ព័ត៌មាន
លោក ហ៊ុន សែន ស្នើឱ្យផ្អាកកិច្ចប្រជុំអាស៊ាន-អាមេរិក ដើម្បីជំរុញឱ្យមានការជជែកគ្នាមុនកាលបរិច្ឆេទនៃកិច្ចប្រជុំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យផ្អាកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ចាប់ពីកាលបរិច្ឆេទប្រកាសដោយសហរដ្ឋអាមេរិក ព្រោះមិនទាន់បានឯកភាពទាំងស្រុងរវាងរដ្ឋសមាជិកអាស៊ាន។ ...
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង អំពាវនាវ ASEANPOL រួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងកូវីដ-១៩
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ASEANPOL ឱ្យរួមគ្នាបង្រ្កាបរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3IxKAgx
រដ្ឋមន្ត្រីការបរទេសអាស៊ាន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងការប៉ះទង្គិចគ្នានៅអ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសអាស៊ាន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចអាវុធនៅប្រទេសអ៊ុយក្រែនរវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន និងអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យកាន់តែធ្ងន់ធ្ងរ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-02-28-0914-232448.html
ប្រមុខការទូតកម្ពុជាស្នើ EU និងដៃគូជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ស្នើឱ្យសហភាពអឺរ៉ុប (EU) និងដៃគូរបស់ខ្លួនជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីជួយប្រទេសទាំងនេះពង្រីកស្វ័យភាពជាយុទ្ធសាស្ត្រ ដោយផ្អែកលើការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាព និងស្ថិរភាព។ ...
រី សូចាន់
https://www.postkhmer.com/national/2022-02-24-0935-232276.html
ប្រមុខការបរទេសអាស៊ានប្រឈមនឹងបញ្ហាសំខាន់ៗដែលត្រូវដោះស្រាយ
រដ្ឋមន្ត្រីការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍កំពុងជួបប្រជុំគ្នាក្នុងប្រទេសកម្ពុជាសម្រាប់កិច្ចប្រជុំលើកដំបូងក្នុងឆ្នាំនេះ ជាមួយនឹងការពិភាក្សាអំពីប្រទេសមីយ៉ាន់ម៉ា ក្នុងចំណោមបញ្ហាផ្សេងៗ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3sFyxXC
កម្ពុជា និងអាស៊ាននឹងជំរុញទីម័រចូលជាសមាជិកដើមឆ្នាំនេះ
កម្ពុជាដែលកាន់តំណែងជាប្រធានអាស៊ានឆ្នាំនេះ បានបញ្ជាក់ជាមួយអគ្គលេខាធិការសមាគមក្នុងតំបន់ថា ពួកគេនឹងជំរុញឱ្យមានពាក្យសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3rNTvEy
លោក ហ៊ុន សែន ថា នៅតែបន្តធ្វើកិច្ចព្រមព្រៀង ៥ ចំណុច សម្រាប់ដំណោះស្រាយនៅមីយ៉ាន់ម៉ាក្នុងឋានៈជាប្រធានអាស៊ាន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅអ្នកគ្រប់គ្រងអំណាចនៅមីយ៉ាន់ម៉ា ថា កិច្ចព្រមព្រៀង ៥ ចំណុចរបស់អាស៊ាន គឺលោកនៅតែបន្តធ្វើក្នុងឋានៈជាប្រធានអាស៊ានក្នុងការចរចាស្វែងរកសន្តិភាពនៅប្រទេសនេះ ហើយលោកក៏មិនបោះបង់ការខិតខំប្រឹងប្រែងរបស់លោកដែរ បើទោះបីទទួលរងការរិះគន់ពីប្រជាជនមីយ៉ាន់ម៉ាក៏ដោយ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-02-08-1008-231279.html
គ្មានវត្តមានរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំចង្អៀត ខណៈបេសកជនពិសេសរបស់កម្ពុជាត្រៀមទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗ ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់
រដ្ឋសមាជិកអាស៊ានស្វាគមន៍ចំពោះការតែងតាំងលោក ប្រាក់ សុខុន ជាបេសកជនពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងអំពាវនាវដល់អាជ្ញាធរមីយ៉ាន់ម៉ា ជួយសម្រួលដល់បេសកកម្មនានារបស់បេសកជនពិសេសរបស់ប្រធានអាស៊ានដែលនឹងចាប់ផ្តើមជាមួយនឹងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អាស៊ាន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3onUBVt
