ព័ត៌មាន
ផ្សោតញី ១ ក្បាល ទម្ងន់ជាង ១០០ គីឡូ ត្រូវបានប្រទះឃើញងាប់នៅក្រចេះ
មន្ទីរទេសចរណ៍ខេត្ដក្រចេះបានឲ្យដឹងកាលពីថ្ងៃអង្គារថា មានសត្វផ្សោតញី ១ ក្បាល ទម្ងន់ ១១០ គីឡូក្រាម ត្រូវបានមន្ត្រីប្រទះឃើញងាប់ដោយសារជាប់មងរបស់ប្រជានេសាទខុសច្បាប់ ខណៈមូលនិធិអភិរក្ស និងសង្គ្រោះសត្វព្រៃកម្ពុជាបង្ហាញក្ដីក្រៀមក្រំ បន្ទាប់ពីទទួលដំណឹងពីការបាត់បង់សត្វផ្សោតថ្មី ...
វ៉ន ដារ៉ា
https://bit.ly/2NP3aHb
មន្ត្រីរដ្ឋាភិបាលថា ការស្នើឲ្យទម្លាក់បទចោទលើលោក កឹម សុខា គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងតុលាការ
មន្ត្រីរដ្ឋាភិបាល និងស្ថានបេសកកម្មអចិន្រៃ្តយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានឆ្លើយតបថា ការទាមទាររបស់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងមន្ត្រីទូតមួយចំនួនឱ្យទម្លាក់បទចោទប្រកាន់លើ លោក កឹម សុខា គឺជាការជ្រៀតជ្រែកចូលក្នុងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ខណៈដែលកាលពីម្សិលមិញមន្ត្រីទូតមួយចំនួនបន្តចូលជួបមេបក្សអតីតបក្សប្រឆាំង ...
ខន សាវិ
https://bit.ly/2QhAisI
មន្ត្រីបញ្ជាក់ថា បានទទួលរបាយការណ៍ពី EU
មន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលរបាយការណ៍ពីគណៈកម្មការស្វែងរកការពិតរបស់សហភាពអឺរ៉ុបទៅលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធស្ដីពីកម្ពុជាដែលសហភាពអឺរ៉ុបនឹងធ្វើការសម្រេចចិត្តជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ ២០២០ ថាតើត្រូវព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ ...
ម៉ិច ដារ៉ា
https://bit.ly/351FCEM
អង្គការសហប្រជាជាតិអំពាវនាវជាថ្មីឲ្យកម្ពុជាលុបចោលទោសឧក្រិដ្ឋសម្រាប់ស្ត្រីពពោះជំនួស
អង្គការសហប្រជាជាតិបានអំពាវនាវឲ្យប្រទេសកម្ពុជាលុបចោលការសម្រេចរបស់ខ្លួនដែលចាត់ទុកការពពោះជំនួសថាជាបទឧក្រិដ្ឋ និងបានស្នើរដ្ឋាភិបាលកម្ពុជាឲ្យធានាថា សំណើច្បាប់នោះនឹងមិនដាក់ទោសឧក្រិដ្ឋចំពោះស្ត្រីដែលពពោះជំនួសគេនោះ ...
Leonie Kijewski
https://khmer.voanews.com/a/un-reiterates-call-to-abolish-criminalization-of-surrogates-/5164093.html
រដ្ឋាភិបាលខ្មែរត្រៀមឆ្លើយតបនឹងរបាយការណ៍អំពីកម្ពុជានិងឋានៈអនុគ្រោះ EBA
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិ មានប្រសាសន៍ប្រាប់VOA នៅថ្ងៃពុធនេះថា ភាគីកម្ពុជាបានទទួលរបាយការណ៍នោះហើយ។ ភាគីកម្ពុជានឹងផ្តល់ការឆ្លើយតបតាមលទ្ធភាពរបស់ខ្លួនទៅលើចំណុចណាដែលខាងភាគីកម្ពុជាយល់ថាអាច ...
ហ៊ុល រស្មី
https://khmer.voanews.com/a/gov-t-ready-to-respond-to-report-on-eba-evaluation-/5164122.html
អាជ្ញាធរខេត្តពោធិ៍សាត់ចេញសេចក្តីជូនដំណឹងអំពីការបណ្តេញចេញទៅ ៣១ គ្រួសារដែលកាន់កាប់ដីការពារ
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានដាក់ឱសានវាទរយៈពេល ១ សប្តាហ៍ដល់ប្រជាជនជាង ៣០ គ្រួសារដើម្បីរុះរើលំនៅដ្ឋាន សត្វពាហនៈ និងដំណាំចេញពីតំបន់អភិរក្សក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសដែលពួកគេកាន់កាប់ដោយខុសច្បាប់។ ...
