ព័ត៌មាន
ការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍន៍តិចតួចអាចធ្វើអោយកំនើនធ្លាក់ចុះ១.៥%
ការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) អាចពន្យឺតកំណើនផលិតផលក្នុងស្រុកសរុប (GDP) ដល់ទៅ ១,៥ ភាគរយ ជាមួយនឹងការបាត់បង់ការងារចំនួន ១៦៥,០០០ កន្លែង នេះបើតាមការព្រមានរបស់លោកស្រី Alissar Chaker អ្នកតំណាងអ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។ ...
Sreekanth Ravindran
https://www.khmertimeskh.com/501652995/ldc-graduation-could-drop-cambodias-growth-by-1-5/
ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកកើនឡើង ២៥% ក្នុងរយៈពេលពីរខែ
ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងដល់ជាង ១.៦ ពាន់លានដុល្លារនៅចន្លោះខែមករា និងខែកុម្ភៈ ឆ្នាំ ២០២៥ ដែលជាការកើនឡើង ២៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលចេញផ្សាយនៅដើមសប្តាហ៍នេះ។ ...
ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/501653007/cambodias-exports-to-us-up-25-in-two-months/
កម្ពុជាទាក់ទាញការវិនិយោគចំនួន១,០៦ពាន់លានអាមេរិកដុល្លារក្នុងរយៈពេល២ខែដំបូង
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញកាលពីម្សិលមិញថា កម្ពុជាបានអនុម័តគម្រោងវិនិយោគទ្រព្យសកម្មថេរដែលមានតម្លៃ ១,០៦៩ លានដុល្លារអាមេរិកក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៥ជាមួយនឹងចំនួនគម្រោងសរុបចំនួន១០៤ គម្រោង។ ...
ជា វណ្ណយុទ្ធ
https://bit.ly/3XIeVCv
ក្រសួងអប់រំប្រកាសផ្តល់ជំនួយដល់គ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសដែលចង់ស្រាវជ្រាវ
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្ដល់មូលនិធិស្រាវជ្រាវឧត្តមសិក្សា (HERF) ដល់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជនទាំងអស់ដែលចង់ស្រាវជ្រាវផ្ដោតលើស្ទែម កសិកម្ម វិទ្យាសាស្ត្រ និងសង្គមសាស្ត្រ ដើម្បីចូលរួមចំណែកសម្រេចគោលដៅដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រអប់រំឆ្នាំ ...
តន វិបុល
https://bit.ly/43Hhfxu
ថ្លៃចំណាយលើអ៊ីនធឺណិតខ្ពស់ពេកបង្កផលលំបាកដល់ការរៀនសូត្រក្នុងយុគសម័យ AI
ទោះបីជាប្រទេសកម្ពុជាបច្ចុប្បន្នបានកំពុងផ្លាស់ប្តូរទៅជាការរៀនតាមឌីជីថលក៏ដោយ ក៏និស្សិតសាកលវិទ្យាល័យជាច្រើនប្រឈមនឹងការចំណាយលើអ៊ីនធឺណិត ដោយសារកង្វះវ៉ាយហ្វាយ (Wi-Fi) ឥតគិតថ្លៃ ដែលបង្ហាញឱ្យឃើញពីតម្រូវការសម្រាប់ការវិនិយោគបន្ថែមលើការតភ្ជាប់អ៊ីនធឺណិត និងចំណេះដឹងផ្នែក AI ដើម្បីធានាបាននូវលទ្ធភាព និងការប្រើប្រាស់ AI ប្រកបដោយសមធម៌ និងការទទួលខុសត្រូវ។ ...
មាស ម៉ូលីកា
https://kiripostkhmer.com/stories/costly-internet-limits-ai-driven-learning-for-students
សេដ្ឋកិច្ចអាស៊ាននឹងឈរលេខ ៤ លើលោកនៅឆ្នាំ២០៣០ ស្របពេលកម្ពុជាមានចំណូលមធ្យមកម្រិតខ្ពស់
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងកំណត់ទស្សនៈរបស់ខ្លួនក្នុងការក្លាយជាសមាគមដែលមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់ពិភពលោកនៅឆ្នាំ ២០៣០ ខណៈដែលតំបន់នេះពង្រឹងភាពជាដៃគូពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចចំពេលមានការប្រកួតប្រជែងជាសកលកាន់តែខ្លាំង។ ...