ប្រធានាធិបតីឥណ្ឌូនេស៊ីបញ្ជាក់ពីការគាំទ្រសម្រាប់ការបង្កើតកិច្ចប្រជុំប្រឹក្សាអាស៊ានស្តីពីមីយ៉ាន់ម៉ា
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការព្រមព្រៀងជាឯកច្ឆន្ទ៥ ចំណុចរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីមីយ៉ាន់ម៉ា ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/33QNXzX
លេខាធិការអាស៊ានគាំទ្រគំនិតផ្តួចផ្តើមរបស់កម្ពុជា
អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់កម្ពុជាទាំងអស់ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3KfLuj5
ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ត្រូវបានគេមើលឃើញថាជាការបង្កើនក្តីសង្ឃឹមសម្រាប់ការឯកភាពគ្នារបស់មីយ៉ាន់ម៉ា
អ្នកជំនាញបាននិយាយថា ទោះបីជាការដោះស្រាយវិបត្តិប្រទេសមីយ៉ាន់ម៉ាភ្លាមៗមិនមែនជារឿងងាយស្រួលក៏ដោយ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់កម្ពុជាអាចត្រួសត្រាយផ្លូវឆ្ពោះទៅរកការឯកភាពគ្នារវាងរដ្ឋសមាជិកអាស៊ាន។ ...
Yang Han
https://bit.ly/3FnLslp
ឥណ្ឌាប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាន
ឥណ្ឌាបានសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ ២០២២ ក្នុងការដោះស្រាយបញ្ហាកង្វល់រួម រួមទាំងវិបត្តិមីយ៉ាន់ម៉ាផងដែរ។ ...
រី សូចាន់
https://www.phnompenhpost.com/national-politics/india-vows-close-cooperation-kingdom-asean-chair
ផ្លូវជាតិលេខ ៤៨ ដើម្បីជួយតភ្ជាប់ប្រទេសអាស៊ាន
ផ្លូវជាតិលេខ ៤៨ ដែលជាកំណាត់ផ្លូវអាស៊ានលេខ ១២៣ នឹងត្រូវកែលម្អឲ្យមានផ្នែកខ្លះដែលមាន ៤ គន្លងតភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកាន់ក្រុងខេមរភូមិន្ទក្នុងខេត្តកោះកុង។ ...
ទីន សុខថាវុធ
https://www.khmertimeskh.com/50999928/national-road-48-to-help-connect-asean-countries/
អាស៊ាន និងអង្គការសហប្រជាជាតិ សង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរការនយោបាយដឹកនាំដោយប្រទេសមីយ៉ាន់ម៉ា ដើម្បីបញ្ចប់អំពើហិង្សា
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអង្គការសហប្រជាជាតិ បានចែករំលែកទស្សនៈទានដូចគ្នាថា ដំណើរការនយោបាយណាមួយឆ្ពោះទៅរកការបញ្ចប់អំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ា និងដោយមីយ៉ាន់ម៉ាផ្ទាល់ ទើបទទួលបានជោគជ័យ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3FKBueT
លោក គិន ភា៖ កម្ពុជារួមចំណែកខ្លាំងក្នុងការធ្វើឱ្យមានតុល្យភាព និងស្ថិរភាពនៃទំនាក់ទំនងរវាងអាស៊ាន និងប្រទេសមហាអំណាច
ខណៈកម្ពុជានឹងធ្វើជាប្រធានអាស៊ាន នៅឆ្នាំ ២០២២ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាបានបង្ហាញទស្សនៈមើលឃើញរបស់លោក តាមរយៈបទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍ ពាក់ព័ន្ធនឹងមុខមាត់ និងតួនាទីរបស់កម្ពុជានៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិដែលមានខ្លឹមសារដូចតទៅ៖ ...
រី សុចាន់
https://www.postkhmer.com/national/2021-12-10-0914-228101.html
លោកនាយករដ្ឋមន្ត្រីនឹងធ្វើទស្សនកិច្ចផ្លូវការនៅមីយ៉ាន់ម៉ាថ្ងៃទី ៧-៨ ខែមករា ក្រោយពីជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា រយៈពេល ២ ថ្ងៃ ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារប្រក្រតីភាពអាស៊ានឡើងវិញគឺលោកចង់ឱ្យកិច្ចប្រជុំកំពូលអាស៊ានឆ្នាំក្រោយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមានវត្តមានគ្រប់ប្រទេសជាសមាជិកចូលរួម។ ...
