ក្រសួងបរិស្ថានទប់ស្កាត់ប្រេងហូរចូលប្រព័ន្ធទឹកធម្មជាតិ បន្ទាប់ពីប្រេងធ្លាយពីទូរថភ្លើងនៅបាត់ដំបង

រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានដឹកនាំកម្លាំងក្រុមការងារជំនាញទប់ស្កាត់ការហូរសាយភាយប្រេងឥន្ធនៈចូលប្រព័ន្ធទឹកធម្មជាតិ បន្ទាប់ពីមានឧបទ្ទវហេតុរថភ្លើងធ្លាក់ផ្លូវក្រឡាប់ ហើយធ្វើឱ្យប្រេងធ្លាយចេញពីស៊ីទែនដែលដឹកដោយទូរថភ្លើងនោះ។ ហេតុការណ៍កើតឡើងនៅភូមិទួលតាឯក សង្កាត់តួលតាឯង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃសៅរ៍។ ...

តន វិបុល
https://shorturl.at/Eep4D

ប្រេងកំពប់ប្រមាណ៦ម៉ឺនលីត្រ ដោយសារផ្លូវស្រុតនៅបាត់ដំបង កំពុងត្រូវបានស្តារចេញពីប្រព័ន្ធរំដោះទឹក

ក្រុមការងារក្រសួងបរិស្ថានកំពុងតែធ្វើការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងស្តារប្រេងដែលកំពប់ពីស៊ីទែនប្រមាណជា៦ម៉ឺន ក្នុងចំណោម៧ម៉ឺនលីត្រនៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបងឱ្យបានស្អាតឡើងវិញ ដោយការដាក់របាំងពោងស្ទាក់ចាប់តំណក់ប្រេង។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-18-1053-262981

កម្ពុជាស្នើឱ្យអង្គការសហប្រជាជាតិបន្តជួយទប់ស្កាត់ការបំពុលបឹងទន្លេសាប ទន្លេមេគង្គ និងសមុទ្រ

កម្ពុជាបានស្នើឱ្យកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ(UNEP )ជួយបន្តកិច្ចសហការសម្រាប់គម្រោងការងារអាទិភាពសំខាន់ៗ ក្នុងការទប់ស្កាត់ការបំពុលបឹងទន្លេសាប ទន្លេមេគង្គ និងសមុទ្រ ពីសំណល់ប្លាស្ទិក។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-15-1216-262967

សំណល់រាវជាង១០លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបំពុលប្រភពទឹកសាធារណៈ ក្នុងរយៈពេល៧ខែ

ក្រសួងបរិស្ថាន បានទប់ស្កាត់កាកសំណល់រាវយ៉ាងហោចណាស់ជាងជាង១០លានម៉ែត្រគូប មិនឱ្យបញ្ចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនានា ចូលទៅបំពុលតំបន់ទឹកសាធារណៈ នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-12-912-262928

សំណល់រាវកខ្វក់ ជាង១លានម៉ែត្រគូប ត្រូវបានលួចបញ្ចេញចោល បង្កការបំពុលបរិស្ថាន

ក្រសួងបរិស្ថានបានរកឃើញយ៉ាងហោចណាស់សំណល់រាវចំនួន១ ៣៦៦ ៥៦០ ម៉ែត្រគូប ត្រូវ​បាន​រោង​ចក្រ​ ក្រុមហ៊ុន និងអគារពាណិជ្ជកម្មផ្សេងៗ ជិត៣០លួចបញ្ចេញ ដែលធ្វើឱ្យប៉ះ​ពាល់ដល់តំបន់​ទឹក​សា​ធារ​ណៈ បរិស្ថាន និង​ប្រជា​ព​លរ​ដ្ឋមូលដ្ឋាន គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-30-1453-262821

ពលរដ្ឋជិត១០០គ្រួសារ សំណូមពរឱ្យបិទក្រុមហ៊ុនកែច្នៃស្បែកគោ ប្រសិនបើនៅបន្តបំពុលទឹកអូរ

ប្រជាពលរដ្ឋជិត១០០គ្រួសារ នៅឃុំទឹកល្អក់ ស្រុកព្រៃនប់បានអំពាវនាវឱ្យមានការបិទក្រុមហ៊ុនកែច្នៃស្បែកគោ ឈ្មោះKUBON (CAMBODIA) TECHNOLOGY CO., LTD. ប្រសិនបើក្រុមហ៊ុននេះ មិនព្រមបញ្ឈប់ការបំពុលទឹក ដែលបង្កផលប៉ះពាល់ដល់ការនេសាទ សុខភាពពួកគាត់ និងប្រភពទឹកសាធារណៈ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-15-822-262656