ហុង រស្មី
https://www.postkhmer.com/business/2025-3-12-1133-261585
សន្និធិបំណុលសាធារណៈសរុបកម្ពុជា គិតត្រឹមចុងឆ្នាំ២០២៤ មានចំនួនជាង ១២ ប៊ីលានដុល្លារអាមេរិក
រដ្ឋាភិបាលកម្ពុជាក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤ បានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយនឹងម្ចាស់បំណុលក្នុងចំនួនទឹកប្រាក់ ៧៦៣,៨៣ លានដុល្លារអាមេរិក ដែលធ្វើឱ្យសន្និធិបំណុលសាធារណៈសរុបរបស់កម្ពុជាគិតត្រឹមចុងឆ្នាំ ២០២៤ កើនដល់ជាង ១២ ប៊ីលានដុល្លារអាមេរិក ក្នុងនោះជាង ៩៩ ភាគរយជាបំណុលសាធារណៈ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-11-1352-261569
គម្រោងចំនួន ១១២ ត្រូវបានអនុម័តឱ្យវិនិយោគនៅកម្ពុជាក្នុងរយៈពេល ២ខែ
គម្រោងវិនិយោគជាង ៤០ ដែលមានទុនវិនិយោគជាង ៣២០ លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តក្នុងខែកុម្ភៈ ដែលធ្វើឱ្យចំនួនគម្រោងវិនិយោគដែល CDC អនុម័តក្នុងរយៈពេល ២ខែដើមឆ្នាំ ២០២៥ កើនដល់ ១១២គម្រោង និងមានទុនវិនិយោគសរុបប្រមាណ ១ ពាន់លានដុល្លារ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-11-1650-261574
គម្រោងអភិវឌ្ឍឯកជន នៅខ្នងផ្សារជាច្រើន ត្រូវបានលុបចោល ដើម្បីបង្រៀនសហគមន៍ឱ្យធ្វើជំនួសវិញ
រដ្ឋាភិបាលបានលុបគម្រោងអភិវឌ្ឍជាច្រើន នៅតំបន់ទេសចរណ៍ខ្នងផ្សារ ក្នុងខេត្តកំពង់ស្ពឺ ដោយមិនឱ្យសូម្បីតែការកសាងផ្លូវបេតុងឡើងទៅលើភ្នំ ដើម្បីផ្តល់ឱកាសឱ្យសហគមន៍មូលដ្ឋានជាអ្នកគ្រប់គ្រងផ្តល់សេវាដល់ភ្ញៀវទេសចរវិញ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-12-1056-261583
ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នរយៈពេល៧ថ្ងៃអំឡុងបុណ្យចូលឆ្នាំខ្មែរ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ...
សួស យ៉ាមី
https://www.postkhmer.com/national/2025-3-12-1156-261587
រដ្ឋបាលខេត្តពោធិ៍សាត់ព្រមានប្រើប្រាស់វិធានច្បាប់ ចំពោះអ្នកមិនព្រមចាកចេញពីតំបន់ អន្ទង់អាំង ក្នុងរយៈពេល១៥ថ្ងៃ
រដ្ឋបាលខេត្តពោធិ៍សាត់បានព្រមានប្រើប្រាស់វិធានច្បាប់ ចំពោះអ្នកដែលមិនព្រមចាកចេញពីតំបន់ អន្ទង់អាំង (ភ្នំ១៥០០)ក្នុងរយៈពេល១៥ថ្ងៃ ដែលក្នុងនោះប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់៥ឆ្នាំ និង ពិន័យ៥០០លានរៀលផងដែរ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-11-2329-261578
ឆ្នាំនេះកម្ពុជារំពឹងទទួលបានអ្នកដំណើរតាមផ្លូវអាកាស៧,៥លាននាក់និងទំនិញ៨០ពាន់តោន
កម្ពុជាដាក់ទិសដៅជំរុញការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសឲ្យបានចំនួន ៧,៥លាននាក់ គឺកើនលើសឆ្នាំ២០២៤ជាង១លាននាក់ និងទំនិញចំនួន ៨០ពាន់តោន កើនឡើងជាង ២ពាន់តោននៅក្នុងឆ្នាំ២០២៥ នេះ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-3-11-1248-261568
