រដ្ឋាភិបាល

ក្រសួង​បរិស្ថានៈ តំបន់​ការពារ​ធម្មជាតិ​ត្រូវ​បង្កើន​ពី ២៣ ​ដល់​ ៥៤

​ក្រសួង​បរិស្ថាន​បាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​ការយក​ចិត្ត​ទុកដាក់​ក្នុង​ការការពារ​បរិស្ថាន​ដោយ​ក្រសួង​បាន​បង្កើន​តំបន់​ការពារ​ធម្មជាតិ​ពី​ ២៣ តំបន់​ដល់​ចំនួន ៥៤ តំបន់​ធ្វើឲ្យ​ផ្ទៃដី​តំបន់​ការពារ​ធម្មជាតិ​ទូទាំង​ប្រទេស​សរុប​ប្រមាណ​ជាង ៧,៥ លាន​ហិកតា ឬ​ស្មើនឹង ៤១ ភាគរយ​នៃ​ផ្ទៃដី​ប្រទេស ...

វ៉ន ដារ៉ា
https://bit.ly/2SxhOme

រដ្ឋសភា​គ្រោង​ពិភាក្សា​វិសោធនកម្ម​ច្បាប់​ចំនួន ២​ ​ទៀត

សមាជិក​រដ្ឋសភា​គ្រោង​ជួបប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ​ និង​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បី​ជួយ​ពង្រឹង​​ប្រសិទ្ធភាព​ការងារ​។ ​នេះ​បើ​​តាម​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋសភា​។ ...

ម៉ិច ដារ៉ា
https://bit.ly/2RuhTd2

UDG​ ប​ដិ​សេ​ដ​ការ​ពាក់ព័ន្ធ​ជាមួយ​មូលដ្ឋាន​កងទ័ពជើងទឹក​

អនុប្រធាន​នៃ​ក្រុមហ៊ុន​ចិន​ ​យូ​ញៀន​ ឌី​វី​ឡុ​ប​មិន​ គ្រុប​ បាន​ច្រានចោល​របាយការណ៍​ថា​ ខ្លួន​បាន​ចូលរួម​នៅ​ក្នុង​ការ​សាងសង់​មូលដ្ឋាន​កងទ័ពជើងទឹក​ចិន​នៅ​ខេត្តកោះកុង​។​ របាយការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​កាសែត​ Asia​ Times​ កាលពី​ខែ​មុន​បានឱ្យ​ដឹង​ថា​ ប្រទេស ...

តាំង វីដា
https://www.khmertimeskh.com/50564717/udg-denies-links-to-naval-base/

​គ​.​ជ​.​ប​៖​ មនុស្ស​រាប់​ពាន់​នាក់​នៅ​តែ​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ មាន​ប្រជាជន​ជាង​ ៨.៥​លាន​នាក់​ត្រូវ​បាន​ចុះ​ឈ្មោះ​ជា​ផ្លូវការ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៨​។​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ គ​.​ជ​.​ប​ មាន​ចំនួន ...

ប៉ិច សុធារី
https://www.khmertimeskh.com/50564716/thousands-must-still-register-to-vote-nec/

លោក​ ហ៊ុន សែន ​រំឭក​ប្រទេស​ប្រជាធិបតេយ្យ​កុំ​ឲ្យ​សាង​កំហុស​ជា​លើក​ទី​ ៣ ​តាមរយៈ​ការដាក់​ទណ្ឌកម្ម​ចំពោះ​កម្ពុជា

ថ្លែង​នៅក្នុង​ពេល​បើក​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សៅរ៍ លោក ហ៊ុន សែន បាន​អំពាវនាវ​ទៅ​កាន់​ប្រទេស​មហាអំណាច និង​ប្រទេស​លោក​សេរី​មួយ​ចំនួន​ថា «​កុំ​ឲ្យ​សាង​កំហុស​ជា​លើក​ទី ៣ ​នៅ​លើ​ទឹកដី​កម្ពុជា​»​។ ថ្វីបើ​លោក​នាយករដ្ឋមន្ត្រី​មិន​បាន​បញ្ចេញ​ឲ្យ​ចំ​ឈ្មោះ​ពី ...

បែន សុខហ៊ាន
https://bit.ly/2CHxKg7

ក្រសួង​ការងារ​៖​ អត្ថប្រយោជន៍​ទាំងអស់​នឹង​ត្រូវ​បាន​ផ្តល់​ជូន​កម្មករ​

​នៅ​ថ្ងៃ​សុក្រ​នេះ​ក្រសួង​ការងារ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ស្នើ​សុំ​ដល់​កម្មករ​រោងចក្រ​ទាំងអស់​រក្សា​ភាព​ស្ងប់ស្ងាត់​ និង​ជឿ​ទុកចិត្ត​ថា​អត្ថប្រយោជន៍​ទាំងអស់​ពួក​គេ​មាន​សិទ្ធិ​ស្របច្បាប់​ នឹង​ត្រូវ​បាន​ផ្តល់​ក្នុង​ទៅ​តាម​ពេល​កំណត់​។​​ ...

មុំ គន្ធា
https://www.khmertimeskh.com/50564354/all-benefits-will-be-provided-labour-ministry/

ក្រសួង​ប្រកាស​ខេត្ត​ចំនួន​ប្រាំមួយ​ដែល​នឹង​រង​សីតុណ្ហភាព​ទាប​

​កាលពី​ម្សិលមិញ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ពី​សីតុណ្ហភាព​នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំមួយ​ ដែល​អាច​នឹង​ធ្លាក់​ចុះ​នៅ​ត្រឹម​ ១៧​ អង្សារ​សេ​ ដែល​ការ​ធ្លាក់​ចុះ​នៃ​សីតុណ្ហភាព​នឹង​ចាប់ផ្តើម​ពី​ថ្ងៃនេះ​។​ ​ ...

មុំ គន្ធា
https://www.khmertimeskh.com/50564387/ministry-warns-six-provinces-of-low-temperatures/

កិច្ច​ព្រមព្រៀង​​​​​​ចៀសវាង​ពន្ធ​ត្រួត​គ្នា​រវាង កម្ពុជា​ជា​មួយ​ប្រទេស​ ៣ ចូល​​ជា​ធរមាន

កិច្ច​ព្រមព្រៀង​ពី​ការ​ចៀសវាង​ការ​យក​ពន្ធ​ត្រួត​គ្នា​រវាង​​កម្ពុជា និង​​បណ្ដា​ប្រទេស​ ៣ ​ផ្សេង​ទៀត​​បាន​ចូល​ជា​ធរមាន​​ហើយ​នឹង​ត្រូវ​​​អនុវត្ត​នៅ​ថ្ងៃ​ទី​ ១ ខែ​មករា ឆ្នាំ​២០១៩ តទៅ​។ នេះ​បើ​​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ ...

ចេង សុខហ័ង
https://bit.ly/2RkFDjM

លោក​ ហ៊ុន សែន​៖ ​បុគ្គល​នយោបាយ​​ជាប់​បម្រាម​តុលាការ​​ត្រូវ​ស្នើសុំ​នីតិសម្បទា

លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ថ្លែង​ឲ្យ​ដឹងថា បុគ្គល​អ្នក​នយោបាយ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បម្រាម​នយោបាយ​ត្រូវ​ស្នើសុំ​នីតិសម្បទា ដើម្បី​មាន​សិទ្ធិ​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​គ្រោង​បោះឆ្នោត​នៅ​ឆ្នាំ​ ២០២២ ក្រោយពី​វិសោធនកម្ម​នៃ​សេចក្ដី​ស្នើច្បាប់​មាត្រា​ ៤៥ ​ថ្មី ( ...

