ភ្នំពេញប៉ុស្តិ៍
ឈើល្មើសច្បាប់ជាង ៣០០ ដុំជារបស់ឧកញ៉ា
មន្រ្តីជំនាញរកឃើញឈើដឹកល្មើសច្បាប់ជាង ៣០០ ដុំរបស់ឧកញ៉ាម្នាក់ ខណៈដែលអាវុធហត្ថលើផ្ទៃប្រទេសបានរកឃើញរាប់រយកំណាត់លាក់ទុកក្នុងដេប៉ូ និងដីឡូត៍របស់មន្រ្តីយោធាដ៏មានឥទ្ធិពលម្នាក់ក្នុងខេត្តកំពង់ស្ពឺដែលយោធារូបនេះធ្លាប់ដឹកឈើលើសទម្ងន់បណ្តាលឲ្យ ...
ផាក់ ស៊ាងលី
http://bit.ly/2icOe6V
ទ្រី ភាព ដាក់សំណើ $៤០០លានបង្កើតរោងចក្រចម្រាញ់ប្រេងនិងកំពង់ផែអន្តរជាតិ
ឈ្មួញឈើដ៏ល្បីល្បាញនៅកម្ពុជាបានដាក់សំណើវិនិយោគទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយតម្លៃ៤០០លានដុល្លារនៅខេត្តកំពត ដែលរួមមានរោងចក្រចម្រាញ់ប្រេង និងកំពង់ផែនាំចូលប្រេងឆៅ។ នេះបើតាមការអះអាងពីមន្ត្រីពាណិជ្ជកម្ម។ ...
Kali Kotoski និង ចេង សុខហ័ង
http://bit.ly/2htvs7j
Banhji កំពុងស្វែងរកមូលនិធិពង្រីកកម្មវិធីគណនេយ្យ
ក្រុមហ៊ុនអភិវឌ្ឍន៍ Banhji ដែលកម្មវិធីគណនេយ្យត្រូវបានបង្កើតក្នុងស្រុកសំដៅជួយដល់សហគ្រាសធុនតូច និងមធ្យម (SME) កំពុងស្ថិតក្នុងការចរចាជាមួយក្រុមវិនិយោគិនដើម្បីទទួលបានការផ្ដល់ហិរញ្ញប្បទាន ក្នុងការពង្រីកកម្មវិធីនេះទៅ ...
Matthieu de Gaudemar
http://bit.ly/2hYii2S
ផ្ទះជិត ៣០ ខ្នងត្រូវរុះរើ បន្ទាប់ពីផ្ទះ ៣ ខ្នងបានរលំចូលទន្លេ
លំនៅឋាន ៣ ខ្នងបានបាក់ធ្លាក់ចូលទន្លេ ខណៈដែលលំនៅឋានជិត ៣០ ខ្នងផ្សេងទៀតកំពុងតែត្រូវ បានរុះរើ និងជម្លៀសពលរដ្ឋទៅ កាន់កន្លែងមានសុវត្ថិភាពក្រោយ ពីមានឧប្បត្តិហេតុបាក់ច្រាំងទន្លេមេគង្គនៅ ក្នុងស្រុកឆ្លូងចាប់តាំងពី ដើមសប្តាហ៍នេះមក។ ប្រជាពលរដ្ឋសរុប ៣១ គ្រួសារដែលភាគច្រើនជាខ្មែរអ៊ិស្លាមរស់នៅក្នុងភូមិ ...
ផាក់ ស៊ាងលី
http://bit.ly/2hY62zr
ERA ចង់ឲ្យបែងចែកទីតាំងសាធារណៈឲ្យស្មើភាព អំឡុងឃោសនាបោះឆ្នោត
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតហៅកាត់ ERA បានផ្តល់ជាអនុសាសន៍ដល់គណៈកម្មកាធិការជាតិរៀបចំការបោះឆ្នោតឲ្យរៀបចំបញ្ជីឈ្មោះទីតាំងសាធារណៈ និងដាក់ទីតាំងទាំងនោះនៅក្រោមសមត្ថកិច្ចរបស់ស្ថាប័នមួយនេះក្នុងអំឡុងពេលឃោសនាបោះឆ្នោតដើម្បីងាយស្រួល ...
ទូច សុខា
http://bit.ly/2hpmFU6
ជនជាតិភាគតិច កំពុងព្រួយបារម្ភយ៉ាងខ្លាំងរឿងផ្តល់ដីជាង ២ ម៉ឺនហិកតា ឲ្យក្រុមហ៊ុនចិនរករ៉ែ
ក្រុមហ៊ុនចិនមួយទទួលបានអាជ្ញាប័ណ្ណរុករករ៉ែបុកស៊ីតលើផ្ទៃដីជាង ២ ម៉ឺនហិកតានៅក្នុងខេត្តមណ្ឌលគិរីធ្វើឲ្យប្រជាពលរដ្ឋប្រមាណ ៩០% ក្នុងតំបន់នោះមានការបារម្ភយ៉ាងខ្លាំងថាគម្រោងដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារនេះនឹងបង្កផលប៉ះពាល់ ...
