រដ្ឋាភិបាល
បទប្បញ្ញ្ញត្តិនៃការបោះឆ្នោតសម្រាប់ប្រព័ន្ធផ្សព្វផ្សាយត្រូវបានហៅថាការបំភិតបំភ័យ និងការក្រើនរំឭក
ក្រុមមន្ត្រីកាលពីម្សិលមិញបាននិយាយថា គោលការណ៍ណែនាំលើប្រព័ន្ធផ្សព្វផ្សាយចេញដោយរដ្ឋាភិបាលសម្រាប់ការអំឡុងពេលបោះឆ្នោត ដែលហាមប្រាមការចេញផ្សាយព័ត៌មានដែលប៉ះពាល់ដល់ស្ថេរភាពសង្គម គឺគ្រាន់ជាការរំលឹកនៃច្បាប់ដែលមានស្រាប់ ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាលមួយ ...
Matt Surrusco និង វណ្ណ រឿន
https://www.cambodiadaily.com/news/election-rules-media-called-threat-reminder-130159/
បក្សសង្គ្រោះជាតិថា នឹងរំលាយក្រសួងអភិវឌ្ឍន៍ជនបទ បើសិនខ្លួនឈ្នះឆ្នោត
នៅក្នុងថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មេដឹកនាំគណបក្សសង្គ្រោះជាតិបានប្រកាសថា បើខ្លួនជាប់ឆ្នោតបានឡើងកាន់អំណាច គណបក្សនឹងលុបក្រសួងអភិវឌ្ឍន៍ជនបទចោលតែមន្ត្រីក្រសួងបានចាត់ទុកសារនយោបាយនេះ ថា គ្រាន់តែជា ...
ទូច សុខា និង ផាក់ ស៊ាងលី
http://bit.ly/2qKn8Yq
គណបក្សប្រជាជនកម្ពុជាប្តឹងគណបក្សសង្គ្រោះជាតិទាក់ទិនការហែក្បួនឃោសនាបោះឆ្នោត
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យបណ្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ ក្នុងខេត្តតាកែវ ដោយអះអាងថាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយក្រុមបានរារាំងការហែក្បួនរបស់គណបក្សកាន់អំណាច ដែលមានអ្នកគាំទ្រប្រហែល៤០០នាក់កាលពីថ្ងៃសៅរ៍។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37516
សពមន្ត្រីកងរក្សាសន្តិភាព ត្រូវបានបញ្ជូនមកដល់កម្ពុជាយប់មិញ
សពមន្ត្រីរក្សាសន្តិភាពកម្ពុជាដែលត្រូវបានក្រុមពួកឧទ្ទាមសម្លាប់នៅក្នុងការវាយប្រហារគ្នា កាលពីដើមខែឧសភានេះត្រូវបានដឹកបញ្ជូនមកដល់កម្ពុជាហើយ កាលពីយប់មិញហើយមន្ត្រីបានឲ្យដឹងថាក្រុមគ្រួសារអ្នកដែលស្លាប់អាចទទួលបានសំណងពី ...
ទូច សុខា
http://bit.ly/2rGQUv9
លោក កឹម សុខា សន្យាអំឡុងយុទ្ទនាការឃោសនាថា នឹងធ្វើការផ្លាស់ប្តូរ
អំឡុងពេលហែក្បួនដែលមានអ្នកគាំទ្រជាច្រើនពាន់នាក់ចូលរួមក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានសន្យាធ្វើកំណែទម្រង់មួយចំនួន នៅពេលគណបក្សរបស់លោកកាន់អំណាចក្នុងឆ្នាំ២០១៨។ ...
បែន សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/37507
សហជីពនានាស្ទាក់ស្ទើរនឹងចូលរួម CPP
មានសហជីពមួយចំនួនស្ទាក់ស្ទើរនឹងឆ្លើយតបចំពោះការអំពាវនាវដល់សហជីពកម្មករ ដើម្បីអនុញ្ញាតឱ្យពួកគេចូលរួមការបើកយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី ០៤ ខែ មិថុនា នាថ្ងៃស្អែក។ ...
