ច្បាប់ និងប្រព័ន្ធតុលាការ
ដំណើរការតាក់តែងច្បាប់
ក្រុមជាច្រើននឹងមានសំឡេងលើច្បាប់ស្តីពីការទទួលបានព័ត៌មាន
ទីភ្នាក់ងារ អង្គការសហប្រជាជាតិ នឹងចាប់ផ្តើមប្រារព្ធការប្រជុំជាសារធារណៈទូទាំងប្រទេស ដើម្បីប្រឹក្សាយោបល់សាធារណជន លើច្បាប់ត្រូវបានរង់ចាំយូរមកហើយនោះ ដែលនឹងផ្តល់ឱ្យប្រជាជនកម្ពុជានូវសិទ្ធិទទួលបានព័ត៌មានសំខាន់ៗ កាន់កាប់ដោយរដ្ឋាភិបាល។ ...
ផន បុផ្ផា
http://www.voacambodia.com/content/groups-have-their-say-on-access-to-information-law/2909158.html
ក្រុមប្រឹក្សាធម្មនុញ្ញនឹងពិភាក្សាពីធម្មនុញ្ញភាពនៃច្បាប់អង្គការមិនមែនរដ្ឋាភិបាល
នៅថ្ងៃនេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីធម្មនុញ្ញភាពនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលទើបត្រូវបានអនុម័តនាពេលថ្មីៗនេះ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://www.wantchinatimes.com/news-subclass-cnt.aspx?id=20150806000061&cid=1201
ប្រជាជនកម្ពុជាធ្វើការផ្តល់យោបល់លើច្បាប់អុីនធឺណេតតាមរយៈវេបសាយ
បន្ទាប់ពីសង្គមសុីវិលមួយក្រុម បានអញ្ជើញសាធារណជនធ្វើអត្ថាធិប្បាយតាមអនឡាញមក ប្រជាជានកម្ពុជាដែលជាអ្នកប្រើប្រាស់អុីនធឺណេតរាប់រយនាក់ បានបង្ហាញពីអារម្មណ៍របស់ខ្លួន លើគម្រោងចម្រូងចម្រាស់របស់រដ្ឋាភិបាលសំដៅគ្រប់គ្រងអុីនធឺ ...
អ្នកធ្វើច្បាប់ជម្រុញក្រុមប្រឹក្សាធម្មនុញ្ញ ឱ្យធ្វើវិសោធនកម្មច្បាប់អង្គការមិនមែនរដ្ឋាភិបាល
អ្នកធ្វើច្បាប់មកពីគណបក្សប្រឆាំងមួយក្រុម បានជម្រុញក្រុមប្រឹក្សាធម្មនុញ្ញ ឱ្យធ្វើវិសោធនកម្មច្បាប់ចម្រូងចម្រាសមួយ ដែលសំដៅគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងប្រទេសកម្ពុជា។ ព្រហ្ម ញាណវិចិត្រ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ពីការទទួលញត្តិរបស់គណបក្សប្រឆាំង និងបាន ...
ហ៊ុល រស្មី
http://www.voacambodia.com/content/lawmakers-urge-constitutional-council-to-amend-ngo-law/2886994.html
ច្បាប់ចរាចរផ្លូវគោកនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗនេះ
ច្បាប់ចរាចរផ្លូវគោកនឹងត្រូវអនុម័តក្នុងខែធ្នូ ព្រមទាំងអនុវត្តជាផ្លូវការក្នុងខែមករា នៃដើមឆ្នាំក្រោយដែលនឹងផ្តោតសំខាន់លើកត្តាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរចាប់ផ្តើមឡើងពីការបើកបរក្នុងល្បឿនលឿន។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/enforcement-of-traffic-law-to-begin-with-speeding-89659/
ការឃាត់ខ្លួនបានធ្វើឡើង នៅពេលតវ៉ានឹងច្បាប់អង្គការរបស់ប្រទេសកម្ពុជា
បាតុករចំនួន ៦នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ខណៈពេលដែលពួកគេបានតវ៉ាប្រឆាំងនឹងការអនុម័តថ្មីៗលើច្បាប់មួយ ដែលការរិះគន់ជាច្រើនលើកឡើងថា ច្បាប់នេះ នឹងរឹតត្បិតលទ្ធភាពរបស់អង្គការមិនមែនរដ្ឋាភិបាល ក្នុងការប្រតិបត្តិ ការនៅក្នុង ...
