត្រភាគខាងកើតនៃដីសម្បទាន ស្ថិតនៅតាមដងផ្លូវទៅភូមិដំបងវេញ ក្នុងខេត្តកំពង់ស្ពឺ ដោយមានស្ថានភាពផ្លូវលំបាកក្នុងការធ្វើដំណើរ។
ភូមិ ព័ត៌មានពុំអាចរកបាន
ឃុំ ឃុំត្រពាំងជោ និងឃុំសង្កែសាទប
ស្រុក ស្រុកឱរ៉ាល់
ខេត្ត ខេត្តកំពង់ស្ពឺ
រយៈពេលកិច្ចសន្យា ព័ត៌មានពុំអាចរកបាន
ទំហំផ្ទៃដីរបស់គម្រោង ៩.៩៨៥ ហិកតា
វិស័យ កសិឧស្សាហកម្ម
ក្រុមហ៊ុនសិក្សា EIA ហ្រ្គីន អ៊ិនវាយរិនមិន គ្រុប
ព័ត៌មានក្រុមហ៊ុនសិក្សា EIA ព័ត៌មានពុំអាចរកបាន
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA ព័ត៌មានពុំអាចរកបាន
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង ច្បាប់ភូមិបាល និងច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ចំណូលនិងចំណាយក្រុមហ៊ុន ថវិកាដែលត្រូវវិនិយោគលើគម្រោងដំណាំកសិកម្ម-ឧស្សាហកម្មដំណាំពោត និងការចំណាយលើការកែច្នៃរយៈពេល ១០ ឆ្នាំដំបូង ​២០០៩-២០១៨ គ្រោងនឹងចំណាយសុទ្ធអស់ចំនួន ៤៩.៩០០.៤១០ ដុល្លារអាមេរិក។ ថវិកាដែលត្រូវចំណាយសម្រាប់ប្រតិបត្តិការ ក្នុងគម្រោងវិនិយោគនេះមានចំនួន ៣៦.៧១២.៤០០ ដុល្លារអាមេរិក ដែលរួមមានចំណាយលើកម្លាំងពលកម្ម ការដាំដុះ ការថែទាំដំណាំ ការប្រមូលផល ដឹកជញ្ជូនចំណាយលើដំណើរការរោងចក្រកែច្នៃ និងចំណាយលើការដាំដុះជួសថ្មីឡើងវិញ។​ ថវិកាសម្រាប់ចំណាយលើការដាំដុះដំបូង ត្រូវបានគ្រោងប្រហែល ៨.៧១៨.៥៧០ ដុល្លារអាមេរិក និងទឹកប្រាក់ចំនួន ៤.៤៦៩.៤៤០ ដុល្លារអាមេរិក សម្រាប់ចំណាយថេរមិនមែនពន្ធ។ ប្រាក់ចំណូលសុទ្ធ (Net Income/Profit) ត្រូវបានប៉ាន់ស្មានថានឹងទទួលបានចាប់ពីឆ្នាំទី១០​ ចំនួន ៤៣០.៩៧៦ ដុល្លារអាមេរិក។ នៅឆ្នាំទី១១ ប្រាក់ចំណេញសុទ្ធទទួលបានប្រហែល ៣,៣៨ ដុល្លារអាមេរិក នៅឆ្នាំទី១២ ទទួលបានប្រហែល ៤,៥៤ លានដុល្លារអាមេរិក និងទឹកប្រាក់ចំនួន ៧,៩៩ លានដុល្លារអាមេរិក ជាទឹកប្រាក់ទទួលនៅឆ្នាំទី២០។
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម ហេតុប៉ះពាល់អ​វិជ្ជមានលើបរិស្ថាន (រយៈពេលមធ្យម និងវែង): ​ប្រតិបត្តិការឈូសឆាយមុនពេលដាំដុះ ប្រតិបត្តិការដាំដុះ និងប្រមូលផល។ ហេតុប៉ះពាល់សង្គម (រយៈពេលខ្លីនិងមធ្យម): នឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំសង្កែសាទប និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ​ដោយការបាត់បង់លទ្ធភាពប្រើប្រាស់ផល-អនុផលព្រៃឈើ ដែលពួកគាត់ធ្លាប់ទទួលបានពីមុន ពីប្រភពធនធានធម្មជាតិនៅក្នុងតំបន់ដែលនឹងត្រូវធ្វើការវិនិយោគដោយក្រុមហ៊ុនពិសេស ពួកគាត់បាត់បង់ទីកន្លែងចិញ្ចឹមសត្វ (វាលស្មៅសម្រាប់លែងគោ-ក្របី) និងប៉ះពាល់ដល់ដីព្រៃសហគមន៍ដែលពួកគាត់តែងតែអាស្រ័យ។
