Cambodia Airports Comes Under Attack by a Former Executive
Philippe Laurent became secretary-general of Cambodia Airports in May 2008. He was one of six senior executives in charge of the country’s international airports in Phnom Penh, Siem Reap and the little-used facility in Sihanoukville. Mr. Laurent is now carrying out a one-man campaign against ...
http://www.cambodiadaily.com/selected-features/cambodia-airports-comes-under-attack-17727/
អាមេរិកគាំទ្រការស៊ើបអង្កេតភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត
ខណៈដែលប្រទេសជាមិត្ត និងជាម្ចាស់ជំនួយមួយចំនួន បានផ្ញើលិខិតអបអរសាទរលទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី ៥នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក មិនត្រឹមតែមិនផ្ញើសារអបអរសាទរលទ្ធផលឆ្នោតដូចប្រទេសឯទៀតទេ ថែមទាំងសង្ស័យថា ដំណើរការបោះឆ្នោតនេះមិនប្រក្រតីច្រើន ហើយអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ លើដំណើរការបោះឆ្នោតនេះ និងសុំឲ្យធ្វើកំណែទម្រង់ គ.ជ.ប។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា គាំទ្រឲ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ និងបានជំរុញឲ្យមានកំណែទម្រង់ គ.ជ.ប។ ការគាំទ្រនេះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានបដិសេធមិនទទួលយកលទ្ធផលនៃការបោះឆ្នោត ដោយអះអាងថា មានភាពមិនប្រក្រតីធ្ងន់ធ្ងរ និងបន្ទាប់ពីមានភាពចម្រូងចម្រាសក្នុងការបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីទាំងនោះ។ ក្នុងបទអត្ថាធិប្បាយប្រចាំសប្ដាហ៍របស់ លោក លោក វីល្លៀម ថត (William E. Todd) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ចេញផ្សាយជាភាសាអង់គ្លេស ក្នុងគេហទំព័រព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក នៅថ្ងៃទី៤ សីហា និងត្រូវបានបកប្រែជាភាសាខ្មែរចុះផ្សាយបន្តនៅក្នុងកាសែតរស្មី កម្ពុជា និងគេហទំព័រព័ត៌មានរបស់ខ្លួន បង្ហាញពីអារម្មណ៍របស់លោក និងជំហររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជា។ លោកបានសរសេរថា លោកសូមថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជា ...