ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
30
ក្រុមហ៊ុន | ផាវ័រ អិនជិនញៀរីង ខនសាល់ធីង-ទី១ |
ព័ត៌មានក្រុមហ៊ុន | ផាវ័រ អិនជិនញៀរីង ខនសាល់ធីង-ទី១ ដែលជាក្រុមហ៊ុនប្រទេសវៀតណាម ដែលកំពុងធ្វើការសិក្សាពីសមិទិ្ធលទ្ធភាពទាំងមូលសម្រាប់គម្រោងឱ្យអគ្គិសនីវៀតណាម (បច្ចុប្បន្នឈ្មោះ EVNi) ដែលជាម្ចាស់វិនិយោគទុនលើគម្រោងសេសានក្រោមទី២នេះ។ ការចុះអនុស្សរណៈយោគយល់ MoU រវាង EVN និងក្រសួងឧស្សហកម្មរ៉ែ និងថាមពល (MIME) នៃប្រទេសកម្ពុជា បានចុះហត្ថលេខានៅក្នុងខែមិថុនា ឆ្នាំ២០០៧ អនុញ្ញាតិឱ្យ EVN ដើម្បធ្វើការសិក្សាពីសមិទ្ធិលទ្ធភាព។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ៨១៦.០០០.០០០ ដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
លេខកូដចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ឈ្មោះប្រធានក្រុមហ៊ុន | លោក Lam Du Son |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | ប្រទេសវៀតណាម |
អាសយដ្ឋានក្រុមហ៊ុន | Km9+2000, Nguyen Trai, Thanh Xuan ទីក្រុងហាណូយ ប្រទេសវៀតណាម ទូរស័ព្ទលេខ (+៨៤) ០៤២១៤៨០០៦ ទូរសារ (+៨៤) ០៤៨៥៤១២០៨ |
ប្រភេទរបាយការណ៍ EIA | ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ |
ក្រសួង/ស្ថាប័ន | ក្រសួងរ៉ែ និងថាមពល |
ទីតាំង | ទន្លេសេសានក្រោមទី២ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ប្រហែល ២០ គីឡូម៉ែត្រ ផ្នែកខាងកើតទីរួមខេត្តស្ទឹងត្រែង ប្រហែល ៤៥០ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងភ្នំពេញ ប្រហែល ៦០ គីឡូម៉ែត្រ ពីព្រំប្រទល់ប្រទេសឡាវ និងប្រហែល ១៥០ គីឡូម៉ែត្រ ពីព្រំប្រទល់ប្រទេសវៀតណាម។ |
ភូមិ | ព័ត៌មានពុំអាចរកបាន |
ឃុំ | ឃុំភ្លុក ឃុំស្រែគរ ឃុំតាឡាត់ និងឃុំក្បាលរមាស |
ស្រុក | ស្រុកសេសាន |
ខេត្ត | ខេត្តស្ទឹងត្រែង |
រយៈពេលកិច្ចសន្យា | ៣០ឆ្នាំ |
ទំហំផ្ទៃដីរបស់គម្រោង | ព័ត៌មានពុំអាចរកបាន |
វិស័យ | វារីអគ្គិសនី |
ក្រុមហ៊ុនសិក្សា EIA | ឃី ខនសាល់ធេន (ខេមបូឌា) |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ភ្នំពេញសេនធ័រ អគារ F ជាន់ទី ៦ បន្ទប់លេខ ៦៨៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទ+៨៥៥ ២៣ ២២៤ ៣៦២ អ៊ីម៉ែល key_consultants@online.com.kh |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (១៩៩៣) ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ (១៩៩៦) ព្រះរាជក្រឹត្យស្ដីពីការបង្កើតតំបន់ការពារធម្មជាតិ (១៩៩៣) អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម (១៩៩៩) អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក (១៩៩៩) អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង (១៩៩៩) ច្បាប់ភូមិបាល (២០០១) ច្បាប់ស្តីពីព្រៃឈើ (២០០២) ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក (២០០៧)និងគោលនយោបាយជាតិលើវិស័យធនធានទឹក (២០០៤) |