ផាក់ ស៊ាងលី
http://bit.ly/2hl1i61
អ្នកជំនាញជំរុញឲ្យកម្ពុជាត្រូវប្រញាប់ធ្វើវិសោធនកម្មច្បាប់វិនិយោគ
អ្នកជំនាញជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគួរតែបង្កើនល្បឿនក្នុងការធ្វើវិសោធនកម្មច្បាប់វិនិយោគ និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេសមុនពេលសន្និសីទពាណិជ្ជកម្មដ៏សំខាន់ពីរដែលនឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយ។ ...
Kali Kotoski
http://bit.ly/2i3yKC5
ជំនន់ទឹកភ្លៀងដ៏កម្រ ប៉ះពាល់ស្រូវច្រើននៅ ពោធិ៍សាត់ រីឯខេត្តផ្សេងប៉ះតិចតួច
ស្រូវទុំរាប់រយ ហិកតា និងដំណាំរួមផ្សំជាច្រើនហិកតាព្រមទាំងផ្ទះសំបែងជាច្រើនខ្នងរបស់ពលរដ្ឋនៅស្រុក ភ្នំក្រវាញ ក្រុង ពោធិ៍សាត់ និងស្រុក កណ្ដៀង ដែលនៅតាមបណ្ដោយដងស្ទឹង ពោធិ៍សាត់ បានរងការជន់លិចនិងប៉ះពាល់យ៉ាងខ្លាំង ដោយសារឥទ្ធិពលភ្លៀងនៃ ...
ឃុត សុភចរិយា
http://bit.ly/2gVZHCK
រដ្ឋមន្ត្រី កសិកម្ម ឲ្យរួមគ្នាដោះស្រាយរឿងកសិផលចុះថោក
ខណៈប្រជាកសិករកម្ពុជាតែងតែរអ៊ូរទាំពីរឿងគ្មានទីផ្សារលក់កសិផលឬក៏លក់កសិផលរបស់ខ្លួនបានតម្លៃថោក មិនអាចទូទាត់លើការចំណាយនាពេលផលិតបាននោះ រដ្ឋមន្ត្រីក្រសួងកសិកម្មលើកឡើងថា ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាដោះស្រាយ ហើយ ...
ទូច សុខា
http://bit.ly/2gW74dp
ការវិនិយោគក្រៅប្រទេសដោយផ្ទាល់របស់ជប៉ុន ហូរចូលក្នុងវិស័យផ្លូវ និងស្ពាន
យោងទៅតាមទិន្នន័យផ្តល់ដោយស្ថានទូតជប៉ុន កាលពីថ្ងៃសុក្រ អ្នកវិនិយោគជប៉ុនបានចំណាយប្រាក់ប្រមាណជាជាង ៨០០លានដុល្លារសហរដ្ឋអាមេរិក ទៅលើសេដ្ឋកិច្ចនៃប្រទេសកម្ពុជា នៅក្នុងរយៈពេល ២ ទសវត្សរ៍ ចុងក្រោយនេះ ដែលក្នុងចំនួនមួយដ៏ច្រើនជា ...
ឆេង សុខហ៊ង
http://www.phnompenhpost.com/business/japanese-fdi-flows-roads-bridges-it-built
អ្នកខេត្តកំពង់ចាម ជំទាស់នឹងការបូមខ្សាច់
ខណៈមានភាពចម្រូងចម្រាសពីរឿងនាំខ្សាច់ទៅសិង្ហបុរីនោះពលរដ្ឋជាង ២០០ គ្រួសារបានជំទាស់នឹងគម្រោងបូមខ្សាច់របស់ក្រុមហ៊ុនមួយនៅទន្លេមេគង្គក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមដោយបារម្ភខ្លាចបាក់ច្រាំងរលំផ្ទះហើយគ្មានសំណងសមរម្យ ...
ផាក់ ស៊ាងលី
http://bit.ly/2hKYjoy
ក្រសួង បន្តពិភាក្សាច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា
មន្រ្តីក្រសួងការងារ សហជីព និងភាគីពាក់ព័ន្ធបានជួបប្រជុំពិភាក្សាគ្នាស្តីពីសេចក្តីព្រាងច្បាប់ប្រាក់ឈ្នួលអប្បបរមាដែលបានបញ្ចប់ទៅដោយរលូនក្នុងគោលបំណងដើម្បីបង្កភាពងាយស្រួលក្នុងការកំណត់ប្រាក់ឈ្នួលជនដែលស្ថិតនៅក្រោមបញ្ញត្តិនៃច្បាប់ការងារសម្រាប់ក្នុង ...
