អង្គការសង្គ្រោះ​សត្វព្រៃ​កម្ពុជា​ (SCW)

​អំពីភាពជាដៃគូ​

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) និង​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា ​(​SCW) ​បាន​បង្កើត​ភាព​ជា​ដៃគូ​រួមគ្នា​មួយ​នៅក្នុង​ខែតុលា​ឆ្នាំ​២០១២ ​ដើម្បី​ផលិត​កម្រង​ផែនទី​កម្ពុជាឆ្នាំ​២០១៣​។ វាជាផលិតផល​បន្ត​ពី​កម្រង​ផែនទីឆ្នាំ ២០០៦ របស់​ SCW កម្រង​ផែនទីឆ្នាំ​២០១៣​នេះត្រូវបាន​ធ្វើបច្ចុប្បន្នភាព​ ដើម្បី​ឆ្លើយតប​ទៅ​នឹងបម្រែបម្រួល​យ៉ាង​ឆាប់រហ័សនៃសេដ្ឋកិច្ចសង្គម និង​ទិដ្ឋភាពបរិស្ថាន​​របស់​ប្រទេសកម្ពុជា។ ជំនាញ​ការធ្វើផែនទី​របស់ ODC  និង​វេទិកាទិន្នន័យ​បើកទូលាយ​ បាន​បំពេញ​បន្ថែម​ទៅលើចំណេះដឹង​មាន​ស្រាប់​របស់​ SCW ដើម្បី​បង្កើត​នូវ​កម្រង​ផែនទី​មួយ​ដែល​មាន​លក្ខណៈ​កាន់តែ​ទូលំទូលាយ​និង​ងាយស្រួល​អាច​ទាញ​យកមក​ប្រើប្រាស់​បានប្រសើរ​ជាង​មុន​។​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​នៅ​លើ​គម្រោង​នេះ គឺ​ស្រប​ទៅនឹង​គោលដៅ​លើកកម្ពស់​តម្លាភាព​ព័ត៌មាន​របស់​អង្គការ​ទាំង​ពីរ​។​

នៅក្នុង​ដំណើរការ​គម្រោង​នេះ ODC និង SCW បាន​ទទួល​ការគាំទ្រ​ពី​ទីប្រឹក្សា​ផ្នែកប្រព័ន្ធព័ត៌មានភូមិសាស្ត្រពី GIZ ទៅកាន់​មហាវិទ្យាល័យ​រៀបចំ​ដែនដី​និង​រដ្ឋបាល​ដីធ្លី របស់​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម​។ ទីប្រឹក្សា​រូបនេះ បាន​ជួយ​ក្នុង​ការបណ្តុះបណ្តាល ​SCW និង ODC ​អំពី​កម្មវិធីកុំព្យូទ័រ​សម្រាប់​ធ្វើ​ផែនទី ឈ្មោះ​ Quantum GIS​។ ជំនាញ​ដែល​ទទួលបាន​ពី​ការបណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ក្នុង​ការជួយ​ឲ្យ​ក្រុម​បច្ចេកទេស​របស់​គម្រោង​ផលិត​កម្រង​ផែនទី​នេះ​។ ODC_IMG_0270ODC_IMG_0301

 

អំពី​កម្រង​ផែនទី​

2កម្រង​ផែនទី​ នឹង​ត្រូវ​បោះ​ពុ​ម្ភ​ជា​សៀវភៅ​ដោយ​ SCW​ និង​ផ្សាយ​លើ​បណ្តាញ​ដោយ​ ODC​ នៅ​ក្នុង​ខែមករា​ឆ្នាំ​២០១៤​។​ ផែនទី​នេះ​ បង្ហាញ​នូវ​ព័ត៌មាន​ថ្មីៗ​អំពី​រចនាសម្ព័ន្ធ​ផែនទី​នៃ​ភូមិសាស្ត្រ​របស់​កម្ពុជា​ដែល​ប្រែប្រួល​ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ ជា​ពិសេស​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ និង​បរិស្ថាន​។​ គម្រោង​ក​ម្រង​ផែនទី​នេះ​ មាន​គោលដៅ​ផ្តល់​ជូន​ដល់​អ្នក​ប្រើប្រាស់​នូវ​ព័ត៌មាន​ប្រកបដោយ​គុណភាព​ខ្ពស់​ ហើយ​ផ្តល់​ជាជំនួយ​ដល់​ការ​ស្វែង​យល់​របស់​អ្នក​ប្រើប្រាស់​អំពីទំនាក់ទំនងរវាង​ធនធានធម្មជាតិ​ និង​ការ​អភិវឌ្ឍ​សេដ្ច​កិច្ច​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា។​ កម្រង​ផែនទី​នេះ​ ត្រូវ​បាន​ផលិត​ឡើង​ ដើម្បី​ផ្តល់​ជា​គោល​គំនិត​សម្រាប់​នាយកដ្ឋាន​ផែនការ​នៅក្នុង​ក្រសួង​រដ្ឋ​នានា​ ក្នុង​ការ​បង្កើតយុទ្ធសាស្ត្រ​សម្រាប់​ការ​ប្រើប្រាស់​ធនធានមនុស្ស​ និង​ធនធានធម្មជាតិ​របស់​កម្ពុជា​។​

