ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
9
ក្រុមហ៊ុន | KTC Cable Co., Ltd. |
ព័ត៌មានក្រុមហ៊ុន | KTC Cable គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅខែសីហា ឆ្នាំ២០០៥ មានការងារសំខាន់ៗទាក់ទងទៅនឹងការផលិតខ្សែភ្លើង ខ្សែកាប និងខ្សែទូរគមនាគមន៍គ្រប់ប្រភេទ។ នៅឆ្នាំ២០០៦ ក្រុមហ៊ុននេះទទួលបានវិញ្ញាបនប័ត្រ ISO9001-2008។ ក្រុមហ៊ុននេះរួមវិនិយោគជាមួយ K-water Turben Investment របស់ប្រទេសកូរ៉េ និងក្រុមហ៊ុន Sinohydro ប្រទេសចិន ក្នុងការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បង្កើតទំនប់វារីអគ្គិសនីដែលមានសមត្ថភាព ៨០ មេការវ៉ាត់ ដែលមានទីប្រឹក្សាបច្ចេកទេសជាក្រុមហ៊ុន Hyundia Engineering។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ២៣២.២១០.០០០ ដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ខែធ្នូ ឆ្នាំ២០០៦ |
លេខកូដចុះបញ្ជីក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ឈ្មោះប្រធានក្រុមហ៊ុន | លោក KIM Myung-IL |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | ប្រទេសកូរ៉េ |
អាសយដ្ឋានក្រុមហ៊ុន | ផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌដង្កោ រាជធានីភ្នំពេញ |
ប្រភេទរបាយការណ៍ EIA | ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ |
ក្រសួង/ស្ថាប័ន | ក្រសួងរ៉ែ និងថាមពល |
ទីតាំង | ទីតាំងគម្រោងមានចម្ងាយ ៩៥,៥ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់ និង១៨៥,២២ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង |
ភូមិ | ភូមិស្ទឹងថ្មី |
ឃុំ | ឃុំប្រមោយ |
ស្រុក | ស្រុកវាលវែង |
ខេត្ត | ខេត្តពោធិ៍សាត់ |
រយៈពេលកិច្ចសន្យា | ៣៥ឆ្នាំ |
ទំហំផ្ទៃដីរបស់គម្រោង | ៩.៣៥៥ ហិកតា |
វិស័យ | វារីអគ្គិសនី |
ក្រុមហ៊ុនសិក្សា EIA | SAWAC Consultants (Cambodia) Co., Ltd. |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | គម្រោងនេះត្រូវបានសិក្សា និងអនុវត្តទៅតាមក្របខណ្ឌច្បាប់ចំនួន ១៦ អនុក្រឹត្យចំនួន ៧ គោលការណ៍ណែនាំទូទៅក្នុងការធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍបៃតង និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។ |
ចំណូលនិងចំណាយក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | គម្រោងវារីអគ្គីសនីស្ទឹងពោធិ៍សាត់នេះនឹងផ្តល់ស្ថិរភាពក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនីដល់ការអភិវឌ្ឍលើគ្រប់វិស័យ សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងតំបន់ និងអាចកែប្រែតំបន់នេះទៅជាតំបន់ទេសចរណ៍ធម្មជាតិ ជាមួយអាងទឹកដ៏ធំ ដែលអាចបង្កលក្ខខណ្ឌសមស្របសម្រាប់ការអភិរក្សធ្វើឱ្យមានការកើនឡើងនៃប្រភេទត្រី និងវារីសត្វ។ គម្រោងនេះនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងតំបន់ កែលម្អផ្លូវចេញចូលពីផ្លូវជាតិ សាងសង់អគារស្នាក់នៅបុគ្គលិក ការិយាល័យ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានា។ |
ចំនួនការងារដែលបានបង្កើត | ក្រុមហ៊ុនជ្រើសរើសបុគ្គលិកក្នុងពេលសាងសង់ ប្រព័ន្ធបញ្ចូលចរន្ត និងអនុស្ថានីយមានរយៈពេល ៤ ឆ្នាំ គិតទាំងគ្រោងការលម្អិតនោះ គឺត្រូវការបុគ្គលិកចំនួន ៤០០ នាក់ (៣០០ នាក់ ជាជនជាតិខ្មែរ និង ១០០ នាក់ ជាជនជាតិបរទេស)។ |
