គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
គោលដៅទី១៦ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមរបស់ ឯកឧត្ដម ប្រាក់ សុខុន នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨០ នៅទីក្រុងញូវយ៉ក
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមរបស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស ...
ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ
សេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិលកម្ពុជានឹងដាក់ញត្តិទៅប្រទេសសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីការរំលោភលើអធិបតេយ្យភាពនិងសន្តិភាព
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសង្គមស៊ីវិលកម្ពុជានឹងដាក់ញត្តិទៅប្រទេសសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីការរំលោភលើអធិបតេយ្យភាពនិងសន្តិភាព។នៅថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ អង្គការសង្គមស៊ីវិលកម្ពុជានឹងដាក់ញត្តិទៅកាន់ស្ថានទូតនៃប្រទេស ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដោយអំពាវនាវឱ្យប្រទេសហត្ថលេខីទាំងនេះរក្សាការប្តេជ្ញាចិត្ត និងមានចំណាត់ការដោយការសម្របសម្រួលជាបន្ទាន់ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា។ ...
អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា
សេចក្តីថ្លែងការណ៍ស្តីពីដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ
នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ។សហរដ្ឋអាមេរិកស្វាគមន៍កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃនេះ នាទីក្រុងកូឡាឡាំពួរ ថាជាជំហានដ៏សំខាន់ឆ្ពោះទៅមុខក្នុងការពង្រឹងការរៀបចំបទឈប់បាញ់ និងការបង្កើតយន្តការក្រុមសង្កេតការណ៍អាស៊ាន។ ...
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា
សេចក្តីថ្លែងការណ៍ស្តីពីការបដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការបដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់។ជាថ្មីម្តងទៀត កម្ពុជាសូមទាត់ចោលទាំងស្រុងការបន្តប្រឌិតអះអាងរបស់ថៃ ដូចដែលបានធ្វើរួចមកហើយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាចេញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះ ដែលចាត់ទុកថាជាការរំលោភលើបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នា។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំពិសេសដែលរៀបចំដោយប្រទេសម៉ាឡេស៊ី ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងប្រទេសថៃ
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំពិសេសដែលរៀបចំដោយប្រទេសម៉ាឡេស៊ី ដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងប្រទេសថៃ។សម្តេច ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទី Phumtham Wechayachai បានលើកអំពីជំហររបស់ខ្លួន ព្រមទាំងឆន្ទៈសម្រាប់ការឈប់បាញ់ជាបន្ទាន់ និងការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីថ្លែងការណ៍ស្តីពីកិច្ចពិភាក្សាកម្រិតខ្ពស់អំពីកម្ពុជា និងថៃ
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីកិច្ចពិភាក្សាកម្រិតខ្ពស់អំពីកម្ពុជា និងថៃ។ប្រទេសកម្ពុជា និងថៃ គ្រោងនឹងចាប់ផ្តើមការចរចាកម្រិតខ្ពស់ នៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាក្តីសង្ឃឹមក្នុងសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់។ មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ី ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនេះ។ ទាំងលោកប្រធានាធិបតី Trump និងខ្ញុំ នៅតែភ្ជាប់ទំនាក់ទំនង ជាមួយសមភាគីនៃប្រទេសទាំងពីរ និងកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត។ យើងចង់ឱ្យជម្លោះនេះបញ្ចប់ឱ្យបានឆាប់តាមតាមតែអាចធ្វើទៅបាន។ ...
ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្រ្តីការបរទេសជប៉ុន និងកម្ពុជា
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតជប៉ុននៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្រ្តីការបរទេសជប៉ុន និងកម្ពុជា។នៅថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង ២:២០នាទីរសៀល(ម៉ោងនៅប្រទេសជប៉ុន) ប្រមាណជា ២៥នាទី ឯកឧត្តម អ៊ីវ៉ាយ៉ា តាកេស៊ី រដ្ឋមន្ត្រីការបរទេសជប៉ុន បានសន្ទនាតាមទូរសព្ទជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា។សេចក្តីសង្ខេបនៃកិច្ចសន្ទនាមាន៖ ១. ជាការចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី អ៊ីវ៉ាយ៉ា បានបង្ហាញកង្វល់យ៉ាងខ្លាំងរបស់ប្រទេសជប៉ុន ចំពោះការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃដែលកំពុងកើតឡើង ។ ឯកឧត្តមបានអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ជាអតិបរមា និងបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយ ដោយសន្តិវិធីតាមរយៈការសន្ទនា។ ២. ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពន្យល់ពីគោលជំហររបស់កម្ពុជានិងបង្ហាញពីបំណងក្នុងការដោះស្រាយស្ថានការណ៍ឱ្យវិលទៅរកភាពប្រក្រតីឡើងវិញឱ្យបានឆាប់។ ...
ស្ថានទូតជប៉ុននៅកម្ពុជា
សេចក្តីថ្លែងការណ៍ស្តីពីការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតជប៉ុននៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ។ប្រទេសជប៉ុនមានកង្វល់យ៉ាងខ្លាំងចំពោះការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ ដែលបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា។ ចាប់តាំងពីការប៉ះទង្គិចបានផ្ទុះឡើងនៅពីថ្ងៃទី២៨ ខែឧសភា ភាពតានតឹងរវាងប្រទេសទាំងពីរបានបន្ត រួមទាំងមានការរឹតបន្តឹងលើការចេញចូលនៃមនុស្សនិងទំនិញនៅតាមព្រំដែន ហើយប្រទេសជប៉ុនបាននិងកំពុងធ្វើការទំនាក់ទំនងជាមួយប្រទេសទាំងពីរ ដើម្បីបន្ធូរបន្ថយភាពតានតឹង។ ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រទេសជប៉ុនសូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយសង្ឃឹមយ៉ាងមុតមាំថាភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានដោះស្រាយ ដោយសន្តិវិធីតាមរយៈការសន្ទនា។ ...
ស្ថានទូតជប៉ុននៅកម្ពុជា
សេចក្ដីថ្លែងការណ៍ស្តីពីកម្ពុជាថ្កោលទោសការឈ្លានពានរបស់ថៃ
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ស្តីពីកម្ពុជាថ្កោលទោសការឈ្លានពានរបស់ថៃ។ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមព្រំដែន រួមទាំងប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបីក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥២ ថ្ងៃទី ៣០-៣១ ខែកក្កដា ឆ្នាំ២០១៩
នៅថ្ងៃទី ៣០-៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស កិច្ចប្រជុំគណៈកម្មការ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