រដ្ឋាភិបាល
រដ្ឋមន្រ្តីក្រសួងការងារនិយាយថាអត្រាអ្នកគ្មានការងារធ្វើនៅកម្ពុជាជិតស្មើសូន្យ
កាលពីម្សិលមិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសថា អត្រាអ្នកគ្មានការងារធ្វើនៅកម្ពុជាជិតបានលុបបំបាត់ បន្ទាប់ពីការសិក្សាថ្មីមួយបានបង្ហាញថា ប្រជាជនកម្ពុជាតិចជាងមួយភាគរយប៉ុននោះដែលគ្មានការងារធ្វើ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/37336/near-zero-unemployment-in-cambodia--claims-labor-minister/
អាជ្ញាធរជំរុញឲ្យអ្នករស់នៅ ប៊ុលឌិង បោះឆ្នោតជូន CPP
អាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនកាលពីម្សិលមិញ បានជំរុញឲ្យប្រជាពលរដ្ឋដែលរស់នៅអគារប៊ុលឌិងសបោះឆ្នោតជូនគណបក្សប្រជាជន ទើបអាចមានដំណោះស្រាយឆាប់រហ័សក្នុងការអភិវឌ្ឍអគារប៊ុលឌិង ដែលរដ្ឋាភិបាលគ្រោងធ្វើការអភិវឌ្ឍជាមួយក្រុមហ៊ុនជប៉ុន ខណៈដែលលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនឹង ...
សែន ដាវីត
http://bit.ly/2oPCQOj
អាមេរិកផ្តល់ជំនួយ១.៨លានដុល្លារសំរាប់ការបោះឆ្នោត
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានយល់ព្រមផ្តល់ជំនួយ១,៨លានដុល្លារ ដល់អង្គការក្រៅរដ្ឋាភិបាលឈ្មោះ International Foundation for Electoral System(IFES) ដើម្បីជួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(NEC) ធ្វើការងាររៀបចំការបោះឆ្នោតឃុំ-សង្កាត់បានដោយសេរីនិងយុត្តិធម៌។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/37337/us-gives--1-8m-funding-for-electoral-group/
អ្នកជំនាញនិយាយថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនឹងមានអាកាសធាតុត្រជាក់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ
ប្រសិនបើអ្នកមានគម្រោងចេញទៅដើរលេងនៅសប្តាហ៍ក្រោយក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំខ្មែរ យកល្អគួរតែយកឆត្រទៅតាមខ្លួន។យោងតាមអាជ្ញាធរអាកាសធាតុរបស់រដ្ឋាភិបាលបានឲ្យដឹងថា អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះអាចនឹងមានកម្រិតសីតុណ្ហភាពទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ស្របពេលកំពុងមានភ្លៀងកក់ខែជោកជាំ។ ...
ឆន ភារុណ
http://www.cambodiadailykhmer.com/37090
ភាពតានតឹងតាមព្រំដែនកម្ពុជា -ឡាវផ្ទុះឡើងម្តងទៀត ប៉ុន្តែបានធូរស្បើយវិញក្នុងរយៈពេលដ៏ខ្លី
ទាហានឡាវរាប់សិបនាក់បានចាប់ផ្តើមសាងសង់ប៉ុស្តិ៍មួយនៅក្នុងតំបន់មានជម្លោះតាមបណ្តោយព្រំដែនកាលពីម្សិលមិញ ដោយបំពាននឹងកិច្ចព្រមព្រៀងដែលទើបតែធ្វើឡើងមួយថ្ងៃមុននោះ រវាងភាគីឡាវ និងភាគីកម្ពុជាដើម្បីដកកងទ័ពចេញរហូតដល់ក្រោយចូលឆ្នាំខ្មែរ។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/37104
សហរដ្ឋអាមេរិកយកការបោសសម្អាតមីននៅកម្ពុជាជាអាទិភាព
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William A. Heidt បានថ្លែងថា អាមេរិកបានដាក់បញ្ហាបោសសម្អាតមីននៅកម្ពុជាជាអាទិភាពចម្បង បើទោះជាគម្រោងថវិកាជួយដោះមីននៅកម្ពុជាមិនទាន់ច្បាស់នៅឡើយ ខណៈប្រទេសមហាអំណាចមួយនេះទើបតែមានការ ...