ចំនួនការងារដែលបានបង្កើត ក្រុមហ៊ុនត្រូវការបុគ្គលិក កម្មករ អ្នកបច្ចេកទេស និងអ្នកគ្រប់គ្រងប្រមាណ ១,០៦២ នាក់ នៅឆ្នាំទី១ និងកើនរហូតដល់ ១,៧៧៧ នាក់នៅឆ្នាំទី៥។ ចាប់ពីឆ្នាំទី៦-១០ ក្រុមហ៊ុនគ្រោងប្រើប្រាស់កម្លាំងពលកម្មចំនួន ១,៧០៥-១,៩០៥ នាក់។
ការចូលរួមជាសាធារណៈ ការពិគ្រោះយោបល់សាធារណៈជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ ភូមិ និងប្រជាជន សហគមន៍ដែលពាក់ព័ន្ធ។ សមាសភាពដែលបានចូលរួមពិគ្រោះយោបល់មាន អភិបាលខេត្តកំពង់ស្ពឺ អភិបាលរងខេត្ត អគ្គលេខាធិការខេត្ត អគ្គលេខាធិការរង នាយខុទ្ទកាល័យ នាយរងខុទ្ទកាល័យ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត អនុប្រធានមន្ទីរកសិកម្មខេត្ត នាយករងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត អភិបាលស្រុកឱរ៉ាល់ អភិបាលរងស្រុកឱរ៉ាល់ ការិយាល័យពាក់ព័ន្ធ និងមេឃុំចំនួន ២៦នាក់ កាលពីថ្ងៃទី២៦ ខែតុលា និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៩។ ក្រុមការងារហ្រ្គីន ខិនសាល់ថិនស៊ី ហ្វឺម ក៏បានចុះទៅដល់មូលដ្ឋានឃុំសង្កែសាទប និងឃុំត្រពាំជោ ដើម្បីធ្វើការពិភាក្សានិងពិគ្រោះយោបល់ ជាមួយមេឃុំ មេភូមិ សមាជិកក្រុមប្រឹក្សា អភិវឌ្ឍន៍ភូមិ និងប្រជាជនសហគមន៍ដែលរស់នៅពាក់ព័ន្ធក្នុងតំបន់គម្រោងនៅថ្ងៃទី២៤-៣១ ខែតុលា ឆ្នាំ២០០៩ ដែលមកចូលរួមចំនួន ៣១៣នាក់។
ប្រភពដីបម្លែងពី ការវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម (ពោត) លើផ្ទៃដី៩.៩៨៥ ហិកតា ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ចីរភាពនៃជំរកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅលើទីតាំងផ្ទៃដីសម្បទានមានអ្នកភូមិតាំងទីលំនៅ តែមិនតម្រូវឱ្យមានការរុះរើលំនៅដ្ឋាន និងមិនមានការបណ្តេញពួកគាត់ឱ្យចាកចេញពីផ្ទះសម្បែងឡើយ។
ផែនការគ្រប់គ្រងបរិស្ថាន យោងតាមវិធានការណ៍គ្រប់គ្រង ដូចមានក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម និងផែនការគ្រប់គ្រងបរិស្ថានសម្រាប់គម្រោងអភិវឌ្ឍន៍ដំណាំកសិឧស្សាហកម្មគឺដំណាំពោត និងដំណាំផ្សេងៗ ម្ចាស់គម្រោងជាអ្នកទទួលខុសត្រូវសំខាន់ក្នុងការគ្រប់គ្រងបរិស្ថានរបស់គម្រោងនេះ ចំណែកឯក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ក្រុមការងារបចេ្ចកទេសរបស់លេខាធិការដ្ឋានដីសម្បទានសេដ្ឋកិច្ច) អាជ្ញាធរជាអ្នកតាមដានពិនិត្យ និងវាយតម្លៃការអនុវត្តរបស់ម្ចាស់គម្រោងដោយផ្ទាល់។
