ភ្នំពេញប៉ុស្តិ៍
Amru Rice ស្វែងរកដៃគូចែកចាយសន្លឹកគុយទាវមូរទៅទីផ្សារអន្តរជាតិ
ក្រុមហ៊ុន អេមរុ រ៉ាយស៍ ខេមបូឌា ឯ.ក (Amru Rice Cambodia Co., Ltd) ប្រកាសស្វែងរកដៃគូចែកចាយ និងនាំចេញសន្លឹកគុយទាវមូរដែលជាផលិតផលថ្មីរបស់ខ្លួនសម្រាប់ទីផ្សារអូស្ត្រាលី បារាំង អាមេរិក និងចក្រភពអង់គ្លេស ដើម្បីជួយគាំទ្រ និងលើកកម្ពស់ជីវភាពកសិករខ្នាតតូចតាមបណ្តាខេត្តតំបន់ភ្នំភាគឦសាន។ ...
ធូ វិរៈ
https://www.postkhmer.com/business/2021-09-22-1006-224018.html
រដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញបច្ចេកទេសកសិកម្មដែលបង្កើនទិន្នផលស្រូវ
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញពីការសិក្សាលើការគ្រប់គ្រងទឹក និងដី ដែលជាជម្រើសបច្ចេកទេសកសិកម្មវៃឆ្លាត ដើម្បីឆ្លើយតបនឹងបញ្ហាអាកាសធាតុ ហើយការអនុវត្តបច្ចេកទេសនេះ ជួយបង្កើនទិន្នផលស្រូវខ្ពស់ជាងស្រែដែលមិនបានអនុវត្តបច្ចេកទេសនេះ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-22-1022-224012.html
ក្រសួងតម្រូវឱ្យម្ចាស់រោងចក្រ និងអ្នកនាំចូលយានយន្ដថ្មីសុំអាជ្ញាប័ណ្ណ ដើម្បីបញ្ជាក់ពីសុវត្ថិភាព
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានណែនាំដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអ្នកនាំចូលយានយន្តថ្មីមកកម្ពុជាដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណបញ្ជាក់សុវត្ថិភាពផលិតផលយានយន្តរបស់ខ្លួននៅវិទ្យាស្ថានស្តង់ដាកម្ពុជា ដើម្បីបញ្ជាក់ពីសុវត្ថិភាព។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-09-22-0911-224007.html
លោកនាយករដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសមាគមមនុស្សចាស់បន្ថែមទៀត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យជំរុញដល់សកម្មភាពបង្កើតសមាគមមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋានបន្ថែមទៀតឱ្យបានទូទាំងប្រទេស និងអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាលជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍សមា ...
រី សុចាន់
https://www.postkhmer.com/national/2021-09-21-1843-223989.html
World Bank នឹងយកក្តីកង្វល់របស់ពលរដ្ឋជិត ៣០០ គ្រួសារ ទៅពិភាក្សាពីការសុំប្តូរទីតាំងចាក់សំរាមដែលប៉ះពាល់ដល់ពួកគេ
ធនាគារពិភពលោក (World Bank) ទទួលដឹងឮក្តីកង្វល់របស់ពលរដ្ឋ ២៩២ គ្រួសារ រស់នៅស្រុកស្អាង ខេត្តកណ្តាល ដែលស្នើសុំផ្លាស់ប្តូរទីតាំងចាក់សំរាមចេញពីតំបន់អាងទឹកព្រែករាំង ព្រមទាំងអះអាងថា នឹងលើកយកក្តីកង្វល់នោះ ទៅពិភាក្សាឱ្យបានល្អិតល្អន់ជាមួយសមភាគីទាំងអស់ នៃគម្រោងសាងសង់ទីលានទុកដាក់សំរាម សំណល់រឹង នៅ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-09-21-1713-223978.html
ជប៉ុន និង UNICEF ផ្ដល់បរិក្ខារថែទាំប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩
រដ្ឋាភិបាលជប៉ុន និងយូនីសេហ្វ បានប្រគល់បរិក្ខារចាំបាច់សំខាន់ៗ ដល់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីឱ្យវ៉ាក់សាំងមានប្រសិទ្ធភាព ហើយធានាឱ្យការផ្តល់វ៉ាក់សាំង និងថ្នាំបង្ការជំងឺនេះជាប្រចាំ នៅក្នុងប្រទេសមានដំណើរការកាន់តែប្រសើរនៅក្នុងរយៈពេលវែង។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-22-1057-224016.html