ការបំពុលបរិស្ថាន៣០ករណី ត្រូវបានរកឃើញ និងអនុវត្តច្បាប់ ខណៈក្រុមហ៊ុន៥០បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ

ក្រសួងបរិស្ថានបានចុះពិនិត្យ និងអនុវត្តវិធានការច្បាប់ទប់ស្កាត់ការបំពុលបរិស្ថានចំនួន៣០ ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៥ ខណៈពេលដែល ក្រុមហ៊ុន និងរោងចក្រ ចំនួន៥០កន្លែង បានចុះកិច្ចសន្យាបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យ ដើម្បីបញ្ចៀសការបំពុលបរិស្ថាន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-10-1212-262618

ក្រុមហ៊ុន និងកសិដ្ឋានចំនួន៥ ត្រូវបានបញ្ជាឱ្យបញ្ឈប់ការបំពុលប្រភពទឹកសាធារណៈ

ក្រសួងបរិស្ថាន បានបញ្ជាឱ្យក្រុមហ៊ុន និងកសិដ្ឋានយ៉ាងហោចណាស់ចំនួន៥ក្នុងខេត្តចំនួន៣ ត្រូវ​បញ្ឈប់ការបញ្ចេញកាកសំណល់រាវជាបន្ទាន់ ដែលបង្កការបំពុលប្រភពទឹកសាធារណៈ ដើម្បីចៀសវាងវិធានការច្បាប់ជាធរមាន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-8-125-262587

ក្រុមហ៊ុន២ ត្រូវផ្អាកដំណើរការផលិតកម្ម ដោយសារការបន្តសកម្មភាពបំពុលប្រភពទឹកសាធារណៈ

ក្រសួងបរិស្ថានបានសម្រេចផ្អាកផ្នែកផលិតកម្មជាបណ្តោះអាសន្នរបស់ក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd និង ក្រុមហ៊ុន កែច្នៃស្បែកគោ Kubon (Cambodia) Biotechnology Co., Ltd បន្ទាប់ពីក្រុមហ៊ុនទាំង២នេះ មិនបានអនុវត្តច្បាប់ និងតាមការណែនាំរបស់ក្រសួង ដែលឱ្យបញ្ឈប់ការបំពុលប្រភពទឹកសាធារណៈ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-25-937-262448

កសិដ្ឋានចិញ្ចឹមជ្រូកមួយ ទទួលរងការផាកពិន័យ ដោយសារបំពុលប្រភពទឹកសាធារណៈ

ក្រសួងបរិស្ថានបានបញ្ជាឱ្យកសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកទឹកឈូ ត្រូវបញ្ឈប់ជាបន្ទាន់ នូវការបង្ហូរសំណល់រាវទៅក្នុងអូរសាធារណៈ និងត្រូវបង់ពិន័យ ចំពោះការប្រព្រឹត្តល្មើសច្បាប់ ដែលបង្កឱ្យពុលបរិស្ថាន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-20-1141-262408

ក្រុមហ៊ុន​កែ​ច្នៃ​ស្បែក​គោមួយកន្លែង​បំពុលប្រព័ន្ធ​ទឹក​នៅ​ខេត្ត​ព្រះសីហនុជាច្រើនលើកច្រើនសា

ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd. ដែលជាក្រុមហ៊ុនកែច្នៃស្បែកគោមួយកន្លែងនៅក្នុងខេត្តព្រះសីហនុ ត្រូវបានគេរកឃើញថា បានបញ្ចេញកាកសំណល់រាវដោយខុសច្បាប់ទៅក្នុងប្រព័ន្ធទឹកធម្មជាតិ ដែលបណ្តាលឱ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីអាជ្ញាធរក៏ដោយ។ ...

