ពលកម្ម
ពលកម្មជាផ្លូវការ
អតីតពលករថៃគ្រាន់តែហៅទៅកាន់លេខ១២៩៧ មន្រ្តីនឹងចុះឈ្មោះរកការងារជូនភ្លាម
ប្រជាពលរដ្ឋទើបត្រឡប់មកពីថៃ ដែលចង់រកការងារធ្វើនៅកម្ពុជា គឺគ្រាន់តែហៅទូរសព្ទទៅកាន់លេខ១២៩៧ នោះមន្រ្តីក្រសួងការងារនឹងធ្វើការចុះឈ្មោះជូន ដោយមិនចាំបាច់ចំណាយថវិកា ឬពេលវេលាធ្វើដំណើរនោះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-20-1145-263008
តម្រូវការកម្លាំងពលកម្មនឹងមានកាន់តែច្រើន ខណៈរោងចក្រ/សហគ្រាសក្នុងស្រុកមួយចំនួនចាប់ផ្តើមពង្រីកចង្វាក់ផលិតកម្ម
កំណើននៃតម្រូវការផលិតកម្មក្នុងស្រុក បានជំរុញឱ្យរោងចក្រ/សហគ្រាសនៅកម្ពុជាមួយចំនួនសម្រេចពង្រីកផលិតកម្មរបស់ខ្លួន ខណៈការពង្រីកផលិតកម្មនេះនឹងធ្វើឱ្យរោងចក្រ/សហគ្រាសមានតម្រូវការកម្លាំងពលកម្មកាន់តែច្រើន។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-14-1333-262955
ចាប់ពីសប្តាហ៍ក្រោយ វេទិកាការងារនឹងត្រូវធ្វើជាប្រចាំ នៅក្នុងឃុំសង្កាត់រហូតដល់ទៅ១០០ ក្នុង១ថ្ងៃ
ក្រសួងការងារនឹងចាប់ផ្តើមធ្វើវេទិកាការងារជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហាសប្តាហ៍ក្រោយនេះតទៅ នៅទូទាំង២៥រាជធានីខេត្ត ដើម្បីផ្តល់ព័ត៌មានពីឱកាសការងារ ជូនដល់ពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-13-1155-262942
ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ មិនតម្រូវឱ្យមានអត្តសញ្ញាណបណ្ណសម្រាប់ចុះឈ្មោះធ្វើការនោះទេ
ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃមិនតម្រូវឱ្យមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងការដាក់ពាក្យសុំធ្វើការងារ និងចុះបញ្ជីក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ជាដើមនោះទេ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-11-1440-262921
អ្នកដែលទារប្រាក់ពីពលរដ្ឋ ជាថ្នូរនឹងការទទួលបានការងារ ប្រឈមជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានព្រមានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះអ្នកដែលពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅទូទាំងប្រទេស។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-8-750-262899
ពលរដ្ឋខ្មែរត្រឡប់ពីថៃវិញ កើនឡើងដល់ជាង៦១ម៉ឺននាក់ ខណៈក្រសួងកំពុងបើកយុទ្ធនាផ្តល់ឱកាសការងារ
គិតត្រឹមថ្ងៃអង្គារ ទី៥ ខែសីហានេះ ប្រជាពលរដ្ឋខ្មែរបានវិលត្រឡប់មកពីប្រទេសថៃកើនឡើងដល់ជាង៦១ម៉ឺនាក់ហើយ ខណៈដែលក្រសួងកាងារបានកំពុងតែបើកយុទ្ធនាចុះផ្សព្វផ្សាយការងារដល់ពួកគាត់ ជាពិសេស គឺអត្ថប្រយោជន៍ថែទាំសុខភាពនៅពេលចាស់ជរ៉ា។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-5-170-262868
ក្រសួងការងារកត់សម្គាល់ការរើសអើងលើពលករខ្មែរនៅស្រុកថៃ និងអំពាវនាវឲ្យពលករត្រឡប់មកវិញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា បានកត់សម្គាល់ឃើញថា មានការ កើនឡើងនូវការរើសអើង ការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-7-27-2155-262791
រដ្ឋាភិបាលផ្តល់ការងារដល់ពលករត្រឡប់ពីប្រទេសថៃ
ក្រុមការងារចម្រុះមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) កំពុងផ្តល់ព័ត៌មានលម្អិតអំពីឱកាសការងារក្នុងស្រុកនៅទូទាំងខេត្តនានាដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ។ ...
