Radio France International
តើការចំណាយរបស់គណបក្សក្នុងពេលបោះឆ្នោតមានឥទ្ធិពលលើកំណើនសេដ្ឋកិច្ចដែរឬទេ?
រដូវបោះឆ្នោតបានមកដល់។ ដូចរៀងរាល់អណត្តិ នៅក្នុងអំឡុងពេលនៃការឃោសនា អ្នកនយោបាយតែងតែបញ្ចេញថវិកាយ៉ាងគំហុក ដើម្បីទាក់ទាញអ្នកបោះឆ្នោត។ មន្ត្រីគ្រប់គណបក្សនយោបាយត្រូវបញ្ចេញថវិកាទៅតាមលទ្ធភាពរបស់ពួកគេ រៀងៗខ្លួន។ តើការបញ្ចេញថវិកានៅពេលនេះ នឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចដែរឬទេ? ប្រសិនបើវាបានរួមចំណែកមែននោះ តើការចូលរួមចំណែកនោះមានទំហំប៉ុណ្ណា? ...
លាង ដឺលុច
http://www.khmer.rfi.fr/election-campaign-will-concentrate-on-gift-distribution
តើតួនាទី ការទទួលខុសត្រូវ និងសិទ្ធរបស់អ្នកបោះឆ្នោតមានដូចម្តេចខ្លះ?
សិទ្ធិបោះឆ្នោត គឺជាសិទ្ធិមូលដ្ឋានមួយក្នុងចំណោមសិទ្ធិមនុស្សជាច្រើនដែលត្រូវ បានការពារ និងធានាដោយច្បាប់ជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ ក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋគ្រប់ៗរូបមានសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ ខ្លួនតាមឆន្ទៈ។ សម្រាប់ប្រទេសកម្ពុជា ដោយឈរលើមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋកម្ពុជា មិនត្រឹមតែមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា ក៏បានក្លាយជាហត្ថលេខីនៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយថែមទៀតផង។ តើតួនាទី ការទទួលខុសត្រូវ និងសិទ្ធរបស់អ្នកបោះឆ្នោតមានដូចម្តេចខ្លះ? ពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោតត្រឹមត្រូវតាមការកំណត់ និងតម្រូវការលក្ខខណ្ឌមួយចំនួនរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត អាចមានសិទ្ធិចូលរួមការបោះឆ្នោត និងធ្វើការសម្រេចចិត្តដោយឯករាជ្យ។ អ្នកបោះឆ្នោតមានសិទ្ធិសេរីភាពជ្រើសរើសគណបក្សដែលពេញចិត្ត និងគូសឈ្មោះបេក្ខជនលើសន្លឹកឆ្នោត ដោយពុំមានការគំរាមកំហែង ឬចាប់បង្ខំឡើយ។ អ្នកចុះឈ្មោះបោះឆ្នោត ត្រូវរូតរះ និងចំណាយពេលទៅពិនិត្យរកឈ្មោះ និងទីតាំងនៃការិយាល័យបោះឆ្នោត មុនថ្ងៃបោះឆ្នោតទី២៨ ខែកក្កដា ខាងមុខ។ ...
គជប រំឭកគណបក្សមិនឃោសនានយោបាយដែលនាំដល់ជម្លោះសាសនា ឬពូជសាសន៍
ខណៈដែលការឃោសនាបោះឆ្នោតកាន់តែខិត ជិតចូលមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប បានប្រកាសប្រាប់ដល់គណបក្សនយោបាយទាំងអស់ថា ត្រូវបញ្ចៀសឲ្យបាននូវការឃោសនាទាំងឡាយណាដែលនាំដល់ជម្លោះសាសនា និងពូជសាសន៍។ ការឃោសនាបោះឆ្នោតត្រូវតែធ្វើឡើងនៅក្រោមផ្លូវច្បាប់ ហើយមិនត្រូវនាំទៅដល់អំពើហឹង្សាឡើយ។ ...
អ៊ឹម រចនា
http://www.khmer.rfi.fr/NEC-ask-parti-politique-not-to-prompt-racism-religious-conflict
គណបក្សប្រជាជន បន្តឃោសនាធំនៅភ្នំពេញ ខណៈគណបក្សសង្គ្រោះជាតិធ្វើធំនៅខេត្ត
រហូតមកដល់ថ្ងៃទី៣០ មិថុនា គឺជាថ្ងៃទី៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតរកសម្លេងគាំទ្រនោះ។ គណបក្ស ធំពីរ គឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង គណបក្សប្រឆាំងសង្គ្រោះជាតិ របស់លោក សម រង្ស៊ី និងកឹម សុខា ដែលជាគូរប្រជែងដ៏ធំបំផុតសម្រាប់អាណត្តិទី៥ ក៏កំពុងបន្តយុទ្ធនាឃោសនារកសម្លេងគាំទ្ររបស់ខ្លួនជាបន្តដែរ។ ...
ស៊ុន មេសា
http://www.khmer.rfi.fr/election-cambodia
ប្រជាពលរដ្ឋតាមទីជនបទទទួលបានព័ត៌មានតិចតួចទាក់ទងនឹងការបោះឆ្នោត
នៅសល់ពីរខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិទី៥នឹងចាប់ប្រព្រឹត្តធ្វើ ឡើងនាពេលខាងមុខ។ រហូតមកដល់ពេលនេះ ទោះបីជាគណបក្សនយោបាយទាំង៨ ដែលឈរឈ្មោះបោះឆ្នោតបាននិងកំពុងត្រៀមខ្លួនដើម្បីធ្វើការ ផ្សព្វផ្សាយពីគោលនយោបាយរៀងៗខ្លួន ជាពិសេសតាមរយៈសារនយោបាយរបស់ពួកគេ ប៉ុន្តែគេនៅសង្កេតឃើញថា បរិយាកាស មុនការបោះឆ្នោតលើកនេះនៅតាមតំបន់ទីជនបទ ហាក់ដូចជានៅមានភាពស្ងប់ស្ងាត់ជាងការបោះឆ្នោតលើកមុនៗ។ រីឯប្រជាពលរដ្ឋតាមទីជនបទ ក៏នៅពុំទាន់បានទទួលព័ត៌មានបោះឆ្នោតអោយបានទូលំទូលាយដូច ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញដែរ។ ...
ចាន់ លីដា
http://www.khmer.rfi.fr/reportage-de-Lida-de-siem-riep-20130527-rfi