តាំង ស៊ីណន
https://kiripost.com/stories/leather-processing-company-repeatedly-pollutes-waterways-in-preah-sihanouk/kh

រោងចក្រ និងក្រុមហ៊ុន៣១ទីតាំងត្រូវបានរកឃើញបញ្ចេញសំណល់រាវ ប៉ះពាល់ប្រភពទឹកសាធារណៈ និងពលរដ្ឋរាប់រយគ្រួសារ

យ៉ាងហោចណាស់ក្រុមហ៊ុននិងរោងចក្រចំនួន៣១ត្រូវបានរកឃើញថា បានបញ្ចេញ​សំណល់រាវមិន​ត្រឹម​​​ត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន​ដែលល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិក្នុងរយៈពេល​៥​ខែដើមឆ្នាំ២០២៥នេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-26-102-262166

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ខ្ញុំមានដាវហើយ បើចាប់បាន កាប់ហើយ មិនលើកលែងទេ

ថ្នាក់ដឹកនាំក្រសួងបរិស្ថានបានផ្តាំទៅរោងចក្រ សហគ្រាស ជាពិសេស រោងចក្រស្វាយ ឱ្យបញ្ឈប់ការបង្ហូរទឹកកខ្វក់ចូលប្រភពទឹកស្អាត ព្រោះថា នាពេលបច្ចុប្បន្ននេះ ក្រសួង«មានដាវ ដើម្បីកាប់ហើយ»។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-21-1418-262123

យ៉ាងហោចណាស់ក្រុមហ៊ុន២៩ ត្រូវបានរកឃើញ បញ្ចេញកាកសំណល់ បំពុលទឹកសាធារណៈ

ក្រុមហ៊ុនបំពុលប្រភពទឹកសាធារណៈមួយផ្សេងទៀត ត្រូវបានក្រសួងបរិស្ថានរកឃើញ ដែលបានធ្វើចំនួនរោងចក្រ សហគ្រាស ដែលពាក់ព័ន្ធនឹងការបញ្ចេញសារធាតុរាវកខ្វក់នេះ កើនឡើងដល់ចំនួន២៩ចាប់តាំងពីឆ្នាំ២០២៤មក។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-8-938-262025

អាងប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ចំនួន១៤​កំពុង​សាង​​សង់ ខណៈតំណាងសកម្មជនអំពាវនាវឱ្យមានការអភិរក្ស​បឹងធម្មជាតិ

កម្ពុជា​បាន​ដាក់​ដំណើរការ​គម្រោង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ដែលចំណាយថវិកាចំនួន៩០លានដុល្លារ​នៅខេត្តកណ្ដាល​ ​នាំឱ្យ​ចំនួន​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ទូទាំងប្រទេសមានសរុប១៤ទីតាំង។ គំនិតផ្តួចផ្តើមនេះត្រូវបានស្វាគមន៍ដោយអង្គការសង្គមស៊ីវិលដែលបានសរសើររដ្ឋាភិបាលសម្រាប់ការធានានូវនិរន្តរភាពបរិស្ថាន និងសុខភាពសាធារណៈ។ ...

ឃួន ណារីម​
https://khmer.cambojanews.com/fourteen-wastewater-treatment-plants-under-construction-nationwide-as-activist-rep-calls-for-preservation-of-natural-lakes/

លោកនាយករដ្ឋមន្រ្តី បញ្ជាឱ្យបិទដំណើរការរោងចក្រ សហគ្រាស ដែលបំពុលប្រភពទឹកសាធារណៈ

ប្រមុខរដ្ឋាភិបាលបានបញ្ហាឱ្យផ្អាកដំណើរការរោងចក្រ សហគ្រាសណា ដែលមិនមានប្រព័ន្ធប្រ​ព្រឹត្តកម្មទឹកកខ្វក់ ហើយបង្កឱ្យប៉ះពាល់ដល់ប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមបណ្តាខេត្ត ដែលជាប់ទន្លេ និងសមុទ្រ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-6-1349-262003

សំណល់កខ្វក់ពីរោងចក្រកែច្នៃផ្លែឈើមួយ កំពុងបំពុលបរិស្ថាន និងប្រភពទឹកពលរដ្ឋ៥០០គ្រួសារក្នុងខេត្តបាត់ដំបង

រោងចក្រកែច្នៃផ្លែឈើរបស់ក្រុមហ៊ុនចិនមួយ បានកំពុងតែបញ្ចេញសំណល់រាវកខ្វក់ បង្កការបំពុលបរិស្ថាន និងប្រភពទឹករបស់ពលរដ្ឋប្រមាណជា៥០០គ្រួសារ ក្នុងភូមិចំនួន២ នៃឃុំត្រែង ស្រុករតនមណ្ឌល។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-24-1251-261692

ក្រុមហ៊ុនកែច្នៃដំណាប់ស្វាយ ត្រូវពិន័យប្រមាណ៣០០លានរៀល ដោយសារមិនរាងចាល បំពុលបរិស្ថាន

ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយ(Cangxinlong Food (Cambodia)  Co., Ltd)ត្រូវបានពិន័យប្រមាណជា៣០០លានរៀល ចំពោះការមិនរាងចាល ក្នុងការបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-20-1616-261672

