សេដ្ឋកិច្ច និងពាណិជ្ជកម្ម
សេវាកម្មធនាគារ និងហិរញ្ញវត្ថុ
NBC: ស្ថិរភាពនយោបាយ ជំរុញទំនុកចិត្តវិស័យធនាគារ
ធនាគារជាតិនៃកម្ពុជា (NBC) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ស្ថិរភាពនយោបាយ និងកំណើននៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់ព្រមទាំងប្រព័ន្ធធនាគាររឹងមាំ ជាកត្តាជំរុញដ៏សំខាន់ ក្នុងការបង្កើនទំនុកចិត្តសាធារណជនលើប្រព័ន្ធធនាគាររបស់កម្ពុជា។ យោងតាម ម៉ាក្រូសេដ្ឋកិច្ច និងធនាគារឆ្នាំ ២០១៩ និងចក្ខុវិស័យឆ្នាំ ២០២០ របស់ NBC ទាំងកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន និងប្រាក់បញ្ញើរបស់វិស័យ ...
ម៉ៃ គុណមករា
https://bit.ly/36ty9iG
ធនាគារពាណិជ្ជ ២ ទទួលបានការយល់ព្រមពី CSX សម្រាប់ការចុះបញ្ជី
ធនាគារពាណិជ្ជឈានមុខគេ ២ គឺធនាគារ អេស៊ីលីដាគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុក និងធនាគារភ្នំពេញពាណិជ្ជ (PPCBank) គ្រប់គ្រងដោយវិនិយោគិនកូរ៉េខាងត្បូងទទួលបានការយល់ព្រមពីផ្សារមូលបត្រកម្ពុជា (CSX) លើពាក្យស្នើសុំពិនិត្យលើលទ្ធភាពចុះបញ្ជីក្នុងផ្សារហ៊ុន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ CSX។ ...
ម៉ៃ គុណមករា
https://bit.ly/35YHor5
អេស៊ីលីដាបានការយល់ព្រមពី NBC ក្នុងការបោះលក់ IPO
Acleda Bank Plc ដែលជាធនាគារឈានមុខគេគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុកនឹងក្លាយជាធនាគារពាណិជ្ជដំបូងក្នុងការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX ) បន្ទាប់ពីធនាគារនេះទទួលបានលិខិតយល់ព្រមពីធនាគារជាតិនៃកម្ពុជា សម្រាប់ការធ្វើពិពិធកម្មប្រភពមូលនិធិរបស់ខ្លួនសម្រាប់ការពង្រីកអាជីវកម្ម។ ...
ម៉ៃ គុណមករា
https://bit.ly/2DCXU3f
វិស័យធនាគារកម្ពុជា នឹងមិនប៉ះពាល់ក្នុងករណីកម្ពុជាបាត់បង់ EBA
ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានអះអាងថា វិស័យធនាគាររបស់កម្ពុជានៅតែរឹងមាំហើយនឹងមិនទទួលរងដោយផ្ទាល់ដោយសារតែការគំរាមកំហែងដោយការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបឡើយ។ ...
ម៉ៃ គុណមករា
https://bit.ly/33ps8RT
ធនាគារជាតិៈ កម្ពុជារក្សាបានកំណើនម៉ាក្រូដ៏ល្អ និងរឹងមាំ
កម្ពុជាបានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងល្អប្រសើរជាមួយនឹងកំណើនដ៏រឹងមាំ ខណៈអតិផរណាទាប និងអាចគ្រប់គ្រងបានបានអនុគ្រោះសម្រាប់ការអភិវឌ្ឍជាបន្តនៃវិស័យធនាគារ។ នេះបើយោងតាមទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC)។ ថ្លែងក្នុងសន្និសីទធនាគារអាស៊ានលើក ...
ម៉ៃ គុណមករា
https://bit.ly/2KTB9fo
សន្និសីទធនាគារអាស៊ានលើកទី ២២ ចាប់ផ្តើមធ្វើនៅថ្ងៃនេះក្នុងរាជធានីភ្នំពេញ
សន្និសីទធនាគារអាស៊ានលើកទី ២២ និងកិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ានលើកទី ៤៩ ចាប់ផ្ដើមនៅថ្ងៃនេះនៅទីក្រុងភ្នំពេញក្រោមប្រធានបទ «ការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ ដែលជាពិភពនវានុវត្តន៍ឌីជីថលសម្រាប់វិស័យធនាគារអាស៊ានមួយ»។ សន្និសីទនេះប្រមូលផ្ដុំដោយប្រធានធនាគារ ប្រធានប្រតិបត្តិ អ្នកជំនាញជាង ៤០០ នាក់មកពី ...