ចំណូលនិងចំណាយក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | ផលប៉ះពាលវិជ្ជមានទៅលើបរិស្ថានមានដូចជា -ថាមពលអគ្គីសនី៖ ទួប៊ីនអគ្គិសនី ៤០០ MW និងសរុបថាមពល ១.៩៥៣,៩ GWh -ហេដ្ឋារចនាសម្ព័ន្ធជនបទ៖ គម្រោងនឹងសាងសង់ផ្លូវថ្នល់ថ្មីទៅកាន់តំបន់គម្រោងផ្លូវវាង និងស្ពាននៅផ្នែកខាងកើតរបស់ទន្លេសេសានដើម្ពីភ្ជាប់តំបន់តាំងទីលំនៅថ្មីរបស់ភូមិស្រែគរ និងភូមិខ្សាច់ថ្មី។ គម្រោងក៏សាងសង់ផងដែរនូវរាល់ទីកន្លែងទាំងអស់របស់សហគមន៍នៅតំបន់តាំងទីលំនៅថ្មីដោយរាប់បញ្ចូលទាំងសាលារៀនវត្ត ផ្លូវភូមិ អណ្តូវរបស់សហគមន៍ឱ្យមានចំនួន និងបទដ្ឋានសមមូល ឬប្រសើរជាងអ្វីដែលនិងត្រូវបានបំផ្លាញនៅក្នុងភូមិដែលនិងត្រូវជន់លិច។ -ការងារ៖ ការងារដល់កម្មករ/ប្រជាជនមូលដ្ឋានសហគមន៍ ចាប់ពីឆ្នាំ២០១០ ដល់ ២០១៤ ដែលមានចំនួនសរុបប្រមាណ ៩.៥០០ នាក់ -ទេសចរណ៍៖ ធនធានធម្មជាតិក្នុងបឹង និងជុំវិញគម្រោង ហេដ្ឋារចនាសម្ព័ន្ធនានា និងទស្សនកិច្ចរោងចក្រវារីអគ្គិសនី នេសាទកំសាន្ត -ចំណូល៖ លក់ផលិតផលនៅមូលដ្ឋាន សកម្មភាពទេសចរណ៍ ម៉ៅការការងារក្នុងដំណាក់កាសាងសង់ -សេដ្ឋកិច្ច៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដោយរាប់បញ្ចូលឧស្សាហកម្ម/សិប្បកម្ម កសិកម្ម និងទេសចរណ៍នៅក្នុងតំបន់ ការបង់ពន្ធដល់រាជរដ្ឋាភិបាលកម្ពជាតាមរយៈកិច្ចសន្យាច្បាប់វិនិយោគ។ |
ចំនួនការងារដែលបានបង្កើត | គម្រោងនេះនឹងបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅថ្នាក់ខេត្ត និងថ្នាក់ជាតិ ដោយសារចំនួនការងារច្រើនដែលបានផ្តល់ក្នុងដំណាក់កាលសាងសង់ និងអនុវត្ត។ ការងារដល់កម្មករ/ប្រជាជនមូលដ្ឋានសហគមន៍ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ ដែលមានចំនួនសរុបប្រមាណ ៩.៥០០ នាក់។ |
ការចូលរួមជាសាធារណៈ | ការចូលរួមពិគ្រោះយោបល់សាធារណៈត្រូវបានអនុវត្តតាមការសម្ភាសន៍ និងពិគ្រោះយោបល់ដោយឡែកៗជាមួយនឹងអ្នកពាក់ព័ន្ធសំខាន់ៗ (តាមគ្រួសារ និងតាមស្ថាប័នពាក់ព័ន្ធ) កំឡុងពេលសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានទាំងមូល។ ក្នុងផែ្នកនេះ មនុស្សដែលទទួលផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងស្ថាប័នដែលទាក់ទងមានឱកាសក្នងការផ្តល់មតិយោបល់កែលំអលើគម្រោង។ |
ប្រភពដីបម្លែងពី | ព័ត៌មានពុំអាចរកបាន |
ផែនការគ្រប់គ្រងបរិស្ថាន | ផែនការគ្រប់គ្រងបរិស្ថានផ្តល់ជាមគ្គុទេសសម្រាប់ត្រួតពិនិត្យតាមដាន និងមានវិធានការបន្ធូរបន្ថយសម្រាប់ការអនុវត្តន៍មុនពេលសាងសង់ ពេលសាងសង់ និងពេលប្រតិបត្តិការគម្រោង។ ផែនការគ្រប់គ្រងបរិស្ថានរួមមាន ការរៀបចំស្ថាប័ន សង្ខេបវិធានការបន្ធូរបន្ថយ និងកម្មវិធីពិនិត្យតាមដាន។ វិធានការបន្ធូរបន្ថយ និងកម្មវិធីតាមដាន នឹងរាប់បញ្ចូលនូវការវិភាគ ស្ថាប័នទទួលខុសត្រូវ និងថវិកា។ |