អាកាសយានដ្ឋានកោះកុងនឹងរួចរាល់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ
អាកាសយានដ្ឋានអន្តរជាតិដារ៉ាសាគរដែលកំពុងត្រូវបានសាងសង់នៅភាគនិរតីនៃខេត្តកោះកុងនឹងត្រូវបានរៀបចំរួចរាល់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខទៀត នេះបើយោងតាមរដ្ឋមន្រ្តីអាកាសចរណ៍។ ...
សុខ ចាន់
https://www.khmertimeskh.com/50659037/koh-kong-airport-to-be-ready-in-three-years/
ការនាំចេញរបស់កម្ពុជាទៅជប៉ុនកើនឡើង ៨,៤ ភាគរយ រយៈពេល ៩ ខែ
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនមានតម្លៃជាង ១ ពាន់លានដុល្លារ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ នេះបានកើនឡើងជាង ៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (Jetro)។ ...
ធូ វិរៈ
https://bit.ly/32NsQIq
ការផ្គត់ផ្គង់ថាមពលទំហំ ២០០ មេហ្គាវ៉ាត់ ពីឡាវចាប់ផ្តើមឆ្នាំក្រោយ
កម្ពុជាគ្រោងនឹងដាក់ឲ្យដំណើរការថាមពលអគ្គិសនីទំហំ ២០០ មេហ្គាវ៉ាត់ ដែលទិញពីឡាវនៅដើមឆ្នាំ ២០២០ ដើម្បីបំពេញកង្វះថាមពលអគ្គិសនី ខណៈការអូសបណ្តាញនឹងបញ្ចប់នៅចុងឆ្នាំនេះ។ នេះបើតាមមន្ត្រីនាំពាក្យក្រសួងរ៉ែ និងថាមពល។ ...
ធូ វិរៈ
https://bit.ly/2XatazM
គ្រឹះស្ថានហិរញ្ញវត្ថុ បង្ហាញពីការពង្រីកអាជីវកម្ម
ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធំៗមួយចំនួនត្រូវបានរាយការណ៍ថា នឹងពង្រីកប្រតិបត្តិការរបស់ពួកគេ បន្ទាប់ពីដំណើរការម៉ាក្រូសេដ្ឋកិច្ចបានបង្ហាញពីភាពប្រសើរ និងរឹងមាំ។ លោក Igor Zimarev ប្រធានផ្នែក ទីផ្សារនៅធនាគារ ABA បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ប្រតិបត្តិការរបស់ធនាគារនេះទទួលបានកំណើនដ៏រឹងមាំបំផុតនៅឆ្នាំនេះ ខណៈចំនួនអតិថិជនបានកើនឡើងជាប្រចាំក្នុង ...
ម៉ៃ គុណមករា
https://bit.ly/2QiTJBa
កម្ពុជាត្រូវតែទទួលស្គាល់ភាពបន្ទាន់នៃការអភិវឌ្ឍកម្លាំងពលកម្មជំនាញ
បញ្ហាសេដ្ឋកិច្ចរចនាសម្ព័ន្ធដែលកំពុងប្រឈមនៅព្រះរាជាណាចក្រកម្ពុជានឹងតម្រូវឱ្យមានការសហការរវាងស្ថាប័ននានាបន្ថែមទៀត នេះបើយោងតាមប្រសាសន៍របស់លោក វង្សី វិស្សុត រដ្ឋលេខាធិការអចិន្រ្តៃយ៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលលោកបានមើលឃើញពីកង្វះនៃការធ្វើពិពិធកម្ម ...
Gerald Flynn
https://www.khmertimeskh.com/50658956/cambodia-must-recognise-urgency-of-developing-skilled-workforce/
ក្រុមហ៊ុនមួយ នឹងចូលជួយដល់អ្នកចង់បង្កើតក្រុមហ៊ុនតាក់ស៊ីផ្ទាល់ខ្លួន
ដោយមានបំណងប្រគួតប្រជែងទីផ្សារសេវាតាក់ស៊ីក្នុងស្រុកដែលកំពុងរីកចម្រើន ដោយនាំមកជាមួយនឹងគំរូអាជីវកម្មថ្មី ក្រុមហ៊ុន Onde ដែលមានមូលដ្ឋាននៅប្រទេស បេឡារុស្ស ថ្មីៗនេះ បានប្រកាសពីគោលបំណងរបស់ ...