ពលរដ្ឋ ៣៥៨០០ នាក់ក្នុងខេត្ដបន្ទាយមានជ័យទទួលបានទឹកស្អាតពីគម្រោងចំនួន ២៩ថ្មី
សហគមន៍នៃខេត្តបន្ទាយមានជ័យទទួលបានទឹកស្អាតដោយផ្ទាល់តាមរយៈប្រព័ន្ធចែកចាយទឹកស្អាតសម្រាប់សហគមន៍ចំនួន ២៩ ដែលទើបនឹងដាក់ឱ្យដំណើរការ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ ជាប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ៣៥៨០០ នាក់។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-3-11-115-261563
ចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ និងបុគ្គលពីរនាក់ទៀតពីបទក្លែងបន្លំអាជ្ញាបណ្ណរុករករ៉ែតម្លៃ៤០ម៉ឺនដុល្លារ
តុលាការខេត្តកំពង់ស្ពឺ បានចេញដីកាឃុំខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ និងបុគ្គល២នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងការឆបោកអ្នកវិនិយោគជនជាតិចិនចំនួន៤០ម៉ឺនដុល្លារ ពីបទក្លែងបន្លំការលក់អាជ្ញាបណ្ណរុករករ៉ែ។ ...
នាយករដ្ឋមន្ត្រីជំរុញឱ្យសមត្ថកិច្ចផ្តល់អាទិភាពដល់រថយន្តសង្គ្រោះបន្ទាន់ ទោះមានក្បួន VIP
លោក ហ៊ុន ម៉ាណែត ជំរុញឱ្យសមត្ថកិច្ចផ្តល់អាទិភាពដល់រថយន្តសង្គ្រោះបន្ទាន់ អំឡុងពេលមានក្បួនរថយន្ត VIP បន្ទាប់ពីមានការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីរថយន្តសង្គ្រោះបន្ទាន់មួយដែលត្រូវជាប់គាំងចរាចរណ៍។ ...
ប្រាក់ ចាន់ថុល
https://kiripostkhmer.com/stories/pm-urges-police-to-prioritise-emergency-vehicles-during-vip-convoys-following-viral-post
កម្ពុជាមានអត្រាចូលរួមកម្លាំងពលកម្មខ្ពស់បំផុតនៅក្នុងចំណោមអាស៊ាន
យោងតាមរបាយការណ៍ចុងក្រោយរបស់លេខាធិការដ្ឋានអាស៊ានបានឱ្យដឹងថា ប្រទេសកម្ពុជាបានកត់ត្រាអត្រាការចូលរួមកម្លាំងពលកម្មខ្ពស់បំផុត (LFRP) ក្នុងចំណោមប្រជាជាតិអាស៊ាន។ ...
សំ សុធារី
https://www.khmertimeskh.com/501651798/ministry-resolves-5-year-dispute-nets-over-80000-for-workers/
អាស៊ានមានបំណងបញ្ចប់ការចរចា COC នៅឆ្នាំក្រោយ
ចំពេលមានការពិភាក្សាលើសេចក្តីព្រាងទីពីរនៃក្រមសីលធម៌នៅសមុទ្រចិនខាងត្បូង (COC) ជាមួយនឹងភាពខុសគ្នាសំខាន់ៗមួយចំនួនដែលនៅសេសសល់ អគ្គលេខាធិការអាស៊ាននិយាយថា ប្លុកនេះមានគោលបំណងបញ្ចប់ការចរចានៅឆ្នាំក្រោយ ខណៈដែលប្រទេសចិន ...
បែន សុខហ៊ាន
https://www.khmertimeskh.com/501651822/asean-aims-to-conclude-coc-negotiations-by-next-year/
MEF រាយការណ៍ពីបំណុលសូន្យជាមួយប្រទេសចិនក្នុងឆ្នាំ២០២៤
ទោះបីបំណុលសាធារណៈរបស់កម្ពុជាមានលើសពី ១២ ពាន់លានដុល្លារនៅចុងឆ្នាំមុនក៏ដោយ ប៉ុន្តែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) កាលពីម្សិលមិញបានរាយការណ៍ថាមិនមានប្រាក់កម្ចីណាមួយត្រូវបានចុះហត្ថលេខាជាមួយប្រទេសចិនដែលជាអតីតម្ចាស់បំណុលកំពូល ...