សែន ដាវីត
http://www.khmertimeskh.com/news/38522/unions-reluctant-to-join-cpp/
មជ្ឈមណ្ឌលពាណិជ្ជកម្មសម្រាប់ទាក់ទាញវិនិយោគិនជនជាតិចិន
ប្រទេសកម្ពុជានឹងបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខ្លួននៅក្នុងប្រទេសចិន ដើម្បីជួយដល់វិនិយោគិនជនជាតិចិនស្វែងយល់ពីសក្តានុពលនៃប្រទេសកម្ពុជា។ មជ្ឈមណ្ឌលទាំងនោះនឹងបង្កើតក្នុងពេលឆាប់ៗនៅតាមខេត្តមួយចំនួន នេះបើតាមប្រសាសន៍របស់ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/38508/business-centre-lure-for-chinese/
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ល្បងកម្លាំងចាក់ឫសរបស់ CPP ទល់នឹងសម្ទុះគាំទ្ររបស់ CNRP
ខណៈរដូវកាលឃោសនាបោះឆ្នោតដំបូងឈានចូលមកដល់ចាប់តាំងពីគណបក្សសង្គ្រោះជាតិប៊ិះធ្វើឱ្យគណបក្សកាន់អំណាចទទួលបរាជ័យនៅក្នុងឆ្នាំ២០១៣មក គណបក្សប្រឆាំងជឿជាក់ថា ខ្លួននៅតែមានសម្ទុះគាំទ្រ។ នៅក្នុងឃុំចំនួន៣ដែលខ្លួនបានចុះទៅ ក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញថា គណបក្សកាន់អំណាចមានទំនាក់ទំនងស៊ីជម្រៅជាមួយរដ្ឋាភិបាល ជាមួយអ្នកគាំទ្រដ៏ស្មោះស្ម័គ្រដែលកសាងវត្តអារាម ជាមួយក្រុមការងារដែលមើលការខុសត្រូវការស្ថាបនាផ្លូវថ្មី និងជាមួយក្រុមប្រឹក្សាឃុំដែលយកតួនាទីរដ្ឋបាលរបស់ខ្លួនមកលាយឡំជាមួយយុទ្ធនាការឃោសនារបស់គណបក្សគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការចែកអំណោយ។ ...
Ben Paviour
http://www.cambodiadailykhmer.com/37499
អ្នកត្រួតពិនិត្យការបោះឆ្នោតដោយឯករាជ្យនឹងបញ្ជូនអ្នកអង្កេតការណ៍ចំនួន ១៥,០០០ នាក់
នៅក្នុងថ្ងៃបោះឆ្នោតទី ៤ ខែ មិថុនា មានអ្នកអង្កេតការណ៍ឯករាជ្យយ៉ាងហោចណាស់ ១៥,០០០ នាក់ ត្រូវបានជ្រើសរើសដោយអង្គការខមហ្វ្រែល នឹងមានតួនាទីនៅតាមការិយាល័យបោះឆ្នោតដើម្បីធានាថា អ្នកបោះឆ្នោតនឹងមានអារម្មណ៍ថាពួក ...
Michelle Vachon
https://www.cambodiadaily.com/second2/independent-election-monitor-will-dispatch-15000-observers-129985/
អ្នកជំនាញ៖ កម្ពុជាអាចទទួលទាំងផលសេដ្ឋកិច្ចនិងផលប៉ះពាល់ពីគម្រោង«ខ្សែក្រវ៉ាត់មួយផ្លូវមួយ»
«ខ្សែក្រវាត់មួយ ផ្លូវមួយ» (One Belt One Road) គឺជាគំនិតផ្ដួចផ្ដើមយ៉ាងធំទូលំទូលាយរបស់ចិនដើម្បីលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច និងការដោះដូរពាណិជ្ជកម្ម ជាពិសេសរវាងបណ្ដាប្រទេសនៅអាស៊ី អឺរ៉ុប និងអាហ្វ្រិច។ «ខ្សែក្រវាត់មួយ ផ្លូវមួយ» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣។ គិតត្រឹម ...