បុគ្គលិកសារព័ត៌មាន Channel News Asia
http://www.channelnewsasia.com/news/asiapacific/arrests-made-at-cambodia/2009242.html
មេដឹកនាំការងារ ទាមទារឱ្យមានការកែប្រែទៅលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព
មេដឹកនាំការងារ បានផ្ញើសំណើមួយទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាមទារឱ្យមានការកែប្រែទៅលើសេចក្តីព្រាងច្បាប់សំដៅគ្រប់គ្រងសហជីព ដែលអ្នកជំនាញនិយាយថា អាចនឹងត្រូវយកមកប្រើសម្រាប់រឹតត្បិតធ្ងន់ធ្ងរ លើសេរីភាពប្រមូលផ្តុំរបស់កម្មករ។ កាលពីដើមខែនេះ ...
ផន បុផ្ផា
http://www.voacambodia.com/content/labor-leaders-request-changes-to-draft-law-on-unions/2875739.html
ព្រឹទ្ធសភាអនុម័តច្បាប់អង្គការ បើទោះមានការធ្វើពហិការ
កាលពីម្សិលមិញ ព្រឹទ្ធសភានៃប្រទេសកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ចម្រូងចម្រាស់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅចំពេលមានការតវ៉ានៅតាមផ្លូវ និងការធ្វើពហិការពីតំណាងគណបក្សប្រឆាំង ក្នុងសភាជាន់ខ្ពស់មួយនេះ។បន្ទាប់ពីកិច្ចប្រជុំរយៈពេល២ ...
ឆាយ ច័ន្ទនីដា
http://www.phnompenhpost.com/national/senate-passes-ngo-law-amid-boycott
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងនៃប្រទេសកម្ពុជា បដិសេធចូលរួមពិភាក្សាសេចក្តីព្រាងច្បាប់អង្គការ
អ្នកធ្វើច្បាប់មកពីគណបក្សប្រឆាំងមួយរូប បានឱ្យដឹងថា សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងនៃប្រទេសកម្ពុជា នឹងមិនចូលរួមក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ចម្រូងចម្រាស់ សំដៅគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល កំពុងប្រតិបត្តិការនៅក្នុងប្រទេសអភិវឌ្ឍន៍មួយនេះ ដែលអនុម័ត ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/opposition-party-senators-refuse-to-participate-in-ngo-draft-law-debate-07222015162125.html
ច្បាប់ចរាចរថ្មីសម្រាប់បង្ក្រាបអ្នកបើកបរទំនើង
ការងារប្រចាំថ្ងៃរបស់ លោក វេជ្ជបណ្ឌិត ឆរ ណារ៉េត ទាក់ទងនឹងការព្យាបាលអ្នកជំងឺដែល រងគ្រោះដោយចរាចរអនាធិបតេយ្យនៅតាមដងវិថីនៃព្រះរាជាណាចក្រកម្ពុជា។ ការមិនពាក់មួកសុវត្ថិភាព ការមិនគោរពភ្លើងសញ្ញាចរាចរ និងការបើកបរបញ្ច្រាសទិស ជារឿងប្រក្រតីដែលកើតមានឡើងក្នុងចរាចរតាមដងផ្លូវជារៀងរាល់ថ្ងៃនៅក្នុងប្រទេស។ លោកវេជ្ជបណ្ឌិតបានធ្វើការនៅអង្គភាពគាំពារផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកាល់ម៉ែត តាំងពីឆ្នាំ១៩៩១មកម្ល៉េះ។ ជាមធ្យមក្នុងថ្ងៃធម្មតា មានប្រមាណ៩០ភាគរយនៃអ្នកជម្ងឺរបស់លោកជាជនរងគ្រោះពីគ្រោះថ្នាក់ចរាចរ។ ...
Jonathan Cox
http://www.khmertimeskh.com/news/13504/new-law-aims-to-tame-wild-drivers/
ចាប់ខ្លួនសកម្មជនប្រាំនាក់ពីបទចែកខិត្តប័ណ្ណប្រឆាំងច្បាប់ NGO
អាជ្ញាធរនៅក្នុងរាជធានីភ្នំពេញបានចាប់ខ្លួន និងដោះលែងសកម្មជនប្រាំនាក់កាលពីថ្ងៃសៅរ៍ពីបទចែកចាយខិត្តប័ណ្ណជំរុញឲ្យពលរដ្ឋ “និយាយថា ទេ” ចំពោះច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល ដែលបណ្ដាអ្នករិះគន់ព្រួយ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/26499/
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា ធ្វើពហិការបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល
កាលពីថ្ងៃព្រហស្បតិ៍ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង ក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា ពួកគេនឹងធ្វើពហិការបោះឆ្នោតនៅពេលខាងមុខនៅសភាជាន់ខ្ពស់ លើសេចក្តីព្រាងច្បាប់សំដៅគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើការនៅក្នុងប្រទេសមួយនេះ ...
