ព័ត៌មាន
ការដោះមីននៅព្រំដែននៅតែបន្តដោយផ្ដោតអាទិភាពលើតំបន់មានការខណ្ឌសីមាច្បាស់លាស់និងទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម
អាជ្ញាធរមីនបានគូសបញ្ជាក់ប្រាប់ទៅសហភាពអឺរ៉ុបថា ការដោះមីននៅតាមព្រំដែនថៃ នៅតែបន្តធ្វើដោយផ្តោតសំខាន់ជាអាទិភាពលើតំបន់មានការខណ្ឌសីមាច្បាស់លាស់ ទីកន្លែងដែលមានប្រជាជនរស់នៅ និងទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម។ ការថ្លែងបែបនេះធ្វើឡើងដោយលោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្នុងជំនួបជាមួយ លោក Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី១៦ កញ្ញានេះ ដែលភាគីទាំងពីរបានពិភាក្សាអំពីការបោសសម្អាតមីននៅតាមព្រំដែន។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-16-1650-263292
សម្តេចម៉ែព្រះប្រទានថវិកាដល់CMAC ដើម្បីបោសម្អាតមីននៅតាមព្រំដែនកម្ពុជាថៃ
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានប្រោសប្រទានព្រះរាជទ្រព្យចំនួន២ម៉ឺនដុល្លារអាមេរិកដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC)ដើម្បីប្រើប្រាស់ក្នុងការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-5-112-263179
កម្ពុជាត្រូវចំណាយពេលរាប់ឆ្នាំក្នុងការបោសសម្អាតសំណល់ជាតិផ្ទុះគ្រាប់បែករបស់ថៃ
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ថា កងកម្លាំងថៃបានប្រើប្រាស់គ្រាប់បែកចង្កោម និងទម្លាក់គ្រាប់បែកដទៃទៀតដ៏ច្រើនសន្ធឹកអំឡុងការប៉ះទង្គិចព្រំដែនថ្ងៃទី ២៤-២៨ ខែកក្កដា។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-9-2-1422-263143
សំណល់យុទ្ធភណ្ឌរបស់ថៃក្នុងការវាយប្រហារ៥ថ្ងៃបង្កហានិភ័យដល់ពលរដ្ឋខ្មែរជាច្រើនឆ្នាំទៀត
គ្រាប់បែកមិនបង្កគ្រោះថ្នាក់ទេ នៅពេលរក្សាទុកក្នុងឃ្លាំងយោធា ប៉ុន្តែវាក្លាយជាឃាតករយ៉ាងសាហាវនៅពេលត្រូវបានទម្លាក់ ជាពិសេសនៅតំបន់លំនៅឋានប្រជាពលរដ្ឋ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-8-30-754-263117
មន្ត្រី៖ ថៃយករឿងផ្ទុះមីនជាឈ្នាន់ដើម្បីឈ្លានពានកម្ពុជានិងបង្កភាពតានតឹងក្រោយបទឈប់បាញ់ចូលជាធរមាន
មន្ត្រីជាន់ខ្ពស់ផ្នែកបោសសម្អាតមីនយល់ឃើញថា ថៃបានយកឧប្បត្តិហេតុផ្ទុះមីនជាលេស និងជាឈ្នាន់ដើម្បីវាយប្រហារឈ្លានពានទឹកដីកម្ពុជា។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-8-18-1737-262987
អ្នកសារព័ត៌មានចុះផ្ទាល់ដល់ទីតាំងគ្រាប់បែកមិនទាន់ផ្ទុះ ខណៈកម្ពុជាច្រានចោលការអះអាងរបស់ថៃ
គ្រាប់បែក MK-84 មិនទាន់ផ្ទុះមួយគ្រាប់ ស្ថិតនៅក្នុងរណ្តៅមួយក្បែរផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ កណ្តាលវាលស្រែ ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ...