ហ៊ាន សុជាតា
http://khmer.voanews.com/a/analysts-see-benefits-for-cambodia-from-china-s-one-belt-initiative/3853546.html
គ.ជ.ប បង្ហាញវិធានការបន្ថែម ខណៈទឹកថ្នាំមានមន្ទិល
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបង្ហាញពីវិធានការ ៥ ចំណុចផ្សេងទៀតដើម្បីទប់ស្កាត់អ្នកប៉ុនប៉ងបោះឆ្នោតលើសពីម្ដង ខណៈការសាកល្បងទឹកខ្មៅជ្រលក់ដៃរកឃើញថាអាចលាងជ្រះ ប៉ុន្តែនៅតែសម្រេចប្រើប្រាស់ទឹកថ្នាំនោះដដែល ...
ទូច សុខា
http://bit.ly/2pZkA5q
ស្ត្រីបេក្ខភាពលេខរៀងទី ១ ឃុំ-សង្កាត់បក្សប្រឆាំងរួចរាល់សម្រាប់ឃោសនា
ស្ត្រីជាបេក្ខជនលំដាប់លេខរៀងទី ១ ចំនួន ១០៣ នាក់របស់គណបក្យសង្គ្រោះជាតិមកពីទូទាំងប្រទេសបានប្រមូលផ្ដុំគ្នានៅទីស្នាក់ការកណ្ដាលគណបក្សនៅទីក្រុងភ្នំពេញកាលពីម្សិលមិញដើម្បីសិក្សាពីសារនយោបាយសម្រាប់ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខាង ...
គង់ មេត្ដា, មាស សុខជា and ឆាយ ច័ន្ទនីដា
http://bit.ly/2qtUx98
កំនើនភ្ញៀវទេសចរណ៍បរទេសកើនឡើងដល់ ១២ភាគរយ
ចំនួនភ្ញៀវទេសចរបរទេសដែលមកកាន់ប្រទេសកម្ពុជា បានកើនឡើងច្រើនជាង ១២ភាគរយនៅក្នុងត្រីមាសដំបូងនៃឆ្នាំ២០១៧ ដោយសារកម្ពុជាបានខិតខំប្រឹងប្រែងកែលម្អការផ្តល់សេវា ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/38458/foreign-tourist-arrivals-up-12-percent/
អ្នកសង្កេតការណ៍បោះឆ្នោត និងគណបក្សសង្គ្រោះជាតិធ្វើតេស្តទឹកថ្នាំ
តំណាងមកពីសហភាពអឺរ៉ុប គណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលបានយកទឹកថ្នាំដែលទើបដឹកមកដល់់ថ្មីៗទៅធ្វើតេស្តកាលពីម្សិលមិញ គឺរយៈពេលមួយសប្តាហ៍បន្ទាប់ពីអ្នកនាំពាក្យមួយរូបនៅស្ថាប័នកំពូលរៀបចំការបោះឆ្នោតបានព្រមានថា ទឹកថ្នាំគំរូអាចលុបជ្រះដោយប្រើផលិតផលថែរក្សាសក់នោះ។ ...