ផែនការអភិវឌ្ឍ (១) ការផ្តល់ជូននូវអណ្តូងទឹកស្អាតដល់ប្រជាពលរដ្ឋក្នុងសហគមន៍ (២)ក្រុមហ៊ុនមានគម្រោងចូលរួមក្នុងការជួសជុលផ្លូវលំជនបទ ដោយមានផែនការក្នុងមួយឆ្នាំយ៉ាងតិចពី ១៥០០-២០០០ម៉ែត្រ/ឆ្នាំ ក្នុងរយៈពេល០៥ឆ្នាំ ដើម្បីជួយសំរួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន (៣)គម្រោងសាងសង់ និងជួសជុលសាលារៀនក្នុងមូលដ្ឋាន ផ្តល់ឱកាសច្រើនដល់សិស្សានុសិស្សទទួលបានការអប់រំពេញលេញ (៤)គម្រោងបង្កើតនូវប៉ុស្តិ៍សុខភាពតាមភូមិនីមួយៗ ក្នុងគោលបំណងលើកកម្ពស់សុខភាពប្រជាជនក្នុងសហគមន៍ទាំងមូល​ (៥)គម្រោងជីកស្រះទឹក និងប្រព័ន្ធស្រោចស្រពក្នុងមូលដ្ឋាន​ដល់ប្រជាកសិករ ដើម្បីប្រើប្រាស់ធានាបាននូវទិន្នផលផលិតកម្មកសិកម្មជាអតិបរមា។
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ ក្រុមហ៊ុនប្រើតារាងវាយតម្លៃបរិស្ថានបន្ទាន់ (RFA- Rapid Environmental Assessment Checklist - Environmental Assessment Guideline, ADB-2003)។ ការវាយតម្លៃបានសង្កត់ធ្ងន់ទៅលើបញ្ហាមួយចំនួនមាន (១)ធនធានរូបវន្ត (២)ធនធានអេកូឡូស៊ី (ស្ថានភាពគំរប និងដង់ស៊ីតេរបស់ព្រៃតម្លៃពាណិជ្ជកម្ម សត្វព្រៃ) (៣)ធនធានសង្គម (៤)ហេតុប៉ះពាល់លើសុខភាពការងារ និងផែនការសុវត្ថិភាព (៥)ហេតុប៉ះពាល់ក្នុងតំបន់ (៦)ផលប៉ះពាល់បន្សំ (Cumulative Impact) (៧)ភាពចាំបាច់នៃការវាយតម្លៃបន្ថែម (Additional Impacts Assessment Requirement)។ ដោយហេតុថា ធនធានអេកូឡូស៊ីនៅក្នុងតំបន់សម្បទាននេះមានស្ថានភាពរេចរិលធ្ងន់ធ្ងរ ហើយគម្រោងអភិវឌ្ឍន៍ដំណាំពោតមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ដូចេ្នះគម្រោងនេះត្រូវបានចាត់ទុកថាជាប្រភេទគម្រោងដែលមានហេតុប៉ះពាល់ពហុអវិជ្ជមានទាប -Category C។
មូលនិធិសេដ្ឋកិច្ចនិងសង្គម ថវិកាសរុបដែលគ្រោងសម្រាប់ប្រើប្រាស់ក្នុងការអនុវត្តន៍ផែនការគ្រប់គ្រងបរិស្ថាននៅក្នុងរយៈពេលនៃការអភិវឌ្ឍន៍ដំណាក់កាលទីមួយមានចំនួនសរុបពី ៦៦៩.៥៥០,០០ដុល្លា។ ថវិកានោះត្រូវប្រើសម្រាប់៖ (១)ការអនុវត្តនូវផែនការគ្រប់គ្រងបរិស្ថាន (២)កម្មវិធីត្រួតពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន។ ផែនការចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋានរបស់ក្រុមហ៊ុន សរុប ៣៤.៤០០ដុល្លា ដោយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ។
ឆ្នាំបោះពុម្ភ EIA ២០០៩
បច្ចុប្បន្នភាព តុលា ២០២១