លោក ស ថេត ប្រើកម្លាំងជិត ២ ០០០ នាក់ រក្សាសន្តិសុខអំឡុងបុណ្យភ្ជុំបិណ្ឌ
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា កម្លាំងនគរបាលប្រមាណជិត ២ ០០០ នាក់ប្រើសម្រាប់ដាក់ពង្រាយការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងរាជធានីភ្នំពេញ អំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលចាប់ផ្តើមពីថ្ងៃទី ២២ ខែកញ្ញា រួមទាំងវិធានសុខាភិបាលបង្ការការឆ្លងជំងឺកូវីដ ១៩។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-09-22-1102-224017.html
ការដាក់ឱ្យដំណើរការ «គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន ៥០ លានដុល្លារ» ដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដោយសាជីវកម្មធានាឥណទានកម្ពុជា
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានសេចក្តីសោមនស្សក្រៃលែង ក្នុងការប្រកាសដាក់ឱ្យដំណើរការនូវ «គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS)» ជាផ្លូវការ។ គម្រោង CFGS ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់កម្ចីសហហិរញ្ញប្បទានដែលផ្តល់ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/business/2021-09-22-1000-224011.html
ក្រសួងហាមបំពាក់ស្លាកលេខ ខ.ម លើរថយន្តឯកជន និងជំរុញឱ្យម្ចាស់ទៅបង់ពន្ធ
ក្រសួងការពារជាតិចេញបទបញ្ជាហាមរថយន្តឯកជនបំពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) និងបានណែនាំដល់ម្ចាស់យានយន្តឯកជនដែលកំពុងជ្រកក្រោមស្លាកលេខពិសេសនេះរួសរាន់ទៅបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របច្បាប់ និងបទប្បញ្ញត្តិស្តីពីគយ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-09-22-0933-224009.html
លោក ហ៊ុន សែន ថា ប្រទេសមហាអំណាចខ្លះនៅតែបន្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដា ២
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តនៅតែបន្តជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដា២ អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ...
រី សុចាន់
https://www.postkhmer.com/national/2021-09-22-0952-224010.html
គណៈកម្មការព្រឹទ្ធសភាអនុម័តច្បាប់វិនិយោគ
ច្បាប់វិនិយោគថ្មីនឹងមានភាពទាក់ទាញជាងមុន និងផ្តល់ឱ្យប្រទេសកម្ពុជានូវជម្រើសកាន់តែប្រសើរក្នុងការរុករកបរិយាកាសវិនិយោគក្នុងតំបន់ និងពិភពលោក ដែលកំពុងវិវត្តឥតឈប់ឈរ នេះបើយោងតាមប្រធានគណៈកម្មាធិការទី ៣ ព្រឹទ្ធសភាលោក ម៉ុង ឬទ្ធី។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/senate-committee-passes-investment-law
ខេត្តបន្ទាយមានជ័យខេត្តភាគពាយ័ព្យនឹងអាចមានទឹកជំនន់
ក្រសួងធនធានទឹក និងឧតុនិយម បានចេញការព្រមានថាប្រទេសកម្ពុជានឹងរងផលប៉ះពាល់ដោយតំបន់អន្តរត្រូពិច ដែលជាប្រព័ន្ធសម្ពាធទាប ចាប់ពីថ្ងៃទី ២២-២៦ ខែកញ្ញា នៅតាមបណ្ដោយភ្នំដងរែក។ ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/banteay-meanchey-northwest-provinces-brace-flash-floods
ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី RCEP ទ្វេភាគីជាមួយប្រទេសចិន
ព្រឹទ្ធសភានៅថ្ងៃទី ២០ ខែកញ្ញា បានអនុម័តជាឯកច្ឆ័នលើសេចក្តីព្រាងច្បាប់ (៣៨-០) ចំនួន ២ ដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនទ្វេភាគី (CCFTA)។ ...