ការចូលរួមជាសាធារណៈ | ការប្រឹក្សា និងពិគ្រោះយោបល់ពីសាធារណជន ដែលពាក់ព័ន្ធដោយសារគម្រោងនេះ ហើយការពិភាក្សានេះធ្វើក្នុងពេលសិក្សាវាយតម្លៃ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៨ និងធ្វើបច្ចុប្បន្នភាពនៅខែកញ្ញា ឆ្នាំ២០១៥ និងម្តងទៀតពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧។ ការប្រឹក្សានយោបាយនេះមានការចូលរួមពីមន្ត្រីពីក្រសួង មន្ទីរ សាលាខេត្ត អង្គការ Conservation International អង្គការ Fauna and Flora អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។ |
ប្រភពដីបម្លែងពី | គម្រោងនេះមានផ្ទៃដីសរុបចំនួន ៩.៣៥៥ ហិកតា មានផ្ទៃដីស្ថិតនៅក្នុងព្រៃបម្រុងទុកអចិន្រ្តៃយ៏ចំនួន ៤.១៩៩,២ ហិកតា (៤៥ភាគរយ) ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ៣៩៩,៧ ហិកតា (៤ភាគរយ) និងដែនជម្រកសត្វព្រៃភ្នំសំកុសចំនួន ៤.៧៥៦,១ ហិកតា (៥១ភាគរយ) សរុបព្រៃឈើដែលប៉ះពាល់ចំនួន ៦.០០៧,២៤ ហិកតា ក្នុងនោះមានព្រៃសហគមន៏ចំនួន ៣៥១,៦២ ហិកតា។ គម្រោងនេះនឹងអាចធ្វើឱ្យបាត់បង់ទាំងស្រុងនូវព្រៃស្រោង ដែលមានផ្ទៃដីសរុប ៨៦៤,៤៦ ហិកតា ព្រៃពាក់កណ្តាលស្រោងសរុប ៨៥០,២៥ ហិកតា និងព្រៃល្បោះសរុប ៤.២៩១,៥ ហិកតា។ |
ផែនការគ្រប់គ្រងបរិស្ថាន | ក្រុមហ៊ុនបានរៀបចំ និងកំណត់វិធានការផែនការគ្រប់គ្រងបរិស្ថានមួយចំនួនដូចជា រៀបចំស្ថាប័នត្រួតពិនិត្យ កម្មវិធីបណ្តុះបណ្តាល និងកម្មវិធីអង្កេតតាមដានត្រួតពិនិត្យ ការអនុវត្តវិធានការការពារបរិស្ថាន សម្រាប់ទប់ស្កាត់ និងកាត់បន្ថយការប៉ះពាល់បរិស្ថានអវិជ្ជមាននានា ដើម្បីធានាបាននូវការគ្រប់គ្រងធនធានបរិស្ថានធម្មជាតិ និងសង្គមនៅក្នុងតំបន់គម្រោងប្រកបដោយចីរភាព។ |
ផែនការអភិវឌ្ឍ | គម្រោងនេះនឹងធ្វើការកសាងអាងស្តុកទឹកចំនួន ១.២២៦,៥ លានម៉ែត្រគូប ដែលលាតសន្ធឹងលើផ្ទៃដីចំនួន ៨.៥៩១ ហិកតា និងបង្គោលភ្លើងខ្សែបញ្ជូនអគ្គិសនីចំនួន ១៣ ដើម ដែលត្រូវការដីទំហំ ២២៥ ម៉ែត្រក្រឡាក្នុងមួយបង្គោល ដែលទាំងនេះជាផ្នែកមួយនៃផែនការហេដ្ឋារចនាសម្ព័ន្ធ និងស្តារផ្លូវចំនួន ៣០គីឡូម៉ែត្រ។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | ក្រុមហ៊ុនបានរៀបចំ និងកំណត់នូវវិធានការសំខាន់ៗមួយចំនួនសម្រាប់ធ្វើការទប់ស្កាត់ និងកាត់បន្ថយនូវរាល់ហេតុប៉ះពាល់បរិស្ថានអវិជ្ជមាន ដើម្បីធានាបាននូវការគ្រប់គ្រងធនធានបរិស្ថានតំបន់នោះ ប្រកបដោយប្រសិទ្ធភាព ស្របទៅតាមលក្ខណៈបច្ចេកទេស និងបទដ្ឋានបរិស្ថាន ព្រមទាំងធានាឱ្យគម្រោងអភិវឌ្ឍន៍ប្រកបដោយស្ថេរភាព។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | សម្រាប់រយៈពេល ៣៥ឆ្នាំ ក្រុមហ៊ុនបានគ្រោងថវិកាសរុប ៨២៦.៤៨០ ដុល្លារ សម្រាប់មូលនិធិសង្គម និងបរិស្ថាន (៦៦៧.៦៨០ ដុល្លារអាមេរិកសម្រាប់មូលនិធិបរិស្ថាន និង ១៥៨.៨០០ សម្រាប់មូលនិធិសង្គម)។ មូលនិធិបរិស្ថាននឹងត្រូវប្រើប្រាស់សម្រាប់ការដាំដើមឈើ សហគមន៍អភិរក្សព្រៃឈើ និងការអភិរក្សជលផល និងមូលនិធិសង្គមនឹងត្រូវប្រើសម្រាប់ថវិកាអភិវឌ្ឍភូមិឃុំ។ |
ឆ្នាំបោះពុម្ភ EIA | ២០១៧ |
បច្ចុប្បន្នភាព | ឧសភា ២០២៤ |
ឯកសារយោង
[ពង្រាង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ (៨០MW) ស្រុកវាលវែង ខេត្តពោធិ៍សាត់ (BOT)
|
KTC Cable គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង នៅខែសីហា ឆ្នាំ២០០៥ មានការងារសំខាន់ៗទាក់ទងទៅនឹងការផលិតខ្សែភ្លើង ខ្សែកាប និងខ្សែទូរគមនាគមន៏គ្រប់ប្រភេទ។ នៅឆ្នាំ២០០៦ ក្រុមហ៊ុននេះទទួលបានវិញ្ញាបនប័ត្រ ISO9001-2008។ ក្រុមហ៊ុននេះរួមវិនិយោគជាមួយ K-water Turben Investment របស់ប្រទេសកូរ៉េ និងក្រុមហ៊ុន Sinohydro ប្រទេសចិន ក្នុងការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បង្កើតទំនប់វារីអគ្គិសនីដែលមានសមត្ថភាព ៨០ មេការវ៉ាត់ ដែលមានទីប្រឹក្សាបច្ចេកទេសជាក្រុមហ៊ុន Hyundia Engineering។ |