PPWSA រំពឹងថានឹងបង្កើនចំណូលពីការពង្រីកការផ្គត់ផ្គង់
ក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាបានដាក់ដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហ៊ានទី២កាលពីថ្ងៃម្សិលមិញ ដែលអ្នកនៅក្នុងឧស្សាហកម្មនេះមើលឃើញថា ជាឱកាសក្នុងការបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុនរដ្ឋមួយនេះ។ ...
ហ៊ គឹមសាយ
http://bit.ly/2occE2L
អង្គការពីរថា បញ្ជីបោះឆ្នោតថ្មីមានភាពត្រឹមត្រូវ ៩៨ ភាគរយ
អង្គការធ្វើការលើកិច្ចការបោះឆ្នោតចំនួនពីរបានសហការគ្នា ធ្វើសវនកម្មលើបញ្ជីឈ្មោះបោះឆ្នោតថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងបានរកឃើញថាបញ្ជីឈ្មោះនេះមានភាពត្រឹមត្រូវស្ទើរតែមួយរយភាគរយ។ ...
ទូច សុខា
http://bit.ly/2oLW1Jc
យោធា កម្ពុជា-ឡាវ ព្រមដកថយពីតំបន់តានតឹង
បើយោងតាមឧត្តមសេនីយ៍ថ្នាក់ផ្កាយមួយបានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរម៉ោងរួចមកមន្រ្តីយោធាខេត្ត និងមន្ត្រីយោធានៅតាមបណ្តោយបន្ទាត់ព្រំដែន កម្ពុជា-ឡាវ កាលពីម្សិលមិញបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីដកកម្លាំងទ័ពចេញពីតំបន់ចំនួនពីរទីតាំងជា ...
ម៉ិច ដារ៉ា និង Shaun Turton
http://bit.ly/2oFZBag
ការតភ្ជាប់បណ្តាញអគ្គិសនីកើនឡើង តែនៅមានគម្លាតខុសគ្នានៅឡើយរវាងជនបទ និងទីក្រុង
យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបានឱ្យដឹងថា កម្ពុជាបាននិងកំពុងតភ្ជាប់បណ្តាញអគ្គិសនីដល់ប្រជាជនជាច្រើនគ្រួសារបន្ថែមទៀតយ៉ាងឆាប់រហ័ស ប៉ុន្តែការមានអគ្គិសនីប្រើប្រាស់ក្នុងតំបន់ជនបទនៅតែទាបជាងតំបន់ក្រុងដដែល។ ...
Matt Surrusco
http://www.cambodiadailykhmer.com/37087
ចំនួនអ្នកបោះឆ្នោតជាងពាក់កណ្តាលដែលត្រូវបានស្ទាបស្ទង់មតិ មិនទាន់ដឹងថ្ងៃបោះឆ្នោត
ខណៈពេលនៅសល់ត្រឹមតែពីរខែទៀតប៉ុណ្ណោះនឹងដល់ថ្ងៃបោះឆ្នោតឃុំសង្កាត់នៅកម្ពុជានោះ អ្នកដែលត្រូវបានសម្ភាសជាងពាក់កណ្តាលនៅក្នុងការស្ទាបស្ទង់មតិថ្មីមួយមិនដឹងថាថ្ងៃណា គឺជាថ្ងៃបោះឆ្នោតនេះឡើយ។ ...
បែន សុខហ៊ាន និង Hannah Hawkins
http://www.cambodiadailykhmer.com/37084
កម្ពុជាស្វាគមន៏សម្រាប់រុស្ស៊ី
បញ្ហារបស់រុស្ស៊ីដោយសារការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច លើបញ្ហាអ៊ុយក្រែន និងស៊ីរី ព្រមទាំងរឿងអាស្រូវក្នុងការជ្រៀតជ្រែក ការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្មី ប្រទេសរុស្ស៊ីកំពុងស្វែងរកឱកាសក្នុងការបង្កើនទំនាក់ទំនងការទូត ...