ធូ វិរៈ
https://www.phnompenhpost.com/business/senate-approves-draft-laws-rcep-bilateral-fta-china
ក្រុមអ្នកអភិរក្ស រកឃើញព្រះសិរមេទេវតានៅក្នុងតំបន់អង្គរ
ក្រុមអ្នកអភិរក្សនៃអាជ្ញាធរជាតិអប្សរាបានធ្វើកំណាយរកឃើញព្រះសិរមេទេវតាផ្នែកកន្ទុយនាគនៅខ្លោងទ្វារតាកាវក្នុងតំបន់អង្គរធំ ខេត្តសៀមរាប និងបានរៀបចំផ្គុំរូបចម្លាក់ឡើងវិញ ដើម្បីលើកកម្ពស់គុណតម្លៃនៃប្រាសាទខ្មែរ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-09-21-1217-223909.html
ហ្វូងកូនសត្វក្រពើភ្នំជិតផុតពូជ ៨ ក្បាល ត្រូវបានរកឃើញនៅដែនជម្រកស្រែពក
ហ្វូងកូនសត្វក្រពើភ្នំ ដែលជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុតចំនួន ៨ ក្បាល ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការមូលនិធិសកលសម្រាប់ធនធានធម្មជាតិ (WWF) រកឃើញក្នុងដែនជម្រកធម្មជាតិនៃតំបន់ស្រែពក ដែលវាកំពុងរស់នៅដោយសុវត្ថិភាពក្នុង ...
មុំ គន្ធា
https://www.postkhmer.com/national/2021-09-22-0904-224006.html
រដ្ឋមន្ត្រីពាណិជ្ជកម្មគ្រោងទៅប្រទេសកូរ៉េ ដើម្បីចុះហត្ថលេខា CKFTA
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ គ្រោងនឹងដឹកនាំគណៈប្រតិភូកម្ពុជាធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង នាខែតុលាខាងមុខ ដើម្បីចុះហត្ថលេខាជាផ្លូវការនៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដោយផ្ទាល់ប្រសិនបើស្ថានភាពកូវីដ ១៩ មានភាពធូរស្រាល ប៉ុន្តែប្រសិនបើស្ថានភាពមិនល្អការចុះហត្ថលេខាអាចនឹងត្រូវធ្វើឡើងតាមអនឡាញ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-09-21-1054-223927.html
ប៉ូលីសទាំងអស់បានបង្កើនការការពារសន្តិសុខក្នុងអំឡុងពេលពិធីបុណ្យ
ស្របពេលដែលពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ១៥ ថ្ងៃកាន់តែខិតជិតមកដល់ ស្នងការនគរបាលរាជធានីភ្នំពេញបានប្រមូលផ្តុំមន្រ្តីជិត ២.០០០ នាក់ដើម្បីបំពេញភារកិច្ចដូចជារក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសប្រារព្ធពិធីនេះស្របពេលដែលលោក ឃួង ស្រេង អភិបាលក្រុងបានជំរុញឱ្យប៉ូលីសនៅក្នុងរាជធានីត្រូវយកចិត្តទុកដាក់ចំពោះការអនុវត្តន៍វិធានការការពារជំងឺកូវីដ-១៩។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/police-all-set-beef-security-during-festival
លោក ទៀ បាញ់ បញ្ជាឱ្យមានការបង់ពន្ធលើរថយន្តឯកជនពាក់ស្លាកលេខខេមរភូមិន្ទ
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ បានចេញសារាចរមួយនៅថ្ងៃទី ២០ ខែកញ្ញានេះដោយអំពាវនាវដល់ម្ចាស់យានយន្តឯកជនទាំងអស់ដែលពាក់ស្លាកលេខខេមរភូមិន្ទឬស្លាកលេខបញ្ជាពិសេសត្រូវបង់ពន្ធនិងកាតព្វកិច្ចចំពោះយានជំនិះរបស់ខ្លួនឬត្រូវប្រឈមមុខនឹងផ្លូវច្បាប់។ ...
