ព័ត៌មាន
អ្នកធ្វើការក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបជួបការលំបាកក្នុងរដូវភ្លៀងខ្សត់ភ្ញៀវ ដោយអះអាងរឿងព្រំដែនជាមូលហេតុចម្បង
ទោះបីជាកម្ពុជាបានកំណត់គោលដៅស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៧,៥លាននាក់នៅឆ្នាំ២០២៥ នេះក៏ដោយ ក៏អ្នកធ្វើការក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបកំពុងប្រឈមនឹងការខាតបង់សម្រាប់អាជីវកម្មរបស់ពួកគេ នាំឱ្យមានការធ្វើចំណាកស្រុកកាន់តែច្រើន និងជំរុញឱ្យពលរដ្ឋរកម្ហូបអាហារទទួលទានតិចតួចជាងមុនផងដែរ។ ...
ប្រទេសថៃកោះហៅឯកអគ្គរាជទូតកម្ពុជាជុំវិញបែកធ្លាយនៃការសន្ទនាតាមទូរសព្ទនៃមេដឹកនាំកំពូល
ប្រទេសថៃបានកោះហៅឯកអគ្គរាជទូតកម្ពុជាដើម្បីតវ៉ាជាផ្លូវការ បន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានចែករំលែកជាសាធារណៈនូវសំឡេងសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីថៃដែលពិភាក្សាអំពីវិវាទព្រំដែន។ ...
ស៊ើង និមល់ និង Coby Hobbs
https://khmer.cambojanews.com/thailand-summons-cambodian-ambassador-over-call-leak-hun-sens-spokesperson-hits-back/
ក្រសួងបរិស្ថានចុះ MoUជាមួយអង្គការ និងវិស័យឯកជន ដើម្បីលើកកម្ពស់កិច្ចសហការ ក្នុងការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ
ក្រសួងបរិស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MoU) ដាច់ដោយឡែកពីគ្នា ជាមួយអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) និង ក្រុមហ៊ុនណាហ្គាវើលដ៏ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-19-156-262403
រដ្ឋាភិបាលថៃកោះហៅទូតខ្មែរទៅទទួលលិខិតតវ៉ារឿងធ្វើឲ្យបែកធ្លាយសំឡេងសន្ទនានៃមេដឹកនាំប្រទេសទាំងពីរ
ក្រសួងការបរទេសថៃនៅម៉ោង ១១ ព្រឹកថ្ងៃនេះបានកោះហៅឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីប្រគល់លិខិតតវ៉ាមួយ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ ផែថុងថាន ស៊ីណាវ៉ាត្រា និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ត្រូវបានលេចធ្លាយ និងផ្សព្វផ្សាយនៅលើបណ្តាញសង្គមកាលពីថ្ងៃទី១៨ មិថុនា។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-6-19-165-262404
ខេត្តចំនួន៥ កំពុងប៉ះពាល់ពីជំនន់ទឹកភ្លៀង ដែលធ្វើឱ្យខូចស្រូវជាង៩០០ហិកតា
ខេត្តចំនួន៥ កំពុងទទួលរងផលប៉ះពាល់ពីគ្រោះជំនន់ទឹកភ្លៀង ដែលបង្កឱ្យមានការខូចខាតដំណាំស្រូវយ៉ាងហោចណាស់៩២៧ ហិកតា ក្នុងនោះខេត្តកំពង់ធំមានការខូចខាតច្រើនជាងគេ គិតមកដល់ត្រឹមថ្ងៃពុធ ទី១៨ ខែមិថុនានេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-19-1738-262405
ចែម វីឌ្យ៉ា៖ ប្រធានព្រឹទ្ធសភាយកបទពិសោធរាប់សិបឆ្នាំពង្រឹងនយោបាយការទូតកម្ពុជាលើឆាកអន្ដរជាតិ
កិច្ចខិតខំប្រឹងប្រែងការទូតរបស់កម្ពុជាត្រូវបានមើលឃើញថាមានសន្ទុះទៅមុខ ក្រោមការដឹកនាំរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដោយព្រឹទ្ធសភាបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-6-19-1833-262406
ការនាំចេញផលិតផលក្នុងវិស័យយានយន្តមានទឹកប្រាក់ជាង ១ ពាន់លានដុល្លារ
ទុនវិនិយោគក្នុងវិស័យយានយន្តកម្ពុជា គិតត្រឹមឆ្នាំ ២០២៤ មានប្រមាណ ៧៤៦ លានដុល្លារ ខណៈការនាំចេញមានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារ ដែលភាគច្រើនបានមកពីការនាំចេញផលិតសំបកកង់រថយន្ត។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-19-1455-262402
ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គាំទ្រការផ្លាស់ប្តូរហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា
វិស័យហិរញ្ញវត្ថុរបស់កម្ពុជាកំពុងវិវត្តទៅមុខជាលំដាប់ឆ្ពោះទៅរកអនាគតប្រកបដោយទំនួលខុសត្រូវ និងបរិយាបន្នកាន់តែច្រើន ដោយសារគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ (MFIs) ទទួលយកហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីគាំទ្រដល់ភាពធន់នៃសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងកិច្ចការពារបរិស្ថាន។ ...
