Jobs
សេចក្ដីប្រកាសដេញថ្លៃលើការផ្គត់ផ្គង់ Server និង Software Licenses
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថាអូឌីស៊ី ជាមជ្ឈមណ្ឌលដែលធ្វើការនៅលើបណ្តាញអ៊ីនធឺណិតដោយប្រមូលផ្តុំទិន្នន័យដែលមានជាសាធារណៈ និងដោយមិនគិតថ្លៃ អូឌីស៊ីផ្តល់ព័ត៌មានត្រឹមត្រូវនិងថ្មីបំផុតដល់សាធារណៈជនអំពីប្រទេសកម្ពុជា ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ការផ្តល់ទិន្នន័យដោយទូលាយរបស់អូឌីស៊ីធានាថាសម្ភារៈឯកសារ និងព័ត៌មានអាចឱ្យអ្នកប្រើប្រាស់ទាំងអស់ទទួលបានសម្រាប់ប្រើ និងទាញយកតាមតម្រូវការ។ អូឌីស៊ីសង្ឃឹមថាគេហទំព័រ និងទិន្នន័យនឹងសម្រួលដល់ការស្រាវជ្រាវនិងការប្រាស្រ័យទាក់ទងរវាងសាធារណៈជន ក្រុមហ៊ុនឯកជន សង្គមស៊ីវីល និងស្ថាប័ន រដ្ឋាភិបាលនានា។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ មានគម្រោងទិញ Server និង Windows Server 2022 Licenses ដើម្បីពង្រឹងប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ហើយអង្គការយើងខ្ញុំកំពុងស្វែងរកក្រុមហ៊ុននានាដើម្បីចូលរួមដេញថ្លៃ។
ដើម្បីចូលរួមដេញថ្លៃ និងទទួលបានព័ត៌មានពាក់ព័ន្ធនឹងការដេញថ្លៃ សូមពិនិត្យមើលទម្រង់សម្រង់តម្លៃ (Quotation Form) សម្រាប់ព័ត៌មានលម្អិត (Specification) អំពី Server និង Window Server 2022 Licenses ព្រមជាមួយនឹង “លក្ខខណ្ឌដែលក្រុមហ៊ុនត្រូវមាន” សម្រាប់ឯកសារពាក់ព័ន្ធដែលត្រូវភ្ជាប់មកជាមួយ។
លក្ខខណ្ឌដែលក្រុមហ៊ុនត្រូវមាន៖
- លិខិតប្រកបអាជីវកម្ម ឬ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬ ប័ណ្ណប៉ាតង់ ដែលមានសុពលភាព
- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ
- លិខិតបញ្ជាក់ទីតាំងក្រុមហ៊ុន និង អត្តសញ្ញាណប័ណ្ណម្ចាស់ក្រុមហ៊ុន
បែបបទនៃការដាក់ពាក្យ៖
ប្រសិនបើលោក លោកស្រីដែលជាម្ចាស់ក្រុមហ៊ុននានាមានចំណាប់អារម្មណ៍ក្នុងការដេញថ្លៃ សូមផ្ដល់នូវ “ឯកសារសម្រង់តម្លៃ (Quotation)“ ដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធដែលបានតម្រូវក្នុងលក្ខខណ្ឌខាងលើ ដាក់ក្នុងស្រោមសំបុត្របិទជិត រួចផ្ញើមកកាន់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ដែលមានអាស័យដ្ឋានផ្ទះលេខ ២៣បេ ផ្លូវលេខ ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០៩៦ ៣៧៩ ១៩២៣
កាលបរិច្ឆេទឈប់ទទួលពាក្យ៖
សូមផ្ញើឯកសារសម្រាប់ចូលរួមការដេញថ្លៃ មកកាន់អង្គការទិន្នន័យអំពីការអភិវឌ្ឍឱ្យបានមុនថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
ទម្រង់សម្រង់តម្លៃ / Quotation Form
ល.រ. | ព័ត៌មានលម្អិត (Specification) | ចំនួន |
1 | Dell PowerEdge T560 Server (Silver 4410Y, 32GB, 3x4TB 7.2K) - Intel Xeon Silver 4410Y 2G, 12C/24T, 16GT/s, 30M Cache, Turbo, HT (150W) DDR5‐4000 8 X 3.5″ SAS/SATA, W/ GPU X1, 1 CPU, PERC 11, Riser Config1, 1CPU + 1 GPU Riser (Support x16 NVIDIA) – 1x32GB RDIMM, 4800MT/s Dual Rank,3x4TB 7.2K RPM NLSAS ISE 12Gbps 512n 3.5in Hard Drive – Redundant Power Supply (1+1), 800W, Mixed Mode 2xPower Cord ‐ C13, 2M, 250V, 10A – Motherboard with Broadcom 5720 Dual Port 1Gb On‐Board LOM, V2 – Broadcom 57416 Dual Port 10GbE BASE‐T Adapter, OCP NIC 3.0 – 3 Years Warranty on Hardware | 1 |
2 | Windows Server 2022 Standard – 2 Core license Pack | 8 |
3 | Windows Server 2022 – 1 User CAL | 5 |