អ៊ួច សូនី
http://www.cambodiadailykhmer.com/37476
កម្ពុជាស្ទាក់ស្ទើរទទួលប្រាក់កម្ចីពីធនាគារ AIIB
កម្ពុជាមិនទាន់បានកំណត់ គោលនយោបាយប្រាក់កម្ចីរបស់ខ្លួន ទៅឱ្យធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅឡើយ ដោយសារកម្ពុជានៅតែអាចទទួលបាន កម្ចីសម្បទានអត្រាការប្រាក់ទាប ពីដៃគូអភិវឌ្ឍន៍ជាច្រើន នេះបើយោងតាមសម្ដីរបស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/38413/cambodia-holds-back-on-aiib-loans/
គ.ជ.ប ពិចារណាសំណើរបស់ CNRP ឲ្យកែប្រែបម្រាមលើការហែក្បួនអំឡុងយុទ្ធនាការឃោសនា
អ្នកនាំពាក្យម្នាក់បានលើកឡើងថា កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជួយនៅក្នុងការកែប្រែបម្រាមរបស់សាលារាជធានីលើការហែក្បួនឃោសនាបោះឆ្នោតនៅតាមផ្លូវសំខាន់ក្នុងរាជធានីភ្នំពេញ។ ទោះជាយ៉ាងណា គ.ជ.ប ទំនងជាទាញការសន្និដ្ឋានផ្ទុយពីកិច្ចប្រជុំ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37467
ទីភ្នាក់ងារពលករចាប់ផ្តើមបញ្ជូនពលករទៅហុងកុង
ទីភ្នាក់ងារជ្រើសរើសពលករ អាចនឹងបញ្ជូនពលករកម្ពុជាទៅធ្វើការនៅទីក្រុងហុងកុងជាលើកដំបូង ក្នុងពេលឆាប់ៗនេះ ជាពិសេសពលករក្នុងស្រុក។ ...
សែន ដេវិត
http://www.khmertimeskh.com/news/38390/agencies-to-begin-sending-workers-to-hk/
រដ្ឋបាលខេត្តសៀមរាបប្រជុំដោយមន្ទីរសង់លើទីតាំងថ្មី
មណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាបដែលប្រជុំដោយមន្ទីរសរុប ២៦ និងសាលាខេត្តផងនោះត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃអាទិត្យនៅទីតាំងថ្មីដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីសាលាខេត្តចាស់ ខណៈដែលទីតាំងមុនត្រូវប្រគល់ទៅឲ្យអាជ្ញាធរ ...
ម៉ិច ដារ៉ា
http://bit.ly/2qqmpeo
អ្នកនៅប៊ុលឌិងសសម្រុកទៅចុះកិច្ចសន្យាទទួលយកសំណង
គិតមកដល់ត្រឹមម៉ោង ៥ ល្ងាចថ្ងៃអាទិត្យម្សិលមិញមានប្រជាពលរដ្ឋរស់នៅអគារប៊ុលឌិងស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនចំនួន ១៩១ គ្រួសារហើយក្នុងចំណោម ៤៩៣ គ្រួសារបានទៅចុះកិច្ចសន្យាជាមួយក្រសួងដែនដីព្រមទទួលយកសំណងថ្លៃផ្ទះចំនួន ១៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ទៅតាមការសម្រេចរបស់ ...
គង់ មេត្ដា
http://bit.ly/2qqsIyS
គជប នឹងចាត់ការលើអ្នកនយោបាយប្រើពាក្យធ្វើឲ្យមានចលាចល
គជប អាចនឹងប្រើចំណាត់ការផ្លូវច្បាប់ទៅលើអ្នកនយោបាយណាដែលប្រើវោហារស័ព្ទ ឬពាក្យពេចន៍មិនគប្បីធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាព និងបង្កភាពចលាចលក្នុងសង្គមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលចាប់ផ្តើមពីថ្ងៃទី ២០ ខែឧសភាដល់ថ្ងៃទី ...