Marissa Carruthers និង ម៉ុន សុកែវ
https://kiripostkhmer.com/stories/unexploded-bomb-shown-to-press-as-cambodia-counters-thai-claims
កម្ពុជាស្វាគមន៍ជំនួយរបស់ចិនក្នុងការបោសសម្អាតមីនតាមព្រំដែនដែលមានកិច្ចព្រមព្រៀងកម្ពុជា-ថៃ
កម្ពុជាអរគុណដល់ប្រទេសចិន ដែលបានបង្ហាញឆន្ទៈក្នុងការផ្តល់ជំនួយមនុស្សធម៌ជាច្រើនប្រភេទ រួមទាំងការបោសសម្អាតមីននៅតាមតំបន់ព្រំដែន ដែលមានការព្រមព្រៀងគ្នារវាងកម្ពុជា និងថៃ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-8-15-1349-262972
ទេសរដ្ឋមន្រ្តី លី ធុជ៖ ទោះមានបទឈប់បាញ់ សត្រូវលាក់មុខជាយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅរាយប៉ាយ ដែលនៅតែបង្កគ្រោះដល់អាយុជីវិតគ្រប់ពេលវេលា
ទោះបីមានបទឈប់បាញ់គ្នារបស់កម្ពុជា និងថៃយ៉ាងណាក៏ដោយ ក៏សត្រូវលាក់មុខជាយុទ្ធភណ្ឌគ្រឿងផ្ទុះនៅសេសសល់ និងនៅរាយប៉ាយ ដែលនៅតែអាចបង្កគ្រោះថ្នាក់ជាយកថាហេតុណាមួយដល់អាយុជីវិតគ្រប់ពេលវេលា។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-4-1123-262850
សំណល់យុទ្ធភណ្ឌសង្គ្រាម៤៥គ្រាប់ ត្រូវបានរាវរកឃើញ និងកម្ទេចចោល
សំណល់យុទ្ធភណ្ឌសង្គ្រាមកប់លាក់ទុក ក្នុងសម័យសង្គ្រាមចំនួន៤៥គ្រាប់ ត្រូវបានកម្លាំងជំនាញរកឃើញ ក្នុងដីរស្រែរបស់ប្រជាពលរដ្ឋ នៅភូមិទ្រាល ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការកម្ទេចចោល។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-29-122-262204
ប្រទេសលុចសំបួផ្ដល់ជំនួយឥតសំណង២លានអឺរ៉ូសម្រាប់សកម្មភាពមីន
ប្រទេសលុចសំបួ ផ្ដល់ជំនួយឥតសំណងក្នុងទឹកប្រាក់ ២លានអឺរ៉ូ ឬប្រមាណ២,១៦លានដុល្លារសម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលជាគម្រោងគ្រប់គ្រងរួមគ្នាដោយអាជ្ញាធរមីន និង អង្គការ UNDP ក្នុងការកិច្ចការបោសសម្អាតមីននៅកម្ពុជា។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-4-1-1727-261774
រដ្ឋាភិបាលចិនបន្តផ្ដល់ជំនួយសម្រាប់ការបោសសម្អាតមីនក្នុងទឹកប្រាក់៤,៤លានដុល្លារ
ខណៈដែលជំនួយសម្រាប់ការបោសសម្អាតមីនដែលបានពីសហរដ្ឋអាមេរិកតាមរយៈ USAID ត្រូវបានផ្អាក រដ្ឋាភិបាលចិនបានបន្តផ្ដល់ជំនួយសម្រាប់ការបោសសម្អាតមីនក្នុងទឹកប្រាក់ ៤,៤លានដុល្លារ នៅក្នុងគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-2-6-643-261262
អាជ្ញាធរមីនធ្វើយុទ្ធនាការអប់រំពលរដ្ឋនៅស្រុកជាំក្សាន្តដែលមានករណីគ្រោះថ្នាក់ច្រើនជាងគេក្នុងឆ្នាំនេះ
អាជ្ញាធរមីនបន្ថែមការផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាស្រុកមានករណីគ្រោះថ្នាក់ដោយសារគ្រាប់មីនច្រើនជាងគេនៅឆ្នាំ២០២៤នេះ។ ...