Sreekanth Ravindran
https://shorturl.at/aPhkM
កម្មករតាមផ្ទះអំពាវនាវឱ្យមានកំណែទម្រង់ច្បាប់ និងសន្តិសុខសង្គមឡើងវិញ ដើម្បីធានាសិទ្ធិការងារស្មើគ្នា
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) និងអង្គការអ៊ុកស្វាម(Oxfam) បានស្នើឱ្យរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសង្គម និងការគាំពារកម្មករតាមផ្ទះតាមរយៈច្បាប់ ដោយសង្កត់ធ្ងន់ថាពួកគេសមនឹងទទួលបានសិទ្ធិដូចគ្នាដែលបានផ្តល់ឱ្យកម្មករផ្សេងទៀត ដូចជាការទទួលបានលក្ខខណ្ឌការងារត្រឹមត្រូវ និងការថែទាំសុខភាព។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/domestic-workers-deserve-equal-employment-rights-call-for-legal-and-social-security-reforms/
កម្មករធ្វើការងារតាមផ្ទះស្វែងរកសិទ្ធិស្មើភាពនិងកិច្ចគាំពារសង្គម
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និង អង្គការអុកស្វាម (Oxfam) បានរួមគ្នាប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះកាលពីថ្ងៃអាទិត្យ ដោយក្នុងវេទិកានោះកម្មករបានអំពាវនាវឱ្យមានវិធានការច្បាស់លាស់ និងដំណោះស្រាយនានាពីអ្នកបង្កើតគោលនយោបាយ។ ...
Sangeetha Amarthalingam
https://kiripostkhmer.com/stories/domestic-workers-seek-equal-rights-social-protection
ក្រសួងការងារស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យការបើកបរ និងលក្ខណៈរថយន្តដឹកកម្មករ
ក្រសួងការងារស្នើឱ្យសមត្ថកិច្ច និងក្រសួងសាធារណការពិនិត្យលើការបើកបររថយន្ត និង លក្ខណៈបច្ចេកទេសយានយន្តដឹកកម្មករឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។ ...
សួស យ៉ាមី
https://www.postkhmer.com/national/2025-6-10-1719-262317
ក្រសួងការងារ៖ អ្នកស្នើសុំចូលរៀនជំនាញ TVET មានជាង១២ម៉ឺននាក់ ក្នុងរយៈពេល៥០០ថ្ងៃ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានពាក្យស្នើសុំចូលរៀនលើជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួនជាង១២ម៉ឺននាក់ ក្នុងរយៈពេល៥០០ថ្ងៃ ដែលរួមចំណែកដល់ការបង្កើនកម្លាំងពលកម្មស្រុក។ ...
សួស យ៉ាមី
https://www.postkhmer.com/national/2025-6-10-1555-262314
ក្រុមហ៊ុន គល័រស្តារ សន្យាទូទាត់ផ្តាច់កិច្ចសន្យាការងារ ដើម្បីឱ្យកម្មករ៥០០នាក់ បញ្ឈប់ការតវ៉ាបិទផ្លូវ
តាមការសម្របសម្រួលរបស់ក្រសួងការងារ នាថ្ងៃអង្គារ ទី២០ ខែឧសភានេះ រោងចក្រក្រុមហ៊ុន គល័រស្តារ (ខេមបូឌា) ប្រដាក់ ខូអិលធីឌី បានសន្យាទូទាត់ផ្តាច់កិច្ចសន្យាការងារដល់បងប្អូនកម្មករនិយោជិត ដែលមិនស្ម័គ្រចិត្តទៅធ្វើការបន្តនៅទីតាំងថ្មី ដើម្បីបញ្ចប់ការតវ៉ាបិទផ្លូវ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-20-1621-262114
កូដកម្មរយៈពេល២ថ្ងៃរបស់កម្មកររោងចក្រ គល័រ ស្តារ បានផ្អាកបណ្ដោះអាសន្ន បន្ទាប់ពីអន្តរាគមន៍ពីក្រសួង
កម្មករប្រមាណ៥០០នាក់ដែលបម្រើការងារនៅក្រុមហ៊ុន គល័រ ស្តារ ខេមបូឌា ប្រូដាក់ ខូអិលធីឌី ស្ថិតនៅភូមិព្រែកជ្រៃ រាជធានីភ្នំពេញ បានចេញតវ៉ា និងបិទផ្លូវរយៈពេលពីរថ្ងៃជាប់ៗគ្នា បន្ទាប់ពីរោងចក្របានប្រកាសថានឹងផ្លាស់ប្តូរទៅទីតាំងថ្មី ដែលនៅចម្ងាយពីទីតាំងបច្ចុប្បន្នប្រហែល៤០គីឡូម៉ែត្រ។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/govt-temporarily-remediates-color-star-workers-two-day-strike-after-factory-announces-sudden-relocation/