ស៊ុំ ម៉ាណេត
https://tinyurl.com/3dj9rces
កម្ពុជាចាប់ផ្តើមប្រើប្រាស់សត្វសុនខ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន
កម្ពុជាកំពុងតែប្រើប្រាស់សត្វសុនខ ដើម្បីបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន នៅខណៈពេលដែលបញ្ហាគ្រឿងញៀន ទាំងក្នុងតំបន់ និងអន្តរជាតិមានការវិវត្តប្រែប្រួលស្មុគស្មាញ និងគ្រោះថ្នាក់ គួរឱ្យព្រួយបារម្ភ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-19-941-262397
«វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ» នឹងជួយបង្កើនទំហំពាណិជ្ជកម្មកាន់តែធំជាងមុន
កម្ពុជាកំពុងបំផុស និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមប្រើប្រាស់វិធីសាស្រ្តនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលកាន់តែច្រើន និងមានសុវត្ថិភាពជាងមុន តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-19-1037-262399
កម្ពុជានិងជប៉ុនពិភាក្សាអំពីជម្រើសទីតាំងសម្រាប់តំបន់សេដ្ឋកិច្ចពិសេសបៃតង
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងពិនិត្យទីតាំងដែលបានស្នើឡើងសម្រាប់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green Special Economic Zone) បន្ទាប់ពីកិច្ចប្រជុំជាមួយតំណាងមកពីវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា (BRIC) និងដៃគូអភិវឌ្ឍន៍ជប៉ុន។ ...
ស៊ុំ ម៉ាណេត
https://tinyurl.com/22r3vpne
ការសិក្សាស្រាវជ្រាវបានឱ្យដឹងថាភាគច្រើននៃគម្រោងវិនិយោគផ្ទាល់ពីបរទេសមានមូលដ្ឋាននៅក្នុងទីក្រុងភ្នំពេញ និង តំបន់ឆ្នេរ
គម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ភាគច្រើនត្រូវបានប្រមូលផ្តុំនៅក្នុងរាជធានី និងតំបន់ឆ្នេរ ហើយបានផ្តោតលើការផលិតបច្ចេកវិទ្យាកម្រិតទាប ដែលផ្តល់ឱកាសមានកំណត់សម្រាប់ការកែលម្អឧស្សាហកម្ម នេះបើយោងតាមការសិក្សារបស់វិទ្យាបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។ ...
Sreekanth Ravindran
https://tinyurl.com/y554hxjx
លោក ស៊ុន ចាន់ថុល ជឿជាក់ថាការចរចាពន្ធគយអាមេរិកក្នុងជុំទី៣នឹងទទួលបានជោគជ័យ
ចាប់តាំងពីការបញ្ចប់ការចរចារពន្ធគយជុំទី២ជាមួយសហរដ្ឋអាមេរិកកាលពីថ្ងៃទី៤-៦ ខែមិថុនា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាលើកដំបូងកាលពីថ្ងៃចន្ទបានមានប្រសាសន៍ថា កម្ពុជាមានក្តីសង្ឃឹមក្នុងការទទួលបានលទ្ធផលជោគជ័យក្នុងការចរចារពន្ធគយសហរដ្ឋអាមេរិកជុំទីបី។ ...