ម៉ៃ គុណមករា
https://bit.ly/2pJgVOa
កម្ចី និងប្រាក់បញ្ញើ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើនខ្លាំង
ប្រាក់កម្ចី និងប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាបានកើនឡើងខ្លាំង គិតត្រឹមចុងខែកញ្ញាឆ្នាំនេះ ដែលក្នុងចំណោមនោះអ្នកនៅក្នុងវិស័យហិរញ្ញវត្ថុបានបញ្ជាក់ថា កំណើននេះកំពុងឆ្លុះបញ្ចាំងពីប្រតិបត្តិការមីក្រូហិរញ្ញវត្ថុល្អប្រសើរ ព្រមទាំងស្ថិរភាពនយោបាយ។ ...
ម៉ៃ គុណមករា
https://bit.ly/2O13tyH
ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មក្នុងស្រុកបានជាប់ចំណាត់ថ្នាក់នៅលើ fintech
ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ក្នុងខែនេះជាលើកដំបូងក្នុងកម្មវិធី Fintech100 ឆ្នាំ ២០១៩ ដែលនេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមហ៊ុន H2 Ventures និងក្រុមហ៊ុន KPMG ដែលធ្វើការវិភាគជាសកលទៅលើលំហនៃវិស័យFintech។ ...
Gerald Flynn
https://www.khmertimeskh.com/50661022/local-startup-earns-spot-in-fintech-ranking/
គ្រឹះស្ថានហិរញ្ញវត្ថុ បង្ហាញពីការពង្រីកអាជីវកម្ម
ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗមួយចំនួនត្រូវបានរាយការណ៍ថា នឹងពង្រីកប្រតិបត្តិការរបស់ពួកគេ បន្ទាប់ពីដំណើរការម៉ាក្រូសេដ្ឋកិច្ចបានបង្ហាញពីភាពប្រសើរ និងរឹងមាំ។ លោក Igor Zimarev ប្រធានផ្នែក ទីផ្សារនៅធនាគារ ABA បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ប្រតិបត្តិការរបស់ធនាគារនេះទទួលបានកំណើនដ៏រឹងមាំបំផុតនៅឆ្នាំនេះ ខណៈចំនួនអតិថិជនបានកើនឡើងជាប្រចាំក្នុង ...
ម៉ៃ គុណមករា
https://bit.ly/2QiTJBa
កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំធនាគារអាស៊ាន នៅខែនេះ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសន្និបាតធនាគារអាស៊ានលើកទី ២២ និងកិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ានលើកទី ៤៩ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រិតិបត្តិការក្នុងវិស័យធនាគារជាមួយបណ្តាញសមាជិក ASEAN។ នេះបើតាមប្រធានសមាគមធនាគារនៅកម្ពុជា។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ដល់ថ្ងៃទី ...
ធូ វិរៈ
https://bit.ly/2CAZum1
ប្រជាជនកម្ពុជាជិត ៣០% ខ្ចីប្រាក់ ដើម្បីសុខភាព
របាយការណ៍ថ្មីមួយបានរកឃើញថា ប្រជាជនកម្ពុជាជិត ៣០ ភាគរយ ខ្ចីប្រាក់ ដើម្បីចំណាយលើការថែទាំសុខភាព ខណៈអ្នកនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានបញ្ជាក់ថា របាយការណ៍នេះមិនឆ្លុះបញ្ចាំងពីការអនុវត្តពិតប្រាកដនៅក្នុងវិស័យនេះទេ។ សាកលវិទ្យាល័យ University of New South Wales (UNSW) នៅចក្រភពអង់គ្លេសបានស្ទង់មតិប្រជាជន ៥ ០០០ គ្រួសារ ទូទាំងប្រទេស កម្ពុជា និងបានរកឃើញថា ២៨,១ ភាគរយ បាន ...