ម៉ិច ដារ៉ា
https://bit.ly/2ERTfgL

ការចុះបញ្ជីម៉ាកពាណិជ្ជកម្ម កើនឡើង ​៦​%

ក្រសួង​ពាណិជ្ជ​កម្ម​បាន​​ចុះ​បញ្ជី​ម៉ាក​​ពាណិជ្ជ​កម្ម​សរុប​ចំនួន​ ២៦៩​ ម៉ាក​ ក្នុង​ឆ្នាំ ​២០១៨​ ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​ម៉ាក​​ពាណិជ្ជ​កម្ម​​ក្រុមហ៊ុន​ ដែល​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជ​កម្ម​នៅ​ឆ្នាំ​នេះ​​កើន​ដល់ ៤ ១៨៦ ​គឺ​កើន ...

ចេង សុខហ័ង
https://bit.ly/2CByaVm

គ.ជ.អ.ប បង្ហាញ​ពី​វឌ្ឍនភាព​ឆ្នាំ​នេះ​ និង​សកម្មភាព​បន្ដ​នៅ​ក្រោយ

គណៈកម្មាធិការ​ជាតិ​សម្រាប់​​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​​នៅ​ថ្នាក់​ក្រោម​ជាតិ​ (​គ.ជ.អ.ប​) ​កាលពី​ម្សិលមិញ​បាន​បង្ហាញ​ពី​វឌ្ឍនភាព និង​ការរៀបចំ​ផែនការ​សកម្មភាព​ និង​ថវិកា​សម្រាប់​ការបន្ដ​សកម្មភាព​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ២០១៩ ខាង​មុខ​។ ...

វ៉ន ដារ៉ា
https://bit.ly/2EQkRC7

ព្រឹទ្ធសភា​ អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដើម្បី​គ្រប់គ្រង​លំហូរ​សាច់ប្រាក់

ព្រឹទ្ធសភា​កាលពី​ថ្ងៃ​អង្គារ​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​បរធនបាលកិច្ច​ដែល​នឹង​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​អាច​ពិនិត្យ​លំហូរ​ហិរញ្ញវត្ថុ​លើ​គ្រប់​វិស័យ​ក្នុង​នោះ​មាន​ទាំង​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ផង​ដែរ ដើម្បី​ទប់ស្កាត់​បទល្មើស​នានា​រួមមាន​អំពើ​ភេរវកម្ម ឬ ការលាង​លុយ​កខ្វក់​ជាដើម​។ នេះ ...

ម៉ិច ដារ៉ា និង វ៉ន ដារ៉ា
https://bit.ly/2LBxJ03

ក្រសួង​ពាណិជ្ជកម្ម​ រក​ចំណូល​បាន​ជាង​ $៨២ ​លាន​

ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា ​រក​បាន​ប្រាក់​ចំណូល​ជាង​​ ៨២ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨​ ដែល​ទទួល​បាន​ពី​ពន្ធ​គយ​ និង​សេវា​សាធារណៈ​។ នេះ​​បើ​​​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​​​។​ ...

ចេង សុខហ័ង
https://bit.ly/2BGRb74

មន្ត្រី​ទូត​ចិន​៖ ប្រទេស​លោក​ខាង​លិច​កំពុង​ប្រើ​ល្បិច​លាប​ពណ៌​មក​លើ​កម្ពុជា

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី​លោក Wang Wentian ក្នុង​ជំនួប​សម្តែង​ការគួរសម​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ពី​ម្សិលមិញ​បាន​លើក​ឡើង​ថា ប្រទេស​លោក​ខាង​លិច​កំពុង​ប្រើល្បិច​លាប​ពណ៌​មក​លើ​ប្រទេស​កម្ពុជា ដើម្បី​បំបែកបំបាក់​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២ កម្ពុជា-ចិន​។ នេះ​បើ​តាម​លោក កេត សុផាន់ អ្នក ...

សុទ្ធ គឹមសឿន
https://bit.ly/2Rfuqky

ក្រុមប្រឹក្សាធម្មនុញ្ញ​ នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​ពី​ធម្មនុញ្ញភាព​ច្បាប់​បក្សនយោបាយ​ នៅ​ថ្ងៃ​សុក្រ

វិសោធនកម្ម​មាត្រា ៤៥ ថ្មី​ (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ទើប​តែ​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​កាលពី​ម្សិលមិញ​នឹង​ត្រូវ​ក្រុមប្រឹក្សាធម្មនុញ្ញ​បើក​កិច្ចប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​សុក្រ​ខាន​ស្អែក​នេះ​ ដើម្បី​ធ្វើការ​ពិនិត្យ​ពី​ធម្មនុញ្ញភាព​នៃ​វិសោធនកម្ម​ច្បាប់​នេះ​ទៅ​តាម​សំណើ​របស់​លោក​ ហេង សំរិន ប្រធាន ...

ម៉ិច ដារ៉ា
https://bit.ly/2CyNFNV

ក្រសួង​រៀបចំ​ដែនដី ​បង្ហាញ​លទ្ធផល​បញ្ចប់​ទំនាស់​​ដីធ្លី​ ខណៈ​មាន​ពលរដ្ឋ​សុំ​ឲ្យ​ពន្លឿន​ការចេញ​ប័ណ្ណ

ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ដោះស្រាយ​បញ្ចប់ទំនាស់​ដីធ្លី​សម្រាប់​ឆ្នាំ​នេះ​ថា សម្រេច​បាន​ចំនួន​ ២៦៣ ​ករណី​ដែល​មាន​ពលរដ្ឋ ១ ៤៤៧ គ្រួសារ​ស្មើ​នឹង​ផ្ទៃដី​ចំនួន​ ២២ ៨៩៤ ហិកតា ខណៈ​ចាប់ពី​ដំណើរការ​មក​ដោះស្រាយ​បញ្ចប់​បាន​ចំនួន​ ៣៩៣៨ ករណី​ដែល​មាន​ពលរដ្ឋ​ ២០ ៩៣៧ ​គ្រួសារ​ស្មើនឹង​ផ្ទៃដី ...

សុទ្ធ គឹមសឿន
https://bit.ly/2CzZHX9

កម្ពុជា​ដាក់​របាយការណ៍​សិទ្ធិមនុស្ស​ ២២ ​ទំព័រ​ឆ្លើយតប​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស UN

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នឹង​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ​៣០ ខែ​មករា​ក្នុង​អំឡុង​ការពិនិត្យ​ជា​សកល​នៃ​សម័យប្រជុំ​លើក​ទី​ ៣២ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ២១ ខែ​មករា​ដល់​ថ្ងៃទី​ ១ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩​។ ...

នៀម ឆេង
https://bit.ly/2T6LLtm

ក្រសួង​សិក្សា​ពី​ការដាក់​មេរៀន ​សុវត្ថិភាព​ចំណីអាហារ​ ចូល​ក្នុង​កម្មវិធី​សិក្សា

ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​រៀបចំ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្ដីពី​សុវត្ថិភាព​ចំណី​អាហារ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​នានា​ដែល​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ដាក់​បញ្ចូល​ទៅក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​។ នេះ​បើ​តាម​លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ...

វ៉ន ដារ៉ា
https://bit.ly/2QQBfd2

រដ្ឋមន្ត្រី​នៃ​ក្រសួង ​ដែល​មិន​ផ្ទេរ​អំណាច​ទៅ​ថ្នាក់ក្រោម​ ប្រឈម​នឹង​ការដកតំណែង

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (​គ.ជ.អ.ប​) ​លោក ង៉ាន់ ចំរើន បាន​អះអាង​ថា​លោក​​នាយករដ្ឋមន្ត្រី​បាន​ព្រមាន​ថា ចាប់ពី​ឆ្នាំ​ ២០២០ ​ទៅ​បើ​រដ្ឋមន្ត្រី​ក្រសួង​ណា​មួយ​មិន​ព្រម​ផ្ទេរ​មុខងារ​ទៅ​ឲ្យ​ថ្នាក់​ក្រោម ...

ម៉ិច ដារ៉ា
https://bit.ly/2rRVGHF

CPP បោះឆ្នោត​បន្ថែម​សមាជិក​ជាន់ខ្ពស់ គណៈ​អចិន្រៃ្តយ៍​ ៧ ​រូប

អង្គសន្និបាត​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​កែសម្រួល​រចនាសម្ព័ន្ធ និង​បោះឆ្នោត​ជ្រើស​តាំង​បន្ថែម​សមាជិក​គណៈអន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​ចំនួន​ ៧ ​រូប​បន្ថែម​ពី​លើ​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​ចំនួន​ ៣០ ​រូប​។ ...

ម៉ិច ដារ៉ា
https://bit.ly/2BBgzLl

លោក​ ជា សុផារ៉ា ​ត្រូវ​តែងតាំង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​រឿង​ដីធ្

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​តែងតាំង​សមាសភាព​ថ្មី​ ១ ​ក្រុម​ទៀត​នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ដោយ​មាន​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ជា​ប្រធាន​ដែល​អម​ដោយ​ទេសរដ្ឋមន្ត្រី​ជា​អនុប្រធាន​ ១ ​រូប និង​សមាជិក​ ១៩ ​រូប​។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ...

វ៉ន ដារ៉ា
https://bit.ly/2RbXvxb

រដ្ឋាភិបាល ​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំ​ខែ​ដល់​មន្ត្រី​ជាប់​កិច្ច​សន្យា

រដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ដំឡើង​ប្រាក់​កម្រៃ​ប្រចាំ​ខែ​ជូន​មន្ត្រី​ជាប់​កិច្ច​សន្យា​ពី​ ៦០ ​ម៉ឺន​រៀល ទៅ​ ៦៥ ​ម៉ឺន​រៀល ក្នុង​ ១ ​ខែ​ដោយ​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​ពី​ខែ​មករា​ឆ្នាំ​ ២០១៩ ខណៈ​ប្រាក់​ខែ​មន្ត្រី​រាជការ​ទូទៅ​ក៏​ត្រូវ​ដំឡើង​ផង​ដែរ។ នេះ​បើ​តាម ...

ម៉ិច ដារ៉ា
https://bit.ly/2SX97kS

មន្ត្រី៖ សន្និបាត​បក្ស​ប្រជាជន​ ដាក់​ទិស​ដៅ​កែ​ទម្រង់​ស៊ី​ជម្រៅ

មន្ត្រី​ជាន់​ខ្ពស់​អះ​អាង​ថា ​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ​ហ៊ុន សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា ​និង​ជា​ប្រធាន​គណបក្ស​បាន​ដាក់​ចេញ​ទិស​ដៅ​ភារកិច្ច​សំខាន់​ៗ​និង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​គ្រប់​វិស័យ​ដើម្បី​ដណ្តើម​យក ...

ម៉ិច ដារ៉ា
https://bit.ly/2BuwXgM

គណបក្សប្រជាជនកម្ពុជា នឹងបោះឆ្នោត​​​ជ្រើសរើស​បន្ថែមនូវគណៈកម្មាធិការអចិន្រៃ្តយ៍

សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន ​នាយក​រដ្ឋមន្ដ្រី​កម្ពុជា ​និង​ជា​ប្រធាន​គណបក្ស​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​បំពេញ​បន្ថែម​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​គណៈ​កម្មាធិការ​កណ្តាល​មួយ​ចំនួន​ ហើយ​ថា ​គណបក្ស​នេះ​ត្រូវ​តាម​ដាន​និង​ធ្វើ​ការ​សម្រេច ...

ម៉ិច ដារ៉ា
https://bit.ly/2QGrQo2

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

GJFpf
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!