មាស សុខជា
http://bit.ly/2q95CMP
គ.ជ.ប អះអាងថា ទឹកថ្នាំថ្មីដែលប្រើសម្រាប់ការបោះឆ្នោតលុបមិនជ្រះ
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងកាលពីម្សិលមិញថា ការធ្វើតេស្តទឹកថ្នាំថ្មីសម្រាប់ប្រើក្នុងការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ បង្ហាញថាលុបមិនជ្រះទេ។ លោកបានលើកឡើងយ៉ាងដូច្នេះ មួយថ្ងៃបន្ទាប់ពីប្រាប់អ្នកយកព័ត៌មានថា ទឹកថ្នាំគំរូដែលផ្ដល់ដោយក្រុមហ៊ុនផលិតទឹកថ្នាំ អាចលុបជ្រះដោយប្រើផលិតផលថែរក្សាសក់។ ...
អ៊ួច សូនី និង Ben Paviour
http://www.cambodiadailykhmer.com/37457
ការរើសអើងខាងនយោបាយចំពោះស្ត្រី នៅបន្តកើតមានក្នុងប្រទេសកម្ពុជា
ការរើសអើងខាងផ្នែកនយោបាយចំពោះស្ត្រីខ្មែរ នៅបន្តកើតមានក្នុងប្រទេសកម្ពុជា នៅគ្រាដែលគណបក្សនយោបាយ ដាក់បេក្ខជនស្ត្រីក្នុងចំនួនតិចតួចឲ្យឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំសង្កាត់ដែលកាន់តែខិតជិតមកដល់។ នេះបើ ...
ហ៊ុល រស្មី
http://khmer.voanews.com/a/political-discrimination-against-women-still-persists/3851924.html
ស្ថានភាពសេដ្ឋកិច្ចបន្តចិញ្ចឹមនយោបាយមិនប្រាកដប្រជា
អ្នកសង្កេតការណ៍ខាងសេដ្ឋកិច្ចនិងនយោបាយ បានប្រាប់ឲ្យដឹង នៅសប្តាហ៍នេះថា ប្រទេសកម្ពុជានឹងរៀបចំឲ្យមានការបោះឆ្នោតនៅកម្រិតមូលដ្ឋាន ដែលនឹងគូសបញ្ជាក់ពីការលំបាកខាងសេដ្ឋកិច្ច ដែលប្រជាពលរដ្ឋខ្មែរខ្លះបាននិងកំពុងជួបប្រឈម បើទោះជាអត្រាកំណើនប្រចាំឆ្នាំយូរអង្វែង និងការកាត់បន្ថយភាពក្រីក្រដែលចេះតែបន្ត។យោងទៅតាមរបាយការណ៍របស់ស្ថាប័នសិក្សាស្រាវជ្រាវ វេទិកាអនាគត ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារកន្លងទៅ បង្ហាញថា វិស័យសេដ្ឋកិច្ច ទំនងជាដើរតួនាទីសំខាន់នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ ...
Matt Surrusco
https://www.cambodiadaily.com/news/shifting-economy-feeds-nations-uncertain-politics-129465/
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលស្គាល់ថា ទឹកថ្នាំគំរូអាចលុបជ្រះ
នៅសល់មិនដល់១ខែទៀតទេប្រជាពលរដ្ឋខ្មែរនឹងនាំគ្នាទៅបោះឆ្នោតហើយ តែកាលពីម្សិលមិញស្ថាប័នរៀបចំការបោះឆ្នោតកំពូលនៅកម្ពុជាបានទទួលស្គាល់ថា ខ្លួនបានបង់ប្រាក់ជិត៨០០.០០០ដុល្លាររួចហើយសម្រាប់ទឹកថ្នាំលុបមិនជ្រះ ដែលការធ្វើតេស្ត ដោយខ្លួនឯងផ្ទាល់បង្ហាញថា អាចលុបជ្រះដោយប្រើផលិតផលថែរក្សាសក់ ជាបញ្ហាដែលថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយរូបចាត់ទុកថាជា “បញ្ហាធំ” ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការជឿទុកចិត្តរបស់អ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតឃុំសង្កាត់នាថ្ងៃទី៤ខែមិថុនា។ ...
អ៊ួច សូនី និង Ben Paviour
http://www.cambodiadailykhmer.com/37437