ធូ វិរៈ
https://bit.ly/33kxG0N
បញ្ហាប្រឈមធំនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
នៅក្នុងខែសីហា អង្គការក្នុងស្រុកចំនួនពីរគឺ អង្គការលីកាដូ និងសមាគមធាងត្នោត បានចេញផ្សាយ ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលជារបាយការណ៍អំពីការរីកចម្រើនប្រកបដោយគ្រោះថ្នាក់នៃ ...
David Hutt
https://thediplomat.com/2019/10/the-macro-challenges-in-cambodias-microfinance-sector/
ធនាគាររដ្ឋវៀតណាមពង្រឹងទំនាក់ទំនងជាមួយដៃគូកម្ពុជា
ធនាគាររដ្ឋវៀតណាម (SBV) និងធនាគារជាតិនៃកម្ពុជាបានបើកកិច្ចប្រជុំទ្វេភាគីនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី ១៦ ខែកញ្ញា ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ជាពិសេសផ្នែកហិរញ្ញវត្ថុ និងធនាគារ។ ...
Nhan Dan Newspaper
https://en.nhandan.org.vn/business/item/7922402-state-bank-of-vietnam-strengthens-relations-with-cambodian-partner.html
អង្គការមិនមែនរដ្ឋាភិបាលរងការរិះគន់ចំពោះការបដិសេធជំនួប
កាលពីម្សិលមិញរដ្ឋាភិបាលបានរិះគន់ក្រុមសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោតចំពោះការបដិសេធមិនចូលរួមក្នុងកិច្ចប្រជុំដែលបានគ្រោងទុក និងធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈដករបាយការណ៍ស្តីពី ផលប៉ះពាល់អវិជ្ជមាននៃកម្ចីផ្នែកមីក្រូហិរញ្ញវត្ថុ។ កាលពីសប្តាហ៍មុន ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50642142/ngos-slammed-over-retraction-refusal/
រដ្ឋាភិបាលបានបញ្ជាឱ្យអង្គការដករបាយការណ៍ស្តីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
កាលពីម្សិលមិញ រដ្ឋាភិបាលបានបញ្ជាឱ្យអង្គការមិនមែនរដ្ឋាភិបាលចំនួន ២ ដករបាយការណ៍រិះគន់ស្តីពី ផលប៉ះពាល់អវិជ្ជមាននៃមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីបានកោះហៅតំណាងអង្គការឱ្យចូលរួមប្រជុំ ដើម្បីការពារការស្រាវជ្រាវរបស់ពួកគេ។ របាយការណ៍ដែលបានចុះផ្សាយកាលពីខែ ...
ឃួន ណារីម
http://Khuon Narim
មន្ត្រីអង្គការ ២ នឹងចូលទៅពន្យល់តាមការអញ្ជើញ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
មន្ត្រីអង្គការលីកាដូ និងមន្ត្រីសមាគមធាងត្នោត នឹងចូលរួមកិច្ចពិភាក្សាចង្អៀតនៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃពុធស្អែកនេះ តាមការអញ្ជើញរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីពន្យល់ជុំវិញការរកឃើញរបស់អង្គការទាំង ២ ដែលថាស្ថាប័នមីក្រូហិរញ្ញវត្ថុបានធ្វើឱ្យមានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរតាមរយៈបំណុល។ ...
ខន សាវិ
https://bit.ly/2jTLD4g
កម្ចីអចលនទ្រព្យសរុបរបស់កម្ពុជាជិត ៣.៥ ពាន់លានដុល្លារ
យោងតាមការិយាល័យឥណទានកម្ពុជា (CBC) បានឲ្យដឹងថា កម្ចីអចលនទ្រព្យនៅកម្ពុជាបន្តកើនឡើងនៅឆ្នាំនេះ។ របាយការណ៍អតិថិជនរបស់ស្ថាប័នឥណទានបានបង្ហាញថា កម្ចីអចលនទ្រព្យមានចំនួន ៣,៤២ ពាន់លានដុល្លារនៅចុងខែមិថុនា។ ទិន្នន័យរបស់ស៊ីប៊ី ...