រោងចក្រដំណាប់ស្វាយបំពុលប្រភពទឹក ឱ្យត្រីងាប់ និងពលរដ្ឋខ្វះទឹក​ប្រើប្រាស់

ក្រុមហ៊ុនកែច្នៃដំណាប់ស្វាយមួយឈ្មោះ កាងស៊ិនឡុងហ្វូត ត្រូវបានរកឃើញថា បានបញ្ចេញ​កាកសំណល់​រាវកខ្វក់បំពានច្បាប់ ដែលធ្វើឱ្យពុលត្រីងាប់ និង​បំផ្លាញ​ប្រភពទឹក​ប្រើប្រាស់​របស់​ពល​រដ្ឋជាង​៤០​គ្រួសារ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-17-1623-261631

ក្រុមហ៊ុន៧ ត្រូវបានរកឃើញថា លួចបង្ហូរទឹកកខ្វក់ចូលប្រភពទឹកស្អាត

យ៉ាងហោចណាស់ក្រុមហ៊ុន៧ នៃរោងចក្រជាង១០០នៅកម្ពុជា ត្រូវបានរកឃើញថា បានបង្ហូរទឹកកខ្វក់ចូលប្រភពទឹកស្អាតធម្មជាតិ ក្នុងនោះមានក្រុមហ៊ុនមួយបានលួចធ្វើសកម្មភាពខុសច្បាប់នេះអស់រយៈពេល៣ឆ្នាំមកហើយ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-12-1518-261591

ក្រសួងបរិស្ថានពិន័យអន្តរការណ៍រោងចក្រផលិតដំណាប់ស្វាយមួយ ដោយសារបង្ហូរសំណល់កខ្វក់រាវចូលប្រភពទឹក

រោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd ត្រូវបានពិន័យអន្តរការណ៍ ឱ្យផ្តល់សំណង និងស្តារបរិស្ថានឡើងវិញ នៅស្ទឹងសែនជ័យ ដែលក្រុមហ៊ុនបានបង្ហូរសំណល់កខ្វក់រាវចូល។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-2-20-922-261386

ក្រសួងបរិស្ថាននឹងបិទអាជីវកម្មរបស់រោងចក្រWin Ta Garment & Finishing ដែលនៅបន្តបង្ហូរសំណល់កខ្វក់ចូលស្ទឹងព្រែកត្នោត

ក្រសួងបរិស្ថានកំពុងតែរៀបចំឯកសារ ហើយនឹងស្នើសុំកិច្ចសហការពីក្រសួងយុត្តិធម៌ ដើម្បីចុះពិនិត្យ និងបិទអាជីវកម្មរបស់រោងចក្រក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. នាពេលខាងមុខ ក្រោយពីរកឃើញថា ក្រុមហ៊ុននេះនៅតែបន្តលួចបង្ហូរសំណល់កខ្វក់ចូលក្នុងស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-2-13-1226-261322

ព្រឹទ្ធសភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រព័ន្ធ​ទឹក​ខ្វក់​ដើម្បី​កាត់​បន្ថយ​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ប្រព័ន្ធ​ទឹក​ឲ្យ​បាន​៥០​ភាគរយ​នៅ​ឆ្នាំ​២០៣០

ព្រឹទ្ធសភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រព័ន្ធ​ទឹក​កខ្វក់ ដើម្បី​សម្រេច​គោល​ដៅ​ទប់ស្កាត់ ​និង​កាត់​បន្ថយ​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​ សមុទ្រ ទន្លេ ស្ទឹង បឹង ព្រែក ត្រពាំង​ឲ្យ​បាន​ ៥០​ភាគរយ​នៅ​ត្រឹម​ឆ្នាំ​២០៣០ ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជាជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2024-11-13-170-260676

ម៉ាស៊ីន​បូម​ទឹក​ខ្នាត​ធំ​ចំនួន​ពីរ​កំពុង​សាងសង់​នៅ​រាជធានី​ភ្នំពេញ

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងសាងសង់ម៉ាស៊ីនបូមទឹកធំៗចំនួនពីរ នៅស្ថានីយ៍បូមទឹកធំមួយរបស់រាជធានី ដែលជាផ្នែកមួយនៃគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធលូ ដើម្បីការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ។ ...

សំ សុធារី
https://www.khmertimeskh.com/501554197/two-large-water-pumps-under-construction-in-phnom-penh/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7RurF
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!