ឯកសារយោង

[​ពង្រាង​]​ របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​និង​សង្គម​៖ ​គំរោង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន​ អេ​ច​ អិ​ល​ អេ​ច​ អេ​ហ្គ្រី​ខ​ល​ឈ័​រ​ (​ខេ​ម​បូ​ឌា​)​ ខូ​អិ​ល​ធី​ឌី​ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ ប្រទេស​កម្ពុជា​
​ក្រុមហ៊ុន​ អេ​ច​ អិ​ល​ អេ​ច​ អេ​ហ្គ្រី​ខ​ល​ឈ័​រ​ (​ខេ​ម​បូ​ឌា​)​ ខូ​អិ​ល​ធី​ឌី​ ជា​សហគ្រាស​ឯកបុគ្គល​ទទួលខុសត្រូវ​មាន​កំរិត​។​ ក្រុមហ៊ុន​នេះ​បាន​ចុះបញ្ជី​ការ​នៅ​ក្រសួងពាណិជ្ជកម្ម​ ជាមួយនឹង​ការ​ដាក់​ដើមទុន​ចុះបញ្ជី​ការ​ដំបូង​ចំនួន​ ២០.០០០.០០០​ រៀល​។​ ក្រុមហ៊ុន​គ្រោង​វិនិយោគ​នូវ​ទឹកប្រាក់​ចំនួន​ ៤០.០០០.០០០​ ដុល្លា​អា​មេ​រិ​ក​ ដើម្បី​ចំណាយ​លើ​ការ​ដាំ​ដុះ​ដំបូង​ (​ការ​សាងសង់​សំណង់​ស៊ី​វិល​ ចំណាយ​លើ​ការ​ទិញ​មធ្យោបាយ​ផលិតកម្ម​ និង​ចំណាយ​ប្រតិបត្តិការ​អាជីវកម្ម​)​ ក្នុង​ដំណាក់កាល​ ១០​ ឆ្នាំ​ដំបូង​ នៃ​ការ​អភិវឌ្ឍ​ចំការ​កសិដ្ឋាន​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​នេះ​។​

ខ្លឹមសារ​នៅ​ក្នុង​គេហទំព័រ និង​គ្រប់​ស្នា​ដៃ​ដើម​ដែល​ផលិត​ និង​បោះពុម្ព​ដោយ​ អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ​​ (អូ​ឌី​ស៊ី)​ ត្រូវ​បាន​ផ្តល់​ក្រោម​អាជ្ញាប័ណ្ណ​ CC BY-SA 4.0។​ អត្ថបទ​ព័ត៌មាន​សង្ខេប​ ត្រូវ​បាន​ដកស្រង់​ចេញពី​សារព័ត៌មាន ស្របតាមការ​ណែនាំ​អំពី​គោលការណ៍​នៃ​ការ​ប្រើប្រាស់​ដោយ​យុត្តិធម៌​ និង​រក្សាសិទ្ធិអ្នកនិពន្ធ ដោយ​ប្រភពដើម​នៃ​​អត្ថបទទាំង​នោះ​ ។​ ស្នាដៃ​ និង​មូលដ្ឋាន​ទិន្នន័យ ​ភ្ជាប់​នៅ​លើ​គេហទំព័រ​របស់​ អូ​ឌី​ស៊ី​ ត្រូវ​បាន​ចងក្រង​មក​ពី​ឯកសារ​ដែល​អាច​រក​បានជា​សាធារណៈ​ និង​ផ្តល់​ជូន​ដោយ​មិន​យក​កម្រៃ​ ក្នុង​គោលបំណង​បម្រើ​ដល់ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​។​ គេហទំព័រ​នេះ​ មិនមែន​ជា​សេវា​ស្រាវជ្រាវ​ដើម្បី​ស្វែងរកប្រាក់​កម្រៃ​ ឬ​ ជា​វិស័យ​មួយ​ដែល​គ្រប់គ្រង​ដោយ​ភ្នាក់ងារ​រដ្ឋាភិបាល​ និង ​អន្តររដ្ឋាភិបាល​ណាមួយ​នោះ​ទេ ​។​ ទំព័រ​នេះ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​មួយ​ ដែល​លើកកម្ពស់​ការ​យល់​ដឹង​ទូលាយ​/​ទិន្នន័យ​បើក​ទូលាយ​ ដោយ​មិនស្វែង​រក​ផល​ចំណេញ​។​ ព័ត៌មាន​ ត្រូវ​បាន​បោះផ្សាយ​ បន្ទាប់​ពី​ការ​មើល​ បញ្ជាក់​ និង​ផ្ទៀងផ្ទាត់​យ៉ាង​ហ្មត់ចត់​។​ យ៉ាងណា​ក៏​ដោយ​ អូ​ឌី​ស៊ី​ មិន​អាច​ធានា​នូវ​ភាព​ត្រឹមត្រូវ​ ពេញលេញ​ ឬ​ភាព​ដែល​អាច​ទុកចិត្ត​បាននូវ​ប្រភព​ភាគី​ទី​បី​បាន​ទេ​។​ អូ​ឌី​ស៊ី​ សូម​មិន​ធ្វើការ​អះអាង​ ឬ​ធានា​ ទោះជា​បាន​សម្តែង​ច្បាស់​ ឬ​មិន​ជាក់លាក់​ ជា​អង្គហេតុ​ ឬ​អង្គច្បាប់​ ពាក់ព័ន្ធ​ទៅ​នឹង​ភាព​ត្រឹមត្រូវ​ ពេញលេញ​ ឬ​ភាព​សម​ស្រប​នៃ​ទិន្នន័យ​ ស្នាដៃ​ ឬ​ ឯកសារ​ ដែល​មាន​ ឬ​ដែល​បាន​យក​មក​យោង​ជា​ឯកសារ​ ឬ​ដែល​បាន​ផ្តល់​ឲ្យ​។

អូឌីស៊ី សូមលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់គេហទំព័រនេះ ធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីគាំទ្រកិច្ចការ​របស់ពួកគេ និងចែករំលែកលទ្ធផលពីការសិក្សាស្រាវជ្រាវនេះ ជាមួយនឹងក្រុមការងារយើងខ្ញុំ។ សូម ទំនាក់ទំនងមកកាន់យើងខ្ញុំ ដើម្បីចូលរួមចំណែកធ្វើឱ្យភាពសុក្រឹតរបស់គេហទំព័នេះ កាន់តែល្អប្រសើរឡើង។

ការចូលមកកាន់គេហទំព័រនេះ ឬប្រើប្រាស់មូលដ្ឋានទិន្នន័យនៅលើគេហទំព័រនេះ បានន័យថា អ្នកទទួលស្គាល់ថាអ្នកមានទំនួលខុសត្រូវ ទាំងស្រុង លើការពឹងផ្អែក លើគ្រប់ព័ត៌មានផ្តល់ឱ្យនៅលើគេហទំព័រនេះ ហើយយល់ព្រមថាអ្នកនឹងមិនបង្ករអន្តរាយ ឬ ទាមទារ​ឱ្យមានការទទួលខុស​ត្រូវពីបុគ្គល ឬអង្គភាពពាក់ព័ន្ធនឹងការអភិវឌ្ឍទម្រង់ និងខ្លឹមសាររបស់គេហទំព័រនេះ សម្រាប់រាល់ការបាត់បង់ ការខូចប្រយោជន៍ ឬ អន្តរាយដែលកើតចេញពីការប្រើប្រាស់គេហទំព័រនេះ។

MENUMENU
  • អំពី​យើង​
  • ទំនាក់ទំនង
  • កំណត់សម្គាល់
  • លក្ខខណ្ឌនៃការប្រើប្រាស់
  • វិភាគទាន

This website is built on WordPress using the JEO Beta theme and CKAN as back-end for structured data. To learn more about the system architecture, read our documentation.

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

  • សួរសំនួរ
  • រាយការណ៍បញ្ហា
  • ចូលរួមផ្តល់មតិ
  • ផ្តល់ព័ត៌មានមកវិញ
  • ផ្ញើឯកសារ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកមានគំនិតថ្មីដែលអាចជួយដល់ការផ្លាស់ប្តូរលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ? យើងខ្ញុំរីករាយនឹងទទួលយក។

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons។

មើល | លុបចោល
ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3Aevm
* ប្រអប់មតិមិនអាចទទេ! អ៊ីមែលនេះមិនត្រឹមត្រូវ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!