កម្រង​ផែនទី​នឹង​ត្រូវ​បោះផ្សាយជា​ស្រទាប់​នៅលើ​ទំព័រផែនទីរបស់​ ODC​ ​ហើយនឹងត្រូវដាក់ឲ្យ ទាញ​យកទៅប្រើប្រាស់​បាន​ផងដែរ។ការបោះផ្សាយនៅលើបណ្តាញគេហទំព័រ នឹងបន្ថែមនូវ​ទិដ្ឋភាព​ថ្មី​មួយ​ទៀត​ដល់​កម្រង​ផែនទី​ដោយ​អនុញ្ញាតិឲ្យ​អ្នកប្រើប្រាស់​អាច​ប្រើ​ផែនទី​ទាំងនេះ​ក្នុង​លក្ខណៈ​ឌីណាមិច​ដោយ​ភ្ជាប់​ជាមួយនិង​ផែនទី​ផ្សេង​ទៀត​របស់​ ODC ។ ជា​លទ្ធផល​នៃ​គម្រោង​នេះ ស្រទាប់​ផែនទី​ថ្មី​ចំនួន​ប្រហែល​៤០ស្រទាប់ នឹង​ត្រូវ​ដាក់​ចូល​ទៅក្នុង​ទំព័រ​ផែនទី​របស់ ​ODC ពោល​គឺជា​កំណើន​មួយ​យ៉ាង​ច្រើន​បន្ថែម​ទៅលើ​ស្រទាប់​ផែនទី​ដែល​មាន​ស្រាប់​។​

​SCW​ ក៏មាន​ផែនការ​ក្នុង​ការបង្កើត​វីដេអូ​កម្រង​ផែនទី ដើម្បី​ជួយ​សម្រួល​ក្នុង​ការផ្សព្វផ្សាយ​និង​ទទួលយក​ទិន្នន័យ​ទៅ​ប្រើប្រាស់​ឲ្យ​កាន់តែ​ទូលំទូលាយ​ផងដែរ​។​

​តើ​មាន​អ្វីខ្លះនៅក្នុង​កម្រង​ផែនទី​កម្ពុជាឆ្នាំ២០១៣?

– ផែនទី​ចំនួន ៦៩ ​ដោយ​រួម​បញ្ចូល​អំពីបញ្ជីទិន្នន័យមេតា (Metadata) ​ផង​ – ​ជំពូកចំនួន ១៤​ ដោយ​រួម​បញ្ចូលអំពី​បញ្ជី​អ្នកនិពន្ធ​ និង​អ្នក​ដែល​បានចូល​រួមចំណែក​នានា​ – ទំព័រចំនួន ១៨៤ ដោយ​រួម​បញ្ចូល​រូបថត​ និង​ជំនួយ​ចក្ខុវិញ្ញាណ​ផ្សេងទៀត​

​អំពី​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​

SCWSCW​ គឺជា​អង្គការមិនមែនរដ្ឋាភិបាល​មួយ​ដែល​ធ្វើ​ការផ្តោត​ទៅលើ​ការអភិរក្ស​ធម្មជាតិ​និង​ជីវៈចម្រុះ​នៅក្នុង​ប្រទេស​កម្ពុជា​។ ចាប់តាំងពី​អង្គការ​នេះ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ២០០០មក SCW បាន​ជួយ​ផ្សព្វផ្សាយ​ការការពារ​ធនធានធម្មជាតិ​សំខាន់ៗ​ ដោយ​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​បរិស្ថាន តាមរយៈកម្មវិធី​បង្រៀន ឯកសារ​បោះពុម្ភ និង​យុទ្ធនាការ​ផ្សេងៗ​ទៀត​។ សូម​ចូល​ទៅ​កាន់​ គេហទំព័រ​ ​របស់​អង្គការ​នេះ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការងារ​របស់​គេ​។

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

guamY
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!