ហ៊ គឹមសាយ
https://www.khmertimeskh.com/50635423/cambodias-total-mortgages-near-3-5b/
NBC និង CMA នឹងស៊ើបអង្កេតករណីនៅក្នុងរបាយការណ៍លីកាដូ
ធនាគារជាតិនៃ កម្ពុជា NBC បានថ្កោលទោស ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់កម្ចីមិនគោរពក្រមសីលធម៌ ខណៈបានរិះគន់របាយការណ៍ ចេញដោយអង្គការ លីកាដូ ថាជាកង្វះខាតដ៏ធំក្នុងការសិក្សា។ នេះបើអគ្គនាយក NBC ...
Thou Vireak
https://www.phnompenhpost.com/business/national-bank-cambodia-slams-ngos-lending-report
លីកាដូៈ មីក្រូហិរញ្ញវត្ថុជំរុញឲ្យពលរដ្ឋជនបទ ត្រូវបាត់បង់ដីធ្លី
អង្គការសិទ្ធិមនុស្សក្នុងស្រុក លីកាដូ និងសមាគមធាងត្នោត បានរកឃើញថា ការកើនឡើងកម្រិតបំណុល ដែលបានផ្ដល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កំពុងបង្ខំឲ្យពលរដ្ឋនៅតាមជនបទលក់ដីរបស់ ...
ធូ វិរៈ
https://bit.ly/2Kz253a
ធនាគារពាណិជ្ជនឹងបង្កើនកម្ចីជាប្រាក់រៀល ទៅដល់មីក្រូហិរញ្ញវត្ថុ
ធនាគារពាណិជ្ជនៅកម្ពុជាបានបង្ហាញផែនការក្នុងការបង្កើនការផ្តល់កម្ចីប្រាក់រៀលទៅឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFI) ឲ្យបានច្រើនជាងមុនសម្រាប់ ...
ហ៊ គឹមសាយ
https://bit.ly/2Fm5wuN
ធនាគារជាតិនៃកម្ពុជាលុបចោលអាជ្ញាប័ណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា (NBC) បានច្រានចោលការស្នើសុំអាជ្ញាប័ណ្ណពីរ ហើយបានដកហូតអាជ្ញាប័ណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ២៤ ដែលដំណើរការនៅតាមខេត្ត។ ...
ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/50531273/fresh-round-of-mfi-license-cancellations-by-nbc/
ប្រតិបត្តិករកម្ចី នឹងដោះស្រាយបញ្ហាតាមករណី សម្រាប់អ្នករងគ្រោះ ដោយទឹកជំនន់
អ្នកតំណាងមកពីវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា ប្រតិបត្តិករក្នុងឧស្សាហកម្មនេះកំពុងឃ្លាំមើលយ៉ាងដិតដល់លើទំហំនៃផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គនៅរដូវនេះដោយថ្លែងថា ពួកគេមានបំណងផ្ដល់ដំណោះស្រាយសមស្រប ដើម្បីកាត់បន្ថយបន្ទុករបស់ជនរងគ្រោះ។ ...
ហ៊ គីមសាយ
https://bit.ly/2BPgNCb
ធនាគារជាតិនៃកម្ពុជា បន្តព្រមានពីការប្រើប្រាស់កម្ចីខុសច្បាប់
ធនាគារជាតិនៃកម្ពុជា (NBC) កំពុងស្វែងរកកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្ក្រាបអ្នកចងការប្រាក់ខុសច្បាប់។ នេះបើយោងតាមសេចក្ដីប្រកាសកាលពីថ្ងៃសុក្រដោយបានព្រមានដល់សាធារណជនអំពីគ្រោះថ្នាក់នៃការយកប្រាក់កម្ចីពីគ្រឹះស្ថានដែលមិនស្គាល់ច្បាស់។ ...
ហ៊ គីមសាយ
https://bit.ly/2lRKXKl
ប្រតិបត្តិការ Visa កើនឡើង ៣០ ភាគរយ
ក្រុមហ៊ុន Visa Inc ដែលជាក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោកក្នុងការទូទាត់ឌីជីថល បានទទួលបានកំណើនយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០១៧ ជាមួយនឹងចំនួននៃការប្រើប្រាស់ Visa Card នៅក្នុងប្រទេសកម្ពុជា កើនឡើង ៦៥ ...
ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/50504799/visa-transactions-up-30-percent/