នៀម ឆេង
https://www.postkhmer.com/national/2024-8-15-1647-260114
សមាជិកសភាសហរដ្ឋអាមេរិកបានដាក់ស្នើច្បាប់ស្តីពីការផ្តល់មូលនិធិបោសសម្អាតមីននៅឥណ្ឌូចិន
លោក Tammy Baldwin សមាជិកនៃគណៈកម្មាធិការអនុម័តរបស់សភាសហរដ្ឋអាមេរិកមកពីរដ្ឋ Wisconsin និងជាសមាជិកគណបក្សប្រជាធិបតេយ្យនិងលោកJerry Moran មកពីរដ្ឋ Kansas និងជាសមាជិកគណបក្សសាធារណៈរដ្ឋបានដាក់ស្នើច្បាប់បែងចែកថវិកាសម្រាប់ការបោសសម្អាតមីន និងយុទ្ធភណ្ឌ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/3nun9ws2
ខេត្តកំពង់ស្ពឺ នឹងត្រូវប្រកាសជាខេត្តអស់មីនទី១៣ ក្រោម «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន»
ខេត្តកំពង់ស្ពឺ នឹងត្រូវប្រកាសជាខេត្តអស់មីនទី១៣ នៅថ្ងៃទី៣០ ខែតុលា ក្រោម«គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន»ក្នុងគោលដៅប្រែក្លាយកម្ពុជាគ្មានមីនត្រឹម ឆ្នាំ២០២៥ ដើម្បីផ្តល់ដី ដែលមានសុវត្ថិភាពជូនប្រជា ...
សុខ រក្សា
https://www.postkhmer.com/national/2023-10-29-1714-255565.html
មន្ត្រី៖រយៈពេល ៩ ខែ ឆ្នាំ២០២៣ ជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះថយចុះ៣៣ភាគរយ
មន្ត្រីអាជ្ញាធរមីន បានអះអាងថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៣នេះ ជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះមានជិត ៣០ នាក់ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំមុនមានការថយចុះប្រមាណ៣៣ ភាគរយ ដែលលទ្ធផលនេះកើ ...
ជា សុខនី
https://www.postkhmer.com/national/2023-10-04-1825-255006.html
ត្រាក់ទ័របុកមីនប្រឆាំងរថក្រោះ ជាករណីស្លាប់ទី៦នៅខេត្តព្រះវិហារក្នុងឆ្នាំនេះ
គ្រាប់មីនបានសម្លាប់បុរសម្នាក់កាលពីថ្ងៃទី២២ ឧសភា ខណៈគាត់កំពុងរត់ត្រាក់ទ័រភ្ជួរស្រែនៅភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ...
គឹម សារ៉ុម
https://www.phnompenhpost.com/national/tractor-hits-anti-tank-mine-preah-vihears-sixth-death-year
រាជធានីភ្នំពេញត្រូវបានប្រកាសអស់មីន ខណៈកម្ពុជាបានប្តេជ្ញាលុបបំបាត់គ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ ២០២៥
ការគំរាមកំហែងដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺមានភាពស្មុគស្មាញ និងបានបន្សល់ទុកនូវទុក្ខសោកជាច្រើនដល់ប្រជាពលរដ្ឋ និងបន្ទុចបង្អាក់សកម្មភាពអភិវឌ្ឍន៍ថែមទៀត។ ជាមួយគ្នានេះ កម្ពុជាបានប្តេជ្ញាលុបបំបាត់គ្រាប់មីនឱ្យអស់ត្រឹមឆ្នាំ ២០២៥ តាមអនុសាសន៍របស់ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-09-27-1853-241464.html
ថវិកាជិត ៦ លានដុល្លារ នឹងត្រូវប្រើសម្រាប់សម្អាតមីននៅក្នុងខេត្តចំនួន ៦ និងឃុំ ៧
ថវិកាជិត ៦ លានដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់សម្រាប់បោសសម្អាតមីនក្នុងខេត្តចំនួន ៦ និងឃុំចំនួន ៧ ដែលទទួលផលប្រយោជន៍ពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន«ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដំណាក់កាលទី ១ និងដើម្បីត្រៀមប្រកាសជា ...
មុំ គន្ធា
https://www.postkhmer.com/national/2022-09-07-1001-240663.html
កម្ពុជាប្រកាសខេត្តកែបជាខេត្តអស់មីនទី១ ហើយគ្រោងប្រកាសខេត្តក្រុង ៧ ទៀតនៅឆ្នាំនេះ
កម្ពុជាប្រកាសខេត្តកែបជាខេត្តទី១ ដែលអស់គ្រាប់មីន ហើយគ្រោងនឹងប្រកាសរាជធានី-ខេត្ត ៧ ទៀតជាខេត្តអស់មីននៅក្នុងឆ្នាំនេះ ក្នុងនោះមាន ខេត្តព្រៃវែង ខេត្តកណ្តាល ភ្នំពេញ ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តរតនគិរី និងខេត្តតាកែវ។ នេះបើតាមលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-01-0935-232506.html
អាជ្ញាធរមីនណែនាំឱ្យប្រយ័ត្នគ្រោះថ្នាក់ពីយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងពេល និងក្រោយមានទឹកជំនន់
អាជ្ញាធរមីនបានណែនាំដល់គ្រប់គណៈកម្មាធិការសកម្មភាពមីនរាជធានី-ខេត្តឱ្យដាក់ចេញវិធានការចាំបាច់ឱ្យបានទាន់ពេល ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងពេល និងក្រោយពេលមានគ្រោះ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-09-29-1725-224407.html
ការរុករកគ្រាប់មិនទាន់ផ្ទុះពីនាវាលិចក្នុងទន្លេមេគង្គ នឹងបញ្ចប់ចុងខែនេះ និងស្រង់នាវាពីទឹកនៅខែមេសា
បើមិនមានអ្វីប្រែប្រួលនោះទេ ក្រុមប្រតិបត្តិការរុករកគ្រាប់មិនទាន់ផ្ទុះនៅក្នុងនាវា លិចក្នុងទន្លេមេគង្គដែលស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលសល់ពីសម័យសង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជានាទសវត្សរ៍ ៧០ នោះ នឹងត្រូវបញ្ចប់ទាំងស្រុងនូវការរុករកនេះនាចុងខែមីនា ហើយនឹងស្រង់នាវាចម្បាំងនេះ ...
នៅ ស៊ីវុត្ថា
https://bit.ly/3cfQiG8
ផ្ទុះគ្រាប់ ៧៤ មីលីម៉ែត្រ របួសពីរនាក់នៅប៉ៃលិន
បុរសពីនាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់មិនទាន់ផ្ទុះប្រភេទ ៧៤មីលីម៉ែត្រ នៅចំណុចភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តបៃលិន។ អធិការរងនគរបាលក្រុងប៉ៃលិន លោកវរសេនីយ៍ទោ គង់ សំណាង បានឲ្យដឹងកាលពីថ្ងៃព្រហស្បត្តិ៍ថា ហេតុការណ៍ផ្ទុះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ បានកើតឡើងកាលពីម៉ោងជិត៥ល្ងាច ថ្ងៃពុធ បានបណ្តាលឲ្យបុរសពីរនាក់ មានឈ្មោះ ណារ៉ុន តេត្រា អាយុ៣៤ឆ្នាំ មានទីលំនៅនៅខេត្តបាត់ដំបង និងឈ្មោះ វង់ សំណាង អាយុ ៤៥ឆ្នាំ មានទីលំនៅនៅខេត្តប៉ៃលិន បានរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះ ...
ប៉ិច សុធារី
https://bit.ly/2XbWZS9
ក្មេងជំទង់ម្នាក់បានស្លាប់និងបួននាក់រងរបួសដោយសារការផ្ទុះយុទ្ធភណ្ឌមិនទាន់ផ្ទុះ
ក្មេងប្រុសម្នាក់បានស្លាប់ និង ៤ នាក់ផ្សេងទៀតបានរងរបួស នៅពេលយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីនបានផ្ទុះឡើងក្នុងឧប្បត្តិហេតុពីរផ្សេងគ្នានៅស្រុកសំឡូតខេត្តបាត់ដំបង និងស្រុកវាលវែងខេត្តពោធិ៍សាត់។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50720609/one-teen-killed-four-injured-in-uxo-explosions/
ជនរងគ្រោះដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះកើនឡើង ៤០ ភាគរយ
អាជ្ញាធរមីនកម្ពុជាបានរាយការណ៍ថា ចំនួនអ្នកស្លាប់ និងរបួសបានកើនឡើងក្នុងឆ្នាំនេះជាង ៤០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍របស់អាជ្ញាធរមីនកម្ពុជាដែលទទួលបានកាលពីម្សិលមិញបានបង្ហាញថា មានអ្នកស្លាប់ និងរបួស ...
មុំ គន្ធា
https://www.khmertimeskh.com/50668223/mine-uxo-casualties-up-40-percent/