ឈុត ប៊ុនធឿន
https://bit.ly/2qMLin7
ពលរដ្ឋកោះកុង ព្រួយបារម្ភអំពីតម្លៃដីឡើងថ្លៃ ដោយសារផ្លូវយន្តហោះដែលចិនសាងសង់
ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង សម្ដែងក្ដីព្រួយបារម្ភចំពោះឥទ្ធិពលសាយភាយកាន់តែច្រើនឡើងរបស់ចិននៅក្នុងខេត្តរបស់ពួកគេ ដោយសារតែការសាងសង់ផ្លូវយន្តហោះថ្មីមួយដែលមានប្រវែង៣២០០ម៉ែត្រក្នុងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដែលចិន កំពុងសាងសង់។ ...
Tomoya Onishi
https://asia.nikkei.com/Politics/International-relations/Cambodia-s-China-built-runway-irks-US-but-locals-have-other-concerns
គណៈកម្មាធិការ UN កត់សំគាល់បញ្ហាក្នុងការជំរុញសមភាពយេនឌ័រ
គណៈកម្មាធិការសិទ្ធិស្ត្រីរបស់អង្គការសហប្រជាជាតិបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាលើស្ត្រី ប៉ុន្តែគណៈកម្មាធិការក៏បានកត់សម្គាល់ពីការព្រួយបារម្ភរបស់ខ្លួនថា មិនមានបទប្បញ្ញត្តិណាមួយនៅក្នុងរដ្ឋធម្មនុញ្ញដែល ...
តាំង វីដា
https://www.khmertimeskh.com/50658848/un-panel-notes-problems-in-bid-to-foster-gender-equality/
Smart Axiata កំពុងរង់ចាំបើកដំណើរការបណ្តាញ 5G
ក្រុមហ៊ុន Smart Axiata បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើតបណ្តាញ 5G របស់ខ្លួន ហើយពេលនេះក្រុមហ៊ុនកំពុងរង់ចាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផ្តល់នូវភាពច្បាស់លាស់លើដំណើរឆ្ពោះទៅមុខលើការងារមួយនេះ ដែលក្នុងនោះរួមមានទាំងការអនុញ្ញាតឱ្យបើកដំណើរការសេវាកម្មពាណិជ្ជកម្ម 5G នៅក្នុង ...
Poovenraj Kanagaraj
https://www.khmertimeskh.com/50658752/smart-axiata-awaits-go-ahead-to-launch-5g-network/
ច្បាប់ស្ដីពីសំណង់នឹងផ្ដន្ទាទោសរហូតដល់ ១៥ ឆ្នាំ ចំពោះសំណង់គ្មានច្បាប់និងបណ្ដាលឲ្យមានមនុស្សស្លាប់
ព្រះមហាក្សត្រ ប្រកាសឲ្យប្រើច្បាប់ស្តីពីសំណង់ជាផ្លូវការ ខណៈច្បាប់នេះ នឹងដាក់ទោសទណ្ឌដល់ជនទាំងឡាយណា ដែលប្រកបអាជីវកម្មក្នុងវិស័យសំណង់ រាប់ចាប់ពីអ្នករៀបចំប្លង់រហូតដល់ម្ចាស់សំណង់ រួមទាំងមន្ត្រី ដោយអាចប្រឈមមានទោសជាប់ពន្ធនាគារដល់ទៅ ១៥ ឆ្នាំ បើរកឃើញថា ការ ...
ឡុង គីមម៉ារីតា
https://bit.ly/2XekCb4
កម្ពុជាប្រតិកម្មនឹងការលើកឡើងរបស់អ្នកស្រី រ៉ូណា ស្ម៊ីត ដែលថាការបង្ក្រាបខាងនយោបាយកើនឡើង
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ អង្គការសហប្រជាជាតិនៅទីក្រុង ហ្សឺណែវ ចេញប្រតិកម្មភ្លាមៗតបទៅនឹងការលើកឡើងរបស់អ្នកស្រី រ៉ូណា ស្ម៊ីត ពាក់ព័ន្ធនឹងការវិវឌ្ឍន៍ចុងក្រោយនៅកម្ពុជា ដោយថា ការវាយតម្លៃនេះ ពុំមានតុល្យភាព និងបង្កឲ្យការភ័ន្តច្រឡំក្នុងចំណោមសាធារណៈមតិមកលើរាជរដ្ឋាភិបាលកម្ពុជា។ ...
ឡុង គីមម៉ារីតា
https://bit.ly/2QrU7h9
អ្នកស្រី ស្ម៊ីត បង្ហាញក្ដីបារម្ភចំពោះការកើនឡើងនៃភាពតានតឹង និង វិធានការបង្ក្រាប ប៉ុន្តែមន្ត្រីថា ជាវិធានការដើម្បីរក្សាសន្តិភាព
អ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃសុក្រនេះ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងអំពីការបង្ក្រាបខាងនយោបាយដែលមានលក្ខណៈកាន់តែខ្លាំងឡើងៗនៅទូទាំងប្រទេស ហើយធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលគោរពនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ និង ការជួបប្រជុំ។ ...
ឡុង គីមម៉ារីតា
https://bit.ly/33Npx58
ប្រទេសជប៉ុនផ្តល់មូលនិធិដល់សកម្មភាពផ្សព្វផ្សាយដល់មជ្ឈមណ្ឌលឯកសារច្បាប់
រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ថវិកាជាង ២៥០,០០០ ដុល្លារ ដើម្បីគាំទ្រមជ្ឈមណ្ឌលឯកសារច្បាប់របស់សាលាក្តីខ្មែរក្រហម ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយរបស់ខ្លួន។ ...
មុំ គន្ធា
https://www.khmertimeskh.com/658534/japan-funds-outreach-activities-for-legal-documentation-center/
រដ្ឋាភិបាលព្រមានពីទឹកជំនន់នៅតាមខេត្តជាប់ឆ្នេរសមុទ្រដែលបណ្តាលមកពីព្យុះ
រដ្ឋាភិបាលបានក្រើនរំលឹកអ្នកដែលរស់នៅខេត្តតាមតំបន់ឆ្នេរ និងតាមបណ្តោយព្រំដែនវៀតណាម ឲ្យមានការប្រុងប្រយ័ត្ននៅពេលដែលប្រទេសកម្ពុជាត្រៀមទប់ទល់នឹងព្យុះនៅសប្តាហ៍នេះ។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/government-warns-storm-related-flooding-coastal-provinces
មន្ត្រីទូត USA ជួបលោក គួច ចំរើន ពិភាក្សាពីកិច្ចសហប្រតិបត្តិការ
អនុប្រធានបេសកកម្មស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Michael Newbill បានជួបជជែកគ្នាជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុកាលពីថ្ងៃពុធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ខណៈអាមេរិកចង់នាំក្រុមហ៊ុនឲ្យមកវិនិយោគក្នុងខេត្តនេះជាអ្វីដែលមន្ត្រីថាជាជំនួបបឋម មុនមានកិច្ចពិភាក្សាមួយទៀតរវាងលោក គួច ចំរើន និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ...
ខន សាវិ
https://bit.ly/36J1Tsz
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានប្រសាសន៍ថាកម្រិតទឹកអាចបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុង
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ នៅទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ជំហ៊ានក្នុងការបង្កើនការផ្គត់ផ្គង់ថាមពលកំពុងបន្ត ហើយលោកសុំអធ្យាស្រ័យចំពោះភាពរអាក់រអួលណាមួយដែលនឹងបណ្តាលមកពីការ ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/658075/hun-sen-says-water-levels-may-cause-power-cuts-in-capital/
ព្រះរាជាណាចក្រកម្ពុជាចំណាយថវិកាជិត ៦០ ពាន់លានដុល្លារលើការអភិវឌ្ឍរហូតដល់ឆ្នាំ ២០២៣
ប្រទេសកម្ពុជានឹងចំណាយថវិកាជិត ៦០ ពាន់លានដុល្លារក្រោមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ហើយថវិកាចំនួន ៧៥ ភាគរយនឹងបានមកពីដៃគូអភិវឌ្ឍន៍នានា។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50658074/kingdom-to-spend-nearly-60-billion-on-development-until-2023/
ក្រសួងសុខាភិបាលហាមឃាត់ការចាក់វ៉ាក់សាំងការពារជំងឺឆ្កួតជ្រូកគ្មានការអនុញ្ញាត
រដ្ឋាភិបាលបានហាមឃាត់ការចែកចាយនិងលក់វ៉ាក់សាំងការពារជំងឺឆ្កួតជ្រូក Abhayrab និង Indirab ដែលមិនបានចុះបញ្ជីជាមួយក្រសួងសុខាភិបាល។ ...
ខន សាវិ
https://www.phnompenhpost.com/national/ministry-health-prohibits-unlicensed-rabies-vaccines