ញ៉ាន ចំរ៉ុង
https://tinyurl.com/3ajn4v8p
នាយករដ្ឋមន្ត្រីអះអាងសារជាថ្មីពីស្ថិរភាពថាមពលនិងអ៊ីនធឺណិតនៅតាមខេត្តជាប់ព្រំដែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃអង្គារ បានច្រានចោលការព្រួយបារម្ភអំពីបញ្ហាកង្វះខាតអគ្គិសនី និងអ៊ីនធឺណិតដែលអាចកើតឡើងក្នុងបណ្តាខេត្តជាប់ព្រំដែនប្រទេសថៃ ដោយបញ្ជាក់សារជាថ្មីនូវការផ្គត់ផ្គង់គ្រប់គ្រាន់ដល់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈគម្រោងថាមពលកកើតឡើងវិញ និងគម្រោងវារីអគ្គិសនីក្នុងស្រុក។ ...
ញ៉ាន ចំរ៉ុង
https://tinyurl.com/bdfjm59k
កម្ពុជានាំចេញអង្ករ ៦,៥៩លានតោនក្នុងរយៈពេល១០ឆ្នាំមកនេះ
កម្ពុជាបាននាំចេញអង្ករជាង ៦,៥៩លានតោនក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះទៅកាន់ ១២៣គោលដៅ ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជំរុញឱ្យអ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មអង្កររបស់កម្ពុជាបន្តទាក់ទាញអ្នកវិនិយោគកាន់តែច្រើន និងពង្រឹងខ្សែច្រវាក់តម្លៃដើម្បីពង្រឹងការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។ ...
ម៉ៅ ស្រីំពេជ្រ
https://kiripostkhmer.com/stories/cambodia-exports-659-million-tonnes-of-milled-rice-in-10-years
កម្មករតាមផ្ទះអំពាវនាវឱ្យមានកំណែទម្រង់ច្បាប់ និងសន្តិសុខសង្គមឡើងវិញ ដើម្បីធានាសិទ្ធិការងារស្មើគ្នា
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) និងអង្គការអ៊ុកស្វាម(Oxfam) បានស្នើឱ្យរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសង្គម និងការគាំពារកម្មករតាមផ្ទះតាមរយៈច្បាប់ ដោយសង្កត់ធ្ងន់ថាពួកគេសមនឹងទទួលបានសិទ្ធិដូចគ្នាដែលបានផ្តល់ឱ្យកម្មករផ្សេងទៀត ដូចជាការទទួលបានលក្ខខណ្ឌការងារត្រឹមត្រូវ និងការថែទាំសុខភាព។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/domestic-workers-deserve-equal-employment-rights-call-for-legal-and-social-security-reforms/
កម្ពុជាបិទការនាំចូលបន្លែ និងផ្លែឈើតាមច្រកទ្ធារព្រំដែនទាំងអស់ពីប្រទេសថៃ
កម្ពុជាបានបិទការនាំចូលបន្លែ និងផ្លែឈើរបស់ថៃនៅគ្រប់ច្រកទ្ធារព្រំដែន ដែលជាវិធានការមួយដែលអ្នកវិភាគលើកឡើងថា អាចបង្កើនតម្លៃកសិផលកម្ពុជា។ យ៉ាងណាក៏ដោយ កសិករអះអាងថា អត្ថប្រយោជន៍អាចនឹងមិនបានភ្លាមៗទេ ដោយសារដំណាំដូចជាផ្លែឈើត្រូវចំណាយពេល ...