Cristina Maza
http://www.phnompenhpost.com/national/kingdom-warm-respite-russia
ចំនួននៃរថយន្តដឹកលើសទំងន់់បានធ្លាក់ចុះបន្ទាប់ពីមានការផាកពិន័យ
កាលពីខែមុន ក្រសួងសាធារណការ បានប្រមូលថវិកាបានចំនួន ៣០០ លានរៀល (៧៥,០០០ ដុល្លារ) ពីការផាកពិន័យរថយន្តដឹកលើសទំងន់ប្រមាណជាង ១៤០ គ្រឿង។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/37286/number-of-overloaded-trucks-fall-after-fines/
ក្រសួងនឹងជម្រុញការត្រួតពិនិត្យគុណភាព
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចាប់ផ្តើមដំណើរការបន្ទប់ពិសោធ៍ និងនាយកដ្ឋានមួយដើម្បីត្រួតពិនិត្យលើគុណភាព និងសុវត្ថិភាពផលិតផលក្នុងស្រុកនានាដែលនឹងត្រូវនាំចេញ នេះបើឱ្យដឹងពីទីភ្នាក់ងារព័ត៌មានរដ្ឋ AKP រាយការណ៍កាលពីម្សិលមិញ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/37270/ministry-to-push-quality-control/
តម្លៃនៃការប្រើប្រាស់ត្រូវបានកាត់បន្ថយ
រដ្ឋាភិបាល នឹងធ្វើការកំណត់ស្តង់ដារអត្រាតម្លៃទឹក និងភ្លើង សម្រាប់កម្មកររោងចក្រ និងសិស្សនិសិត្ស ដើម្បីបញ្ឈប់ការគិតតម្លៃដែលគ្មានគោលការណ៍ពីម្ចាស់ផ្ទះជួលរបស់ពួកគេ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/37293/utility-bills-slashed-for-many/
ចិន និងកម្ពុជាសន្យានឹងពង្រឹងចំណងមិត្តភាព
លោកអនុប្រធាន Chen Changzhi បានសន្យាថា ប្រទេសចិននឹងបន្តបន្ថែមកម្ចីដល់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្តល់ជំនួយអភិវឌ្ឍន៍ និងជម្រុញការវិនិយោគ។ ...
អ៊ិត សុធឿន
http://www.voacambodia.com/a/china-cambodia-promise-to-deepen-friendly-ties/3794351.html
អ្នកឃោសនាបោះឆ្នោតនានាត្រូវបានប្រាប់ឱ្យប្រយ័ត្នពាក្យសំដី
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានជម្រុញគណបក្សនយោបាយ អ្នកនយោបាយ និងសកម្មជនទាំងអស់បញ្ឈប់ពីការបញ្ចេញមតិទាំងឡាយដែលផ្ទុយពីការពិតទាក់ទងនឹងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/news/37237/election-campaigners-told-to-watch-tongues/
ប្រៃសណីយ៍កម្ពុជានឹងបង្កើតក្រុមហ៊ុនសេវាអនឡាញ
ប្រៃសណីយ៍កម្ពុជានឹងបង្កើតក្រុមហ៊ុនថ្មីមួយទៀតឈ្មោះថា Cambodia Post E-Solution ដើម្បីផ្តល់សេវាកម្មលក់ទំនិញ និងសេវាកម្មតាមអនឡាញ ដោយគ្រោងដាក់ឲ្យដំណើរការនៅអំឡុងឆមាសទីពីរឆ្នាំនេះ។ នេះបើយោងតាមមន្ត្រីក្រសួងឲ្យដឹងកាលពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/2o7FNvV
ក្រសួងវប្បធម៌សុំ យូណេស្កូ បញ្ចូលល្ខោនខោល និងគុនល្បុក្កតោជាបេតិកភណ្ឌ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានដាក់សំណើទៅអង្គការយូណេស្កូកាលពីចុងខែមីនាសុំដាក់បញ្ចូល ល្ខោន ខោល និង គុនល្បុក្កតោ ខ្មែរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ បន្ទាប់ពីកម្ពុជាបានជោគជ័យក្នុងការដាក់បញ្ចូលចាប៉ីដងវែងខ្មែរ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ...
ទូច សុខា
http://bit.ly/2oAZHQC
រដ្ឋកាត់ដីគម្របព្រៃ និងដីក្រុមហ៊ុន ម៉ុងឫទ្ធី ជូនពលរដ្ឋកាន់កាប់
យោងតាមអនុក្រឹត្យមួយចុះថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ដែលចុះផ្សាយក្នុងសៀវភៅរាជកិច្ចក្នុងត្រីមាសទី ១ ឆ្នាំ ២០១៧ សម្រេចថាកាត់ផ្ទៃដីទំហំ ១៣៦១,៩៧ ហិកតាចេញពីគម្របព្រៃឈើឆ្នាំ ២០០២ និងកាត់ផ្ទៃដីទំហំ ៥៦,៥២ ហិកតាចេញពី ...
ទូច សុខា
http://bit.ly/2o7MAFX
ប្រៃសណីយ៍កម្ពុជារកចំណូលបាន ៩ លានដុល្លារ
នៅក្នុងឆ្នាំ ២០១៦ ប្រៃសណីយ៍កម្ពុជាដែលជាស្ថាប័នរដ្ឋរកចំណូលបានប្រមាណ ៩ លានដុល្លារ នេះបើយោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយចំណូលទាំងនេះគឺបានមកដោយសារតែកំណើននៃភ្ញៀវទេសចរណ៍ និងវិនិយោគិនបរទេស។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/37219/cambodia-post-delivers--9-million/
ស្ថានទូតអាមេរិក៖អង្គភាពកិច្ចការមនុស្សធម៌អាមេរិកត្រូវបានបង្ខំឲ្យចេញពីកម្ពុជា
ស្របពេលទំនាក់ទំនងកម្ពុជា-អាមេរិកកាន់តែមានភាពរកាំរកូសនឹងគ្នា ស្ថានទូតអាមេរិកបានលើកឡើងកាលពីម្សិលមិញថា អង្គភាពកងទ័ពជើងទឹក ដែលមានជំនាញខាងការងារមនុស្សធម៌ត្រូវបានបង្ខំឲ្យចាកចេញពីប្រទេសកម្ពុជា ដោយធ្វើឲ្យប៉ះពាល់ដល់គម្រោងជួយសហគមន៍ក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ ក្នុងនោះរួមមានដូចជាការសាងសង់មន្ទីរសម្ភពនិងបង្គន់អនាម័យតាមសាលារៀនជាដើម។ ...
Michael Dickison និង សេក ឧត្តម
http://www.cambodiadailykhmer.com/37052
កម្ពុជា បញ្ជូនអ្នកជំនាញទៅដោះមីននៅ អ៊ីស្រាអែល
មជ្ឈមណ្ឌលកំចាត់មីនកម្ពុជានឹងបញ្ជូនមន្ត្រីជំនាញដោះមីនរបស់ខ្លួនជាង ២០ នាក់ និងឆ្កែជាង ១០ ក្បាលដើម្បីទៅបំពេញបេសកកម្មដោះមីននៅប្រទេសអ៊ីស្រាអែលរយៈពេលបួនខែក្នុងក្របខ័ណ្ឌអង្គការកំចាត់មីនអន្តរជាតិ ...
ទូច សុខា
http://bit.ly/2nRqLIA
យោធា កម្ពុជា-ឡាវ តានតឹងដាក់គ្នាជាអន្លើៗ ករណីសាងសង់ប៉ុស្តិ៍
កងកម្លាំងប្រដាប់អាវុធប្រមាណរយនាក់នៃប្រទេសឡាវបានបញ្ជូនមកកាន់តាមបណ្ដោយព្រំដែនទល់មុខនឹងកម្ពុជាកាលពីថ្ងៃទី ២ ខែ មេសាដែលស្ថិតនៅក្នុង ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានបង្កើតឲ្យមានភាពតានតឹងដាក់គ្នាក្នុងរយៈពេលខ្លី ...
ម៉ិច ដារ៉ា
http://bit.ly/2n5UKz6