សែន ដាវីត
http://bit.ly/2i5THbK
ការបញ្ជូនសារពីបញ្ហានៅព្រៃឡង់កើន និងមានមន្ត្រីជាប់ពាក់ព័ន្ធ
ការបញ្ជួនព័ត៌មានស្ដីពីសកម្មភាពបទល្មើស និងសកម្មភាពចុះល្បាតព្រៃឡង់តាមរយៈទូរស័ព្ទស្មាតហ្វូនមានការកើនឡើងដែលក្នុងនោះក៏មានពាក់ព័ន្ធនឹងមន្ត្រីមានសមត្ថកិច្ចយ៉ាងហោចណាស់ ១០ នាក់នៅស្រុកសណ្តាន់ខេត្តកំពង់ធំផងដែរ។ រូបថត និងឯកសារផ្សេងៗ ...
ផាក់ ស៊ាងលី
http://bit.ly/2hqBwQU
ក្រុមហ៊ុនចិនគ្រោងទិញទ្រព្យនៅកម្ពុជា $៤៩លាន
យោងតាមឯកសារដាក់ទៅកាន់ផ្សារហ៊ុន ក្រុមហ៊ុន Guangzhou Yuetai Group ដែលចុះបញ្ជីនៅផ្សារហ៊ុនទីក្រុងស៊ាងហៃ បានប្រកាសកាលពីម្សិលមិញថា ខ្លូននឹងទិញទ្រព្យសកម្មតម្លៃ៤៩,២លានដុល្លារនៅ ...
Post Staff
http://bit.ly/2hy5pMM
កងទ័ពកម្ពុជា និង ចិន រួមគ្នាធ្វើលំហាត់ នាគមាស ២០១៦
កងទ័ពរបស់រដ្ឋាភិបាលកម្ពុជា និងចិន ចាប់ផ្ដើមរួមគ្នានៅថ្ងៃនេះ ដើម្បីបើកសម្ពោធធ្វើលំហាត់សមយុទ្ធរយៈពេល ប្រាំបីថ្ងៃ នៅវិទ្យាស្ថានទ័ពជើងគោក ថ្លុក តាសេក ស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ ដែលត្រូវបានកត់សម្គាល់ថា ជាកិច្ចសហប្រតិបត្តិការលើកទីមួយនៅកម្ពុជា។ មន្ត្រីយោធា ...
វង្ស សុខេង
http://bit.ly/2gLgzB0
អនុស្សរណៈចំនួន ៤ ត្រូវបានចុះហត្ថលេខារវាងប្រទេស កម្ពុជា-ហ្វីលីពីន
ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីហ្វីលីពីនមកកម្ពុជាចាប់ពីថ្ងៃទី ១៣ ដល់ ១៤ ខែធ្នូដែលអមដំណើរដោយកីឡាករប្រដាល់ល្បីឈ្មោះរបស់ហ្វីលីពីនលោក ម៉ានី ប៉ាក់គីអៅ ផងនោះកម្ពុជា-ហ្វីលីពីន បានចុះហត្ថលេខាលើអនុស្សរណៈចំនួនបួនទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ...
ទូច សុខា
http://bit.ly/2gCVuUE
NGO មួយស្នើ ACU ឲ្យស៊ើបមន្ត្រី ៧ នាក់ពីរឿងបទល្មើសព្រៃឈើ
មន្ត្រីឧទ្យានុរក្សបរិស្ថាន និងរដ្ឋបាលព្រៃឈើ ៧រូបត្រូវបានអង្គការក្រៅរដ្ឋាភិបាលមួយស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចុះស៊ើបអង្កេតរឿងឃុបឃិតឲ្យមានបទល្មើសព្រៃឈើកើតមាននៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងរឿងបាត់ឈើដែលបង្ក្រាបបាននាពេលកន្លងមក។ ...
ផាក់ ស៊ាងលី
http://bit.ly/2hvO8GL
កម្ពុជា ថៃឯកភាពបង្កើនកូតារថយន្តឆ្លងកាត់ព្រំដែន
កម្ពុជា និងថៃបានសម្រេចបង្កើនចរាចរណ៍រថយន្តឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីររហូតដល់៤ដងពីចំនួនបច្ចុប្បន្នដែលមាន៤០គ្រឿងក្នុងមួយថ្ងៃ។ នេះបើតាមមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់កាលពីថ្ងៃម្សិលមិញ។ ទោះបីជាមាន ...
