ច្បាប់ និងប្រព័ន្ធតុលាការ
ពលរដ្ឋខ្មែរជិត ៤ពាន់នាក់មិនទាន់អាចវិលទៅផ្ទះ ខណៈក្រុមអ្នកសង្កេតការណ៍អាស៊ានពិនិត្យទីតាំងទូកុងតឺន័រថៃនៅបន្ទាយមានជ័យ
ពលរដ្ឋស៊ីវិលកម្ពុជាជិត ៤ពាន់នាក់ ក្នុងនោះមានកុមារជាង ១ពាន់នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនក្នុងខេត្តបន្ទាយមានជ័យបាននៅឡើយ ខណៈក្រសួងការពារជាតិអះអាងថា ការដាក់ពង្រាយទូកុងតឺន័រចំនួន ៦២ នៅទីតាំង ...
ហុង រស្មី
https://postkhmer.com/national/news/951632
លោក កែវ រ៉េមី ប្រាប់ទូតកាណាដាថា ថៃបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានប្រាប់លោក Christian DesRoches ឯកអគ្គរាជទូតនៃប្រទេសកាណាដា អំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្ដែងនៅតាមតំបន់ព្រំដែន ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស ...
ប្រេសិតពិសេស កឹម មនោវិទ្យា ស្ថិតក្នុងតួនាតីទំនាក់ទំនងវិនិយោគនិងព្រំដែន ខណៈនាយករដ្ឋមន្ត្រីអះអាងទទួលយកមតិយោបល់ដែលមិនជេរប្រមាថ
អ្នកស្រី កឹម មនោវិទ្យា នឹងធ្វើការផ្នែកទំនាក់ទំនងវិនិយោគមកកាន់កម្ពុជា និងកិច្ចការព្រំដែន ដោយសារអ្នកស្រីមានទំនាក់ទំនងច្រើនជាមួយបរទេស។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខណៈដែលលោកស្វាគមន៍ការផ្ដល់មតិយោបល់ផ្ទុយ «ដែលមិនជេរ»។ ...
ACU និងអង្គការជាតិ-អន្តរជាតិចំនួន ៤ ពង្រឹងកិច្ចសហការ ដើម្បីលើកកម្ពស់តម្លាភាព និងសុចរិតភាពនៅកម្ពុជា
អង្គការសង្គមស៊ីវិលចំនួន ៤ ដែលធ្វើការលើវិស័យតម្លាភាព អភិបាលកិច្ច គោលនយោបាយ និងលទ្ធិប្រជាធិបតេយ្យបានស្នើសុំកិច្ចសហការដោយផ្ទាល់ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លើនីតិវិធីការងារ ដើម្បីរួមចំណែកពង្រឹងតម្លាភាព និងសុចរិតភាព ជាពិសេសនៅថ្នាក់មូលដ្ឋាន និងក្នុង ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/951395
លោក នេត្រ ភក្ត្រា៖ កងទ័ព បន្លាលួស និងកុងតឺន័រថៃ មិនអាចបង្កើតអធិបតេយ្យភាពលើទឹកដីកម្ពុជាបានទេ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានព្រមានថា ថៃមិនអាចប្រែក្លាយការគ្រប់គ្រងទឹកដីកម្ពុជាដោយកម្លាំង ទៅជាអធិបតេយ្យភាពស្របច្បាប់ តាមរយៈការដាក់កងទ័ព បន្លាលួស កុងតឺន័រ ជីកលេណដ្ឋាន ឬសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានឡើយ ដោយសង្កត់ធ្ងន់ថា ព្រំដែនត្រូវកំណត់ដោយច្បាប់ ...
ហុង រស្មី
https://postkhmer.com/national/news/951415
លោក ហ៊ុន សែន អំពាវនាវឱ្យបង្កើនស្ត្រីក្នុងវិស័យនយោបាយ ខណៈអង្គការ Comfrel ទាមទារឱ្យកំណត់ចំនួនកូតាជាក់លាក់
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានអំពាវនាវឱ្យមានតំណាងស្ត្រីកាន់តែច្រើន ក្នុងថ្នាក់ដឹកនាំនយោបាយកម្ពុជា ដោយបានជំរុញឱ្យគណបក្សរបស់លោក គឺគណបក្សប្រជាជនកម្ពុជា (CPP) ដែលកំពុងកាន់អំណាច បញ្ចូលស្ត្រីទៅក្នុងតំណែងដែលអាចជាប់ឆ្នោតបាន នៅមុន ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/hun-sen-calls-for-more-women-in-politics-comfrel-seeks-clearer-quotas/
ក្រសួងការពារជាតិនឹងបើកប្រាក់ខែជូនកងទ័ពតាមធនាគារ បន្ទាប់ពីបញ្ចប់ការបង្កើតកុងនៅខែមិថុនាឆ្នាំក្រោយ
ក្រសួងការពារជាតិនឹងចាប់ផ្តើមបើកប្រាក់បៀវត្សជូនកងទ័ពតាមប្រព័ន្ធធនាគារ បន្ទាប់ពីបញ្ចប់ដំណើរការបង្កើតគណនីឱ្យយោធិនទាំងអស់នៅត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៧។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនតម្លាភាព សុវត្ថិភាព និងជាការធ្វើទំនើបកម្មឌីជីថល ...