ញៀន ចំរុង
https://www.khmertimeskh.com/501651781/mef-reports-zero-debt-with-china-in-2024/
កម្ពុជាជំរុញយ៉ាងសកម្មនូវសន្តិភាព និងសន្តិសុខពិភពលោក
កម្ពុជាបានប្តេជ្ញាដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខពិភពលោក ដោយប្រើប្រាស់បទពិសោធន៍ផ្ទាល់ខ្លួននៃជម្លោះ និងការស្តារឡើងវិញ។ ប្រទេសនេះនៅតែប្តេជ្ញាចិត្តចំពោះស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ ដោយរួមចំណែកដល់កិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមជាសាកល នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេស។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/501651814/cambodia-actively-promoting-global-peace-and-security/
កម្ពុជា-ចិនបើកកិច្ចពិភាក្សាលើកិច្ចសហប្រតិបត្តិការវិនិយោគ ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស
លោក សួន សុផល អគ្គលេខាធិការរងនៃក្រុមប្រឹក្សាវិនិយោគកម្ពុជា (CIB) នៅថ្ងៃនេះបានដឹកនាំក្រុមការងារជួបពិភាក្សាការងារជាមួយលោក Li Yongjun អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគក្រៅប្រទេសនៃក្រសួងពាណិជ្ជកម្មចិន ក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការវិនិយោគ និង ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501651653/cambodia-china-hold-talks-on-investment-cooperation-development-of-sezs/
ក្រសួងសេដ្ឋកិច្ចធ្វើបច្ចុប្បន្នភាពកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទៅរដ្ឋសភា
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចកាលពីម្សិលមិញបានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពនៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងដំណាក់កាលទី 3 បូក ២ (២០១៩-២០២២) និងដំណាក់កាលទី៤ (២០២៣-២០២៦) ដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដើម្បីវាយតម្លៃកម្មវិធីកំណែទម្រង់ក្នុងដំណាក់កាលដែលបានកំណត់។ ...
ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/501651785/mef-updates-public-financial-management-reforms-to-na/
យុវតីជម្នះឧបសគ្គក្នុងការដឹកនាំបដិវត្តន៍បច្ចេកវិទ្យា
នៅពេលដែលពិភពលោកទទួលយកការផ្លាស់ប្តូរឌីជីថល ស្ត្រីវ័យក្មេងនៅក្នុងប្រទេសកម្ពុជាកំពុងបង្ហាញថាបច្ចេកវិទ្យាមិនមែនគ្រាន់តែជាការងារសម្រាប់តែបរុសនោះទេ។ ...
ស៊ើង និមល់
https://khmer.cambojanews.com/breaking-barriers-young-women-lead-cambodias-tech-revolution/
ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ២ខែដើមឆ្នាំ មានទឹកប្រាក់ជាង ៩,៤ ពាន់លានដុល្លារ
ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជាជាមួយដៃគូពាណិជ្ជកម្មទាំងអស់នៅក្នុងរយៈពេល ២ខែដើមឆ្នាំ ២០២៥ មានទឹកសរុបប្រាក់ជាង ៩,៤ ពាន់លានដុល្លារអាមេរិក កើនជាង ១៦ភាគរយបើធៀបនឹងរយៈពេល ២ខែដើមឆ្នាំ ២០២៤ ខណៈទឹកប្រាក់នៃពាណិជ្ជកម្មទ្វេភាគី ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-10-1156-261551
កោងកាងមានឫសជ្រោងច្រាង ដូចជាក្រុមស្រ្តី ដែលតែងជួយគ្នា តែមិនជែងគ្នា
កោងកាងមានឫសជ្រោងច្រាង ប្រៀបដូចជាក្រុមស្រ្តី ដែលតែងតែជួយគ្នា ជ្រោមជ្រែងគ្នា តែមិនជែងគ្នា ហើយរួមគ្នាការពារឧត្តមប្រយោជន៍ស្រ្តី និងក្មេងស្រីឈានឆ្ពោះទៅមុខជានិច្ច ដើម្បីជាចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះជាការលើកឡើងរបស់ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រីម៉ុម ថានី។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-10-1216-261553