រដ្ឋាភិបាល
លទ្ធផលឆ្នោតឃុំសង្កាត់បង្ហាញសញ្ញាវិជ្ជមានសម្រាប់ប្រជាធិបតេយ្យ ទោះបីមានការគំរាម
អ្នកវិភាគ និងសកម្មជនសហគមន៍ខ្មែរអាមេរិកាំងមួយចំនួនមើលឃើញពីសញ្ញាវិជ្ជមាននៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ ការសន្និដ្ឋាននេះកើតមានឡើងក្រោយពេលការបោះឆ្នោតឃុំ-សង្កាត់បានបង្ហាញឱ្យឃើញនូវសំឡេងគាំទ្រប្រហាក់ប្រហែលគ្នារវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង។ ...
លោក កឹម សុខា ជឿថាលោក ហ៊ុន សែន អាចត្រូវបង្ខំឲ្យប្រគល់អំណាចបើចាញ់ឆ្នោត
មេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា បានថ្លែងនៅក្នុងបទសម្ភាសផ្តាច់មុខមួយកាលពីថ្ងៃសៅរ៍ថា លោកជឿថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងត្រូវបានបង្ខំឲ្យប្រគល់អំណាច ប្រសិនបើគាត់ចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៨ ហើយថាការងាររបស់គណបក្សលោកឥឡូវនេះ ...
Alex Willemyns and ម៉ិច ដារ៉ា
http://bit.ly/2sINfkm
មានការសរសើរ និងការរិះគន់រឿងតែងតាំងអភិបាលរាជធានី ខេត្ត ៤
ខណៈដែលមានការគាំទ្រចំពោះការតែងតាំងកូនស្រីរបស់អតីតអភិបាលខេត្តកោះកុងឲ្យធ្វើជាអភិបាលខេត្តដែលស្ថិតនៅជាប់ព្រំដែនថៃមួយនេះក៏មានការរិះគន់ផងដែរចំពោះការតែងតាំងអភិបាលរងម្នាក់ដែលមានកេរ្តិ៍ឈ្មោះមិនល្អឲ្យធ្វើជា ...
នៀម ឆេង
http://bit.ly/2tiaO0t
គ.ជ.ប ស្នើឱ្យរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់លើ អ្នករិះគន់ខ្លួនតាមបណ្តាញសង្គម
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឱ្យរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់លើអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមពីរនាក់ចំពោះការបង្ហោះ”ព័ត៌មានញុះញង់” ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ដែលខ្លួនអះអាងថាបានមើលងាយស្ថាប័នមួយនេះ។យោងតាមសេចក្តីបំភ្លឺចុះកាលបរិច្ឆេទថ្ងៃអង្គារ គ.ជ.ប បានអំពាវនាវឱ្យ “ស្ថាប័នពាក់ព័ន្ធ” ចាត់វិធានការលើអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដែលខ្លួនអះអាងថាបានធ្វើពើជាសួរអំពីអព្យាក្រឹតភាពរបស់ស្ថាប័នមួយនេះ។ ...
បែន សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/37862
មន្ត្រីលោក ញឹក ប៊ុនឆៃមួយចំនួនចុះចូល CPP ដើម្បីរក្សាតំណែង
មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនដែលមកពីគណបក្សរួបរួមជាតិខ្មែររបស់លោក ញឹក ប៊ុនឆៃ បានរត់ទៅចុះចូលជាមួយគណបក្សកាន់អំណាចរួចហើយដើម្បីចៀសពីការដកតំណែង បន្ទាប់ពីមេរបស់ពួកគេត្រូវបានដកពីតំណែងជាទីប្រឹក្សារដ្ឋាភិបាលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។មន្ដ្រីទាំង ...
មាស សុខជា
http://bit.ly/2rzh5CH
រាជរដ្ឋាភិបាលលុបបម្រាមហោះហើរប្រឆាំង លោក សម រង្ស៊ី ធ្វើដំណើរមកកាន់កម្ពុជា
ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញបានឲ្យដឹងថារាជរដ្ឋាភិបាលសម្រេចលុបចោលនូវបម្រាមធ្វើដំណើរដល់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី តែមិនបាននិយាយដល់ទោសដែលមេដឹកនាំរូបនេះកំពុងប្រឈមចំពោះមុខពន្ធនាគារដែលជាបញ្ហាត្រូវបានអ្នកវិភាគយល់ ...