តុលាការបញ្ជាឱ្យអតីតឧកញ៉ា ហៃ គឹមហុង សងប្រាក់ ៣៣,៥លានដុល្លារដល់ជនរងគ្រោះនៃគម្រោង «ពិភពដីមាស»
សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យអតីតឧកញ៉ា ហ៊ី គឹមហុង ដែលជាម្ចាស់ក្រុមហ៊ុន ពិភពដីមាស សងប្រាក់ចំនួន ៣៣,៥ លានដុល្លារអាម៉េរិក ត្រឡប់ទៅឱ្យពលរដ្ឋចំនួន ១១១៥ គ្រួសារ ដែលបានខាតបង់ប្រាក់វិនិយោគលើគម្រោងដីធ្លីរបស់លោក ...
កម្ពុជាតវ៉ាប្រឆាំងសកម្មភាពខុសច្បាប់របស់ថៃដែលបែងចែកដីធ្លីនៅភូមិជោគជ័យដល់ពលរដ្ឋរបស់ខ្លួន
អាជ្ញាធរថៃបានធ្វើការបែងចែកដីធ្លីមួយជុំថ្មីទៀត ដល់ពលរដ្ឋថៃ នៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់ប្រទេសកម្ពុជា ដែលមានទីតាំងស្ថិត នៅចន្លោះបង្គោលព្រំដែនលេខ៤៥ និង៤៧។ ...
ឥណ្ឌូនេស៊ីផ្ដល់លិខិតកោតសរសើរដល់មន្ត្រីកម្ពុជាចំពោះកិច្ចសហការប្រឆាំងការឆបោកអនឡាញ និងការជួយបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ីត្រឡប់ទៅប្រទេសវិញ
ឥណ្ឌូនេស៊ីបានផ្តល់ការទទួលស្គាល់ដល់មន្ត្រីប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមន្ត្រីអន្តោប្រវេសន៍កម្ពុជា ចំពោះតួនាទីរបស់ពួកគេក្នុងការការពារ និងជួយសម្របសម្រួលបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ីត្រឡប់ទៅប្រទេសវិញ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញឆ្លងដែន។ ...
ហុង រស្មី
https://postkhmer.com/national/news/951254
លោកហ៊ុន សែន ជួបលោក កឹម សុខា ៣ម៉ោង និងសរសើរ កឹម មនោវិទ្យា ថាជា «ធនធានមនុស្សដ៏ល្អសម្រាប់ជាតិ»
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបង្ហាញពីជំនួបឯកជនជាលើកទីពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ជាមួយអតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ដោយលើកនេះភាគីទាំងពីរបានជជែកគ្នារយៈពេល ៣ម៉ោង ខណៈលោក ហ៊ុន សែន បានសរសើរកូនស្រីរបស់លោក កឹម សុខា គឺអ្នកស្រី កឹម មនោវិទ្យា ថាជា «ធនធានមនុស្សដ៏ល្អសម្រាប់ជាតិ»។ ...
ហុង រស្មី
https://postkhmer.com/national/news/951222
ករណីថ្មីនៃការចែកចាយរូបភាពអាក្រាតកាយ បង្ហាញពីភាពខ្មៅងងឹតនៅពីក្រោយកម្ចីតាមអនឡាញនៅកម្ពុជា
ករណីថ្មីមួយពាក់ព័ន្ធនឹងការចែកចាយរូបភាពអាក្រាតកាយរបស់ស្ត្រីម្នាក់ជាសាធារណៈ បានឆ្លុះបញ្ចាំងពីហានិភ័យដែលប្រជាជនកម្ពុជាជួបប្រទះនៅពេលប្រើប្រាស់សេវាផ្តល់ប្រាក់កម្ចីតាមអនឡាញខុសច្បាប់ ខណៈដែលក្រុមសិទ្ធិមនុស្សបានព្រមានថា រូបភាព ...
មាស ម៉ូលីកា
https://kiripost.com/stories/nude-photo-scandal-highlights-dark-side-of-cambodias-online-lending-market/kh
អ្នកជំនាញអំពាវនាវឱ្យបង្កើនសុវត្ថិភាពនៅលើដងផ្លូវនិងការអនុវត្តច្បាប់ឱ្យកាន់តែតឹងរ៉ឹង ជាជាងគ្រាន់តែបង្កើនការផាកពិន័យ
ខណៈដែលអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍បានស្វាគមន៍ចំពោះការចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ឡើងវិញនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ចាប់ពីថ្ងៃទី ១ ខែកញ្ញា តទៅ បន្ទាប់ពីតួលេខបង្ហាញថាមានមនុស្ស ៥២នាក់ បានស្លាប់ និង ៧៥នាក់ទៀតរង ...
លោក ហ៊ុន សែន ប្រាប់ឲ្យក្រសួងកិច្ចការនារីប្ដឹងអ្នកដែលបំផ្លាញតម្លៃស្ត្រីនិងសីលធម៌សង្គម
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់ឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជាពិសេសក្រសួងកិច្ចការនារី ដើរតួជាដើមបណ្ដឹងក្នុងការប្ដឹងបុគ្គលដែលជេរប្រមាថដោយប្រើពាក្យអាក្រក់ៗ ប៉ះដល់តម្លៃស្ត្រី និងសិលធម៌សង្គមខ្មែរ។ ...
នគរបាលទម្លាយល្បិចឆ្នោតកោសអនឡាញ៖ បង្ហាញអ្នកឈ្នះក្លែងក្លាយ ដើម្បីអន្ទងជនរងគ្រោះឱ្យបង់ប្រាក់
«អបអរសាទរ! អ្នកបានឈ្នះរង្វាន់ ៦ម៉ឺនដុល្លារ» — ប៉ុន្តែមុននឹងអាចទទួលបានប្រាក់រង្វាន់នេះ អ្នកត្រូវបង់ «ថ្លៃសេវា» ៩០០ដុល្លារជាមុនសិន។ ...
ហុង រស្មី
https://postkhmer.com/national/news/951082
អាមេរិកជួយកម្ពុជានាំខ្លួនមេខ្លោង និងអ្នកសម្របសម្រួលឆបោកអនឡាញទៅកាត់ទោស
សហរដ្ឋអាមេរិកបានជំរុញឱ្យកម្ពុជាស៊ើបអង្កេត និងនាំយកមេខ្លោងនៅពីក្រោយប្រតិបត្តិការឆបោកតាមអនឡាញ ព្រមទាំងអ្នកដែលជួយសម្របសម្រួលឱ្យបណ្ដាញឧក្រិដ្ឋកម្មទាំងនេះអាចបន្តដំណើរការ ទៅផ្ដន្ទាទោសតាមច្បាប់ ខណៈរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយទីក្រុងវ៉ាស៊ីនតោន។ ...
ហុង រស្មី
https://postkhmer.com/national/news/951097
ដីព្រៃទំហំជាង ១២០ហិកតាក្នុងដែនជម្រកសត្វព្រៃចំនួន ២ក្នុងខេត្តសៀមរាបត្រូវបានទន្រ្ទាន និងដាំដំណាំកសិកម្ម
ក្រុមការងារបង្រ្កាបបទល្មើសធនធានធម្មជាតិក្នុងខេត្តសៀមរាបបានចុះល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ ជាលទ្ធផល ក្រុមការងារបានរកឃើញដីព្រៃទំហំជាង ១២២ ហិកតាត្រូវបានទន្រ្ទាន និងកំពុងអាស្រ័យផលដោយខុសច្បាប់។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://postkhmer.com/national/news/951030
រដ្ឋាភិបាលកំណត់យន្តការកាតព្វកិច្ចយោធា៖ យុវជនអាយុ ១៨-២៥ ឆ្នាំអាចជ្រើសតាមការចាប់ឆ្នោត បម្រើ ២៤ខែ
រាជរដ្ឋាភិបាលបានដាក់ចេញនីតិវិធីលម្អិតសម្រាប់អនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដោយកំណត់ឱ្យធ្វើជំរឿនបុរសខ្មែរអាយុពី ១៧ ដល់ ២៥ ឆ្នាំ និងជ្រើសរើសប្រជាពលរដ្ឋអាយុពី ១៨ ដល់ ២៥ ឆ្នាំ តាមរយៈការស្ម័គ្រចិត្ត ឬការចាប់ឆ្នោត ដើម្បីបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ ខណៈអ្នកបំពេញកាតព្វកិច្ចនឹងទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ៤០ម៉ឺនរៀល និងការធានាឱ្យត្រឡប់ទៅការងារ ឬការសិក្សាវិញក្រោយបញ្ចប់កាតព្វកិច្ច។ ...
ហុង រស្មី
https://postkhmer.com/national/news/951036
នាយករដ្ឋមន្ត្រីបញ្ជាឱ្យអាជ្ញាធរខេត្តស្ទឹងត្រែងបង្ក្រាបរាល់បទល្មើសឆ្លងដែន
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃពុធនេះ បានបញ្ជាឱ្យអាជ្ញាធរខេត្តស្ទឹងត្រែងបន្តពង្រឹងការទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងបទល្មើសឆ្លងព្រំដែន ដើម្បីធានាថាខេត្តនេះមិនជាប់ពាក់ព័ន្ធនឹងសេដ្ឋកិច្ចខ្មៅ។ ...
របាយការណ៍ថ្មីបង្ហាញថាការអនុវត្តច្បាប់ស្តីពីបរិស្ថានរបស់កម្ពុជានៅមានភាពមិនស្មើគ្នា
រដ្ឋាភិបាលបានអនុវត្តវិធានការតាមផ្លូវច្បាប់ចំនួន ៧២ករណីប្រឆាំងនឹងអាជីវកម្មនានា ដែលភាគច្រើនជាសហគ្រាសខ្នាតតូច និងមធ្យមផ្នែកកែច្នៃចំណីអាហារ និងរោងចក្រកាត់ដេរ ចំពោះការរំលោភលើបទប្បញ្ញត្តិស្តីពីបរិស្ថាន និងធនធានធម្មជាតិ ស្របតាមច្បាប់ស្ដីពីក្រមបរិស្ថាន និងធនធានធម្មជាតិ ក្នុងអំឡុងពេលពីខែមិថុនា ឆ្នាំ២០២៤ ដល់ខែកក្កដា ឆ្នាំ២០២៦។ ...
Sangeetha Amarthalingam
https://kiripost.com/stories/uneven-enforcement-of-cambodias-environmental-code-report-says/kh
ABC និង CMA អះអាងថា វីដេអូ LICADHO ពុំបានឆ្លុះបញ្ចាំងពេញលេញពីបច្ចុប្បន្នភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជាឡើយ
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) នាថ្ងៃទី១២ ខែសីហា នេះបានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដោយអះអាងថា វីដេអូឯកសារដែលអង្គការលីកាដូ(LICADHO) បានផ្សព្វផ្សាយនាពេលថ្មីៗនេះពាក់ព័ន្ធនឹងករណីអតិថិជនមួយចំនួនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺមិនឆ្លុះបញ្ចាំងពេញលេញពីបច្ចុប្បន្នភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជាឡើយ។ ...
ហ៊ឹន ពិសី
https://postkhmer.com/business/news/950996
កម្ពុជាកំពុងបោះជំហានទៅការបើកចរាចរណ៍រូបិយវត្ថុឌីជីថល
សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ច លោក ឌុច ដារិន្ទ បានលើកឡើងថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតក្រុមការងារអន្តរក្រសួងទទួលបន្ទុកតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល គឺជាជំហានវិជ្ជមានស្របតាមបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ ...
ហ៊ឹន ពិសី
https://postkhmer.com/business/news/950898
ក្រសួងបរិស្ថានពង្រឹងការបង្ក្រាបបទល្មើសព្រៃឈើ តាមរយៈតុលាការ ផ្កាយរណប និងដ្រូន
ក្រសួងបរិស្ថានកំពុងពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមយុទ្ធសាស្ត្រចក្រា ដែលហៅថា «Green 2.0» ដោយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា រាល់ករណីបទល្មើសត្រូវរៀបចំឯកសារឱ្យបានច្បាស់លាស់ បញ្ជូនទៅតុលាការដោយគ្មានការលើកលែង និងតាមដានរហូតដល់ចប់នីតិវិធី។ ...
ហុង រស្មី
https://postkhmer.com/national/news/950868
កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះសន្និសីទអន្តរជាតិ រួមកម្លាំងពិភពលោកកាត់ផ្តាច់ច្រវាក់ឆបោកអនឡាញ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) នៅខែកញ្ញាខាងមុខ ដោយប្រមូលផ្តុំតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ វិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែនប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកអនឡាញដែលកំពុងក្លាយជាបញ្ហាប្រឈមសកល។ ...
ហុង រស្មី
https://postkhmer.com/national/news/950882