ប្រទេសកម្ពុជា៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ជម្រុញឱ្យអាជ្ញាធរបោះបង់ចោលសេចក្តីព្រាងច្បាប់ដែល "គំរាមគំហែង" សង្គមសេរី
កាលពីថ្ងៃពុធ អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ម៉ៃណា កៃ បានជម្រុញប្រទេសកម្ពុជា ឱ្យបោះបង់ចោលសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតអាជ្ញាធរបញ្ឈប់ដំណើរការ ឬចោទប្រកាន់ខាងព្រហ្មទណ្ឌ ទៅលើក្រុមទាំងឡាយ ដែលធ្វើការតស៊ូមតិដើម្បីសិទ្ធិមនុស្ស សេរីភាពជា ...
បុគ្គលិកសារព័ត៌មាន India Blooms
http://indiablooms.com/ibns_new/world-details/F/3866/cambodia-un-expert-urges-authorities-to-reject-bill-that-threatens-free-society.html
សភាកម្ពុជា បានអនុម័តច្បាប់អង្គការមិនមែនរដ្ឋាភិបាលបើទោះជាមានការតវ៉ា
នៅថ្ងៃច័ន្ទនេះ រដ្ឋសភានៃប្រទេសកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បើទោះបីជាមានការធ្វើពហិការពីតំណាងរាស្ត្រគណបក្សប្រឆាំង និងមានការតវ៉ាប្រឆាំងក៏ដោយ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodian-parliament-passes-ngo-draft-law-despite-protests-8744
ក្រុមសង្គមសុីវិលកម្ពុជា នឹងធ្វើការតវ៉ាប្រឆាំងនឹងសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល
មន្ត្រីមកពីអង្គការសិទ្ធិមនុស្សក្នុងស្រុកល្បីឈ្មោះមួយ បានឲ្យដឹងថា នៅថ្ងៃច័ន្ធនេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា នឹងធ្វើការតវ៉ាដោយសន្តិវិធី នៅខាងក្រៅសភា ក្នុងរាជធានីភ្នំពេញ ដើម្បីប្រឆាំងនឹងច្បាប់ដែលពួកគេអះអាងថា នឹងរឹតត្បិតសកម្មភាពរបស់ ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/civil-society-groups-to-stage-mass-protest-against-ngo-draft-law-07102015131222.html
រដ្ឋាភិបាលព្រមសម្រួលខ្លឹមសារនៃច្បាប់អង្គការ
មន្ត្រីរដ្ឋាភិបាលបានសម្រេចសម្រួលខ្លឹមសារខ្លះនៃសេចក្តីព្រាង ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលខណៈដែលរដ្ឋសភាគ្រោងនឹងបើក កិច្ចប្រជុំធ្វើការពិភាក្សា និងអនុម័តនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ បើទោះបីជាអង្គការសង្គមស៊ីវិលរាប់រយនៅ ...
តាំង វីដា
http://bit.ly/1CtwHMw
សមាជិកសភាអាស៊ានស្នើឲ្យកម្ពុជា បោះបង់ចោលច្បាប់អង្គការមិនមែនរដ្ឋាភិបាលរឹតត្បិតនិងមិនមានប្រជាធិបតេយ្យ
នៅថ្ងៃនេះ អង្គការសមាជិកសភាអាស៊ានស្នើឲ្យរដ្ឋាភិបាលកម្ពុជា បោះបង់ចោលច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដោយអះអាងថា គណបក្សកាន់អំណាចកំពុងតែឈ្ពោះទៅរកដំណើរមួយដែលមិនមាន ប្រជាធិបតេយ្យធ្ងន់ធ្ងរ ដោយកំពុងតែប៉ុនប៉ងអនុម័តច្បាប់ ដែល ...
បុគ្គលិកសារព័ត៌មាន Asian Tribune
http://www.asiantribune.com/node/87314
អ្នកជំនាញច្បាប់បានឲ្យដឹងថា សេចក្តីព្រាងច្បាប់អាចនឹងទប់ស្កាត់អង្គការមិនមែនរដ្ឋាភិបាលនៅអនាគត
កាលពីថ្ងៃអង្គារ អ្នកប្រឆាំងរាប់រយនាក់ទៅនឹងច្បាប់ចម្រូងចម្រាសមួយ ដែលសំដៅគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល បានមកជួបគ្នានៅក្នុងសណ្ឋាគារមួយ នៅរាជធានីភ្នំពេញ ខណៈពេលដែលយុទ្ធនាការមួយប្រឆាំងនឹងការអនុម័តច្បាប់កំពុងបន្ត។ ហ្សាច ឡែ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/legal-expert-says-draft-law-could-inhibit-future-ngos/2853608.html
គណបក្សប្រឆាំងធ្វើពហិការមិនចូលរួមសន្និសីទអំពីសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល
តំណាងរាស្ត្រ គណបក្សប្រឆាំងមួយរូប បានឲ្យដឹងនៅថ្ងៃអង្គារនេះថា គណបក្សប្រឆាំងនៃប្រទេសកម្ពុជា នឹងធ្វើពហិការមិនមិនចូលរួមសន្និសីទជាតិ រៀបចំដោយសភា ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ចម្រូងចម្រាសមួយ ដែលសំដៅគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលកំពុងប្រតិបត្តិការនៅក្នុង ប្រទេសអភិវឌ្ឍន៍មួយនេះ ដោយសារ ...