ឡាយ សាមាន
https://www.phnompenhpost.com/national/tea-banh-orders-tax-payment-rcaf-plated-private-cars
ខេត្តបន្ទាយមានជ័យ និងខេត្តភាគពាយ័ព្យត្រៀមទឹកជំនន់
ក្រសួងធនធានទឹកនិងឧតុនិយមបានចេញការព្រមានថាប្រទេសកម្ពុជានឹងរងផលប៉ះពាល់ដោយតំបន់អន្តរត្រូពិចដែលជាប្រព័ន្ធសម្ពាធទាបចាប់ពីថ្ងៃទី ២២-២៦ ខែកញ្ញានៅតាមបណ្ដោយភ្នំដងរែក។ ទឹកជំនន់បានជន់លិចភូមិរួចទៅហើយនៅខេត្តបន្ទាយមានជ័យ។ ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/banteay-meanchey-northwest-provinces-brace-flash-floods
សហគ្រាសផលិតកែវធ្វើពីអង្ករ ពោត និងដំឡូងមី
សហគ្រាសក្នុងស្រុក TK&D Manufacturing នៅថ្ងៃទី ១៩ ខែកញ្ញា បានសម្ពោធខ្សែសង្វាក់ផលិតកម្មថ្មីមួយផលិតកែវក្រដាស និងបំពង់បឺត ធ្វើពីអង្ករ ពោត និងដំឡូងមី នៅស្រុកក្រគរ ភាគខាងកើតខេត្តពោធិ៍សាត់ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។ ...
ធូ វិរៈ
https://www.phnompenhpost.com/business/cup-plant-use-rice-corn-cassava
កសិដ្ឋានបន្លែសរីរាង្គនៅព្រៃវែងរងផលប៉ះពាល់ដោយសារទីផ្សារតូចជាងមុនតម្លៃធ្លាក់ចុះ
ការផ្គត់ផ្គង់បន្លែសរីរាង្គនៅខេត្តព្រៃវែងមានការថយចុះ ដោយសារអ្នកដាំបានប្រឈមមុខនឹងបញ្ហាទីផ្សារបិទទ្វារក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ និងការធ្លាក់ចុះតម្លៃ។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.phnompenhpost.com/national/organic-veggie-farms-prey-veng-hit-smaller-market-price-decrease
កម្ពុជាប្រារព្ធខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតជិតស្និទ្ធជាមួយហុងគ្រី
ប្រទេសកម្ពុជា និងហុងគ្រីបានប្តេជ្ញាបង្កើតទំនាក់ទំនងឱ្យកាន់តែរឹងមាំ ខណៈដែលប្រទេសទាំងពីរបានប្រារព្ធខួបលើកទី ៦៥ នៃទំនាក់ទំនងការទូត ដោយព្រះមហាក្សត្រនរោត្តមសីហមុនី បានមានព្រះរាជបន្ទូលថាព្រះអង្គកំពុងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចផ្លូវ ...
រី សូចាន់
https://www.phnompenhpost.com/national/cambodia-marks-65th-anniversary-close-diplomatic-ties-hungary
ក្រសួងអប់រំ បន្តចែកអង្ករដល់សិស្សក្នុងគ្រួសារងាយរងគ្រោះពីកូវីដ
ក្រសួងអប់រំ យុវជន និងកីឡា បន្តអនុវត្តគោលនយោបាយគាំពារសង្គម ដោយចែកស្បៀងជាអង្ករដល់សិស្សមកពីគ្រួសារក្រីក្រជាង ១៣ ០០០ នាក់ និងចុងភៅជាង ៥០០ នាក់ ទៅដល់សាលាបឋមសិក្សាចំនួន ២០៥ សាលា ក្នុងខេត្តគោលដៅចំនួន ៦ ដែលរងផលប៉ះពាល់ខ្លាំងពីការផ្ទុះជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ ២០២១។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-09-21-0922-223907.html
កម្ពុជាអាចនឹងចាប់ផ្តើមបើកទទួលភ្ញៀវទេសចរចិនឱ្យមកកម្សាន្តមុនគេ
អ្នកក្នុងវិស័យទេសចរណ៍អះអាងថា កម្ពុជាបានត្រៀមខ្លួនរួចហើយក្នុងការទទួលភ្ញៀវទេសចរជនជាតិចិនឡើងវិញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងសប្តាហ៍មុន លើកឡើងថា កម្ពុជាអាចនឹងបើកទ្វារឡើងវិញក្នុងពេលឆាប់ៗ ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ រួចរាល់ ដោយផ្តើមពីភ្ញៀវជនជាតិចិន។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-09-20-1102-223859.html