ផែនការអភិវឌ្ឍ | គម្រោងនឹងមានការសាងសង់ទំនប់ប្រវែង ៨ គីឡូម៉ែត្រ នៅលើទន្លេសេសាន ស្ថិតក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ស្ថិតនៅចម្ងាយ ១,៥ គីឡូម៉ែត្រខាងក្រោមនៃចំណុចប្រសព្វទន្លេសេសាន និងទន្លេស្រែពក។ ទឹកក្នុងអាងនឹងប្រើប្រាស់សម្រាប់ទាញទូប៊ីនអគ្គិសនីដែលគេនឹងតម្លើងនៅក្នុងអាគារផលិតថាមពលដែលអាចផលិតអគ្គិសនីបាន ១.៩៥៣,៩ GWh ដែលចាត់ទុកថាគម្រោងរោងចក្រអគ្គិសនីខ្នាតនៅធំមួយនៅកម្ពុជា។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | វិធានការបន្ធូរបន្ថយដែលគួរធ្វើមានដូចជា៖ -កាត់បន្ថយផ្ទៃអាងឱ្យបានច្រើនតាមដែលអាចធ្វើបានតាមរយៈការកាត់បន្ថយកម្ពស់ទំនប់ឱ្យបានច្រើនតាមដែលធ្វើបាន -ផ្តល់ទីតាំងតំបន់តាំងទីលំនៅថ្មីឱ្យបានសមរម្យដែលស្ថិតនៅឆ្ងាយពីតំបន់ទីជំរកសំខាន់ៗ -ផ្ដល់សំណងឱ្យបានគ្រប់គ្រាន់ដល់ប្រជាជននៅតាមដងទន្លេដែលជាពិសេសនឹងទទួលរងការបាត់បង់ដីដែលជាលទ្ធផលរបស់ទំនាបលផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ នេះអាចធ្វើឡើងក្នុងន័យនៃការផ្តួចផ្តើមកលំអជីវភាព -ពិនិត្យតាមដានទឹកឱ្យបានម៉ត់ចត់ទាំងបរិមាណ និងគុណភាពពីទំនប់ដើម្បីធានាបាននូវបរិមាណ និងគុណភាពរបស់ទឹកថាគ្រប់គ្រាន់ ដល់សុខភាពអ្នកប្រើប្រាស់ទឹកនៅខាងក្រាមខ្សែទឹកមិនឱ្យមានផលប៉ះពាល់អាក្រក់ និងរក្សាបានអេកូឡូស៊ីរបស់ទន្លេ ហើយផ្ដល់វិធានការសំណងប្រសិនបើទំនប់បណ្តាលឱ្យប៉ះពាល់ដល់សុខភាពអេកូឡូស៊ីដែលជាលទ្ធផលនៃភាពខ្សត់ខ្សោយគុណភាព ឬបរិមាណទឹកចេញពីទំនប់ -ធ្វើឱ្យប្រាកដថាចរាចរណ៍ដែលទាក់ទងទៅនឹងគម្រោងគោរពតាមច្បាប់ផ្លូវថ្នល់ និងភាពខូចខាតចំពោះផ្លូវថ្នល់ត្រូវបានជួសជុលយ៉ាងលឿន -ធ្វើឱ្យប្រាកដថាទំនប់ត្រូវបានសាងសង់ធនទៅនឹងរញ្ជួយដី ដូចនេះវាមិនបាក់ស្រុតនៅក្នុងព្រឹត្តិការដែលមានរញ្ជួយដី -ធានាឱ្យបានថាការងារសាងសង់ត្រូវចាប់ផ្ដើមនៅពេលដោះមីនរួចរាល់សាច់បាច់ -ផ្តល់វិធានការសំណងសម្រាប់ការបាត់បង់ដើមឈើ និងយុទ្ធការផ្លាស់ប្តូរអាកាសធាតុដោយការដាំដើមឈើឡើងវិញឱ្យសមមមូលទៅនឹងប្រភេទ និងចំនួនដែលបាត់បង់ -ធ្វើសហប្រតិបត្តិការជាមួយអ្នកប្រតិបត្តិការទំនប់ផ្សេងទៀតនៅក្នុងតំបន់រងទឹកភ្លៀង ដើម្បីកាត់បន្ថយ និងគ្រប់គ្រងផលប៉ះពាល់រួមរបស់ទំនប់។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | ព័ត៌មានពុំអាចរកបាន |
ឆ្នាំបោះពុម្ភ EIA | ២០០៩ |
បច្ចុប្បន្នភាព | តុលា ២០២២ |
ឯកសារយោង
[ពង្រាង] សេចក្តីចម្លងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងវារីអគិ្គសនីសេសានក្រោមទី២ ក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា
|
គោលបំណងគន្លឹះរបស់គម្រោងរោងចក្រវារីអគ្គិសនីសេសានក្រោមទី២ គឺដើម្បីបំពេញបង្គ្រប់តម្រូវការថាមពលរយៈពេលមធ្យម និងវែងរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការនាំចេញថាមពលមួយចំនួនដែលលើសពីតម្រូវការ។ គម្រោងនេះឆ្លើយតបផងដែរ ទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាលអណត្តិទី៣ ដែលទាក់ទងទៅនិងការអភិវឌ្ឍន៍វិស័យថាមពលឱ្យគ្រប់គ្រាន់ទៅតាមតំរូវការសម្រាប់់ថាមពលអគ្គិសនីដែលមានតំលៃទាប។ គោលបំណងសំខាន់ផ្សេងទៀតគឺដើម្បីធានាបានថា ការបង្កើតថាមពលនិងផលប៉ះពាល់ជាវិជ្ជមានរបស់វាដល់ប្រទេសជាតិ គឺត្រូវបានថ្លឹងថ្លែងឡើងយ៉ាងប្រុងប្រយ័ត្នទៅនឹងហេតុប៉ះពាល់អវិជ្ជមានដល់បរិស្ថាននិងសង្គម ដែលវានឹងបង្កឡើង ជាពិសេសនៅលើតំបន់ខ្សែទឹកខាងក្រោម និងខ្សែទឹកខាងលើរបស់តំបន់គម្រោង។ |