ឆេង ម៉េងជូ និង យន់ សាមៀន
http://www.rfa.org/english/news/cambodia/opposition-party-to-boycott-conference-on-ngo-draft-law-07072015154522.html
តំណាងរាស្ត្រខឹងនឹងការតវ៉ាប្រឆាំងច្បាប់អង្គការមិនមែនរដ្ឋាភិបាល
តំណាងរាស្ត្រ គណបក្សកាន់អំណាចមួយរូប បានឲ្យដឹងថា ក្រុមអង្គការសិទ្ធិមនុស្ស និង និយមប្រជាធិបតេយ្យ ដែលតវ៉ាប្រឆាំងនឹងសេចក្តីព្រាងច្បាប់មួយនៅរដ្ឋសភា កំពុងតែព្យាយាម “ផ្តួលរំលំរដ្ឋាភិបាល” ។ កាលពីថ្ងៃ ពុធ ឈាង វុន តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ...
ហ៊ុល រស្មី
http://www.voacambodia.com/content/parliamentarian-rails-against-protests-against-ngo-law/2846346.html
អ្នកតវ៉ានៅក្រៅវិមានរដ្ឋសភា ទាមទារឲ្យបញ្ចប់ការអនុម័តច្បាប់អង្គការមិនមែនរដ្ឋាភិបាល
អង្គការសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមធ្វើបាតុកម្មរយៈពេល៣ថ្ងៃ ក្នុងគោលបំណងបញ្ឈប់ការអនុម័តច្បាប់មួយសំដៅគ្រប់គ្រងអង្គការមិនមែន រដ្ឋាភិបាល។ ការតវ៉ានេះ ត្រូវបានរំពឹងទុកថានឹងបន្តរហូតដល់ថ្ងៃអង្គារ។ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/protesters-outside-national-assembly-demand-end-to-ngo-law/2841530.html
ហ៊ុន សែន នៅតែរក្សាការគាំទ្រលើសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលដែលរឹតត្បិត
នាយករដ្ឋមន្ត្រី ហ៊ុន សែន រំលឹកថា លោកនឹងគាំទ្រសេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល ដែលបច្ចុប្បន្នស្ថិតក្រោមការពិនិត្យរបស់សភា បើទោះជាមានការជំទាស់ដែលអះអាងថា ច្បាប់នេះនឹងបង្អាក់កិច្ចការរបស់អង្គការមិនមែនរដ្ឋាភិបាល នៅក្នុងប្រទេសកម្ពុជា។ ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://bit.ly/1g4kaFy
ហ៊ុន សែន និង សម រង្សុី នឹងជួបពិភាក្សាអំពីច្បាប់អង្គការមិនមែនរដ្ឋាភិបាល
នាយករដ្ឋមន្ត្រី ហ៊ុន សែន និង មេដឹកនាំភាគតិចនៃរដ្ឋសភា សម រង្សុី នឹងជួបពិភាក្សាលើសេចក្តីព្រាងច្បាប់ចម្រូងចម្រាសស្តីពីអង្គការ មិនមែនរដ្ឋាភិបាល និងសមាគម និងសេចក្តីព្រាងច្បាប់ស្តីពីសហជីព។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/hun-sen-and-sam-rainsy-held-talk-on-ngos-law-8725
ប្រទេសកម្ពុជា ប្រាប់ទៅបណ្តាប្រទេសបរទេស កំុឲ្យលូកដៃលើកិច្ចការពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល និងសហជីព
កាលពីថ្ងៃអាទិត្យ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្រាប់ទៅបណ្តាប្រទេសបរទេស កុំឲ្យលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសលោក ពាក់ព័ន្ធនឹងការបង្កើតសេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែន រដ្ឋាភិបាលនិងសមាគម និងស្តីពីសហជីពការងារ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodia-tells-foreign-countries-not-to-interfere-in-affairs-over-ngo-trade-union-draft-bills-8724