រី សុចាន់
https://www.postkhmer.com/national/2021-12-08-1029-228018.html
លោក ហ៊ុន សែន ជួបរដ្ឋមន្ត្រីមីយ៉ាន់ម៉ាថ្ងៃនេះ ដើម្បីស្វែងរកប្រក្រតីភាពអាស៊ានឡើងវិញ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រធានវិលជុំនៃសមាជិកអាស៊ានក្នុងឆ្នាំ ២០២២ នេះបានប្រកាសជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ានៅថ្ងៃនេះ បំណងស្វែងយល់អំពីចំណុចដែលត្រូវឈានទៅមុខក្នុងក្របខ័ណ្ឌកុងសង់ស៊ីស ៥ ចំណុចដែលមេដឹកនាំអាស៊ានបានឯកភាពគ្នាទាក់ទងស្ថានភាពនៅមីយ៉ាន់ម៉ា ដើម្បីនឹងអាចរកដំណោះស្រាយ ធ្វើ ...
រី សុចាន់
https://www.postkhmer.com/national/2021-12-07-0928-227952.html
សហរដ្ឋអាមេរិកពិចារណារៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាននៅទីក្រុងវ៉ាស៊ីនតោនក្នុងខែមករា
ប្រភពពីអាស៊ានបាននិយាយថា សហរដ្ឋអាមេរិកគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់របស់លោកប្រធានាធិបតី Joe Biden និងមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅទីក្រុងវ៉ាស៊ីនតោនក្នុងខែមករា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3lgsWV2
កម្ពុជាប្រកួតជាមួយអាស៊ាន ខណៈដែលខ្លួនបានលុបបំបាត់ការរឹតត្បិតចេញចូលប្រទេស
កម្ពុជាបានកំណត់ស្តង់ដារសម្រាប់ប្រទេសសមាជិកអាស៊ានផ្សេងទៀត ក្នុងការពិនិត្យនិងពិចារណាលើភាពមិនចាំបាច់ធ្វើក្នុងការធ្វើចត្តាឡីស័កសម្រាប់ការធ្វើដំណើរឆ្លងប្រទេស ខណៈខ្លួនបានដកការរឹតបន្តឹងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញទាំងអស់ដែលមកដល់ច្រកទ្វារគោក សមុទ្រ និងផ្លូវអាកាសចាប់ពីថ្ងៃនេះតទៅ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/30p0E3w
អង្គការសហប្រជាជាតិ គាំទ្រកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ ២០២២
អង្គការសហប្រជាជាតិ និងកម្ពុជាបានពិភាក្សាអំពីការគាំទ្ររបស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជាក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Hn6WB9
កម្ពុជា ស្លូវេនីពង្រីកចំណងមិត្តភាពជាមេដឹកនាំអាស៊ាន-សហភាពអឺរ៉ុប
នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្លូវេនីបានកសាងទំនាក់ទំនងរបស់ពួកគេ និងបានឯកភាពគ្នាក្នុងការបង្កើនទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងនាមជាប្រធានអាស៊ាន និងមួយទៀតជាប្រធានសហភាពអឺរ៉ុប។ ...
ទីន សុខថាវុធ
https://www.khmertimeskh.com/50968598/cambodia-slovenia-to-expand-ties-as-asean-eu-leaders/
កម្ពុជាធ្វើម្ចាស់ផ្ទះថ្នាក់ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ៥២
ប្រទេសកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃថ្នាក់ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ៥២ និងកិច្ចប្រជុំដៃគូសន្ទនាពាក់ព័ន្ធនៅថ្ងៃទី ២-៣ ខែវិច្ឆិកាតាមរយៈប្រព័ន្ធវីដេអូ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50964545/cambodia-hosts-52nd-asean-stom/
នាយករដ្ឋមន្ត្រីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី១
លោក ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្ត្រាលីលើកទី១ ហើយទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលី ខណៈដែលកម្ពុជានឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំក្រោយ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3BsQTOg
អាស៊ាន និងសហរដ្ឋអាមេរិក កោតសសើរភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគ
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធិផលនៃភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3mjBwmG