វង្ស សុខេង, ម៉ិច ដារ៉ា and Ananth Baliga
http://bit.ly/2sdRBwu
ការរាប់សន្លឹកឆ្នោតឡើងវិញធ្វើឲ្យ CNRP ឈ្នះពីរឃុំទៀតយ៉ាងប្រកៀកប្រកិត
ការរាប់សន្លឹកឆ្នោតឡើងវិញកាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិឈ្នះពីរឃុំបន្ថែមទៀត គឺឃុំមួយក្នុងខេត្តបាត់ដំបង និងឃុំមួយទៀតក្នុងខេត្តកំពង់ធំ គឺមួយថ្ងៃបន្ទាប់ពីឃុំសង្កាត់ដំបូងដំបូងនៃឃុំសង្កាត់ចំនួន៤០ដែលមានភាពចម្រូងចម្រាសនៅក្នុងការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ខែមិថុនាបានទៅលើគណបក្សប្រជាជនកម្ពុជានោះ។ លោក ងួន កុលបុត្រតំណាងគណបក្សប្រជាជនកម្ពុជាដែលមានវត្តមាននៅការរាប់សន្លឹកឆ្នោតកាលពីម្សិលមិញ បានមានប្រសាសន៍ ថា លោកទទួលយកលទ្ធផលនេះ។ លោកបានថ្លែងថា “សម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំគិតថា ល្អត្រឹមត្រូវពីព្រោះវាបង្ហាញពីឆន្ទៈទាំងអស់គ្នា”។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37834
បក្សកាន់អំណាចនឹងតែងតាំងអតីតមេឃុំ-ចៅសង្កាត់របស់ខ្លួនដែលមិនឈរឈ្មោះ ជាជំនួយការនិងទីប្រឹក្សា
គណបក្សកាន់អំណាច ប្រកាសធ្វើតាមក្រសួងមហាផ្ទៃ ដោយលុបចោលគម្រោងតែងតាំងអតីតមេឃុំ-ចៅសង្កាត់របស់គណបក្សប្រជាជនកម្ពុជា ដែលចាញ់ការបោះឆ្នោតឃុំ-សង្កាត់កាលពីថ្ងៃអាទិត្យកន្លងទៅឱ្យធ្វើជាទីប្រឹក្សា ឬជំនួយការរបស់រដ្ឋាភិបាល។ នេះបើតាមការលើក ...
កាន់ វិច្ឆិកា
https://khmer.voanews.com/a/ruling-cpp-to-promote-former-commune-chiefs-as-advisors/3893849.html
អង្គការឃ្លាំមើលសិទ្ធិមនុស្សរិះគន់យ៉ាងខ្លាំងថា ការបោះឆ្នោត “មិនសេរី និងមិនត្រឹមត្រូវយុត្តិធម៌”
កាលពីម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដែលជាអ្នករិះគន់រដ្ឋាភិបាលខ្លាំងបំផុតជាយូរមកហើយ បានថ្កោលទោសការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែ មិថុនា ថា “មិនសេរី និងមិនត្រឹមត្រូវយុត្តិធម៌” ហើយបានអំពាវនាវឱ្យធ្វើកំណែទម្រង់ជាបន្ទាន់ដើម្បីការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ។ ...
ឆន ភារុណ
http://www.cambodiadailykhmer.com/37828
អ្នកសេដ្ឋកិច្ចរិះគន់ខ្លាំងចំពោះសំណើរបដិដុល្លារូបនីយកម្មរបស់ CNRP
កាលពីម្សិលមិញ ក្រុមអ្នកសេដ្ឋកិច្ចបានរិះគន់យ៉ាងខ្លាំងចំពោះសំណើរបស់គណបក្សសង្គ្រោះជាតិក្នុងការលុបបំបាត់ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការទាំងអស់នៅក្នុងប្រទេសក្នុងរយៈពេលមួយឆ្នាំក្រោយពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ ដោយលើកឡើងថា កម្មវិធីនយោបាយនេះនឹងជា “គ្រោះមហន្តរាយ” ហើយ “មិនអាចទៅរួច”។ ...
Brendan O’byrne
http://www.cambodiadailykhmer.com/37817
ស្ត្រីធ្វើឱ្យមានការកើនឡើងនៅក្នុងការបោះឆ្នោត
បើទោះបីមានការសន្យាដោយគណបក្សនយោបាយធំទាំងពីរដើម្បីបង្កើនតំណាងស្ត្រីក្នុងកិច្ចការនយោបាយក៏ដោយ, ស្ត្រីដែលបានចូលរួមជ្រើសរើសជាមេឃុំបានតែមួយភាគតូចប៉ុណ្ណោះក្នុងនៅក្នុងការបោះឆ្នោតខែនេះ ទោះបីជាមានចំនួន ...
Leonie Kijewski និង យ៉ុន ស៊ីនៀត
http://www.phnompenhpost.com/national/women-make-few-gains-polls
នៅឃុំដូង CPP ឈ្នះ CNRP ២ សំឡេងបន្ទាប់ពី គជប រាប់សន្លឹកឆ្នោតឡើងវិញ
ក្រោយពីបានរាប់សន្លឹកឆ្នោតឡើងវិញនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញលទ្ធផលថ្មីថាគណបក្សប្រជាជនកម្ពុជាបានឈ្នះគណបក្សសង្គ្រោះជាតិចំនួន ២ សំឡេង គឺ ២៦១១ ទល់នឹង ២៦០៩។ ការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងឃុំដូងនៅការិយាល័យសរុបទាំងអស់ ...
ឆាយ ច័ន្ទនីដា
http://bit.ly/2t07UNE
ការរាប់សន្លឹកឆ្នោតឡើងវិញក្នុងថ្ងៃដំបូងដោយ គ.ជ.ប បង្កភាពចម្រូងចម្រាសយ៉ាងខ្លាំង
បន្ទាប់ពីការរាប់សន្លឹកឆ្នោត និងការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃករយៈពេល៩ម៉ោងរវាងតំណាងគណបក្សប្រជាជនកម្ពុជា និងតំណាងគណបក្សសង្គ្រោះជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់ប្រកាសនៅឡើយទេចំពោះអ្នកឈ្នះនៅក្នុងឃុំមួយនៃខេត្តស្វាយរៀង ដែលគណបក្សសង្គ្រោះជាតិកំពុងតវ៉ាជំទាស់លទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ប៉ុន្តែលទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចមានសំឡេងនាំមុខយ៉ាងប្រកៀកប្រកិត។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37789
អ្នកគាំទ្រ CNRP ម្នាក់ត្រូវបានចាប់ខ្លួនរឿងចុះហត្ថលេខាជំនួសមេភូមិ
បុរសអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ក្នុងភូមិអន្លង់ល្វា ឃុំតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបងត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីម្សិលមិញពាក់ព័ន្ធនឹងករណីចុះហត្ថលេខាលើឯកសារខុសច្បាប់ជំនួសមេភូមិដែលមិននៅផ្ទះដោយសារមានការពឹងពីអ្នកភូមិ។ ...
នៀម ឆេង
http://bit.ly/2s5g2MT
អង្គការមិនមែនរដ្ឋាភិបាលបានអះអាងថា ៩៥ ភាគរយនៃលទ្ធផលការរាប់សន្លឹកឆ្នោតមានភាពត្រឹមត្រូវ
ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចាប់ផ្តើមដំណើរការរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតថ្នាក់ឃុំកាលពីម្សិលមិញ, អង្គការឃ្លាំមើលការបោះឆ្នោតមួយដែលក្រុមចម្រុះបានប្រកាសថា ខ្លួនបានរកឃើញថា ៩៥ ភាគរយនៃទម្រង់ការរាប់ ...
នៀម ឆេង និង Ananth Baliga
http://www.phnompenhpost.com/national/ngos-claim-95-percent-result-count-accuracy
ការដកត្បូងឃ្មុំពីខេត្តកំពង់ចាមអាចនឹងឃើញថា CPP ទទួលបានកៅអីសភាច្រើន
កាលពីបួនឆ្នាំមុន នៅពេលដែលគណបក្សប្រឆាំងឆក់យកខេត្តកំពង់ចាមឆ្ងាយពីគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ វាបានឱ្យជាសញ្ញានៅការផ្លាស់ប្តូរកាន់តែជ្រៅកើតឡើងនៅក្នុងខេត្តដែលមានប្រជាជនច្រើនបំផុតនៅកម្ពុជា។ ...
ម៉ិច ដារ៉ា និង Erin Handley
http://www.phnompenhpost.com/national/carving-tbong-khmum-kampong-cham-may-see-cpp-gain-assembly-seat
លោក កឹម សុខា ប្រធានគណបក្សប្រឆាំងលើកឡើងថា កុំ’បង្ហិន’សន្លឹកឆ្នោតលើគណបក្សតូចៗ
កាលពីម្សិលមិញ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកគាំទ្រគណបក្សនយោបាយតូចៗកុំឲ្យ “បង្ហិន” សន្លឹកឆ្នោត ហើយងាកមកចូលរួមបោះឆ្នោតឲ្យគណបក្សរបស់លោកវិញ ដោយសារជាគណបក្សតែមួយគត់ដែលអាចប្រកួតប្រជែងនឹងគណបក្សប្រជាជកម្ពុជាបាន ជាពាក្យពេចន៍ដែលប្រធានគណបក្សនយោបាយតូចមួយបានច្រានចោលថា ជាជម្រើសមិនត្រឹមត្រូវ។ ...
វណ្ណ រើន
http://www.cambodiadailykhmer.com/37806
ព្រះរាជាណាចក្រកម្ពុជាស្នើសុំអង្គការពាណិជ្ជកម្មពិភពលោកចែករំលែកព័ត៌មានពាណិជ្ជកម្ម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន់ សូស័ក្តិ បានដាក់សំណើរមួយកាលពីសប្តាហ៍មុន ដើម្បីស្នើសុំ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ចែករំលែកព័ត៌មាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ជាមួយសមាជិកទាំងអស់របស់ខ្លួនដើម្បីជួយដល់ប្រទេសដែលមានសេដ្ឋកិច្ចតូចៗ ...
Post Staff
http://www.phnompenhpost.com/business/kingdom-asks-wto-share-trade-information
លោក ញឹក ប៊ុនឆៃ ទៅថៃ ក្រោយលោក ហ៊ុន សែន ស្នើដកតំណែង
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ (KNUP) ត្រូវបានគេប្រាប់ថាកំពុងស្ថិតនៅប្រទេសថៃ បន្ទាប់ពីមានការសម្រេចបញ្ចប់មុខតំណែងរបស់លោកដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ពីព្រោះប្រធានគណបក្សរូបនេះមិនស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ...
ម៉ិច ដារ៉ា
http://bit.ly/2sjeAt5
រដ្ឋមន្ត្រីជប់លៀងនំបញ្ចុកអ្នកប៊ុលឌិង
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានរៀបចំអាហារសាមគ្គីជូនដល់ពលរដ្ឋដែលរស់នៅលើអគាប៊ុលឌិងសដែលជាពិធីជប់លៀង និងប្រោះព្រំសុំសេចក្ដីសុខក្នុងការចាកចេញទៅតាំងលំនៅថ្មីបន្ទាប់ពីបានយល់ព្រមទទួលយកនូវទឹកលុយសុទ្ធពីក្រុមហ៊ុន ...
គង់ មេត្ដា
http://bit.ly/2sdOQO4
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងចាប់ផ្ដើមរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងថ្ងៃនេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្ដើមរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេសនៅថ្ងៃនេះសម្រាប់ឃុំ សង្កាត់ណាដែលគណបក្សឈ្នះយ៉ាងប្រកៀកប្រកិតគ្នាបំផុតនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី ៤ ខែ មិថុនា។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37778
ក្រុមអ្នកវិភាគថា CNRP មានឱកាសខ្លាំងឈ្នះឆ្នោតឆ្នាំក្រោយ
លទ្ធផលនៃការបោះឆ្នោត ឃុំ សង្កាត់ ថ្ងៃទី ៤ មិថុនា អនុញ្ញាតឲ្យគណបក្សធំៗទាំងពីររក្សាមុខមាត់របស់ខ្លួន ប៉ុន្តែការទទួលបានសំឡេងគាំទ្រច្រើនរបស់គណបក្សប្រឆាំងបង្ហាញថាគណបក្សនេះមានឱកាសខ្លាំងក្នុងការឈ្នះការបោះឆ្នោតជាតិឆ្នាំក្រោយហើយថាវាអាចធ្វើឲ្យ ...
Alex Willemyns
http://bit.ly/2tbxheL
ក្រសួងកំពុងរៀបចំព្រាងក្រមបរិស្ថានសម្រាប់អ្នកជំនាន់ក្រោយ
ក្រសួងបរិស្ថានកំពុងពិនិត្យ និងទទួលយោបល់លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិរបស់ខ្លួនដោយចាត់ទុកក្រមនេះថាមានសារប្រយោជន៍សម្រាប់ការពារធនធានធម្មជាតិ និងបរិស្ថានដល់មនុស្សជំនាន់ក្រោយប្រកបដោយចីរភាព។ ...
ទូច សុខា
http://bit.ly/2rS8dtz
បក្សប្រឆាំងនឹងស្នើឱ្យទម្លាក់ថវិកា៥០០,០០០ដុល្លារដល់ឃុំសង្កាត់
កាលពីម្សិលមិញគណបក្សប្រឆាំងនិយាយថា ខ្លួននឹងស្នើឱ្យរដ្ឋសភាទម្លាក់ថវិកា៥០០,០០០ដុល្លារដល់ឃុំ សង្កាត់នីមួយៗ ដូចការសន្យាអំឡុងការធ្វើយុទ្ធនាការ ជាអ្វីដែលអ្នកសង្កេតការណ៍ម្នាក់លើកឡើងថា គ្រាន់តែជាសកម្មភាពឃោសនានយោបាយ ដើម្បីទទួលបានសំឡេងឆ្នោតប៉ុណ្ណោះ ។ ...
បែន សុខហ៊ាន និង ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/37751