ហ៊ គឹមសាយ
http://bit.ly/2h2H1C9
រដ្ឋាភិបាលវិនិយោគ១១លាន អឺរ៉ូបង្កើតសាលាជំនាញទេសចរណ៍
រដ្ឋាភិបាលកម្ពុជា នឹងចំណាយប្រាក់១១លានអឺរ៉ូដើម្បីសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ ដែលអាចផ្ដល់ការបណ្តុះបណ្តាលជំនាញទេសចរណ៍ដល់និស្សិត ១ ៦០០នាក់ ក្នុងមួយឆ្នាំ។ នេះបើយោងតាមមន្ដ្រីមកពីក្រសួងទេសចរណ៍។ លោក ទ្រី ឈីវ អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍ បានប្រាប់ ភ្នំពេញប៉ុស្ដិ៍កាលពី ...
ចេង សុខហ័ង
http://bit.ly/2hHvcoY
លោក ស៊ុយ សែម នឹងចូលបំភ្លឺសភានៅថ្ងៃស្អែករឿង លុយលក់ខ្សាច់
ដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម នឹងទៅបំភ្លឺរដ្ឋសភានៅថ្ងៃស្អែកទាក់ទងនឹងភាពខុសគ្នានៃទឹកប្រាក់ជាង ៧០០ លានដុល្លារបានពីការនាំខ្សាច់ទៅ សិង្ហបុរី។ នេះបើតាមលិខិតលោកនាយករដ្ឋមន្ត្រីផ្ញើជូនប្រធានរដ្ឋសភា កាលពី ...
មាស សុខជា
http://bit.ly/2gYwEiM
ការស្វះស្វែងយកដីចម្ការអំពៅមកវិញ អាចនឹងខកចិត្ត
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសហគមន៍មួយចំនួនដែលត្រូវបានផ្លាស់ប្តូរទីលំនៅដោយសារក្រុមហ៊ុនយកដីពួកគេដាំអំពៅបានប៉ុនប៉ងទាមទារយកដីនោះមកវិញដោយកំណត់ទិសដៅទៅលើវិនិយោគិនដំណាំអំពៅ និងអ្នកបញ្ជាទិញនៅឯក្រៅប្រទេសប៉ុន្តែការ ...
Jack Davies
http://bit.ly/2hxZEi9
ប្រព័ន្ធចុះបញ្ជីបុគ្គលិកបរទេស បង្ហាញពីតម្លាភាព តិចតួចបំផុត
ខណៈមានការជំរុញពីក្រសួងការងារឲ្យចុះបញ្ជីតាមប្រព័ន្ធអនឡាញសម្រាប់ជនបរទេសដែលដាក់ពាក្យសុំធ្វើការនៅកម្ពុជា ក្រុមហ៊ុនធនធានមនុស្ស និងស្ថាប័នវិស័យឯកជនបានរិះគន់ ក្រុមហ៊ុនដែលគ្រប់គ្រងការងារនេះថា អសមត្ថភាព ចំណាយខ្ពស់ ស្មុគស្មាញ និងរបៀបប្រតិបត្តិការមិនសូវមានតម្លាភាព។ គំនិត ...
Kali Kotoski and ចេង សុខហ័ង
http://bit.ly/2hoeIyL
គម្រោងសង់ខ្សែបញ្ជូនអគ្គិសនី គំរាមកំហែងអម្បូរសត្វខ្សឹបនៅកម្ពុជា
គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីនៅជាប់តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ដែលប្រហែលជាត្រូវបានអនុវត្តនាដើមឆ្នាំក្រោយ នឹងបង្កជាហានិភ័យថ្មីមួយទៅដល់សត្វខ្សឹប (ឬ ទ្រមាក់អណ្តើក) ដែលជាអម្បូរបក្សីជិតផុតពូជ ...
ផាក់ ស៊ាងលី
http://bit.ly/2hOupCy
ក្រុមហ៊ុន MQ នឹងវិនិយោគ៣០លានដុល្លារបង្កើតកាស៊ីណូនៅខេត្តព្រៃវែង
ក្រុមហ៊ុន MQ Technology Bhd ចុះបញ្ជីនៅម៉ាឡេស៊ីកំពុងសម្លឹងទៅរកការបង្កើតការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាទើបបង្កើតថ្មី Cambodian Resorts and Entertainment Co. Ltd ដើម្បីបង្កើតសួនកម្សាន្ត និងកាស៊ីណូតម្លៃ៣០លានដុល្លារនៅខេត្តព្រៃវែងនៅជិតព្រំដែនវៀតណាម។ នេះបើ ...
Kali Kotoski
http://bit.ly/2hk8ShO