ក្រុមហ៊ុន គល័រស្តារ សន្យាទូទាត់ផ្តាច់កិច្ចសន្យាការងារ ដើម្បីឱ្យកម្មករ៥០០នាក់ បញ្ឈប់ការតវ៉ាបិទផ្លូវ
តាមការសម្របសម្រួលរបស់ក្រសួងការងារ នាថ្ងៃអង្គារ ទី២០ ខែឧសភានេះ រោងចក្រក្រុមហ៊ុន គល័រស្តារ (ខេមបូឌា) ប្រដាក់ ខូអិលធីឌី បានសន្យាទូទាត់ផ្តាច់កិច្ចសន្យាការងារដល់បងប្អូនកម្មករនិយោជិត ដែលមិនស្ម័គ្រចិត្តទៅធ្វើការបន្តនៅទីតាំងថ្មី ដើម្បីបញ្ចប់ការតវ៉ាបិទផ្លូវ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-20-1621-262114
សហជីព និងកម្មករអំពាវនាវឱ្យមានការគោរពសិទ្ធិការងារ និងផ្ដល់ប្រាក់ខែសមរម្យ ខណៈទិវាពលកម្មអន្តរជាតិជិតចូលមកដល់
ការទាមទារឱ្យកំណត់ប្រាក់ឈ្នួលអប្បរមា និងលក្ខខណ្ឌការងារឲ្យកាន់តែប្រសើរសម្រាប់កម្មករជំនាញ និងកម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ធ្វើឡើងជាងមួយសប្ដាហ៍មកហើយនៅតាមប្រព័ន្ធបណ្ដាញសង្គម។ ការទាមទារនេះធ្វើឡើងពីសំណាក់តំណាងសហជីព អង្គការសង្គមស៊ីវិល និងកម្មករ ក្នុងន័យជួយសម្រាលបន្ទុកបំណុល ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/unions-workers-call-for-better-labor-rights-higher-wage-amid-labor-day-celebration/
នាយករដ្ឋមន្ត្រីថា រដ្ឋាភិបាលប្តេជ្ញាចិត្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ
រដ្ឋាភិបាលមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព និងភាពធន់រយៈពេលយូរអង្វែង ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត «ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព»។ ...
នៀម ឆេង
https://www.postkhmer.com/business/2025-4-30-1251-261967
ក្រុមហ៊ុនជិត២០០ មានសិទ្ធិជ្រើសរើស និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅក្រៅប្រទេស ដោយស្របច្បាប់
ក្រុមហ៊ុនជិត២០០ត្រូវបានអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនពលករខ្មែរទៅធ្វើការដោយស្របច្បាប់ នៅក្នុងប្រទេសចំនួន៤ ហើយក្រៅពីនេះ គឺជាទីភ្នាក់ងារជ្រើសរើសឯកជនមិនស្របច្បាប់ ដែលត្រូវមានចំណាត់ការតាមនិតីវិធីច្បាប់។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-6-1228-261522
ប្រាក់បញ្ញើរបស់ពលករខ្មែរពីក្រៅប្រទេសកើនឡើងដល់ប្រមាណ២,៩៥ពាន់លានដុល្លារត្រឹមឆ្នាំ២០២៤
ប្រាក់បញ្ញើរបស់ពលករខ្មែរពីក្រៅប្រទេសបានកើនឡើងដល់ប្រមាណ២,៩៥ពាន់លានដុល្លារអាម៉េរិកត្រឹមឆ្នាំ២០២៤ ខណៈពេលដែលពលករប្រមាណ១,៣៨លាននាក់បានចេញទៅធ្វើការ និងកំពុងស្នាក់នៅបន្តការនៅក្រៅប្រទេស។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-3-1410-261486
ភាគីនិយោជកស្នើដំឡើង២ដុល្លារ ភាគីកម្មករស្នើដំឡើង៦, ៧, ១០ដុល្លារសម្រាប់ប្រាក់ឈ្នួលឆ្នាំ២០២៥
តំណាងភាគីនិយោជកស្នើដំឡើង២ដុល្លារ ខណៈតំណាងកម្មករស្នើដំឡើង ៦ដុល្លារ, ៧ដុល្លារ និង ១០ដុល្លារទៅលើតួលេខបច្ចុប្បន្ន ២០៤ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ក្នុងវិស័យកាត់ដេរ សម្ភារៈធ្វើដំណើរនិងកាបូប។ ...
នៀម ឆេង
https://www.postkhmer.com/national/2024-9-12-1554-260287
ទីភ្នាក់ងារជាតិមុខរបរនិងការងារផ្តល់ការងារជាង ៣ ពាន់កន្លែងដល់ប្រជាជននៅឆមាសទី ១ ឆ្នាំនេះ
ទីភ្នាក់ងារជាតិមុខរបរនិងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងមួយឆមាសនៃឆ្នាំ២០២៤នេះ បានផ្តល់ការងារប្រមាណ ៣,៣៨០ កន្លែងសម្រាប់ប្រជាពលរដ្ឋប្រហែល ១៧,៥៣៥ នាក់ ដែលបានចុះឈ្មោះនៅក្នុងវេទិការស្វែងរកការងារ។ ...
ញៀន ចំរ៉ុង
https://tinyurl.com/4zydccbk
លោក ម៉ម រិទ្ធី មេដឹកនាំសហជីព ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ១៨ខែ ដោយសាររិះគន់កាស៊ីណូ ជីនប៉ី
លោក ម៉ម រិទ្ធី មេដឹកនាំសហជីពត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃអង្គារ បន្ទាប់ពីបានកាត់ទោសពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ក្រោយពីមានបណ្តឹងពីក្រុមហ៊ុន ជីនប៉ី គ្រុប ដែលជាកម្មសិទ្ធិរបស់ជនជាតិចិន ហើយត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស ទីដែលលោកនឹងអនុវត្តទោសរយៈពេល១៨ខែ។ ...
ឃួន ណារីម និង លី រូស្សឡែន
https://khmer.cambojanews.com/union-leader-morm-rithy-convicted-for-criticizing-chinese-owned-jin-bei-casino-two-years-ago/
សហជីព CATU អំពាវនាវទៅកាន់តុលាការខេត្តកំពង់ស្ពឺឲ្យដោះលែង ជា ចាន់ មេដឹកនាំសហជីពនៅរោងចក្រ វីងស្តារស៊ូ
សហព័ន្ធសហជីពកម្ពុជា ហៅកាត់ CATU បានទាមទារឱ្យសាលាដំបូងខេត្តកំពង់ស្ពឺទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងលោក ជា ចាន់ ប្រធានសហជីពនៅរោងចក្រ វីងស្តារស៊ូ (Wing Star Shoes) និងដោះលែងរូបលោកឱ្យមានសេរីភាពវិញ។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/release-wing-star-shoes-union-leader-chea-chan-catu-pleads-with-kampong-speu-court/
ប្រាក់ខែគោលថ្មីរបស់កម្មករចំនួន $២០៤ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ ២០២៤ នេះទៅ
នៅទីបំផុតកម្មករ-និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ ដុល្លារ ក្នុង ១ ខែ ចាប់តាំងពីខែមករា ឆ្នាំ ២០២៤ នេះតទៅ គឺកើនជាងខែធ្នូ ឆ្នាំ ២០២៣ ចំនួន ៤ ដុល្លារអាមេរិក បន្ទាប់ពីមានកិច្ចប្រជុំចរចាប្រាក់ឈ្មួលប្រមាណ ២០ លើក។ ...
វណ្ណ សុជាតា
https://www.postkhmer.com/national/2024-1-2-2051-257249