ឃួន ណារីម និង ស៊ើង និមល់
https://khmer.cambojanews.com/cambodia-closes-all-borders-crossing-to-thai-agricultural-imports/
រោងចក្រកៅស៊ូក្នុងស្រុកស្ទឹងត្រង់ត្រៀមផលិតស្រោមដៃជ័រនាំចេញក្រៅប្រទេស
ក្នុងការបោះជំហានឆ្ពោះទៅរកការគ្រប់គ្រាន់ដោយខ្លួនឯង ក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត នៅស្ទឹងត្រង់ ខេត្តកំពង់ចាម បានប្រកាសផែនការពង្រីកប្រតិបត្តិការរបស់ខ្លួន ដោយផលិតស្រោមដៃជ័រសម្រាប់នាំចេញ ជាជាងការនាំចេញតែជ័រកៅស៊ូ។ ...
ហុង រស្មី
https://www.postkhmer.com/business/2025-6-17-1358-262382
ស្រូវ-អង្ករ គឺជាទំនិញនាំចេញដ៏មានសក្ដានុពលក្នុងចំណោមបញ្ជីផលិតផលកសិកម្មកម្ពុជា
ផលិតកម្មស្រូវ ត្រូវបានរដ្ឋាភិបាលចាត់ទុកជាដំណាំយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភដ៏សំខាន់ ហើយក៏ជាទំនិញនាំចេញដ៏មានសក្ដានុពលមួយក្នុងចំណោមបញ្ជីផលិតផលកសិកម្មដែលបានជ្រើសរើសជាអាទិភាពសម្រាប់ជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិជារៀងរាល់ឆ្នាំ។ នេះបើតាមលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-17-1136-262379
ប្រជាជនកម្ពុជាជិត ៩៤% ពេញចិត្តចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ
ប្រជាជនកម្ពុជាជាង ៩០ភាគរយបានបង្ហាញការពេញចិត្តចំពោះចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-18-163-262394
ចិនផ្ដល់ថវិកាជាង៤៣ម៉ឺនដុល្លារសម្រាប់បោសសម្អាតមីន ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
អាជ្ញាធរមីន និង តំណាងស្ថានទូតចិន ប្រកាសដាក់ឱ្យដំណើរការគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» នាថ្ងៃទី១៧ ខែមិថុនានេះ ដែលមានទឹកប្រាក់សម្រាប់អនុវត្តគម្រោងជាង ៤៣ម៉ឺនដុល្លារ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-6-17-1641-262388
សំឡេងសន្ទនាបែកធ្លាយ៩នាទីរវាងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃជាសំឡេងពិត
លោក ហ៊ុន សែន បញ្ជាក់ថា សំឡេងសន្ទនាជាង ៩ នាទីរវាងលោកនិងនាយករដ្ឋមន្ត្រីថៃ ផែតុងតាន ស៊ីណាវ៉ាត្រា គឺជាសំឡេងពិត ហើយលោកអាចនឹងបញ្ចេញសំឡេងទាំងអស់ប្រសិនបើភាគីថៃចង់បាន។ នៅក្នុងកិច្ចសន្ទនានេះ ផែតុងតាន បញ្ជាក់ថា អ្នកស្រីកំពុងជួបសម្ពាធនៅក្នុងប្រទេសថៃ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-6-18-1436-262393
ការសាងសង់ផ្លូវជាតិលេខ៤៨ ក្នុងគម្រោងថវិកាជាង ៧៨លានដុល្លារត្រូវបានបញ្ចប់
គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ក្នុងគម្រោងថវិកាជាង ៧៨លានដុល្លារអាមេរិកបានបញ្ចប់ការសាងសង់១០០ភាគរយ ហើយធ្វើការប្រគល់-ទទួល ក្រោយពីការពិនិត្យវាយតម្លៃគុណភាព។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-18-1230-262392
យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានថវិកាបរិច្ចាគជាង៤,៩លានដុល្លារហើយ
មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគជាង៤,៩លានដុល្លារអាមេរិកហើយគិតត្រឹមថ្ងៃពុធ ទី១៨ខែមិថុនានេះ តាមរយៈយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ខណៈពេលដែលមូលនិធិនេះ កំពុងតែរៀបចំការរត់សប្បុរសធម៌នៅខេត្តកំពត នាថ្ងៃទី២៩ ខែមិថុនានេះ ដើម្បីប្រមូលថវិកាបន្ថែមទៀត។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-18-943-262391