ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
20
ក្រុមហ៊ុន | Sinohydro Corporation |
ព័ត៌មានក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ២៨០.០០០.០០០ ដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៦ |
លេខកូដចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ឈ្មោះប្រធានក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | ប្រទេសចិន |
អាសយដ្ឋានក្រុមហ៊ុន | អាគារកាណាឌីយ៉ាជាន់ទី ២៧ ផ្ទះលេខ ៤៩ ផ្លូវលេខ ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ |
ប្រភេទរបាយការណ៍ EIA | ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង |
ក្រសួង/ស្ថាប័ន | ក្រសួងរ៉ែ និងថាមពល |
ទីតាំង | តំបន់ដែលក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍វារីអគ្គិសនីមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រ ភាគខាងជើងនៃទីរួមខេត្តកំពត ដែលស្ថិតនៅក្នុងស្រុកកំពត ត្រង់ចន្លោះខ្សែស្របទី១០៣°៤០.១៤៤' និង ១០៣°៤៩.៤៩៦' នៃរយៈទទឹងខាងជើង និងខ្សែបណ្ដោយទី ១០៤°០៤.៦៦៧' និង ១០៤°០៨.៦៦៣' នៃរយៈបណ្ដោយខាងកើត។ |
ភូមិ | ព័ត៌មានពុំអាចរកបាន |
ឃុំ | ព័ត៌មានពុំអាចរកបាន |
ស្រុក | ស្រុកកំពត |
ខេត្ត | ខេត្តកំពត |
រយៈពេលកិច្ចសន្យា | ៤៤ឆ្នាំ |
ទំហំផ្ទៃដីរបស់គម្រោង | ព័ត៌មានពុំអាចរកបាន |
វិស័យ | វារីអគ្គិសនី |
ក្រុមហ៊ុនសិក្សា EIA | Sawac Consultants Cambodia Co., Ltd |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | SAWAC Consultants គឺជាក្រុមហ៊ុនផ្ដល់ប្រឹក្សាឈានមុខដែលមានដើមកំណើតពី SAWA ដែលជាអង្គការមិនមែនរដ្ឋាភិបាលហូឡង់មួយ ហើយបានដំណើរការនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៣ មក។ ជាមួយនឹងការកើនឡើងនៃចំនួនអ្នកប្រឹក្សាខ្មែរដែលមានបទពីសោធន៍ច្រើន SAWA បានប្ដូរទៅឱ្យបុគ្គលិកក្នុងស្រុកដើម្បីគ្រប់គ្រង និងដំណើរការតាំងពីឆ្នាំ១៩៩៩ ហើយក្រុមហ៊ុននេះបានចុះបញ្ជីរនៅក្រសួងពាណិជ្ជកម្ម ជាមួយនឹងឈ្មោះផ្លូវការ "Sawac Consultants Cambodia Co., Ltd” |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ផ្ទះលេខ១ ផ្លូវលេខ២៥៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | បទបញ្ញត្តិស្ដីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិមាន ច្បាប់ស្ដីពីព្រៃឈើ អនុក្រឹត្យស្ដីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម អនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលទឹក អនុក្រឹត្យស្ដីពីការគ្រប់គ្រងសំណល់រឹង និងច្បាប់ភូមិបាល។ |
ចំណូលនិងចំណាយក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | ព័ត៌មានពុំអាចរកបាន |
ចំនួនការងារដែលបានបង្កើត | ព័ត៌មានពុំអាចរកបាន |
ការចូលរួមជាសាធារណៈ | នៅក្នុងគម្រោងសិក្សានេះមានការចូលរួមប្រឹក្សា និងពិគ្រោះយោបល់ពីសាធារណជនដែលពាក់ព័ន្ធដូចជា តំណាងអ្នកគ្រប់គ្រងឧទ្យានជាតិបូកគោ តំណាងមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល តំណាងអង្គភាពរដ្ឋាករទឹកខេត្តកំពត តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត តំណាងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត តំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត តំណាងមន្ទីរទេសចរណ៍ខេត្តកំពត អភិបាលរងស្រុកកំពង់បាយខេត្តកំពត អភិបាលរងស្រុកកំពត សន្ទុបទីមួយឃុំម៉ាកប្រាង តំណាងមណ្ឌលសុខភាពកំពង់គ្រែង ប្រជាពលរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលដែលពាក់ព័ន្ធនានា។ |
ប្រភពដីបម្លែងពី | ព័ត៌មានពុំអាចរកបាន |
ផែនការគ្រប់គ្រងបរិស្ថាន | ដើម្បីធាធាបានការគ្រប់គ្រង ធនធានបរិស្ថានតំបន់នោះដោយប្រសិទ្ធភាព ម្ចាស់គម្រោងនឹងរៀបចំកំណត់នូវវិធានការសំខាន់ៗមួយចំនួនដូចជា រៀបចំផ្នែក ឬ ក្រុមទទួលខុសត្រូវសម្រាប់ការអនុវត្តន៍ផែនការការងារ កំណត់ពេលវេលាធ្វើការងារឱ្យច្បាស់លាស់ ក្នុងកិច្ចការពារបរិស្ថាន បំពាក់ឧបករណ៍ការពារសុខភាព គ្រោះថ្នាក់ និងគ្រឿងចក្រទំនើបៗតាមបែបផែនបច្ចេកទេស ការពារ និងបង្កាជំងឺរាតត្បាតផ្សេងៗ ការគ្រប់គ្រងសំណល់រឹង រាវ និងសំណល់សាធាតុពុល ការធ្វើកន្លែង ទុកសំណល់រឹង ជុំរុញឱ្យមានការដាំដើមឈើ នៅទីសាធារណៈ ធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជំនាញក្នុងការត្រួតពិនិត្យមើលទីតាំង-បចេ្ចកទេស និង ទទួលយកនូវការកែប្រែបច្ចេកទេសណាមួយដែលអ្នកជំនាញតម្រូវឱ្យធ្វើ ធ្វើការអភិរក្ស ប្រភេទសត្វព្រៃសំខាន់ៗដែលធ្លាប់មាននៅតំបន់គម្រោង ធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំ វិធីសាស្រ្តការពារសុខភាព អនាម័យ-សុវត្ថិភាពការងារ និងត្រៀមថវិកាបំរុងទុក សម្រាប់ប្រតិបត្តិផែនការគ្រប់គ្រងបរិស្ថាន។ |
ផែនការអភិវឌ្ឍ | ព័ត៌មានពុំអាចរកបាន |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | នៅក្នុងគម្រោងនេះមានការសិក្សាវាយតម្លៃពីហេតុប៉ះពាល់អវិជ្ជមានទៅលើគ្រប់ដំណាក់កាលនៃការអនុវត្តគម្រោងមានដូចជា បរិស្ថានសង្គម ធនធានរូបសាស្រ្ត ធនធានអេកូឡូស៊ី ហើយបានកំណត់វិធានការសម្រាប់កាត់បន្ថយផលប៉ះពាល់ទាំងនេះ។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | ក្រុមហ៊ុននឹងត្រៀមថវិការចំនួន ៤០០.០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៣០ ឆ្នាំ ក្នុងការប្រតិបត្តិផែនការការពារបរិស្ថាន។ |
ឆ្នាំបោះពុម្ភ EIA | ២០០៦ |
បច្ចុប្បន្នភាព | តុលា ២០២២ |
ឯកសារយោង
[ពង្រាង] ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមដំបូង : គម្រោងវារីអគ្គិសនីកំចាយ ស្ថិតនៅខេត្តកំពត
|
ស៊ីណូហាយដ្រូជាក្រុមហ៊ុនមួយដែលឈានមុខគេក្នុងពិភពលោកក្នុងការសន្សំសំចៃ អភិរក្សលើប្រភពទឹកដើម្បីផលិតថាមពលអគ្គិសនី ដែលមានក្រុមហ៊ុនបុត្រសម្ពន្ធចំនួន១០ និង ក្រុមហ៊ុនបណ្តាញចំនួន៧០។ ក្រុមហ៊ុននេះបានឈ្នះក្នុងការប្រកួតប្រជែងលើការវិនិយោគអន្តរជាតិ និង ទទួលបានកិច្ចព្រមព្រៀងអភិវឌ្ឍន៍ប្រភេទ BOT សម្រាប់គម្រោងវារីអគ្គិសនីកំចាយដែលមានកំលាំងសរុប ១៩៣,២ មេកាវ៉ាត់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ |